រដ្ឋាភិបាល

អ្នកស្រុកត្រូវបានប្រាប់ឱ្យចាកចេញពីទំនប់មុនពេលនាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ច

អាជ្ញាធរខេត្តស្ទឹងត្រែងបានជួបប្រជុំជាមួយក្រសួងរ៉ែ និងថាមពលកាលពីថ្ងៃពុធ ដើម្បីរកមធ្យោបាយបញ្ចុះបញ្ចូលប្រជាជនដែលមិនព្រមចាកចេញពីលំនៅដ្ឋានរបស់ពួកគេនៅជិតទំនប់វារីអគ្គិសនីសេសានក្រោម ២ ឱ្យទទួលយកសំណង ហើយចាកចេញពីដីរបស់ពួកគេមុនពេលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រនៅថ្ងៃទី២៥ ខែកញ្ញា។ ...

សែន ដេវិដ
http://www.khmertimeskh.com/5083085/locals-told-leave-dam-pms-visit/

ក្រសួងស្នើកុំដំឡើងថ្លៃដឹកជញ្ជូនក្នុងអំឡុងពេលពិធីបុណ្យ

ក្រសួងដឹកជញ្ជូនបានស្នើសុំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់កុំដំឡើងថ្លៃនៅក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌនៅសប្តាហ៍ក្រោយ។ សំណើនេះត្រូវបានអមដោយការអំពាវនាវដល់អ្នកបើកបរទាំងអស់ឱ្យគោរពច្បាប់ចរាចរណ៍ក្នុងអំឡុងពេលពិធីបុណ្យ ដែលប្រជាជនកម្ពុជារាប់ពាន់នាក់ត្រឡប់ទៅស្រុកកំណើតវិញ។ ...

ពេជ្រ សុធារី
http://www.khmertimeskh.com/5083113/freeze-festival-transport-costs-ministry/

ក្តីសង្ឃឹមជំនួសការភ័យខ្លាចអ្នករស់នៅតាមផ្លូវ

សម្រាប់អ្នកគ្មានទីលំនៅក្នុងទីក្រុង កន្លែងដ៏មមាញឹកនៅក្នុងទីក្រុងភ្នំពេញ វត្តអារាម ផ្សារ និងកន្លែងទេសចរណ៍គឺជាកន្លែងធ្វើការរបស់ពួកគេ ដែលមនុស្សជាច្រើនសុំទាន ហើយជារឿយៗជាកន្លែងគេងរបស់ពួកគេ។ អ្នកខ្លះទៀតអូសរទេះ ឬថង់នៅជុំវិញរាជធានី ប្រមូលកាកសំណល់កែច្នៃ និងសម្ភារៈសំណល់អេតចាយដើម្បីលក់។ ...

ពេជ្រ សុធារី
http://www.khmertimeskh.com/5083116/hope-replaces-fear-street-dwellers/

នាយករដ្ឋមន្រ្តីបញ្ចប់ការបញ្ជូនអដ្ឋិធាតុតបនឹងការផ្អាកទិដ្ឋាការ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាយបកចំពោះការផ្អាកមិនផ្តល់ទិដ្ឋាការរបស់អាមេរិកដោយបញ្ចប់ការបញ្ជូនឆ្អឹងទាហានអាមេរិកដែលបាត់ខ្លួនក្នុងអំឡុងពេលសង្គ្រាម។ ...

Mech Dara and Erin Handley
http://bit.ly/2x5PDm5

ចិន​គាំទ្រ​ CPP ​ខ្លាំង​ជាង​មុន​ ក្រោយ​មាន​ការ​ថ្កោលទោស​ពី​អន្តរជាតិ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណៈប្រតិភូ​កាលពី​ម្សិលមិញ​បាន​ប្រឡប់​មកពី​ដំណើរ​ទស្សនកិច្ច​រយៈពេល​ ៣ ​ថ្ងៃ​ទៅ​ប្រទេស​ចិន​ សម្រាប់​ពិព័រណ៍​ចិន‑អាស៊ាន​លើក​ទី​ ១៤ ដែល​ក្នុង​នោះ​ចិន​បាន​ថ្លែង​ជា​ដដែល​អំពី​ការ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ខ្លាំងក្លា​ជាង​មុន​បន្ទាប់ពី​មាន​ការ​​ប្រឈម​មុខ ...

Andrew Nachemson and បែន សុខហ៊ាន
http://bit.ly/2juFjPS

មន្ត្រី​ឃុំ-សង្កាត់​ CNRP ​រង​ការ​ព្រមាន​វ៉ៃ​ខ្នោះ

​បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ចេញ​លិខិត​កំណត់​បែបបទ​អំពី​ការ​សាងសង់ ជួសជុល និង​កែលម្អ​អគារ​សាលា​ឃុំ-សង្កាត់ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ​បាន​ព្រមាន​ចាប់​ដាក់គុក​មន្ត្រី​ឃុំ​សង្កាត់​មកពី​គណបក្ស​ជំទាស់ ដែល​​ប្រើប្រាស់​ឈ្មោះ​បក្ស​ខ្លួន​ក្នុង​ការ​រៀបចំ​កិច្ចការ​នេះ​ជា​ចំណាត់ការ​ ...

បែន សុខហ៊ាន
http://bit.ly/2x3clJZ

តុលាការ​ឃុំ​ខ្លួន​សកម្មជន​ ២ ​នាក់​តាម​បណ្ដឹង​ក្រុមហ៊ុន​ខ្សាច់ ក្រុមហ៊ុន​ខ្សាច់​ លី យ៉ុងផាត់​

សកម្មជន​បរិស្ថាន​ពីរ​នាក់​ដែល​បម្រើការ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះ​មាតា​ធម្មជាតិ​ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង​ចោទប្រកាន់​ហើយ​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​ភ្លាមៗ​ កាលពី​ម្សិលមិញ ប្រមាណ​ជាង​មួយ​ថ្ងៃ​ក្រោយពី​ការ​ចាប់​ខ្លួន​ក្រោម​ឥទ្ធិពល​នៃ​ការ​ប្ដឹង​ដោយ ...

ផាក់ ស៊ាងលី
http://bit.ly/2vV43Cz

ក្រសួងពាណិជ្ជកម្មនិយាយថាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកធម្មតា

បើតាមសម្តីរបស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកាលពីម្សិលមិញបាននិយាយថា បើទោះជាមានជម្លោះការទូតជាមួយសហរដ្ឋអាមេរិកក៏ដោយ ក៏ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិកនៅមានលក្ខណៈធម្មតានៅឡើយ។ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/5082797/trade-us-normal-says-ministry/

ក្រុម​ហ៊ុន​ចិន​នឹង​បង្កើត​កសិដ្ឋាន​បង្កាត់​ពូជ​ជ្រូក​នៅ​កម្ពុជា

តំណាង​ក្រសួង​កសិកម្ម​កម្ពុជា និង​ក្រុមហ៊ុន​ជំនាញ​ផ្នែក​កសិកម្ម​ចិន​ប្រចាំ​ខេត្ត​ក្វាងស៊ី​កាលពី​ថ្ងៃ​អង្គារ​បាន​យល់​ព្រម​ជា​គោលការណ៍​ក្នុង​ការ​សហការ​រួម​គ្នា​ដើម្បី​ពង្រឹង​ការ​ស្រាវជ្រាវ​ផ្នែក​បច្ចេកទេស និង​អភិវឌ្ឍន៍​ផលិតកម្ម​ជ្រូក​នៅ​កម្ពុជា​។ ...

ហ៊ គីមសាយ
http://bit.ly/2wY4jEr

ខេត្តកែប និងខេត្តពោធិ៍សាត់ឈ្នះពានរង្វាន់អាស៊ាន

ខេត្តកែប និងខេត្តពោធិ៍សាត់ត្រូវបានផ្តល់ពានរង្វាន់បរិស្ថានអាស៊ាននៅប៊្រុយណេ កាលពីល្ងាចថ្ងៃអង្គារជាលើកដំបូងសម្រាប់ប្រទេសកម្ពុជា។ យោងតាមក្រសួងបរិស្ថាន គណៈកម្មាធិការដែលមានប្រទេសជាសមាជិកអាស៊ានទាំងអស់បានធ្វើការវាយតម្លៃ និងជ្រើសរើសយកខេត្តកែបសម្រាប់ពានពានរង្វាន់ទីក្រុងប្រកបដោយនិរន្តរភាពបរិស្ថានអាស៊ាន ខណៈដែលខេត្តពោធិ៍សាត់ទទួលបានវិញ្ញាបនបត្រទទួលស្គាល់នូវនិរន្តភាពនៃទឹកស្អាតនៅកិច្ចប្រជុំលើកទី ១៤ នៃរដ្ឋមន្រ្តីបរិស្ថានអាស៊ាន។ ...

ពេជ្រ សុធារី
http://www.khmertimeskh.com/5082904/kep-pursat-win-asean-awards/

អាមេរិកផ្អាកចេញទិដ្ឋាការឱ្យមន្ត្រីក្រសួងការបរទេសកម្ពុជាចាប់ពីថ្នាក់អគ្គនាយកឡើង និងក្រុមគ្រួសារ

ស្ថានទូតអាមេរិកប្រចាំកម្ពុជា កាលពីម្សិលមិញបានប្រកាសផ្អាកលែងចេញទិដ្ឋាការប្រភេទ B1 និង B2 និងប្រភេទ B1/B2 ដល់មន្ត្រីនៃក្រសួងការបរទេសកម្ពុជាដែលមានតួនាទីចាប់ពីថ្នាក់អគ្គនាយក រហូតដល់ថ្នាក់ដឹកនាំកំពូលនៃក្រសួងនេះ ព្រមទាំងសមាជិកក្រុមគ្រួសាររបស់ពួកគេ ដោយមានករណីលើកលែងតិចតួចប៉ុណ្ណោះ។ ...

នៀម ឆេង និង Erin Handley
http://bit.ly/2x2hXnU

តើបណ្តាបស្ចឹមប្រទេសគួរតែដាក់ទណ្ឌកម្មលើកម្ពុជាទេ?

នយោបាយកម្ពុជាបានឈានដល់ចំណុចក្តៅថ្មីមួយជាមួយការចាប់ខ្លួនអ្នកដឹកនាំគណបក្សប្រឆាំងកាលពីសប្តាហ៍មុន។ លោក កឹម សុខា ត្រូវបានដាក់ខ្នោះនាពេលពាក់កណ្តាលយប់នៅក្នុងផ្ទះរបស់លោក និងត្រូវបានចោទប្រកាន់ពីបទ “ក្បត់ជាតិ” ដោយរដ្ឋាភិបាល។ ...

ឈឿន គង្គា
http://www.atimes.com/western-countries-impose-sanctions-cambodia/

បក្ស​ប្រឆាំង​ នឹង​នៅ​តែ​បន្ត​ដើរ​ឆ្ពោះ​ទៅ​មុខ

លោក សុន ឆ័យ អភិបាល​ក្រុម​សមាជិក​សភា គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហាញ​សញ្ញា​ច្បាស់​លាស់​មួយ​កាលពីម្សិល​មិញ​ថា គណបក្ស​ប្រឆាំង នឹង​នៅ​តែ​បន្ត​ដើរ​ទៅមុខ បើ​ទោះបី​ជា​មាន​ចលាចល​ខាង​នយោបាយ​ នាពេល​បច្ចុប្បន្ន​ក្តី​ ហើយ​គណបក្ស​នេះ​ នឹង​នៅតែ​ចូលរួម​ការរ​បោះ​ឆ្នោត​ជាតិ នៅ​ឆ្នាំ ២០១៨ ខាង​មុខ។ ...

នៀម ឆេង, Ananth Baliga និង បែន សុខហ៊ាន
http://bit.ly/2wpqv62

លោក​ សម រង្ស៊ី ​ប្រកាស​បើក​សមាគម​ ពេល​អត់​សិទ្ធិ​ធ្វើ​នយោបាយ

បន្ទាប់ពី​ច្បាប់​ស្ដីពី​គណបក្ស​បាន​បិទ​ច្រក​មិន​ឲ្យ​​ចូល​ប្រឡូក​ក្នុង​រឿង​នយោបាយ​​នោះ​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក​ សម រង្ស៊ី ដែល​កំពុង​មាន​ទោស​ជាច្រើន​ជាប់​ខ្លួន​​បាន​ប្រកាស​បង្កើត​សមាគម​ថ្មី​មួយ​ដើម្បី​លើក​តម្កើង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ខណៈ​មន្ត្រី​ក្រសួង​មហាផ្ទៃ ...

Andrew Nachemson
http://bit.ly/2y58HPN

ក្រសួង​លែង​ផ្តល់​អាជ្ញាប័ណ្ណ​លើ​អាជីវកម្ម​ស៊ីម៉ងត៍

ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​ឲ្យ​ដឹង​ថា​អាជ្ញាប័ណ្ណ​សម្រាប់​ប្រតិបត្តិការ​រោងចក្រ​ស៊ីម៉ងត៍​នៅ​កម្ពុជា​ត្រូវ​បាន​បិទ​ដោយសារ​ធនធាន​ធម្មជាតិ​មិន​គ្រប់គ្រាន់​។ នេះ​បើ​តាម​មន្ដ្រី​មកពី​ក្រសួង​នេះ​។ ...

ចេង សុខហ័ង
http://bit.ly/2vUkYF6

ទូត​អាមេរិក ច្រាន​ចោល​ការ​ចោទ​ពី​រឿង​ជ្រៀត​ជ្រែក​ចូល​ផ្ទៃ​ក្នុង​កម្ពុជា

ឯកអគ្គរដ្ឋ​ទូត​ អាមេរិក ​ប្រចាំ​កម្ពុជា​លោក William Heidt កាល​ពី​ម្សិលមិញ​​បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​ដែល​ថា អាមេរិក​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា ​ដោយ​បាន​ហៅ​ការ​ចោទ​នោះ​ថា ​គ្មាន​ហេតុ​ផល​និង​ធ្វើ​ឡើង​ដោយ​គ្មាន​ភ័ស្តុតាង​ដែល​អាច​ជឿ​ជាក់​បាន ...

Ananth Baliga និង ម៉ិច ដារ៉ា
http://bit.ly/2x1527k

ចំណុចសំខាន់ៗសម្រាប់គម្រោងជលផល

អង្គការអភិវឌ្ឍន៍ ឧស្សាហកម្ម របស់អង្គការ សហប្រជាតិ (UNIDO) រួមជាមួយក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលជលផលរបស់ក្រសួងកសិកម្មកាលពីម្សិលមិញបានចេញផ្សាយកូនសៀវភៅមួយដែលមានចំណងជើងថា “ការលើកកម្ពស់ការអភិវឌ្ឍន៍ជលផលកំណើនតម្លៃ និងការប្រកួតប្រជែង” ។  ...

សុខ ច័ន្ទ
http://www.khmertimeskh.com/5082630/milestones-fisheries-project/

ថៃភ្ជាប់បណ្តាញបង្កើនការធ្វើពាណិជ្ជកម្ម

ក្រសួងពាណិជ្ជកម្មបានសន្យាចូលរួមជាមួយស្ថានទូតថៃនៅក្នុងប្រទេសកម្ពុជាដើម្បីកសាងបរិយាកាសពាណិជ្ជកម្ម និងវិនិយោគដែលអំណោយផលរវាងប្រទេសជិតខាងអាស៊ាន។  ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/5082631/thai-links-set-boost-trade/

កម្ពុជាបាត់លុយ៣១លានដុល្លារពីការនាំខ្សាច់ស៊ីលីកាទៅតៃវ៉ាន់

អង្គការក្រៅរដ្ឋាភិបាលរកឃើញថារាជរដ្ឋាភិបាលកម្ពុជាបានបាត់ចំណូលជាទឹកប្រាក់ជាង៣១លានដុល្លារសហរដ្ឋអាមេរិកពីការនាំចេញខ្សាច់ស៊ីលីកាចេញទៅកាន់កោះតៃវ៉ាន់ដោយមានភាពមិនប្រក្រតីក្នុងការចុះបញ្ជី ឬបន្ទាបតួលេខ ហើយអំពាវនាវឱ្យរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលចុះចេញពីតំណែង ខណៈពេលដែលសកម្មជនពីរនាក់របស់អង្គការនេះត្រូវបានឃាត់ខ្លួនកាលពីម្សិលមិញ។ ...

ផាក់ ស៊ាងលី
http://bit.ly/2joslDh

លោក​ សុខ ទូច ​ភ្ជាប់​ព្រឹត្តិការណ៍​ខ្លះ​ថា ​ជា​ផ្នែក​នៃ​បដិវត្តន៍​ពណ៌

ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែង​ការពារ​ចំណាត់​ការ​ទប់ស្កាត់​សកម្មភាព​​ដែល​រដ្ឋាភិបាល​ហៅថា​ជា​ «​បដិវត្តន៍​ពណ៌​» ​និង​បាន​ភ្ជាប់​សកម្មភាព​មួយ​ចំនួន​ដែល​កើតមាន​ឡើង​នៅ​កម្ពុជា​ថា​ជា​ផ្នែក​នៃ​ចលនា​នេះ ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រឆាំង​ថា​ការ​លើក​ឡើង​នេះ ...

បែន សុខហ៊ាន
http://bit.ly/2xxl8Xz

នាយករដ្ឋមន្រ្តីមើលឃើញកលល្បិចពីការបង្ហោះរូបរបស់ស្ថានទូត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរិះគន់ស្ថានទូតអាមេរិកកាលពីម្សិលមិញ ចំពោះការបង្ហោះរូបភាពដែលជាកលល្បិចសម្រាប់បំភាន់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ខណៈពេលដែលវាសំដៅទៅលើការរួមចំណែករបស់អាមេរិកក្នុងការជួយសង្គ្រោះប្រាសាទ និងការពារព្រៃឈើ។ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/5082542/pm-sees-red-embassy-post/

អ្នកផលិតប្រហុកស្នើសុំម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ

ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកំពុងត្រូវបានគេស្នើសុំសម្រាប់ប្រហុកត្រីសៀមរាប ក្រោយពីក្រសួងឧស្សាហកម្មបានអនុម័តឱ្យមានស្តង់ដារជាតិ។ ប្រហុកត្រីសៀមរាបដែលផលិតពីត្រីផ្អាប់ គឺជាផលិតផលមួយក្នុងចំណោមផលិតផលជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលរដ្ឋាភិបាលកំពុងធ្វើការដើម្បីទទួលបានម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។ បច្ចុប្បន្ននេះ មានតែម្រេចមួយគត់នៅខេត្តកំពត និងស្ករត្នោតខេត្តកំពង់ស្ពឺដែលមកដល់ពេលនេះបានទទួលការបញ្ជាក់។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/5082459/prahok-makers-seek-gi-status/

ក្រសួងចេញសេចក្តីព្រមានអំពីវីរុសដំឡូងមី

ក្រសួងកសិកម្មបានព្រមានកសិករ អ្នកជួញដូរ និងអ្នកនាំចូលដំឡូងមីអំពីវីរុសថ្មីវាយប្រហារដំឡូងមី ដោយប្រាប់អាជ្ញាធរមូលដ្ឋានឱ្យធ្វើការរួមគ្នាជាមួយនឹងឧស្សាហកម្មដើម្បីទប់ស្កាត់ការរាលដាល។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/5082521/ministry-issues-cassava-virus-warning/

ប្រជាជនជិត​ ៦០.០០០ នាក់ចុះឈ្មោះបោះឆ្នោតក្នុងរយៈពេល១សប្តាហ៍

ប្រជាជនជិត ៦០.០០០ នាក់បានចុះឈ្មោះបោះឆ្នោតនៅក្នុងការបោះឆ្នោតជាតិឆ្នាំក្រោយ ក្នុងអំឡុងពេលសប្ដាហ៍ដំបូងនៃការចុះឈ្មោះ។ លោក ហង្សពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាននិយាយកាលពីម្សិលមិញថា ប្រជាជនចំនួន ៥៩.១៨៥ នាក់នៅទូទាំងប្រទេសបានចុះបញ្ជីចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១០ ខែកញ្ញា។ ការចុះឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៩ ខែវិច្ឆិកា។  ...

ឃី សុវុឌ្ឍី
http://www.khmertimeskh.com/5082540/60000-register-vote-one-week/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

eMmCH
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!