រដ្ឋាភិបាលនិយាយថា គ្មានភ័ស្តុតាងបង្ហាញពីពលកម្មកុមារនៅតាមសិប្បកម្មផលិតឥដ្ឋទូទាំងប្រទេស
ក្រសួងការងារនិយាយថា ខ្លួនកំពុងស៊ើបអង្កេតការចោទប្រកាន់ថ្មីៗអំពីពលកម្មកុមារដ៏រាលដាលនៅតាមសិប្បកម្មផលិតឥដ្ឋរបស់ប្រទេសនេះ ប៉ុន្តែអះអាងថា មិនទាន់បានរកឃើញភ័ស្តុតាងនៅឡើយទេ។ ក្រសួងបានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃសុក្រ ប៉ុន្មានម៉ោងបន្ទាប់ពីការចេញរបាយការណ៍ថ្មីមួយដោយអង្គការសិទ្ធិមនុស្សលីកាដូ ដែលលើកឡើងនូវការប្រើពលកម្មកុមារដ៏រាលដាលនិងជាប្រព័ន្ធ និងពលកម្មដោះបំណុលដោយម្ចាស់សិប្បកម្មផលិតឥដ្ឋ។ ទង្វើទាំងពីរនេះគឺខុសច្បាប់តាមច្បាប់កម្ពុជា និងត្រូវមានទោសជាប់ពន្ធនាគារ ក្នុងករណីពលកម្មដោះបំណុល។ …
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/35563