រដ្ឋាភិបាល
សំណើសុំឲ្យឥណ្ឌាបញ្ឈប់សាងសង់ប្រាសាទ ទំនងជាមិនអាចទៅរួច ព្រោះវាមិនចម្លងតាមអង្គរវត្ត
កាលពីម្សិលមិញ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស បានជម្រាបលោក ឌីណេស ប៉ាតណាអុីក (Dinesh Patnaik) ឯកអគ្គរដ្ឋទូតឥណ្ឌាថា កម្ពុជា ចង់ឲ្យលុបចោលទាំងស្រុងនូវគម្រោងសាងសង់ប្រាសាទចម្លងតាមរចនាបថ ...
អូន ភាព និង សៃម៉ុន ហេនដឺរសិន
http://www.cambodiadailykhmer.com/news/26983/
ក្រសួងព្រមានការដាក់ទណ្ឌកម្មចំពោះសកម្មភាពនយោបាយនៅក្នុងសាលា
ក្រសួងអប់រំបានចេញសារាចរហាមប្រាមសកម្មភាពនយោបាយឬបង្កើតសមាគមក្នុងគ្រឹះស្ថានសិក្សាណាមួយ ដោយអះអាងនឹងធ្វើការផាកពិន័យ ឬបិទសាកលវិទ្យាល័យ សាលាក្រោយថ្នាក់មធ្យមសិក្សា និងអង្គការនិស្សិតណាមួយ ដែលបានចូលរួមនៅក្នុងការផ្សព្វផ្សាយសកម្មភាពនយោបាយ។ ...
ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/ministry-warns-of-punishment-for-political-activity-at-schools-91454/
ក្រុមអ្នកស្រាវជ្រាវ: ផែនទីរបស់គណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជាដូចគ្នាបេះបិទ
កាលពីម្សិលមិញ ក្រុមស្រាវជ្រាវនៅតាមព្រំដែនរបស់រាជបណ្ឌិតសភាកម្ពុជាបានឱ្យដឹងថា ផែនទីព្រំដែនដែលត្រូវបានប្រើប្រាស់ដោយរដ្ឋាភិបាល និងបានបង្ហាញ ដោយគណបក្សប្រឆាំងមានសភាពដូចគ្នាបេះបិទ។ ...
Chea Takihiro and Pav Suy
http://www.khmertimeskh.com/news/14303//
ប្រទេសម៉ាឡេស៊ីនិងកម្ពុជាសន្យាពង្រឹងទំនាក់ទំនងយោធា
កាលពីថ្ងៃអង្គារ រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទៀបាញ់ បានជួបជាមួយប្រមុខកងទ័ពរបស់ប្រទេសម៉ាឡេស៊ី លោក Raja Mohamed Affandi bin Raja Mohamed Noor ដើម្បីពិភាក្សាអំពីមធ្យោបាយដើម្បីពង្រឹងទំនាក់ទំនងយោធារវាងប្រទេសទាំងពីរ។ ...
Chea Takihiro
http://www.khmertimeskh.com/news/14302/malaysia-and-cambodia-pledge-to-strengthen-military-ties/
ក្រសួងបានប្រកាសអំពីការត្រួតពិនិត្យមិនព្រាងទុកនៅតាមពន្ធនាគារ
អង្គការសិទ្ធិមនុស្សលីកាដូបានស្វាគមន៍ចំពោះសេចក្តីប្រកាសមួយរបស់ក្រសួងមហាផ្ទៃ ស្តីអំពីការពង្រឹងលក្ខខណ្ឌរស់នៅក្នុងពន្ធនាគារ មជ្ឈមណ្ឌលស្តារនីតិសម្បទាសង្គម និងមជ្ឈមណ្ឌលកែប្រែគ្រឿងញៀនដើម្បីធានាការគោរពសិទ្ធិរបស់អ្នកទោស អ្នកជំងឺនិងជនដ៏ទៃទៀត ដែលរស់នៅឬបង្ខាំងក្នុងមណ្ឌលទាំងនោះ។ ...
Pav Suy
http://www.khmertimeskh.com/news/14307/ministry-announces-surprise-inspections-of-prisons/
ឯកអគ្គរាជទូតថ្មីរបស់ថៃ ស្នើឲ្យកម្ពុជា ធ្វើបត្យាប័នអ្នកទោសជនជាតិថៃ ៧នាក់ត្រឡប់ទៅវិញ
កាលពីម្សិលមិញ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាលកំពុងពិចារណាសំណើរបស់ឯកអគ្គរាជទូតថៃថ្មី សុំធ្វើបត្យាប័នអ្នកទោសជនជាតិថៃ ប្រាំពីរនាក់ដែលកំពុងជាប់ ...
ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/26985/
គ្មានការផ្តន្ទាទោសចំពោះមន្ត្រីសុខាភិបាលអបយស
មន្ត្រីប្រឆាំងអំពើពុករលួយជាន់ខ្ពស់មួយរូបបាននិយាយថា អតីតនាយកមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ត្រូវបង់ប្រាក់ចំនួន៣៥១.០០០ដុល្លារជាសំណូកដែលលោកបានកេងប្រវ័ញ្ចយកជាថ្នូរនឹងការផ្តល់កិច្ចសន្យាទិញមុង ...
គុច ណារ៉េន
http://www.cambodiadailykhmer.com/news/26989/
នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើទស្សនកិច្ចនៅអូស្ត្រាលីនាដើមខែធ្នូ ពាក់ព័ន្ធនឹងជនភៀសខ្លួន
នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ហ៊ុន សែន គ្រោងនឹងជួបពិភាក្សាបន្ថែមជាមួយនឹង នាយករដ្ឋមន្ត្រី នៃប្រទេសអូស្ត្រាលី ពាក់ព័ន្ធនឹងការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ទាក់ទងនឹងការតាំងទីលំនៅជាថ្មីរបស់ជន ភៀសខ្លួនពីកោះណូរុ មកប្រទេសកម្ពុជា។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/prime-minister-hun-sen-to-visit-australia-early-december-on-refugees-8817
អង្គការមិនមែនរដ្ឋាភិបាលចង់ឱ្យប្រទេសកម្ពុជា ផ្តល់កន្លែងស្នាក់នៅសម្រាប់សិស្សក្នុងអំឡុងពេលប្រឡង
ក្រុមសង្គមស៊ីវិល បានជម្រុញអាជ្ញាធរកម្ពុជា ឱ្យផ្តល់កន្លែងសម្រាប់សិស្សស្នាក់នៅ ក្នុងអំឡុងពេលប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យ និងទប់ស្កាត់សណ្ឋាគារ និងផ្ទះសំណាក់ មិនឱ្យឡើងថ្លៃបន្ទប់ នៅគ្រប់ទីក្រុង និងខេត្ត។ ...
យង់ ចាន់ដារ៉ា
http://www.rfa.org/english/news/cambodia/ngos-want-cambodia-to-provide-accommodations-for-students-during-exam-08112015162920.html
ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរបរទេស ២.៣លាននាក់ ក្នុង៦ខែដំបូងនៃឆ្នាំ២០១៥
កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃប្រទេសកម្ពុជា ថោង ខុន បានឱ្យដឹងថា ប្រទេសកម្ពុជា បានទាក់ទាញភ្ញៀវទេសចរបរទេសប្រមាណជា ២.៣លាននាក់ នៅក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០១៥ កើនឡើង ៥.៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ...
បុគ្គលិកសារព័ត៌មាន Xinhuanet News
http://news.xinhuanet.com/english/2015-08/11/c_134504960.htm
អង្គភាពប្រឆាំងអំពើពុករលួយ ស្នើតំណាងរាស្ត្រគណបក្សប្រឆាំងមួយរូប ឱ្យបំភ្លឺលើសំណុំរឿងពុករលួយ
អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនលិខិតមួយច្បាប់ ទៅតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ រៀល ខេមរិន្ទ ពាក់ព័ន្ធនឹងការចោទប្រកាន់ថា រូបលោកបានកេងបន្លំពីការធ្វើដំណើរមួយនាពេលថ្មីៗ ដើម្បីទៅទស្សនកិច្ចព្រំដែនកម្ពុជា-វៀតណាម ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/acu-asks-an-opposition-lawmaker-to-give-answer-over-an-alleged-corruption-case-8818
អង្គភាពរៀបចំការបោះឆ្នោតនៃប្រទេសកម្ពុជា នឹងយកចិត្តទុកដាក់ខ្ពស់លើជនពិការ
មន្ត្រីកិច្ចការបោះឆ្នោត បានឱ្យដឹងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៃប្រទេសកម្ពុជា នឹងយកចិត្តទុកដាក់លើជនពិការ ជាអាទិភាពខ្ពស់បំផុត សម្រាប់ការចូលរួមចំណែកខាងនយោបាយ និងបញ្ចូលគោលនយោបាយពាក់ ព័ន្ធ នៅក្នុងច្បាប់បោះឆ្នោតថ្មីរបស់ប្រទេសនេះ ដើម្បីធានាចំពោះ ...
សង្គ្រោះជាតិប្រគល់ផែនទីទៅឲ្យរាជបណ្ឌិត្យសភាកម្ពុជា
គណបក្សសង្គ្រោះជាតិកាលពីម្សិលមិញបានប្រគល់ផែនទីឌីជីថលទៅឲ្យរាជបណ្ឌិត្យសភាកម្ពុជាដើម្បីសិក្សាជាមួយនឹងច្បាប់ចម្លងនៃផែនទីដែលផ្តល់ដោយអង្គការសហប្រជាជាតិសហរដ្ឋអាមេរិក បារាំងនិងពីមជ្ឈដ្ឋានផ្សេងទៀតសរុបមានផែនទីជាង ២០០ ផ្ទាំង។ ...
វង្ស សុខេង
http://bit.ly/1Kf9gnS
រដ្ឋមន្រ្តី៖ការចំណាយរបស់សិស្សលើការប្រឡងថ្នាក់ជាតិមានភាពយុត្តិធម៌
ខណៈពេលដែលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់សិស្សទី១២ខិតចូលមកដល់ក្នុងរយៈពេលប្រមាណពីរសប្តាហ៍ទៀត កាលពីថ្ងៃចន្ទ ក្រុមអង្គការមិនមែនរដ្ឋាភិបាលចំនួនប្រាំបានផ្ញើលិខិតទៅក្រសួងអប់រំ ក្នុងន័យស្នើសុំឱ្យរដ្ឋាភិបាលទប់ស្កាត់ការឡើងតម្លៃផ្ទះសំណាក់ សម្រាប់សិស្សនិស្សិតដែលមកស្នាក់នៅមួយយប់នក្នុងទីរួមដខេត្ត។ ...
Huot Chanpav and Janelle Retka
https://www.cambodiadaily.com/news/minister-says-national-exam-costs-are-fair-91374/
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានអំពាវនាវឱ្យមានការពិនិត្យឡើងវិញលើកិច្ចព្រមព្រៀងពាណិជ្ជកម្មប្រចាំតំបន់
កាលពីថ្ងៃចន្ទនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ស៊ុនចាន់ថុល បានស្នើឱ្យធនាគារពិភពលោកនិងសហភាពអឺរ៉ុប ធ្វើការពិនិត្យ លើកិច្ចព្រមព្រៀង ពាណិជ្ជកម្មត្រីភាគីថ្មី ជាមួយប្រទេសជិតខាងរបស់ប្រទេសកម្ពុជា ដើម្បីកំណត់នូវផលប៉ះពាល់ពីកិច្ចព្រមព្រៀងនេះមកលើការនាំចេញរបស់កម្ពុជា។ ...
គណបក្សជាប់ឆ្នោតប្តេជ្ញាបន្តប្រើវប្បធម៌សន្ទនា
គណបក្សកាន់អំណាច និងគណបក្សប្រឆាំងបានប្តេជ្ញាបន្តប្រើវប្បធម៌សន្ទនាដើម្បីបន្តដោះស្រាយបញ្ហាជាតិសំខាន់ៗ និងបានព្រមព្រៀងធ្វើការរួមគ្នាលើបញ្ហាព្រំដែនខណៈដែលសកម្មជនគណបក្សប្រឆាំងទាំង ១៤ រូបដែលកំពុងជាប់ពន្ធនាគារត្រូវទុកឲ្យតុលាការសម្រេចតាមនីតិវិធី។ ...
មាស សុខជា
http://bit.ly/1JSErJT
កម្ពុជានឹងចូលរួមក្នុងកម្លាំងប្រឆាំងគ្រឿងញៀនប្រចាំតំបន់ទន្លេមេគង្គ
ប្រទេសកម្ពុជាកំពុងមានគម្រោងចូលរួមក្នុងប្រតិបត្ដិការប្រឆាំងនឹងការជួញដូរថ្នាំញៀនដើម្បីសុវត្ថិភាពតំបន់ទន្លេមេគង្គ ក្នុងគោលបំណងទប់ស្កាត់លំហូរគ្រឿងញៀនខុសច្បាប់តាមរយៈតំបន់ “ត្រីកោណមាស”។ការសម្រេចចិត្តនេះធ្វើឡើង បន្ទាប់ពីប្រទេសថៃនិងប្រទេសឡាវ បានសំណូមពរឱ្យមានការចូលរួមរបស់ប្រទេសកម្ពុជានិងប្រទេសវៀតណាម។ ...
Simon Henderson
ttps://www.cambodiadaily.com/news/cambodia-set-to-join-mekong-region-anti-narcotics-force-91368/
ការធ្លាក់ចុះនៃតម្លៃកៅស៊ូជាមន្ទិលសម្រាប់កសិករ
ចំពោះសំផាតនិងគ្រួសាររបស់នាង ការសម្រេចចិត្តដាំដំណាំកៅស៊ូកាលពី១០ឆ្នាំមុនលើផ្ទៃដីរបស់ពួកគេធ្វើឡើងដោយងាយស្រួល។មូលហេតុចំបងនៅពេលនោះ គឺតម្រូវការទិញកោស៊ូនៅខ្ពស់ដែលភាគច្រើនមកពីប្រទេសចិន ប្រាក់ចំណូលខ្ពស់និងដើមទុនចំណាយពេលចាប់ផ្ដើម នៃការដាំដុះមានសភាពទាប។ ...
James Reddick and Ros Chanveasna
http://www.khmertimeskh.com/news/14261/decline-in-price-of-rubber-leaves-farmers-scrambling/
ទស្សនៈចម្រុះចំពោះជំហររបស់អាស៊ានលើបញ្ហាជម្លោះដែនសមុទ្រ
សមាគម នៃប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កំពុងតែមានទស្សនៈចម្រុះទៅលើសេចក្តីថ្លែងការណ៍ស្តីពីសមុទ្រចិន ខាងត្បូង។ប្រទេសមួយចំនួននៅក្នុងតំបន់យល់ថា ការដែលមានចេញជាសេចក្តីថ្លែង ការណ៍ ប្រសើរជាងមិនមានអ្វីទាំងអស់ ...
Steve Herman
http://www.voacambodia.com/content/mixed-reviews-for-asean-stance-on-maritime-dispute/2910062.html
នៅតាមព្រំដែន ជំនួញរបស់ប្រជាពលរដ្ឋយកឈ្នះលើបញ្ហាជាតិនិយម
ទីតាំងលក់ដូរដែលមានប្រវែងតិចជាងមួួួយគីឡូម៉ែត្រពីព្រំដែនខ្មែរ-វៀតណាមនៅក្នុងខេត្តត្បូងឃ្មុំ អ្នកស្រី សុខ សុខា នៅឈរហាលថ្ងៃក្រោមកម្តៅព្រះអាទិត្យពេលថ្ងៃត្រង់ នៅជាប់នឹងហាងតូចមួយរបស់នាង។ ...
James Reddick and Ros Chanveasna
http://www.khmertimeskh.com/news/14215/along-the-border--trade-trumps-nationalism/
យុទ្ធនាការការពារព្រៃឡង់ចាប់ផ្តើមហើយ
ដោយសារការកាប់បំផ្លាញព្រៃឈើនៅកម្ពុជាមានកំណើនក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ប្រជាពលរដ្ឋកាន់តែច្រើនបានរួបរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងការកាប់បំផ្លាញទាំងនោះ។ ក្នុងពេលបច្ចុប្បន្ន មនុស្សមួយក្រុមចំនួន ៣០០នាក់ បានចូលរួមធ្វើយុទ្ធនាការ ស្តីអំពីការយល់ដឹងបញ្ហាការកាប់បំផ្លាញព្រៃឡង់ដែលជាព្រៃបៃតងធំបំផុតនៅក្នុងប្រទេស។ ...
Chea Vannak
http://www.khmertimeskh.com/news/14222/prey-lang-campaign-kicks-off/
ក្រសួងនិយាយថា គ្រោះរាំងស្ងួតប៉ះពាល់កសិករនិងគោលដៅផលិតកម្ម
យោងតាមក្រសួងកសិកម្ម ដែលព្រមានថា កង្វះទឹកភ្លៀង គួបផ្សំនឹងការខ្វះកម្លាំងពលកម្ម អាចរារាំងរដ្ឋាភិបាលមិនឲ្យសម្រេចបានគោលដៅផលិតកម្មស្រូវរបស់ខ្លួននៅឆ្នាំនេះបានឲ្យដឹង ផ្ទៃដីស្រែជាង១៥០.០០០ហិកតាបានប៉ះពាល់ដោយសារតែគ្រោះរាំងស្ងួតនៅតំបន់មួយ ...
ពលរដ្ឋជនជាតិភាគតិចស្នើដកអភិបាលខេត្ត
ពលរដ្ឋជនជាតិដើមភាគតិចរាប់រយនាក់គ្រោងនឹងដាក់ពាក្យបណ្តឹងនិងញត្តិទៅរដ្ឋសភា និងក្រសួងដើម្បីទាមទារឲ្យដកតំណែងអភិបាលខេត្តមណ្ឌលគិរីលោក អេង ប៊ុនហ៊ាង បន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចទៅរារាំង និងគំរាមកំហែងចាប់ខ្លួនតំណាងរបស់ពួកគេម្នាក់រឿងប្រារព្ធទិវាជនជាតិដើម ...
ផាក់ ស៊ាងលី
http://bit.ly/1DBu2RT
ក្រសួងឲ្យលោកស្រី ឡាក់ សុភាព បំពេញបែបបទនៅសល់
ក្រសួងមហាផ្ទៃបានណែនាំឲ្យអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោកស្រី ឡាក់ សុភាព បច្ចុប្បន្នជាតំណាងស្ថាបនិកគណបក្សខ្មែរសាមគ្គី (គ ខ ស) បំពេញនូវបែបបទ និងលក្ខខណ្ឌដែលនៅសេសសល់តាមច្បាប់ស្តីពីការបង្កើតគណបក្សដើម្បីទទួលបានសុពលភាពផ្លូវច្បាប់។ ...
តាំង វីដា
http://bit.ly/1grIReM