រដ្ឋាភិបាល
ការចុះបញ្ជីឈ្មោះបោះឆ្នោតត្រូវបានផ្អាកសារជាថ្មី
កាលពីម្សិលមិញ អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធាបានឱ្យដឹងថា ប្រទេសកម្ពុជាស្ថិតនៅក្នុងដំណើរការប្រក្រតីនៅឡើយសម្រាប់ការបោះឆ្នោតឃុំសង្កាត់នៅខែមិថុនា ឆ្នាំ២០១៧ បើទោះបីជាគណៈកម្មាធិការនេះបានបង្អាកការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតតាមប្រព័ន្ធឌីជីថលថ្មី ដោយសារកត្តាកង្វះខាតសម្ភារៈបរិក្ខារក៏ដោយ។ ...
 ប៊ុន សេងគង់
http://www.phnompenhpost.com/national/registration-voters-bumped-back-again
កម្ពុជាត្រូវយកចិត្តទុកដាក់ពីចំណាត់ថ្នាក់សេដ្ឋកិច្ច
លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាបានថ្លែងកាលពីម្សិលមិញថា រដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវ ពិចារណាឲ្យបានហ្មត់ចត់ពីចំណាត់ ថ្នាក់សេដ្ឋកិច្ចរបស់ខ្លួននៅក្នុងតំបន់អាស៊ាន និងពិភពលោកដើម្បីបន្តដំណើរលើផ្លូវ កំណើនរបស់ខ្លួនដោយសារការ ផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិសំខាន់ៗត្រូវ បានគេរំពឹងថានឹងកាត់ បន្ថយសមត្ថភាពប្រកួតប្រជែងរបស់វិស័យ ឧស្សាហកម្មធំជាងគេរបស់កម្ពុជា។ ...
 Kali Kotoski
http://www.phnompenhpost.com/business/cambodia-urged-join-tpp
ក្នុងមួយឆ្នាំកម្មករ-កម្មការិនីប្រហែល២លាននាក់ស្លាប់ក្នុងគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជា
កម្មករកម្មការិនី ប្រហែល២លាននាក់ត្រូវបានស្លាប់ដោយសារគ្រោះថ្នាក់ការងារនិងជំងឺ វិជ្ជាជីវៈនៅលើសកលលោក ជារៀងរាល់ឆ្នាំដែលបណ្តាលឲ្យមានការខាតបង់ ថវិកាប្រមាណ២.៨កោដិដុល្លារសហរដ្ឋអាមេរិច ទៅលើការព្យាបាល តាវកាលិកការងារ និងស្តារនីតិសម្បទា ដែលនេះជាចំនុចព្រួយបារម្ភ និងត្រូវបានយកចិត្តទុកដាក់បន្ថែមពីសំណាក់ រដ្ឋមន្រ្តីក្រសួង ការងារកម្ពុជា ទៅលើសុវត្ថិភាព និងសុខភាពរបស់កម្មករនិយោជិតខ្មែរ។ ...
 Mom Kunthear
http://bit.ly/1T2oT7b
កម្មវិធីផ្លាស់ប្តូរមិត្តភាពព្រំប្រទល់ត្រូវបានប្រារព្ធនៅទីក្រុងហាណូយ
ព្រឹត្តិការណ៍នេះត្រូវបានចូលរួមដោយលោកប្រធានាធិបតីវៀតណាម លោក Tran Dai Quang, រដ្ឋមន្ត្រីក្រសួងការពារជាតិ Ngo Xuan Lich, រដ្ឋមន្ត្រីនៃក្រសួងសន្តិសុខសាធារណៈ To Lam, នាយកនៃនាយកដ្ឋាននយោបាយនៃប្រជាជនវៀតណាម លោកឧត្តមសេនីយ៍ Luong Cuong ក៏ដូចជាមន្ត្រីការបរទេសចិនប្រចាំនៅប្រទេសវៀតណាម លោក Hong Xiaoyong, មន្ត្រីការបរទេសឡាវ Thongsavanh Phomvihane, និងមន្ត្រីការបរទេសកម្ពុជា លោក ហ៊ុន ផានី។ ...
 Vietname Net Bridge
http://english.vietnamnet.vn/fms/government/156136/border-friendship-exchange-programme-held-in-hanoi.html
ការចុះបញ្ចីរោងចក្រនៅត្រីមាសទី ១ មាន ៤០ រោងចក្រ
រោងចក្រថ្មីចំនួន ៤០ និងសហគ្រាសធុនតូច និងមធ្យម (SME) ៧៤ បានចុះបញ្ជីនៅរយៈពេល ៣ ខែដំបូងឆ្នាំនេះ។ នេះបើតាមទិន្នន័យរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ...
 ចេង សុខហ័ង
http://bit.ly/1TOh8Uz
មន្ត្រីក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាត្រូវបានកាត់ទោសពីបទស៊ីសំណូក
មន្ត្រីមួយរូបនៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាត្រូវបានកាត់ទោសពីបទស៊ីសំណូកកាលពីចុងសប្តាហ៍មុន បន្ទាប់ពីត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំអំពើពុករលួយ (ACU) កាលពីប៉ុន្មានសប្តាហ៍កន្លង និងបន្ទាប់ពីអង្គភាព ដដែលបានចាប់ខ្ឡួនមន្ត្រីក្រសួងការបរទេសនិងឯកអគ្គរាជទូតកម្ពុជាប្រចាំសារធារណៈរដ្ឋកូរ៉េ។ ...
 អូន ភាព
https://www.cambodiadaily.com/news/development-council-officer-charged-over-bribery-claim-112324/
លោកមេបញ្ជាការដែលបានចម្លងប្លង់ប្រាសាទព្រះវិហារត្រូវបានផ្លាស់ប្តូរតំណែង
មេបញ្ជាការថៃ ដែលជាមេខ្លោងនៅពីក្រោយការចម្លងមាត្រដ្ឋាននៃបរិវេណតួប្រាសាទព្រះវិហារដែលស្ថិតនៅលើច្រាំងភ្នំ Pha Mor E-Daeng ដែលជាផ្នែកមួយភ្នំដងរែក ត្រូវបានផ្លាស់ប្តូរតំណែងបន្ទាប់ពីមានការព្រួយបារម្ភដោយក្រសួងការបរទេសថៃអំពីផលប៉ះពាល់នៃរចនាបថទៅលើទំនាក់ទំនងជាមួយប្រទេសកម្ពុជា។ ...
 រស់ ចាន់វាសនា
http://www.khmertimeskh.com/news/24722/preah-vihear-replica-commander-transferred/
រដ្ឋាភិបាលព្រមានអ្នកតវ៉ាប្រឆាំង អង្គភាព AC U ដោយចាត់ទុកវាថាជា ”ការបះបោរនៅក្នុងទីក្រុង”
កាលពីម្សិលមិញ រដ្ឋាភិបាលបានព្រមានបង្ក្រាបសកម្មជន និងក្រុមតស៊ូមតិដែលរៀប ចំការតវ៉ាប្រឆាំងការចាប់ខ្លួនមន្ត្រីអង្គការសិទ្ធិមនុស្សបួន រូប និងមន្ត្រី គ.ជ.ប.មួយរូប ដោយចាត់ទុកការតវ៉ាដែលមានការគ្រោងទុកនេះថាជាទង្វើ “បះបោរក្នុងទីក្រុង”។ ...
 ហ្សមប៊រ ភីធឺរ៍ និង បែន សុខហ៊ាន 
http://www.cambodiadailykhmer.com/news/31421/
អ្នកកាប់ឈើខ្មែរត្រូវចាប់ខ្លួនក្នុងប្រទេសថៃ
ក្រសួងការបរទេសបាននិយាយក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃសុក្រថា បុរសជនជាតិខ្មែរ២៩នាក់ត្រូវ បានចាប់ខ្លួន ក្នុងខណៈដែលពួកគេកាប់ឈើ ក្រញូងនៅលើភ្នំក្នុងខេត្តប្រាជីនបូរី ប្រទេស ថៃកាលពីថ្ងៃពុធ។ ...
 ឃី សុវុឌ្ឍី 
http://www.cambodiadailykhmer.com/news/31416/
លោក កែវ រ៉េមី ត្រូវបានតែងតាំងជាប្រធានគណៈ កម្មាធិការសិទ្ធិមនុស្ស ដើម្បីតទល់ការរិះគន់ពីស
លោកកែវរ៉េមីរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តីដែលធ្លាប់ជាអតីតតំណាងរាស្ត្រគណបក្សប្រឆាំងត្រូវបានព្រះមហាក្សត្រសម្តេចព្រះបរមនាថនរោត្តមសីហមុនីត្រាស់បង្គាប់តែងតាំងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជំនួសលោក ម៉ក់ សម្បត្តិ ដែលត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តីវិញ។ ...
 តាំង វីដា
http://bit.ly/1rC39rX
រដ្ឋាភិបាលនឹងធ្វើដំណើរទៅកាន់កោះណេរុដើម្បីទទួលយកជនផ្លាស់ទីរំពឹងទុក
មន្ត្រីទទួលបន្ទុកជនភៀសខ្លួននឹងធ្វើដំណើរទៅកាន់កោះណេរុក្នុងខែនេះ ដើម្បីធ្វើបទសម្ភាសន៍ជាមួួយជនភៀសខ្លួន សញ្ជាតិអ៊ីរ៉ាក់និងពិភាក្សាអំពីការបំលាស់ទីមកកាន់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចព្រមព្រៀងដ៏ចម្រុងចម្រាស់មួយរវាងកម្ពុជាជាមួួយរដ្ឋាភិបាលអូស្ត្រាលី។ ...
 Erin Handley and Bun Sengkong
http://www.phnompenhpost.com/national/govt-headed-nauru-soon-over-potential-resettlements
គេហទំព័ររបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានគេលួចវាយប្រហារ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគំរាមដល់អ្នកដែលបានចូលវាយប្រហារគេហទំព័ររបស់លោកកាលពីព្រលឹមថ្ងៃសៅរ៍ថា លោកនឹងប្រើវិធានការចាត់ការតាមផ្លូវច្បាប់ទៅលើបុគ្គលនោះ។  ...
 វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/24690/prime-minister-s-website-hacked/
ប្រេសិតស្វីសថ្មីនឹងមកកាន់ប្រទេសកម្ពុជា
កាលពីថ្ងៃពុធ ក្រសួងការបរទេសស្វីសបានប្រកាសថា ឯកអគ្គរាជទូតស្វីសប្រចាំនៅកម្ពុជាក្នុងពេលបច្ចុប្បន្ន Anna Maj Hultgard នឹងបញ្ចប់បេសកម្មនៅខែកញ្ញា។ ...
 Jack Davies
http://www.phnompenhpost.com/national/sweden-names-new-envoy-cambodia
ជប៉ុនផ្តល់ $៣០ លានឲ្យកម្ពុជាជួសជុលស្ពានជ្រោយចង្វារ
សារព័ត៌មាន Japan Times រាយការណ៍ថាភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានយល់ព្រមផ្ដល់ប្រាក់ ៣០ លានដុល្លារជាជំនួយឥតសំណងសម្រាប់ការជួសជុលស្ពានជ្រោយចង្វារ ទី ១ ...
 ក្រុមការងារភ្នំពេញបុស្តិ៍
http://bit.ly/1O1Vs8u
កម្ពុជា និងហ្វីលីពីន ពង្រឹងកិច្ចការពារទេសន្តរប្រវេសន៍រវាងប្រទេសទាំងពីរ
ដើម្បីពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់និងការការពារសិទ្ធិជនទេសន្តរប្រវេសន៍ និងពលករទេសន្តរប្រវេសន៍ប្រទេសកម្ពុជានិងហ្វីលីពីនបានព្រមព្រៀងគ្នាលើគោលការណ៍មួយចំនួន បន្ទាប់ពីមានការប្រជុំតុមូលរវាងតំណាងប្រទេសទាំងពីរលើកទី ...
 មុំ គន្ធា
http://bit.ly/24wipIl
កម្ពុជាធ្វើជាម្ចាស់ផ្ទះសម្រាប់កម្មវិធីសមាជវាយតម្លៃអចលនវត្ថុ
កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះរយៈពេល២ថ្ងៃសម្រាប់កម្មវិធីសភាសមាជវាយតម្លៃអចលនវត្ថុអាស៊ានលើកទី ១៩ (AVA) ដែលជាលើកដំបូងដែលកម្មវិធីនេះបានប្រារព្ធនៅព្រះរាជាណាចក្រកម្ពុជា។  ...
 ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/24665/cambodia-hosting-valuers-congress/
សហភាពអឺរ៉ុប ស្នើកម្ពុជា ធានាបរិយាកាសនយោបាយ និងដោះលែងមន្រ្តីសិទ្ធិមនុស្ស ដែលរងចោទសូកប៉ាន
ក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី៩ក្នុងរាជធានីភ្នំពេញសហភាពអឺរ៉ុប(EU)បានស្នើដោយផ្ទាល់មករដ្ឋាភិបាលកម្ពុជាឲ្យបង្កើតឡើងនិងរក្សាបរិយាកាសមួយដែលគណបក្សនយោបាយទាំងអស់និងសង្គមស៊ីវិល អាចដំណើរការដោយសេរី ដោយគ្មានការភ័យខ្លាច ជាមួយនឹងការអំពាវនាវឲ្យដោះលែងមន្រ្តីសិទ្ធិ ...
 តាំង វីដា
http://bit.ly/1QTC8Vk
ជប៉ុននឹងជួយដល់ច្បាប់ប៉ាតង
ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងការិយាល័យប៉ាតង់ជប៉ុន (JPO) កាលពីម្សិលមិញបានចុះហត្ថលេខាព្រមព្រៀងគ្នាមួយសម្រាប់ជួយសម្រួលដល់កម្ពុជា ដើម្បីទទួលបានការការពារប៉ាតង់។  ...
 ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/24606/japan-to-help-with-patent-law/
ជនភៀសខ្លួនពីរនាក់ទៀតនៅកោះណូរូស្ម័គ្រចិត្តមកប្រទេសកម្ពុជា
មន្ត្រីអន្តោប្រវេសន៍ម្នាក់បាននិយាយកាលពីម្សិលមិញថា ជនភៀសខ្លួនពីរនាក់ទៀត ដែលឃាត់ទុក ...
  អូន ភាព និង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/31385/
មានការបង្ក្រាបរថយន្តដឹកជញ្ជូនប្រមាណ ៧៨គ្រឿង
កាលពីថ្ងៃអង្គារ នៅផ្លូវជាតិលេខ ៣ មានរថយន្តដែលដឹកគ្រួស ខ្សាច់ និងដី យ៉ាងហោចណាស់ ៧៨គ្រឿងត្រូវបានឃាត់ដោយមន្ត្រីប៉ូលីសចរាចរណ៍សហការជាមួយនឹងមន្ត្រីមកពីក្រសួងធនធានរ៉ែ។  ...
 ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/24614/crackdown-brings-a-halt-to-78-trucks/
កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាបរិយាប័ណ្ណមេគង្គលើកទី១ នៅរាជធានីភ្នំពេញ
ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិចំនួនប្រាំនឹងសហការជាមួយធនាគារជាតិនៃកម្ពុជា(NBC)ក្នុងការរៀបចំវេទិកាបរិយាប័ណ្ណហិរញ្ញវត្ថុទន្លេមេគង្គលើកទី១នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្នុងខែកក្កដា ខាងមុខនេះដើម្បីស្វែងយល់ និងពិភាក្សាអំពីភាពខុសគ្នា ភាពស្រដៀងគ្នា និងឱកាស ...
 ម៉ៃ គុណមករា
http://bit.ly/1X9BVEY
ព្រះអង្គម្ចាស់បាននាំមកនូវ"រាជានិយម"ថ្មី
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រីនុពល ដែលជាព្រះរាជបុត្រាមួយអង្គនៃរាជ្យវង្ស ទ្រង់បានដឹកនាំគណបក្សថ្មីមួយដែលបានចាប់ផ្តើមជាគណៈបក្សខ្នាតតូច ឈ្មោះថា គណបក្សសេរីភាពរបស់កម្ពុជា។  ...
 នៀម ឆេង
http://www.phnompenhpost.com/national/prince-made-new-head-civilised-royalists
ក្រុមអ្នកសារព័ត៌មានកម្ពុជានឹងទទួលបានការបណ្តុះបណ្តាលនៅសហរដ្ឋអាមេរិក
ក្រុមអ្នកអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយបានប្រាប់ឱ្យដឹងថា អ្នកសារព័ត៌មានកម្ពុជា នឹងអនុញ្ញាតឱ្យទៅទស្សនកិច្ចនៅអាមេរិកដើម្បីតាមដានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅក្នុងខែវិច្ឆិកាខាងមុខនេះ ដើម្បីសិក្សា និងចែករំលែកបទពិសោធ៍នានាជាមួយអ្នករួមអាជីព ...
 សាយ ម៉ូនី
http://www.voacambodia.com/content/cambodian-journalists-to-receive-training-in-the-us/3313932.html
អាជ្ញាធរបញ្ជាឲ្យវាយកម្ទេចសំយាបក្រុមហ៊ុន Naga World បានសង់រំលោភចិញ្ចើមផ្លូវ
សំណង់សំយាបរបស់ក្រុមហ៊ុនកាស៊ីណូ Naga World ដែលបានសាងសង់លយមកលើចិញ្ចើមផ្លូវសាធារណៈប្រវែងជិត៣ម៉ែត្រត្រូវបានរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បញ្ជាកាលពីម្សិលមិញឲ្យវាយកម្ទេចចោលវិញ។ ...
 តាំង វីដា
http://bit.ly/1SXNYCh
 
          