រដ្ឋាភិបាល

នាយករដ្ឋមន្ត្រីអនុម័តឱ្យទទូលកន្សែងនៅកន្លែងធ្វើការ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងកាលពីម្សិលមិញថា និយោជកត្រូវអនុញ្ញាតឱ្យស្ត្រីមូស្លីមទាំងអស់ទទូលកន្សែង និងសំលៀកបំពាក់ប្រពៃណីទៅធ្វើការ។ ថ្លែងទៅកាន់កម្មករនៅខណ្ឌមានជ័យរាជធានីភ្នំពេញ លោក ហ៊ុន សែន បានថ្លែងថា លោកបានជួបស្ត្រីម៉ូស្លីមក្នុងដំណើរទស្សនកិច្ចទៅកាន់ខេត្តកំពង់ចាមនាពេលថ្មី ៗ ពួកគេបានប្រាប់លោកថា ពួកគេប្រឈមនឹងការរើសអើងពីសំណាក់និយោជក ហើយត្រូវបានស្នើឱ្យស្លៀកឯកសណ្ឋានដែលប្រឆាំងនឹងជំនឿរបស់ពួកគេ។ ...

សែន ដេវិដ
http://www.khmertimeskh.com/5083772/pm-approves-headscarves-workplace/

មន្ត្រី​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ព្រមាន​ក្រុម​អ្នក​វិភាគ

សមាជិក​នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា​ម្នាក់ កាលពី​ម្សិលមិញ​បាន​ព្រមាន​ក្រុម​អ្នក​វិភាគ​ដែល​កំពុង​ព្យាយាម​បកស្រាយ​រដ្ឋធម្មនុញ្ញ​ដោយ​លើក​ឡើង​ថា​ចំណាត់ការ​ផ្លូវ​ច្បាប់​អាច​នឹង​ធ្វើ​ឡើង​ទៅ​លើ​អ្នក​ដែល​បកស្រាយ​ជ្រុល​ពេក​ខណៈ​អ្នក​ច្បាប់​ថា​គេ​កម្រ​ឃើញ​ស្ថាប័ន​កំពូល​នេះ ...

បែន សុខហ៊ាន និង Daphne Chen
http://bit.ly/2xzyZfM

ការព្រមានសម្រាប់សប្តាហ៍នៃភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់

ក្រសួងធនធានទឹក និងឧតុនិយមបានព្រមានថា តំបន់ភាគច្រើននៃប្រទេសអាចប្រឈមនឹងទឹកជំនន់ដោយសារតែភ្លៀងធ្លាក់ខ្លាំងរហូតដល់ថ្ងៃពុធ។ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងបានឱ្យដឹងថា កម្ពុជានឹងរងផលប៉ះពាល់ដោយប្រព័ន្ធសម្ពាធទាបដែលនឹងបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេស។ ...

មុំ គន្ធា
http://www.khmertimeskh.com/5083788/warning-week-heavy-rain-floods/

នាយករដ្ឋមន្ត្រីអំពាវនាវឱ្យអាមេរិកយកគ្រាប់បែករបស់ខ្លួនត្រឡប់មកវិញ

លោកនាយករដ្ឋមន្ត្រីកាលពីថ្ងៃម្សិលមិញ បានជំរុញឱ្យសហរដ្ឋអាមេរិកជួយកម្ពុជាក្នុងការលុបបំបាត់គ្រាប់បែកមិនទាន់ផ្ទុះ ដែលកងកម្លាំងរបស់ខ្លួនបានទម្លាក់នៅលើទឹកដីកម្ពុជា ក្នុងអំឡុងសង្គ្រាមវៀតណាមជាជាងផ្តោតលើការរកឃើញនូវធាតុរបស់ទាហានអាមេរិកដែលបាត់ខ្លួន។ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/5083770/pm-calls-us-take-bombs-back/

ក្រសួងការបរទេសមានកង្វល់ក្រែងមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ទាប់ពីមានទំនាក់ទំនងមិនល្អជាមួយអាមេរិក

ក្រសួងការបរទេសនៃព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញបានបង្ហាញពីកង្វល់លើការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលអាចនឹងនាំឱ្យមានការរាលដាលដល់កូតានាំចេញផលិតផលរោងចក្រកាត់ដេរពីកម្ពុជា បន្ទាប់ពីមានភាពតានតឹងទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ។ ...

ផាក់ ស៊ាងលី និង បែន សុខហ៊ាង
http://bit.ly/2wkXJV5

ក្រសួង-USAIDដាក់ដំណើរការគម្រោងលើកកម្ពស់ដំណាំបន្លែ

ក្រសួងកសិកម្មកម្ពុជា និងភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ប្រចាំកម្ពុជា កាលពីម្សិលមិញបានដំណើរការគម្រោងផលិតផលកសិកម្មតម្លៃ១៧លានដុល្លារ ឬហៅថាគម្រោង “Feed the Future Cambodia Harvest II” ដើម្បីលើកកម្ពស់ការផលិតដំណាំកសិកម្មរបស់កសិករតាមរយៈការតភ្ជាប់រវាងអ្នកទិញ និងអ្នកលក់។ ...

ចេង សុខហ័ង
http://bit.ly/2k2TrQG

លោក​ សមរង្ស៊ី ​ស្នើ​បរទេស​កុំ​ឲ្យ​ផ្ដល់​ទិដ្ឋាការ​ឲ្យ​មន្ត្រី​ និង​គ្រួសារ​បក្ស​កាន់​អំណាច

អតីត​ប្រធាន​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី នៅ​សប្តាហ៍​នេះ​បាន​ជួប​មន្ត្រី​រដ្ឋាភិបាល​បរទេស​មួយ​ចំនួន​នៅ​អូស្ត្រាលី និង​នូវែលសេឡង់​ដោយ​បាន​ស្នើ​ឱ្យ​ប្រទេស​ទាំង​ ២ ​កុំ​ឲ្យ​ផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រី​គណបក្ស​កាន់​អំណាច​ និង​គ្រួសារ​ជា​ការ​ឆ្លើយតប​ចំពោះ​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា ហើយ​ដំណើរ ...

Andrew Nachemson និង គង់ មេត្ដា
http://bit.ly/2y7ifgG

ចំណូល​រដ្ឋាភិបាល​ឆមាស​ទី ១ ​មាន​ប្រមាណ​ $២ ​ពាន់​លាន

ចំណូល​សរុប​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​កត់ត្រា​ដោយ​អគ្គ​នាយកដ្ឋាន​រតនាគារ​ជាតិ​ប្រចាំ​ឆមាស​ទីមួយ ឆ្នាំ ​២០១៧ មាន​ប្រមាណ​ ២,១៩​ ពាន់​លាន​ដុល្លារ ស្មើ​នឹង ៥៦,៦​ ភាគរយ​នៃ​ច្បាប់​ហិរញ្ញវត្ថុ​។ នេះ​បើ​យោង​តាម​របាយ​ការណ៍ ស្តីពី​លទ្ធផល​នៃ​ការ​អនុវត្ត​ថវិកា​ឆមាស​ទីមួយ និង​លទ្ធផល​ប៉ាន់ស្មាន​នូវ​ការ​អនុវត្ត ថវិកា ...

ហ៊ គីមសាយ
http://bit.ly/2wT7Dl8

រដ្ឋាភិបាល​បង្ហាញ​គម្រោង​គាំទ្រ​សហគមន៍​សន្សំ​ប្រាក់

រដ្ឋ​មន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ កាលពី​ម្សិលមិញ បាន​បង្ហាញ​ពី​គម្រោង​គាំទ្រ​ដល់ «​ក្រុម​សន្សំ​ប្រាក់​ដើម្បី​ជួយ​ខ្លួន​ឯង​» ដោយ​អះអាង​ថា មន្ត្រី​ជំនាញ​កំពុង​សិក្សា​ពី​លទ្ធភាព​ក្នុង​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស និង​ផ្លូវ​ច្បាប់​ដើម្បី​ឲ្យ​ប្រតិបត្តិការ​របស់​ក្រុម​សន្សំ​ប្រាក់​នេះ​ដំណើរ​ការ​ដោយ ...

ហ៊ គីមសាយ
http://bit.ly/2xz1W8Z

Fresh News ​បើក​សេវា​វិទ្យុ​ ក្រោយ​វិទ្យុ​មួយ​ចំនួន​បិទ

សារព័ត៌មាន Fresh News ដែល​គាំទ្រ​រដ្ឋាភិបាល​កាលពី​ម្សិលមិញ​បាន​សម្លឹង​ពង្រីក​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ខ្លួន​ដោយ​ចាប់ផ្តើម​បើក​សេវា​​វិទ្យុ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន បន្ទាប់ពី​វិទ្យុ​មួយ​ចំនួន​រួម​ទាំង​វិទ្យុ​អាស៊ីសេរី​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​បាន​បិទ​ប្រតិបត្តិការ​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​។ ...

ម៉ិច ដារ៉ា និង Ananth Baliga
http://bit.ly/2yFF5J8

អវត្តមាន លោក កឹម សុខា ក្នុងបន្ទប់សវនាការធ្វើឱ្យមេធាវីដើរចេញ

ក្រុមមេធាវីការពារក្តីឱ្យ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានដើរចេញពីបន្ទប់សវនាការនៃសាលាឧទ្ធរណ៍កាលពីម្សិលមិញដោយសារគ្មានវត្តមានលោក សុខា ខណៈសាលាឧទ្ធរណ៍បានកំណត់ថា ការសម្រេចឃុំខ្លួនមេបក្សប្រឆាំងរូបនេះធ្វើឡើងត្រឹមត្រូវដោយចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ ...

នៀម ឆេង Leonie Kijewski និង បែន សុខហ៊ាន
http://bit.ly/2xzYfQs

EuroCham: ទំនុកចិត្តអាជីវកម្មនៅកម្ពុជា២០១៧ធ្លាក់ចុះ

សភាពាណិជ្ជកម្មអឺរ៉ុប (EuroCham) ប្រចាំកម្ពុជាបានចេញផ្សាយការស្ទង់មតិទំនុកចិត្តអាជីវកម្មលើកទី២របស់ខ្លួនកាលពីម្សិលមិញជាមួយនឹងការធ្វើបច្ចុប្បន្នភាពសៀវភៅស (White Book) ដែលបានបង្ហាញថា ទំនុកចិត្តអាជីវកម្មនៅកម្ពុជាបានធ្លាក់ចុះនៅឆ្នាំនេះ ដោយសារតែខ្វះកំណែទម្រង់វិជ្ជមាន និងភាពមិនច្បាស់លាស់ជុំវិញការបោះឆ្នោតសភានាពេលខាងមុខ។ ...

Kali Kotoski
http://bit.ly/2fpEK4P

CNRP លើក​បដា​ទូទាំង​ប្រទេស​ ទាមទារ​ឲ្យ​ដោះលែង​​លោក​ កឹម សុខា

គណបក្ស​សង្គ្រោះ​ជាតិ​សម្រេច​លើក​បដា​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​លោក កឹម សុខា នៅ​តាម​ស្នាក់ការ​គណបក្ស​ទូទាំង​ ២៥ ខេត្ត រាជធានី ចាប់ពី​ថ្ងៃ​ម្សិលមិញ ខណៈ​ដែល​សាលា​ឧទ្ធរណ៍​នឹង​បើក​សវនាការ​អសាធារណៈ​លើ​បណ្តឹង​ប្រឆាំង​ការ​ឃុំ​ខ្លួន​លោក កឹម សុខា នៅ​ព្រឹក​នេះ​។ ...

នៀម ឆេង និង Leonie Kijewski
http://bit.ly/2huvSeM

មជ្ឈមណ្ឌលខេត្តកណ្តាលដើម្បីតាមដានគុណភាពបន្លែ

ប្រធាននាយកដ្ឋានកសិកម្មខេត្តបានឱ្យដឹងថា មជ្ឈមណ្ឌលកែលម្អស្តង់ដារ និងគុណភាពនៃផលិតផលកសិកម្មជាពិសេសបន្លែនឹងត្រូវបង្កើតឡើងក្នុងខេត្តកណ្តាលនាពេលឆាប់ៗនេះ។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/5083526/kandal-centre-monitor-veggie-quality/

កម្ពុជា និងបង់ក្លាដែសពង្រឹងពាណិជ្ជកម្ម

ប្រទេសកម្ពុជា និងបង់ក្លាដែសកំពុងស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការលើពាណិជ្ជកម្ម ធ្វើឱ្យប្រសើឡើង និងពង្រីកពាណិជ្ជកម្ម និងភាពជាដៃគូពាណិជ្ជកម្មតាមរយៈកិច្ចព្រមព្រៀងមួយដែលនឹងត្រូវចុះហត្ថលេខានៅខែតុលាខាងមុខនេះ។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/5083529/cambodia-bangladesh-strengthen-trade/

ផែនការសកម្មភាពរបស់មហាអនុតំបន់ទន្លេមេគង្គតម្លៃ ៦៤ ពាន់លានដុល្លារ

ប្រទេសកម្ពុជាដែលជាសមាជិកក្នុងចំណោមប្រទេសទាំង៦នៃមហាអនុតំបន់ទន្លេមេគង្គ (GMS) បានគាំទ្រគោលការណ៍ផែនការសកម្មភាពរយៈពេលប្រាំឆ្នាំ ដែលរួមបញ្ចូលនូវគម្រោង ៦៤ ពាន់លានដុល្លារដើម្បីជួយដល់អនុតំបន់សម្រេចបាននូវកំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន និងការអភិវឌ្ឍប្រកបដោយចីរភាព។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/5083528/64b-gms-action-plan/

លោក ហ៊ុន សែន រិះគន់អ្នកបរិស្ថាននិយមជ្រុលដែលព្យាយាមរារាំងទំបន់វារីអគ្គិសនីសេសាន២

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ម្សិលមិញ​ថ្លែង​រិះគន់​ដល់​អ្នក​បរិស្ថាន​និយម​ជ្រុល​នៃ​អង្គការក្រៅរដ្ឋាភិបាល​ និង​មន្ត្រី​ទូត​ (​មិន​បញ្ចេញ​ឈ្មោះ​)​ ដែល​តំណាង​ឱ្យ​ប្រទេស​ជា​ច្រើន​បាន​ព្យាយាម​រារាំង​ការ​អភិវឌ្ឍ​ទំនប់​វា​រី​អគ្គិសនី​របស់​រាជរដ្ឋាភិបាល​ដែល​មាន​បំណង​ចង់ឱ្យ ...

ផាក់ ស៊ាងលី
http://bit.ly/2fN899D

​អនុស្សរណៈ​ចំនួន​៦​ ត្រូវ​បាន​ចុះហត្ថលេខា​ក្នុង​ដំណើរ​ទស្សនកិច្ច​ គណៈប្រតិភូ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​នៅ​កម្ពុជា

​បន្ទាប់​ពី​ជំនួប​ពិភាក្សា​ការងារ​ នា​ព្រឹក​ថ្ងៃ​ទី​២០​ ខែកញ្ញា​ ឆ្នាំ​២០១៧​ នៅ​វិមាន​សន្តិភាព​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ឯកឧត្ដម​ Liu​ Yunshan​ សមាជិក​គណៈ​អចិន្ត្រៃយ៍​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​ បាន​អញ្ជើញ​ធ្វើ ...

ជឹម ណារី
http://www.akp.gov.kh/kh/?p=197331

សមាជិកសភាអាមេរិក និងសមាជិកសភាអាស៊ានបង្ហាញការព្រួយបារម្ភអំពីការបង្ក្រាបនៅកម្ពុជា

ក្រុមសមាជិកសភាអាមេរិកចំនួន ៨ រូបានអំពាវនាវឱ្យក្រសួងការបរទេសបន្តការថ្កោលទោសជាសាធារណៈលើការបន្តបង្រ្កាបទៅលើការជំទាស់ និងការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា។ ...

ហ៊ុល រស្មី
https://www.voacambodia.com/a/us-congressman-asean-mps-express-concern-over-cambodia-crackdown/4037054.html

អង្គការ​មាតា​ធម្មជាតិ​ ត្រូវ​បាន​លុបចោល​ ក្រោយ​លាតត្រដាង​រឿង​ខ្សាច់

កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ក្រសួង​មហាផ្ទៃ​បាន​ប្រកាស​ពី​ការ​លុប​ឈ្មោះ​អង្គការ​មាតា​ធម្មជាតិ​ចេញ​ពី​បញ្ជី​អង្គការ​មិនមែន​រដ្ឋាភិបាល​ហើយ​មាន​ប្រសិទ្ធភាព​ភ្លាមៗ​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​អង្គការ​មួយ​នេះ​បាន​លាតត្រដាង និង​បង្ហាញ​ពី​ការ​នាំ​ខ្សាច់​ស៊ីលីកា​ដ៏ច្រើន​ទៅ​ប្រទេស​តៃវ៉ាន់ ...

ម៉ិច ដារ៉ា និង Ananth Baliga
http://bit.ly/2f3Nn50

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ចង់​ដោះស្រាយ​បញ្ហា​ជា​កញ្ចប់​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក

បន្ទាប់ពី​មាន​ភាព​តានតឹង​ជាមួយ​នឹង​មហាអំណាច​អាមេរិក​មក​នោះ ប្រមុខ​រដ្ឋាភិបាល​បាន​ប្រកាស​ជា​សាធារណៈ​ក្នុង​ការ​ចង់​ដោះស្រាយ​បញ្ហា​បញ្ជូន​អ្នក​ទោស​ខ្មែរ​នៅ​អាមេរិក ការ​ផ្អាក​ទិដ្ឋាការ និង​ការ​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ដែល​នៅ​សេសសល់​លើ​ទឹកដី​កម្ពុជា​ចំនួន ៤៩ នាក់​ទៀត​។ ...

ផាក់ ស៊ាងលី ម៉ិច ដារ៉ា និង Ananth Baliga
http://bit.ly/2f4h99A

GE រំពឹង​ថា​ នឹង​សម្រេច​កិច្ច​ព្រម​ព្រៀង​លើ​ការ​បំភាយ​ឧស្ម័ន

ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន General Electric (GE) បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ក្រុមហ៊ុន​ថាមពល​ឈាន​មុខ​គេ​មាន​មូលដ្ឋាន​នៅ​អាមេរិក​មួយ​នេះ​សង្ឃឹម​ថា នឹង​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ជាមួយ​ក្រសួង​រ៉ែ និង​ថាមពល​ត្រឹម​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​លើ​បចេ្ចក​វិទ្យា​គ្រប់​គ្រង​លើ​ការ​បំភាយ​ឧស្ម័ន ...

Kali Kotoski
http://bit.ly/2x3edm3

មន្ត្រី គជប ថា​អ្នក​ចុះ​ឈ្មោះ​តិច​មិនមែន​មកពី​នយោបាយ

ខណៈ​ចំនួន​អ្នក​បោះឆ្នោត​មាន​កម្រិត​តិចតួច មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (​គ.ជ.ប​) ​បាន​ព្យាយាម​បង្ហាញ​ពី​មូលហេតុ​មួយ​ចំនួន ប៉ុន្តែ​មិន​បាន​ភ្ជាប់​នឹង​កត្តា​នយោបាយ​ឡើង​កម្ដៅ​ទេ ដោយ​លើក​ឡើង​ថា​នោះ​បណ្ដាល​មកពី​ការ​ធ្វើ​ចំណាកស្រុក​ច្រើន កត្តា​អាកាសធាតុ​ដែល​មាន​ភ្លៀង ...

សុទ្ធ គឹមសឿន
http://bit.ly/2fa0Bkg

ប្រហុកទៅដល់អន្ដរជាតិ

សហគមន៍តូចមួយនៅឃុំចុងឃ្នៀស ខេត្តសៀមរាប មានភាពតឹងតែងចំពោះការទទួលបាននូវការទទួលស្គាល់ជាលក្ខណៈអន្តរជាតិសម្រាប់ត្រីផ្អាប់ ឬប្រហុកពិសេសរបស់ពួកគេ បន្ទាប់ពីរដ្ឋាភិបាលបានអនុម័តស្តង់ដារជាតិសម្រាប់គ្រឿងផ្សំពិសេសបំផុតនៅក្នុងការចម្អិនម្ហូបខ្មែរ។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/5082981/prahoc-go-international/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

TW9Xs
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!