​អនុរដ្ឋមន្ត្រី​បរិស្ថាន​ចិន​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ ខណៈ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​សរសើរ​ចិន​

​ក្រសួងបរិស្ថាន​របស់​រដ្ឋាភិបាល​កម្ពុជា​ បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ក្នុង​លិខិត​មួយ​ថា​ លោក​ Zhao​ Yingmin​ អនុរដ្ឋមន្ត្រី​នៃ​ក្រសួង​អេកូឡូស៊ី​ និង​បរិស្ថាន​របស់​រដ្ឋាភិបាល​ចិន​ នឹង​មក​បំពេញ​ទស​ន្ស​កិច្ច​រយៈពេល​បី​ថ្ងៃ​នៅ​កម្ពុជា​ ដែល​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ លោក​នឹង​ចុះហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ផ្តោត​លើ​វិស័យ​បរិស្ថាន​និង​ផលិត​ទឹក​ស្អាត​។​ នេះ​បើ​យោង​តាម​លិខិត​របស់​ក្រសួងបរិស្ថាន​ដែល​ VOA​ ទទួល​បាន​នៅ​ស​ប្តា​ហ៍​នេះ​។​ …

ហ៊ុល រស្មី
https://khmer.voanews.com/a/chinese-environment-deputy-minister-visits-cambodia-as-pm-hun-sen-praised-china/4465269.html