រដ្ឋាភិបាលថ្នាក់ជាតិ
ក្រសួង និងស្ថាប័នរដ្ឋ
អ្នកមានជម្លោះដីធ្លីនៅ កោះកុង ប៉ះទង្គិចជាមួយអាជ្ញាធរ
ពលរដ្ឋមានជម្លោះដីធ្លីមកពីខេត្តកោះកុងដែលកំពុងស្នាក់នៅក្នុងវត្តសាមគ្គីរង្សីក្នុងសង្កាត់ស្ទឹងមានជ័យអស់រយៈពេលមួយសប្តាហ៍មកហើយនោះបានប៉ះទង្គិចជាមួយសន្តិសុខ និងកម្លាំងនគរបាលខណ្ឌមានជ័យ ខណៈដែលអ្នកភូមិទាំងនោះចង់ចេញពីវត្តទៅស្វែងរកអន្តរាគមន៍ជាថ្មីនៅការិយាល័យតំណាងសហភាពអឺរ៉ុបនៅកម្ពុជា។ ...
ទូច សុខា
http://bit.ly/2aU6opM
កម្ពុជាសម្រេចរើការិយាល័យលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គនៅភ្នំពេញទៅប្រទេសឡាវ
គណៈកម្មការទន្លេមេគង្គគឺជាស្ថាប័នអន្តរប្រទេសដែលមានតួនាទីសម្របសម្រួលការអភិវឌ្ឍនិងថែរក្សាទន្លេមេគង្គ។ បច្ចុប្បន្ន លេខាធិការដ្ឋាននៃគណៈកម្មការនេះមានការិយាល័យនៅក្នុងប្រទេសកម្ពុជា និងប្រទេសឡាវដើម្បីបំពេញការងាររបស់ខ្លួន។ ថ្មីៗនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រកាសថា កម្ពុជានឹងរុះរើការិយាល័យនៃលេខាធិការដ្ឋាននេះចេញពីកម្ពុជាឱ្យទៅតាំងនៅក្នុងប្រទេសឡាវ។ ...
អ៊ិត សូធឿត
http://khmer.voanews.com/a/cambodia-to-close-mekong-river-commission-office/3457538.html
ក្រសួងពាណិជ្ជកម្ម-Microsoft ចុះហត្ថលេខាបង្កើតមណ្ឌលទិន្នន័យ
ក្រុមហ៊ុន Microsoft កាលពីម្សិលមិញបានសម្រេចកិច្ចព្រមព្រៀងជាមួយក្រសួងពាណិជ្ជកម្មកម្ពុជាដើម្បីសហការដំណើរការគម្រោង Translator Hub-Khmer ដែលជាកម្មវិធីបកប្រែភ្លាមៗតាមអ៊ីនធឺណិតពីខ្មែរ-អង់គ្លេស និងអង់គ្លេស-ខ្មែរដើម្បីសម្រួលដល់ការប្រាស្រ័យទាក់ទងគ្នាក្នុងវិស័យពាណិជ្ជកម្ម។ ...
ហ៊ គឹមសាយ
http://bit.ly/2b5xLh3
មន្ត្រីជំនាញឃាត់ឡានដឹកលើសទម្ងន់ជិត ២០០ គ្រឿងនៅទូទាំងប្រទេស
ក្រសួងសាធារណការ និងដឹកជញ្ជូនព្រមាន និងបិទអាជីវកម្មម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនរយៈពេល ១ ឆ្នាំប្រសិនបើរថយន្តនោះបន្តដឹកលើសចំណុះផ្គើនការណែនាំ។ ការព្រមាននេះធ្វើបន្ទាប់ពីក្រសួងបានឃាត់រថយន្តដឹកលើសចំណុះជិត ២០០ គ្រឿងនៅទូទាំងប្រទេស។ ...
ឡាយ សាមាន
http://bit.ly/2aRb6UX
ជនជាតិភាគតិចស្នើរដ្ឋាភិបាល ជួយបង្កើនសេវាអប់រំ
នៅក្នុងឱកាសប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលើកទី ២២ ជនជាតិដើមភាគតិចនៅក្នុងប្រទេសកម្ពុជាបានស្នើដល់រដ្ឋាភិបាលឲ្យគាំទ្រពួកគាត់លើវិស័យអប់រំដោយធ្វើយ៉ាងណាត្រូវជួយជ្រោមជ្រែងកូនចៅរបស់គាត់ឲ្យអាចរៀនដល់ថ្នាក់ឧត្តមសិក្សាឲ្យបានកាន់តែច្រើន។ ...
ទូច សុខា
http://bit.ly/2aUrVvv
ប្រជាពលរដ្ឋ រកអន្តរាគមន៍ពន្លឿនចេញប័ណ្ណកម្មសិទ្ធិ
ប្រជាពលរដ្ឋប្រមាណ ៥០នាក់ តំណាងឲ្យ ១៧០គ្រួសារ នៅសង្កាត់សំរោងក្រោម និងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃម្សិលមិញ បានទៅប្រមូលផ្តុំជាថ្មីនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីស្នើសុំដីធ្លីលក្ខណៈជាប្រព័ន្ធ និងផ្តល់ប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីដល់ពួកគាត់ ព្រោះបារម្ភពីការបាត់បង់ដីធ្លី ខណៈដែលក្រុមហ៊ុន Royal Railway ដែលបានទទួលសិទ្ធិលើការវិនិយោគផ្លូវដែក បានបោះបង្គោល និងផ្ទាំងប៉ាណូពីគម្រោងអភិវឌ្ឍនលើដីរបស់ពួកគាត់។ ...
Mesco បានការយល់ព្រម ESIA ពីក្រសួង
បន្ទាប់ពីការត្រួតពិនិត្យរយៈពេលវែងដែលគេមិនរំពឹងទុកក្រសួងបរិស្ថានកម្ពុជាបានយល់ព្រមលើការសិក្សាផលប៉ះពាល់បរិស្ថាន និងសង្គមរបស់ក្រុមហ៊ុនរុករករ៉ែរបស់ប្រទេសឥណ្ឌា Mesco Gold ដែលជាការបើកផ្លូវឲ្យក្រុមហ៊ុននេះដើម្បីទទួលបានអាជ្ញាប័ណ្ណប្រតិបត្តិការរ៉ែកម្ពុជា។ ...
Cam McGrath
http://bit.ly/2aTZI8l
ក្រសួងស្តីបន្ទោសក្រុមហ៊ុនកូរ៉េខាងត្បូង
លោករដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ស៊ុន ចាន់ថុល បានជួបជាមួយប្រធាននៃក្រុមហ៊ុនប្រឹក្សាយោបល់ Dansan Consultants កាលពីថ្ងៃសុក្រ ដើម្បីពិភាក្សាគ្នាអំពីកង្វះផ្លាកសញ្ញាសុវត្ថិភាពនៅការដ្ឋានសាងសង់ផ្លូវជាតិលេខ ២១ ដែលបានបណ្តាលឱ្យមានមនុស្ស ២នាក់ស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍។ ...
ទិន សុខាវុទ្ធ
http://www.khmertimeskh.com/news/28162/ministry-scolds-south-korean-firm/
រដ្ឋាភិបាលគ្រោងដំឡើងថ្លៃសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត
កាលពីម្សិលមិញ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ថា លោកមិនជឿថា ការដំឡើងតម្លៃសំបុត្រចូលទស្សនាប្រាសាទអង្គរវត្តនៅពេលខាងមុខសម្រាប់ជនបរទេស នឹងបណ្ដាលឱ្យភ្ញៀវទេសចរដែលចូលមកប្រទេសកម្ពុជាធ្លាក់ចុះនោះទេ ដោយតាមការស្ទាប់ស្ទង់មតិបង្ហាញថា ភ្ញៀវទេសចរភាគច្រើនដែលមកទស្សនាប្រទេសកម្ពុជាត្រៀមខ្លួនក្នុងការបង់ប្រាក់បន្ថែម។ ...
ការមកដល់នៃភ្ញៀវទេសចរណ៍ចិន ថៃចាប់ផ្តើមកើនឡើង
ចំនួនភ្ញៀវទេសចរណ៍មកពីប្រទេសចិន និងប្រទេសថៃបានកើនឡើងនៅក្នុងរយៈពេល៦ខែដំបូងឆ្នាំនេះ ខណៈដែលភ្ញៀវមកពីប្រទេសវៀតណាម កូរ៉េខាងត្បូង និងឡាវបានធ្លាក់ចុះ នេះបើយោងតាមប្រសាសន៍របស់មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍។ ...
សុខ ចាន់
http://www.khmertimeskh.com/news/28092/china--thailand-tourist-arrivals-start-rising/
ក្រសួងការងារនឹងពិចារណាផ្តល់សច្ចាប័នដល់អនុសញ្ញាសិទ្ធិស្ត្រីបម្រើតាមផ្ទះ
ក្រសួងការងារបានឱ្យដឹងថា ក្រសួងនឹងពិចារណាសំណើររបស់សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ IDEA ចំពោះការផ្តល់សច្ចាប័នទៅលើអនុសញ្ញាសិទ្ធិស្ត្រីបម្រើតាមផ្ទះនៅក្នុងស្រុក។ ...
សែន ដេវីត
http://www.phnompenhpost.com/national/mol-consider-ratifying-maids-rights-convention
ប្រធានាធិបតីវៀតណាមទទួលស្វាគមន៍ទេសរដ្ឋមន្ត្រីកម្ពុជា
លោកប្រធានាធិបតី Trần Đại Quang បានទទួលស្វាគមន៍ការអញ្ជើញមកដល់របស់លោកទេសរដ្ឋមន្ត្រីកម្ពុជានៃក្រសួងធម្មការ និងសាសនា លោក ហឹម ឆែម នៅទៅក្រុងហាណូយ អំឡុងពេលដែលលោកត្រូវការជំនួយសម្រាប់ប្រទេសទាំងពីរដើម្បីជម្រុញសហប្រតិបត្តិការសាសនានៅក្នុងក្របខណ្ឌទ្វេរ និងពហុភាគី។ ...
Viet Nam News
http://vietnamnews.vn/politics-laws/300579/state-president-welcomes-cambodian-senior-minister.html#WEOSRtzhVAbORK3O.97
ក្រុមអ្នកភូមិសម្រុកចូលបរិវេណកងរាជអាវុធហត្ថទាមទារយករថយន្តដែលត្រូវបានរឹបអូស
បុគ្គលិកសិទ្ធិមនុស្សម្នាក់បានអះអាងថា ក្រុមមនុស្សដែលមានកំហឹងបានសម្រុកចូលបរិវេណកងរាជអាវុធហត្ថក្នុងខេត្តក្រចេះកាលពីម្សិលមិញដើម្បីទាមទារយករថយន្តធុនធំពីរគ្រឿងដឹកឈើពេញដែលត្រូវបានរឹបអូសចំពោះការមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ ហើយអ្នកភូមិពីរនាក់បានរងរបួសធ្ងន់។ ...
អូន ភាព
http://www.cambodiadailykhmer.com/33436
លោក ហង់ ជួន ណារ៉ុន ការពារមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំថា មិនបានប្រព្រឹត្តអំពើចាប់រំលោភ
កាលពីម្សិលមិញ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំបាននិយាយការពារការសម្រេចមិនបណ្ដេញមន្ត្រីជាន់ខ្ពស់មួយរូបចេញពីក្រសួង បន្ទាប់ពីមន្ត្រីរូបនោះត្រូវបានចាប់ខ្លួនពីបទបៀតបៀនកេរ្តិ៍ភេទអ្នកបកប្រែស្រីរបស់ខ្លួនអំឡុងដំណើរទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងកាលពីខែឧសភា ដោយលើកឡើងថា បទល្មើសនេះមិនធ្ងន់ធ្ងរ ពោលគឺ “មិនមែនជាការចាប់រំលោភ”។ ...
ជេនណែល រ៉េតខា
http://www.cambodiadailykhmer.com/33420
ក្រសួងអប់រំត្រៀមជាង៤លានដុល្លារ សម្រាប់ប្រឡងថ្នាក់ទី១២ឆ្នាំនេះ
រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាលោក ហង់ ជួនណារ៉ុន បាននិយាយកាលពីថ្ងៃពុធ ឲ្យដឹងថា ការប្រឡងថ្នាក់ជាតិនាពេលខាងមុខនឹងប្រើប្រាស់ថវិកាប្រមាណ ៤លានដុល្លារសហរដ្ឋអាមេរិក និងនៅតែបន្តរក្សាច្បាប់រឹតបន្តឹងដើម្បីឲ្យមានការប្រឡងដោយស្មើភាព និងយុត្តិធម៌។ លោករដ្ឋមន្ត្រីបានឲ្យដឹងថា៖«ការចំណាយលើបេក្ខជនម្នាក់ត្រូវបានប៉ាន់ប្រមាណថាអស់ប្រហែល១៤០,០០០រៀលក្នុងចំណោមបេក្ខជនជាង១សែននាក់ដែលក្រសួងនឹងចំណាយសម្រាប់ដំណើរការក្នុងការប្រឡងទាំងមូលនាពេលខាងមុខនេះ»។ ...
សន ប៊ុនស៊ីម
http://bit.ly/2ajylIz
កម្ពុជា កំពុងសិក្សាលើការសាងសង់ផ្លូវចេញចូលឆ្លងកាត់ដោយស្វ័យប្រវត្តិ
រដ្ឋាភិបាលកម្ពុជាបានស្នើទៅកាន់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) សម្រាប់សិក្សាពីលទ្ធភាពលើការកសាងផ្លូវចេញចូលឆ្លងកាត់ដោយស្វ័យប្រវត្តិ Automatics Gateway Transit (AGT) ដែលនឹងត្រូវចាប់ផ្តើមនាចុងឆ្នាំនេះក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីឆ្លើយតបទៅនឹងកំណើនរថយន្តនាពេលបច្ចុប្បន្នស្របពេលនៃការកើនឡើងនៃប្រាក់ចំណូលរបស់ប្រជាជនម្នាក់ៗផងដែរ។ លោក Hideaki IWASE ទីប្រឹក្សាក្នុងការបង្កើតគម្រោង ការងារដឹកជញ្ជូន នៃទីភ្នាក់ងារ JICA ប្រចាំនៅរាជធានីភ្នំពេញ បានប្រាប់កាសែតខ្មែរថាមស៍ កាលពីថ្ងៃពុធ ឲ្យដឹងថា អង្គការ JICA បានបញ្ចប់របាយការណ៍អំពីផែនការការដឹកជញ្ជូនទីក្រុង នៅក្នុងរាជធានីភ្នំពេញ រួចរាល់ទៅហើយ។ លោកបាននិយាយថា គំនិតនៃរបាយការណ៍ ផ្លូវដែកឆ្លងកាត់នេះត្រូវបានស្នើឡើងថា ជាការដឹកជញ្ជូនសាធារណៈនាពេលអនាគតនៅក្នុងរាជធានីភ្នំពេញ និងគម្រោងអាទិភាពខ្ពស់បំផុតនៅក្នុងគម្រោងផែនការមេ។ ...
ម៉ៃ គុណមករា
http://bit.ly/2avOyp5
រដ្ឋមន្ត្រីក្រសួងសុខាភិបាល៖ អាចនឹងមានការប្រលងសមត្ថភាពក្រុមវេជ្ជបណ្ឌិត
ក្រសួងសុខាភិបាលគ្រោងនឹងមានការពិភាក្សារជាមួយនឹងលោកវេជ្ជបណ្ឌិត Beat Richner ពីការដែលអាចទៅរួចនៃការរៀបចំការប្រលងអំពីចំនេះដឹងវិជ្ជាជីវៈមួយសម្រាប់ក្រុមវេជ្ជបណ្ឌិតនៅតាមគ្លីនិកឯកជននានានៅទូទាំងប្រទេសកម្ពុជា នេះបើតាមការអះអាងរបស់អ្នកនាំពាក្យ។ ...
ទិន សុខាវុទ្ធ
http://www.khmertimeskh.com/news/28044/testing-doctors-possible--ministry/
ជនជាតិវៀតណាមចំនួន៣២នាក់ត្រូវបានចាប់ខ្លួនក្នុងយុទ្ធនាការចុះបង្ក្រាបជនអន្តោប្រវេសន៍
កាលពីព្រឹកម្សិលមិញ ជនជាតិវៀតណាមចំនួន៣២នាក់ត្រូវបានចាប់ខ្លួនក្នុងយុទ្ធនាការចុះបង្ក្រាបជនអន្តោប្រវេសន៍មួយដោយនគរបាលក្នុងខណ្ឌទួលគោកនៃរាជធានីភ្នំពេញ បើយោងតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក កែវ វ៉ាន់ថន។ ...
ប៊ុន សេងគង់
http://www.phnompenhpost.com/national/32-vietnamese-arrested-phnom-penh-immigration-raids
នាយករដ្ឋមន្ត្រីចែកស្ទីគ័រចំណាំងប្លាតបន្ថយគ្រោះថ្នាក់ចរាចរណ៍
ក្នុងយុទ្ធនាការចែកស្ទីគ័រចំណាំងប្លាតពន្លឺចំនួន៣លាន៤សែនបន្ទះ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវនៅពេលយប់ កាលពីថ្ងៃម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសមាជិកគណបក្សប្រជាជនកម្ពុជា ចុះចែកស្ទីគ័រនេះ ឲ្យដល់ផ្ទះប្រជាពលរដ្ឋផ្ទាល់តែម្តង និងបានព្រមានចាប់ខ្លួនមន្ត្រីណា ដែលយកលុយពីប្រជាពលរដ្ឋ។ ...
ប៉ិច សុធារី
http://bit.ly/2aHnJkB
ប្រាសាក់បង្កើនដើមទុនរហូតដល់ជាង ១០០លានដុល្លារអាមេរិក
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាកដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេមួយនៅក្នុងប្រទេសកម្ពុជាបានដាក់បញ្ចូលនូវទឹកប្រាក់ប្រមាណ២៩លានដុល្លារសហរដ្ឋអាមេរិកក្នុងការបង្កើនទុនចុះបញ្ជីរបស់ខ្លួនបន្ថែមទៀតដើម្បីកសាងទំនុកចិត្តកាន់តែច្រើនពីអតិថិជនដែលមានស្រាប់ និងសាធារណជន។ ...
ម៉ៃ គុណមករា
http://bit.ly/2atqsLw
លោក ហោ ណាំហុង៖ ជំនួយចិនជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍ
កាលពីថ្ងៃចន្ទ ឧបនាយករដ្ឋមន្ត្រីលោក ហោ ណាំហុងបាននិយាយថា ការអភិវឌ្ឍរបស់កម្ពុជា មិនអាចផ្តាច់ចេញពីជំនួយរបស់ប្រទេសចិននោះទេ ខណៈពេលដែលលោកចូលរួមជាមួយមន្ត្រីទាំងពីភាគីក្នងការសរសើរលើទំនាក់ទំនងរវាងប្រទេសទាំងពីរដែលកាន់តែស៊ីជម្រៅជាងមុនទៅលើគោលជំហរស្រដៀងគ្នាអំពីបញ្ហាសមុទ្រចិនខាងត្បូង។ ...
Ben Paviour
https://www.cambodiadaily.com/news/chinese-money-instrumental-to-progress-hor-namhong-says-116208/
កូរ៉េសន្យាផ្តល់សម្ភារៈយោធាមួយចំនួនដល់កងទ័ពកម្ពុជា បន្ថែមទៀត
កងទ័ពនៃសាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង)បានសន្យាថានឹងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា ទៀត ហើយមិនតែប៉ុណ្ណោះកូរ៉េ ក៏បានសន្យាថា នឹងផ្តល់សម្ភារៈយោធាមួយចំនួនដល់កម្ពុជា បន្ថែមទៀតផងដែរ ខណៈកាលពីកន្លងទៅប្រទេសនេះបានផ្តល់ជានាវាប្រដេញចំនួនបីគ្រឿងដល់កងទ័ពជើងទឹកកម្ពុជា នោះ។ ...
បាន សុខរិទ្ធ
http://bit.ly/2ayIsVZ
កម្ពុជារៀបចំយុទ្ធសាស្ត្រទាក់ទាញទេសចរវ័យចំណាស់
កម្ពុជាកំពុងរៀបចំគោលនយោបាយទេសចរណ៍សម្រាប់ទាក់ទាញភ្ញៀវទេសចរវ័យចំណាស់ ខណៈចំនួនភ្ញៀវទេសចរបរទេសមកកម្ពុជាដែលមានអាយុលើសពី ៦៥ ឆ្នាំកំពុងកើនឡើងគួរឲ្យកត់សម្គាល់។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍កាលពីម្សិលមិញ។ ...
ហ៊ គឹមសាយ
http://bit.ly/2aJCzc5
ប្រទេសកម្ពុជាចុះហត្ថលេខាជាមួយនឹង Morocco
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់មួយកាលពីសប្តាហ៍មុនជាមួយនឹងអាជ្ញាធរអាកាសចរស៊ីវិល Morocco ដែលអនុញ្ញាតឱ្យមានការហោះហើរដោយផ្ទាល់រវាងប្រទេសទាំងពីរនេះ។ ...
Wanwisa Ngamsangchaikit
http://www.ttrweekly.com/site/2016/08/cambodia-signs-mou-with-morocco/