រដ្ឋាភិបាល
រដ្ឋាភិបាលថ្នាក់ជាតិ
រដ្ឋាភិបាលផ្តល់ប្រាក់ក្នុង ១ ខែ ២ ម៉ឺនរៀលដល់ជនពិការក្រីក្រ
រាជរដ្ឋាភិបាលនឹងអនុវត្តការឧបត្ថម្ភប្រាក់របបគោលនយោបាយចំនួន ២ ម៉ឺនរៀលក្នុងមួយខែដល់ជនពិការក្រីក្រម្នាក់នៅតាមភូមិឃុំសង្កាត់នៅទូទាំងប្រទេស ចាប់ពី ឆ្នាំ២០១៥ ខណៈដែលប្រាក់របបគោលនយោបាយធ្លាប់តែមានចំពោះសោធនិវត្តដែលពិការតែប៉ុណ្ណោះ។ លោក សែម សុខា រដ្ឋ ...
សែន ដាវីត
http://bit.ly/1wD98wT
រាជរដ្ឋាភិបាលចេញអនុក្រឹត្យនិរាករដីសម្បទានជាង ៤ ម៉ឺនហិកតា
រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពីនិរាករណ៍ស្តីពីការកំណត់តំបន់គ្រប់គ្រងក្នុងតំបន់ការពារធម្មជាតិទៅជាតំបន់ប្រើប្រាស់ដោយចីរភាព និងអនុក្រឹត្យ ស្តីពីការធ្វើអនុបយោគផ្ទៃដីក្នុងតំនប់ការពារធម្មជាតិ ជាងបួនម៉ឺនហិកតាក្នុងខេត្តចំនួន ៧ ឲ្យស្ថិតនៅ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1BfmXU0
កម្ពុជាប្រមូលបានជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន ១១៦៨នាក់ ក្នុងរយៈពេល៥ខែចុងក្រោយ
អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ប្រមូលបានជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន ១១៦៨នាក់ ចាប់ពីខែកក្កដា ដល់ខែវិច្ឆិកាក្នុងឆ្នាំនេះ យោងតាមគេហទំព័រផ្លូវការរបស់នគរបាលជាតិកាលពីថ្ងៃអង្គារ។ គេហទំព័រនេះបានបង្ហាញថា៖ «ប៉ូលីសអន្តោប្រវេសន៍ បានធ្វើជំរឿនលើជនបរទេស និងបានចាប់ខ្លួន ...
បុគ្គលិកសារព័ត៌មាន Global Times
http://www.globaltimes.cn/content/894591.shtml
ក្រសួងប្រកាសឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះជំងឺឆ្លងនៅពេលសីតុណ្ហភាពត្រជាក់
ខណៈដែលអាកាសធាតុត្រជាក់នឹងគ្របដណ្តប់លើ ប្រទេសកម្ពុជា នៅអំឡុង ខែធ្នូ ដល់ ខែមករា នេះ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នចំពោះជំងឺផ្លូវដង្ហើម និងជំងឺផ្តាសាយបក្សី ជាពិសេស ទារក កុមារ និងមនុស្សវ័យចំណាស់ ដែលប្រឈមនឹងហានិភ័យខ្ពស់។ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក កាល ...
ប៉ិច សុធារី
http://bit.ly/1pLq560
នាយករដ្ឋមន្ត្រី៖ កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរចិនចំនួន ពាក់កណ្តាលលាននាក់នៅឆ្នាំនេះ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថាកាលពីថ្ងៃចន្ទថា ប្រទេសកម្ពុជា ត្រូវបានរំពឹងថានឹងស្វាគមន៍ភ្ញៀវទេសចរចិន ប្រហែល ៥00,000នាក់ នៅក្នុងឆ្នាំនេះ ដែលជាការប៉ានស្មាននៃកំណើនប្រមាណជា ៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ...
បុគ្គលិកសារព័ត៌មាន Global Post
http://www.globalpost.com/dispatch/news/xinhua-news-agency/141201/cambodia-expects-receive-half-million-chinese-tourists-year-
គ្រួសារជនរងគ្រោះស្លាប់ដោយផ្ទុះកាំជ្រួចស្វះស្វែងរកសំណង
គ្រួសារជនរងគ្រោះ ដែលបានស្លាប់ដោយសារការផ្ទុះកាំជ្រួច កាលពីថ្ងៃខួប ១០ ឆ្នាំនៃការឡើងគ្រងរាជសម្បត្តិព្រះមហាក្សត្រ បានទទូចស្វែងរកប្រាក់សំណងឬជំនួយមនុស្សធម៌ពីស្ថាប័នកំពូលចំនួន ៤ ក្នុងនោះមានព្រះមហាក្សត្រផងដែរខណៈដែលគ្រួសារនេះ ...
ប៉ិច សុធារី
http://bit.ly/1A5VDEn
ក្រសួងលុបក្របខ័ណ្ឌមន្ត្រីនគរបាល ១៥ រូប មន្ត្រីនគរបាល ខេត្តកណ្តាល អវត្តមាន
មន្រ្តីនគរបាលនៃស្នងការដ្ឋាន ខេត្តកណ្តាល ចំនួន ១៥រូប ត្រូវក្រសួងមហាផ្ទៃចេញសេចក្តីសម្រេចប្រកាសបណ្តេញចេញពីមុខងារកាលពីចុង ខែវិច្ឆិកា ទៅតាមសំណើរបស់ស្នងការនគរបាលខេត្ត។ លិខិតរបស់ក្រសួងមហាផ្ទៃ ចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃ ទី២៦ ខែវិចិ្ឆកា កន្លងទៅ ...
ផាក់ ស៊ាងលី
http://bit.ly/15M7Owq
ប៉ូលីសកម្ពុជាដុតឱសថក្លែងក្លាយចំនួន ៥.១តោន
កាលពីថ្ងៃសុក្រ ឱសថក្លែងក្លាយប្រមាណ៥.១ តោន ត្រូវបានដុតបំផ្លាញចោលនៅទីលានចាក់សំរាមនៅជាយក្រុងភ្នំពេញ ដោយមន្ត្រីប៉ូលិសសេដ្ឋកិច្ចកម្ពុជា។ ...
បុគ្គលិកសារព័ត៌មាន China.org.cn
http://www.china.org.cn/world/Off_the_Wire/2014-11/28/content_34177271.htm
ប្អូនស្រីនាយករដ្ឋមន្ត្រីលាពីតំណែងព្រោះតែមិនអាចជួយពលរដ្ឋបាន
ប្អូនស្រីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកស្រី ហ៊ុន ស៊ីណាត បានប្រកាសលាឈប់ពីតំណែងជារដ្ឋលេខាធិការក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្រោយពីបរាជ័យពុំអាចរកដំណោះស្រាយជូនប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយលោកឧកញ៉ា លី យ៉ុងផាត់ នៅក្នុង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ លោកស្រី ហ៊ុន ស៊ីណាត បានប្រកាសលាឈប់ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1torKuk
ក្រសួងវប្បធម៌នឹងចុះពិនិត្យកន្លែងធ្វើពិធីសាសនារបស់ជនជាតិវៀតណាមនៅភ្នំបូកគោ
ក្រសួងវប្បធម៌ នឹងចុះទៅពិនិត្យដល់កន្លែងដែលជនជាតិវៀតណាម ធ្វើពិធីសាសនានៅលើភ្នំបូកគោ ខេត្តកំពត។ ចំណាត់ការនេះ បន្ទាប់ពីគណៈកម្មការទី៧នៃរដ្ឋសភា កោះហៅរដ្ឋមន្ត្រីក្រសួងវប្បធម៌ មកឆ្លើយបំភ្លឺក្នុងមន្ទីររដ្ឋសភា ឲ្យបើកការស៊ើបអង្កេតលើករណីនេះ។ ចំណាត់ការនេះដែរ ទទួលបាន ...
ប្រាជ្ញ ចេវ
http://www.rfa.org/khmer/news/social-economy/ministry-of-culture-11272014000916.html
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយថា ការសើុបអង្កេតលើក្រសួងសុខាភិបាលស្ថិតក្នុងដំណាក់កាលចុងក្រោយ
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានលើកឡើងកាលពីម្សិលមិញថា លោកនឹងបញ្ជូន ...
អ៊ួច សូនី
http://www.cambodiadailykhmer.com/news/20890/
កម្ពុជាមានហានិភ័យទាបចំពោះជំងឺអេបូឡា
មន្រ្តីមកពីនាយកដ្ឋានទប់ស្កាត់ជំងឺឆ្លងនៃក្រសួងសុខាភិបាល បានថ្លែងនៅក្នុងសន្និសីទមួយកាលពីម្សិលមិញថា ហានិភ័យនៃជំងឺអេបូឡាចូលមកក្នុងប្រទេសកម្ពុជា នៅតែមានកម្រិតទាប បើទោះបីជាមានក្តីភ័យខ្លាចនាពេលថ្មីៗនេះនៅ ប្រទេស ...
Charles Rollet
http://bit.ly/1CdBRLQ
រដ្ឋមន្ត្រីក្រសួងការបរទេស៖ កម្ពុជាសំឡឹងមើលទំនាក់ទំនងជាមួយអង្គការកិច្ចសហប្រតិបត្តិការអ៊ីស្លាម
កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ឯកឧត្តម ហោណាំហុង បានមានប្រសាសន៍ថា ប្រទេសនៅអាស៊ីអាគ្នេយ៍មានឆន្ទៈក្នុងការបង្កើតទំនាក់ទំនងជាមួយនឹង អង្គការកិច្ចសហប្រតិបត្តិការអ៊ីស្លាម (OIC) ដែលមាន៥៧ប្រទេស។ ...
បុគ្គលិកសារព័ត៌មាន Xinhuanet
http://news.xinhuanet.com/english/world/2014-11/25/c_133812598.htm
អង្គការមួយប្តឹងមេបញ្ជាការយោធាពីបទគំរាមសម្លាប់
អង្គការសង្គមស៊ីវិល បានស្នើរដ្ឋមន្រ្តីក្រសួងការពារជាតិ ឲ្យចាត់វិធានការតាមច្បាប់ចំពោះមេបញ្ជាការយោធាក្នុង ខេត្តក្រចេះ ចំនួនពីរនាក់ ព្រមទាំងកូនចៅដោយចោទប្រកាន់ថា ពួកគេបាននិងកំពុងឃុបឃិតប្រព្រឹត្តបទល្មើសព្រៃឈើ និងចាប់ឃាត់ខ្លួនភ្នាក់ងារអង្គការ និង ...
ផាក់ ស៊ាងលី
http://bit.ly/1ALZdXr
ក្រសួងមហាផ្ទៃគ្រោងចុះពិនិត្យជនជាតិម៉ុងតាញ៉ា១៣នាក់នៅរតនគិរី
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់កាលពីយប់ថ្ងៃទី២៤ វិច្ឆិកា ថា លោកនឹងបញ្ជូនក្រុមការងាររបស់លោកចុះទៅពិនិត្យផ្ទាល់ពីស្ថានភាពរបស់ជនជាតិចារ៉ាយវៀតណាម ដែលគេហៅថា ម៉ុងតាញ៉ា ១៣នាក់ ដែលបានភៀសខ្លួនមកពីខេត្តភាគកណ្តាលប្រទេសវៀតណាម។ រដ្ឋាភិបាលកម្ពុជា បានបិទជំរំជនភៀសខ្លួន ...
ម៉ៅ សុធានី
http://www.rfa.org/khmer/news/human-rights/montagnard-seeks-political-asylum-in-cam-11242014235323.html
នគរបាលចាប់ខ្លួនជនជាតិបង់ក្លាដែស១៧នាក់ជាប់ពាក់ព័ន្ធការជួញដូរមនុស្ស
នគរបាលបានឲ្យដឹងកាលពីម្សិលមិញថា ការស៊ើបអង្កេតរបស់នគរបាលអន្តោប្រវេស ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/news/20768/
លោក ប៉ាវ ស៊ីណា អះអាងថា មិនខ្លាចចំពោះការគំរាមចាប់ខ្លួន
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានបញ្ជាក់ថា មិនបារម្ភអ្វីឡើយចំពោះការគំរាមរបស់សមត្ថកិច្ច បើទោះជាសមត្ថកិច្ច សង្កាត់ចោមចៅ បានគំរាមធ្វើការឃាត់ខ្លួនប្រសិនបើលោកនៅតែបន្តចូលរួមធ្វើការតវ៉ាជាមួយកម្មករទៀត។ លោក ស៊ីណា ដែលត្រូវបានកម្មករ និងមហាជនភាគច្រើនស្គាល់ ...
មុំ គន្ធា
http://bit.ly/1r7zhm8
ឈ្នួលផ្ទះឡើងថ្លៃមុនពេលប្រាក់ខែថ្មីមកដល់
បើទោះបីជារាជរដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់ខែគោលខ្លះដល់ក្រុមកម្មករកាត់ដេរសម្លៀកបំពាក់យ៉ាងណាក៏ដោយក៏ក្រុមកម្មករនៅតែត្អូញត្អែរថាមិនទាន់ដោះស្រាយទុក្ខលំបាកប្រចាំថ្ងៃរបស់ខ្លួននៅឡើយ។ ភាគច្រើនបានអះអាងថាប្រាក់ខែទាំងនេះនៅមិនទាន់ ...
ហេង រស្មី
http://khmer.voanews.com/content/workers-say-128-per-month-is-not-enough-to-live-on/2529618.html
ប្រទេសក្នុងតំបន់កំពុងរកមធ្យោបាយរក្សាតម្លៃកៅស៊ូ
ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) និងបណ្ដាប្រទេសផលិតកៅស៊ូឈានមុខគេមានថៃ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី កំពុងតែស្វះស្វែងរកវិធីសាស្ត្ររក្សាតម្លៃកៅស៊ូដែលកំពុងតែធ្លាក់ចុះ។ កិច្ចប្រជុំគណៈកម្មាធិការថ្នាក់រដ្ឋមន្ដ្រីរបស់ក្រុមហ៊ុនប្រឹក្សាកៅស៊ូអន្តរជាតិ (ITRC) លើកទី១២ ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយស្ដីពីរបៀបនៃការ ...
ម៉ៃ គុណមករា
http://bit.ly/1vI7Tw2
ក្រសួងអប់រំបង្កើតគណៈកម្មការទទួលពាក្យបណ្តឹងភាពមិនប្រក្រតី
ក្រសួងអប់រំ យុវជននិងកីឡា បង្កើតគណៈកម្មការទទួលពាក្យបណ្តឹងមិនប្រក្រតីពីគ្រូបង្រៀន និងបុគ្គលិកអប់រំ ដែលមានសមាសភាព ១១ រូបដឹកនាំផ្ទាល់ដោយរដ្ឋមន្ត្រី លោក ហង់ ជួនណារ៉ុន។ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ មានរដ្ឋមន្ត្រីជាប្រធាន អនុរដ្ឋលេខាធិការពីររូបជាអនុប្រធាន និងសមាជិកមានឋានៈជា ...
ឆាយ ច័ន្ទនីដា
http://bit.ly/1tn0Kue
GMAC ថាឆ្នាំថ្មីកម្មករអាចរកចំណូលសរុបរហូត $២៥០
នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនាសប្តាហ៍នេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានអះអាងថា តាមរយៈប្រាក់ឈ្នួលអប្បបរមាថ្មី កម្មករម្នាក់អាចរកចំណូលបានរហូតដល់ ២៥០ ដុល្លារក្នុងមួយខែ ប៉ុន្តែអ្នកខ្លះថា តួលេខប៉ាន់ប្រមាណនេះគឺជាការបំប៉ោងយ៉ាងខ្លាំង។ ក្រសួងការងារកាល ...
មុំ គន្ធា និង Sean Teehan
http://bit.ly/1t9FMQz
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រកាសពីការកាត់បន្ថយតម្លៃប្រេងសាំង
តម្លៃប្រេងសាំង បានថយចុះ ៣០០រៀលក្នុង១លីត្រ យោងតាមសេចក្តីប្រកាស ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ពីក្រសួងពាណិជ្ជកម្ម។ តម្លៃប្រេងរបស់ក្រុមហ៊ុនចំនួន៤ ត្រូវបានថយចុះពី ៥០៥០រៀល ដល់ ៤៧៥០រៀល ក្នុងមួយ១លីត្រ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/commerce-minister-announces-reduction-in-petrol-prices-7695
អ្នកការទូតអឺរ៉ុបមានកង្វល់ចំពោះការចាប់ឃុំខ្លួនសកម្មជនថ្មីៗនេះ
អ្នកការទូតអឺរ៉ុបបានជួបលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីម្សិលមិញដើម្បីសម្តែងពីក្តីកង្វល់របស់ខ្លួនអំពីការចាប់ខ្លួនសកម្មជននាពេលថ្មីៗនេះ ដោយគេបានរាយការណ៍ថា លោករដ្ឋមន្រ្តីថ្លែងថា ទោស ១ ឆ្នាំដែលសម្រេចយ៉ាងឆាប់រហ័សមកលើអ្នក ...
Kevin Ponniah
http://bit.ly/11EyihK
ក្រុមការងារប្រព័ន្ធផ្សព្វផ្សាយសង្គមថ្មីនឹងតាមដានវិបសាយ
យោងតាមសេចក្តីប្រកាសក្នុងសៀវភៅរាជកិច្ចបានឲ្យដឹងថា អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបានបង្កើត “ក្រុមការងារប្រព័ន្ធផ្សព្វផ្សាយសង្គម” មួយ ដើម្បីតាមដាននិងប្រមូលប្រព័ត៌មានពីហ្វេសប៊ុក និងវិបសាយផ្សេងទៀត ក្នុងបំណង “ការពារជំហរនិងកិត្យានុភាពរបស់រដ្ឋាភិបាល”។ ឯកសារ ដែលចុះហត្ថលេខាដោយឧបនាយករដ្ឋមន្ត្រី សុខ អាន និងផ្សព្វផ្សាយ ...
ម៉ាតត៍ ប្លូមប៊ឺហ្គ និង គុច ណារ៉េន
http://www.cambodiadailykhmer.com/news/20726/