រដ្ឋាភិបាល
ក្រសួងបរិស្ថាន៖ ឧទ្យានុរក្សបរិស្ថាន ជាវីរបុរសជួរមុខ នៃការការពារព្រៃឈើ សត្វព្រៃ និងបេតិកភណ្ឌធម្មជាតិ
លោក រ៉េត ភារុណ ចុះល្បាតព្រៃម្តងៗ មានរយៈពេលពី ២០ ទៅ ២៥ ថ្ងៃ ដែលធ្វើឱ្យលោកត្រូវឃ្លាតឆ្ងាយពីភរិយា និងកូនៗជាច្រើនសប្ដាហ៍។ នៅក្នុងព្រៃជ្រៅៗ និងដាច់ស្រយាលប្រកបដោយគ្រោះថ្នាក់ សេវាទូរស័ព្ទមានតិចតួចណាស់ ឬគ្មានតែម្តង។ រាល់ពេលដែលមានសេវាទូរស័ព្ទ លោកតែងតែទូរស័ព្ទទៅផ្ទះ ហើយការបានឮសំឡេងក្រុមគ្រួសារ គឺជាកម្លាំងចិត្តធ្វើឱ្យលោកបន្តការប្តេជ្ញា។ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://postkhmer.com/national/news/950263
ទុនបម្រុងអន្តរជាតិរបស់កម្ពុជាកើនដល់ ២៥,៣ពាន់លានដុល្លារក្នុងឆមាសទី១នៃឆ្នាំ ២០២៦ ទោះបីជាសេដ្ឋកិច្ចថយចុះក៏ដោយ
យោងតាមធនាគារជាតិនៃកម្ពុជា (NBC) ទុនបម្រុងអន្តរជាតិរបស់កម្ពុជាមានចំនួន ២៥,៣ ពាន់លានដុល្លារក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ ២០២៦ ដែលគ្របដណ្តប់លើការនាំចូលរយៈពេលប្រាំបីខែ ទោះបីជាមានការធ្លាក់ចុះ ៨,១ ភាគរយពីឆមាសទីពីរនៃឆ្នាំមុនក៏ដោយ ដោយកត់សម្គាល់ថា ៦,៣ ភាគរយនៃទុនបម្រុងអន្តរជាតិសរុបត្រូវបានវិនិយោគលើមូលបត្របំណុល រួមទាំងមូលបត្របំណុលបៃតងផងដែរ។ ...
ម៉ៅ ស្រីពេជ្រ
https://kiripost.com/stories/cambodia-holds-253b-foreign-reserve-in-h1-2026-despite-decline/kh
កម្ពុជាទទួលបានកម្ចី និងជំនួយឥតសំណងសរុប ៤០០លានដុល្លារសាងសង់ហេដ្ឋារចនាសម្ព័ន្ធព្រែកជីកហ្វូណន
យោងតាមប្រសាសន៍របស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី កម្ពុជាទទួលបានប្រាក់កម្ចីដែលមានលក្ខខណ្ឌអនុគ្រោះចំនួន ២០០លានដុល្លារ និងជំនួយឥតសំណងចំនួន ២០០លានដុល្លារពីប្រទេសចិន ដើម្បីសាងសង់គម្រោងព្រែកជីកហ្វូណន-តេជោ ដែលមានតម្លៃ ១,៧ពាន់លានដុល្លារ។ ...
យ៉ាត់ ម៉ាឡៃ
https://kiripost.com/stories/cambodia-secures-400m-loan-and-grant-for-funan-canal-infrastructure/kh
កម្ពុជាទទួលបានជំនួយ២លានដុល្លារអាម៉េរិកពីអូស្ត្រាលីដើម្បីពង្រីកកិច្ចគាំពារសង្គម
ប្រទេសអូស្ត្រាលីបានផ្តល់ថវិកាបន្ថែមចំនួន ៣លានដុល្លារអូស្ត្រាលី (ប្រហែល ២ លានដុល្លារអាម៉េរិក) ដើម្បីពង្រឹងប្រព័ន្ធគាំពារសង្គមរបស់កម្ពុជា នៅចំពេលដែលមានភាពមិនច្បាស់លាស់ជាសកល និងការរំខានផ្នែកសេដ្ឋកិច្ចដែលបង្កឡើងដោយជម្លោះ គ្រោះមហន្តរាយអាកាសធាតុ និងជំងឺរាតត្បាត ដែលកំពុងដាក់សម្ពាធកាន់តែខ្លាំងលើសហគមន៍ងាយរងគ្រោះ។ ...
ម៉ៅ ស្រីពេជ្រ
https://kiripost.com/stories/cambodia-secures-us2-million-australian-funding-to-expand-social-protection/kh
ភាគីថៃបង្កការរំខានក្នុងកិច្ចប្រជុំយូណេស្កូ ខណៈគណៈកម្មាធិការថ្កោលទោសការទម្លាក់គ្រាប់បែកលើទីតាំងបេតិកភណ្ឌ
សម័យប្រជុំលើកទី៤៨ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក (WHC) របស់អង្គការយូណេស្កូ បានអនុម័តជាឯកច្ឆន្ទនូវសេចក្តីសម្រេចមួយដែលថ្កោលទោសការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងកំឡុងពេលជម្លោះប្រដាប់អាវុធ។ ...
នាយករដ្ឋមន្ត្រីប្រកាសពីការបន្ធូរបន្ថយពន្ធនិងដំឡើងស័ក្តិជូនកងទ័ពជួរមុខការពារព្រំដែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហាញកញ្ចប់លើកទឹកចិត្តសម្រាប់យោធា និងមន្ត្រីនគរបាលដែលបានចូលរួម ដោយផ្ទាល់ក្នុងការការពារព្រំដែនរបស់កម្ពុជា រួមទាំងការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិដីធ្លី ការឡើងឋានៈ និងផ្តល់ជូនមេដាយ។ ...
កសិដ្ឋានមួយកន្លែងកាន់កាប់ដីខុសច្បាប់ជាង ២០០ហិកតានៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ក្នុងខេត្តព្រះវិហារ
មន្ទីរបរិស្ថានខេត្តព្រះវិហារបានរកឃើញកសិដ្ឋានមួយកន្លែងកាន់កាប់ដីជាង ២០០ ហិកតានៅក្នុងតំបន់ការពារធម្មជាតិដោយខុសច្បាប់ បន្ទាប់ពីបានធ្វើការស្រាវជ្រាវជាមួយនឹងអាជ្ញាធរមូលដ្ឋាននៅភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន។ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://postkhmer.com/national/news/950152
កងអាវុធហត្ថខេត្តព្រះសីហនុ បានបំបែកសំណុំរឿងគ្រឿងញៀនទ្រង់ទ្រាយធំ ឃាត់ខ្លួនជនសង្ស័យ ៨៧នាក់ បញ្ជូនទៅតុលាការ
កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំមួយទៅលើសំណុំរឿងជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដោយដកហូតគ្រឿងញៀនបានជាង ១គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យចំនួន៨៧នាក់ បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ ...
សម្ដេច ហ៊ុន ម៉ាណែត បដិសេធព័ត៌មានចចាមអារ៉ាមពីការរំលាយក្រសួង បញ្ជាក់ការកែទម្រង់ផ្ដោតលើការពង្រឹងស្ថាប័ន
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញមកបដិសេធព័ត៌មានចចាមអារ៉ាមដែលកំពុងផ្សព្វផ្សាយលើបណ្ដាញសង្គមថា រាជរដ្ឋាភិបាលមានផែនការរំលាយ ឬបង្រួមក្រសួងមួយចំនួនទៅជាអគ្គនាយកដ្ឋាន ដោយអះអាងថា មិនមានគោលនយោបាយបែបនេះឡើយ ខណៈការកែទម្រង់រដ្ឋបាលដែលរដ្ឋាភិបាលកំពុងអនុវត្ត គឺផ្ដោតលើការពង្រឹងស្ថាប័ន បំបាត់មុខងារជាន់គ្នា និងធ្វើឱ្យការផ្តល់សេវាសាធារណៈកាន់តែមានប្រសិទ្ធភាព។ ...
ហុង រស្មី
https://postkhmer.com/national/news/950177
ខេត្តពោធិ៍សាត់ពន្លឿនគម្រោងដាក់បង្គោលភ្លើងបំភ្លឺផ្លូវ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ពេលយប់
រដ្ឋបាលខេត្តពោធិ៍សាត់ បានពន្លឿនការអនុវត្តគម្រោងដំឡើងបង្គោលភ្លើងបំភ្លឺតាមដងផ្លូវសំខាន់ៗក្នុងខេត្ត ដោយប្រើប្រាស់ការផលិតបង្គោលដោយខ្លួនឯង និងកម្លាំងមន្ត្រីរាជការ បន្ទាប់ពីអភិបាលខេត្ត លោក ខូយ រីដា អះអាងថា គ្រោះថ្នាក់ចរាចរណ៍ពេលយប់បានឆក់យកជីវិតប្រជាពលរដ្ឋជាង ១០នាក់ ហើយខ្លះលើសពី ២០នាក់ក្នុងមួយខែ។ ...
ហុង រស្មី
https://postkhmer.com/national/news/950185
កម្ពុជាប្រាប់អ្នកជំនាញ UN ថា ការបង្ក្រាបឆបោកអនឡាញត្រូវដើរទន្ទឹមនឹងការការពារជនរងគ្រោះ
កម្ពុជាបានប្រាប់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ថា ការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវអនុវត្តស្របតាមនីតិវិធី និងគោលការណ៍មនុស្សធម៌ ដោយធានាសុវត្ថិភាព និងសុខុមាលភាពរបស់ជនរងគ្រោះ ខណៈអាជ្ញាធរបន្តពង្រឹងប្រតិបត្តិការបោសសម្អាតបណ្ដាញឧក្រិដ្ឋកម្មអនឡាញនៅទូទាំងប្រទេស។ ...
ហុង រស្មី
https://postkhmer.com/national/news/950209
សម្ដេច ហ៊ុន ម៉ាណែត៖ ការលើកឡើងរបស់ថៃហាក់ «មិនយុត្តិធម៌» និង «មិនសូវត្រឹមត្រូវ» ហើយ «ធ្វើឱ្យយើងគ្មានជម្រើស»
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា ការសម្រេចចិត្តពាក់ព័ន្ធនឹងអនុសញ្ញា UNCLOS ត្រូវបានធ្វើឡើងបន្ទាប់ពីកម្ពុជាគ្មានជម្រើសអ្វីផ្សេងទៀត ក្រោយពេលប្រទេសថៃបានដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០១។ ...
Sangeetha Amarthalingam
https://kiripost.com/stories/hun-manet-thailands-remark-unfair-inaccurate-left-us-with-no-choice/kh
គ្រាប់មិនទាន់ផ្ទុះជាង៨៤០០គ្រាប់ក្រោយជម្លោះព្រំដែនខ្មែរ-ថៃ ត្រូវបានបោសសម្អាតនៅរយៈពេល៦ខែឆ្នាំ២០២៦
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបំផ្លាញចោលគ្រាប់មិនទាន់ផ្ទុះ (UXO) ច្រើនជាង ៨,៤០០គ្រាប់ដែលក្នុងនោះរួមមានគ្រាប់បែកចង្កោមចំនួន ៤៤៣៦គ្រាប់ ដែលបន្សល់ទុកពីជម្លោះរវាងកម្ពុជា និងថៃ។ ...
ថាង ស៊ីណន
https://kiripost.com/stories/8400-uxo-from-border-war-cleared-in-first-six-months-of-2026/kh
កម្ពុជានឹងបន្តមានអតិផរណាកម្រិតខ្ពស់ក្នុងឆ្នាំ២០២៦ ចំពោះមុខប្រេងនិងអាហារឡើងថ្លៃ
យោងតាមការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូកបី (AMRO) កាលពីថ្ងៃចន្ទ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (CPI) នឹងនៅតែមានកម្រិតខ្ពស់ក្នុងឆមាសទីពីរនៃឆ្នាំនេះ ដោយសារតែការឡើងថ្លៃប្រេងឥន្ធនៈភ្លាមៗ និងការរៀបចំខ្សែច្រវាក់ផ្គត់ផ្គង់ឡើងវិញក្រោយការបិទព្រំដែនកាលពីឆ្នាំមុន។ ស្ថាប័ននេះបានព្យាករថា អត្រាអតិផរណានឹងមានកម្រិត ៥,១ភាគរយនៅឆ្នាំនេះ។ ...
Sangeetha Amarthalingam
https://kiripost.com/stories/cambodias-inflation-to-stay-high-on-oil-shocks-costlier-food-imports-in-2026/kh
មន្ត្រីជាន់ខ្ពស់កម្ពុជាថាសំណុំរឿងឆបោកតាមអ៊ីនធឺណិតជាង២៦០ត្រូវបានបញ្ជូនទៅតុលាការ ខណៈដែលការបង្ក្រាបត្រូវបានពង្រីកបន្ថែម
យោងតាមរបាយការណ៍របស់រដ្ឋាភិបាល អាជ្ញាធរកម្ពុជាបានបញ្ជូនសំណុំរឿងឆបោកតាមប្រព័ន្ធអ៊ីនធឺណិតចំនួន ២៦៨ករណី ដែលពាក់ព័ន្ធនឹងជនសង្ស័យចំនួន ២៧៧៣ នាក់ ទៅកាន់តុលាការក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ដែលជាផ្នែកមួយនៃយុទ្ធនាការបង្ក្រាបការឆបោកតាមអនឡាញ ...
មន្ត្រីជំនាញតាមដានករណីសង្ស័យរោងចក្របោកគក់សម្លៀកបំពាក់បញ្ចេញសំណល់រាវចូលទន្លេបាទី
មន្ត្រីជំនាញនៃក្រសួងបរិស្ថានកំពុងតាមដានករណីសង្ស័យលើការបញ្ចេញសំណល់រាវរបស់រោងចក្របោកគក់សម្លៀកបំពាក់ គីស៊ីន KICYN (CAMBODIA) CO., LTD. ចូលទៅក្នុងទន្លេបាទី ស្ថិតក្នុងភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍រួចមក ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://postkhmer.com/national/news/950102
សហគមន៍ព្រៃឡង់រកឃើញឈើខុសច្បាប់រាប់រយសន្លឹក និងរាយការណ៍សុំអន្តរាគមន៍ពីមន្ត្រីជំនាញ
បណ្តាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារបានធ្វើការចុះល្បាតរយ:ពេល៣យប់៤ថ្ងៃចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២៦ ដោយបានប្រទះឃើញបទល្មើសជាច្រើនដែលរួមមានទាំងឈើក្តារបន្ទះរាប់រយសន្លឹកផងដែរ។ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://postkhmer.com/national/news/950070
ថៃបន្តវប្បធម៌បដិសេធ និងចោទតារាហូលីវូដថាបានផ្សព្វផ្សាយព័ត៌មានមិនពិតអំពីជនភៀសសឹកកម្ពុជា
សារសម្ដែងការអាណិតអាសូរពីតារាហូលីវូដ លោកស្រី អ៊ែនជេលីណា ជោលី (Angelina Jolie) អំពីវាសនារបស់ជនស៊ីវិលភៀសសឹកកម្ពុជារាប់ម៉ឺននាក់ ទទួលបានការឆ្លើយតបដែលគេអាចទាយទុកមុនបានពីសំណាក់យោធា ...
ប្រទេសឥណ្ឌា និងកម្ពុជាបានចុះMoUលើគម្រោងផ្តល់ផលរហ័សសម្រាប់ការបោសសំអាតមីនមនុស្សធម៌នៅខេត្តពោធិ៍សាត់
ប្រទេសឥណ្ឌា និងកម្ពុជា បានឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU)សម្រាប់ការអនុវត្តគម្រោងផ្តល់ផលរហ័ស (Quick Impact Project – QIP)ដើម្បីគាំទ្រដល់សកម្មភាពបោសសំអាតមីនមនុស្សធម៌លើផ្ទៃដីចំនួន១៦៣.២០៧ម៉ែត្រការ៉េ ស្ថិតនៅក្នុងភូមិម៉ ...
ការអភិវឌ្ឍតំបន់ខ្នងផ្សារបង្កើតមុខរបរ ចូលរួមការពារព្រៃឈើនិងសត្វព្រៃ ការធ្វើដំណើរត្រូវបានកាត់បន្ថយ៣ម៉ោង
តំបន់ខ្នងផ្សារដែលជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ចាប់ផ្ដើមទាក់ទាញភ្ញៀវទេសចរឡើងវិញ ជាពិសេសក្រោយពេលហេដ្ឋារចនាសម្ព័ន្ធត្រូវបានធ្វើឡើង ហើយសហគមន៍នៅទីនេះរីករាយផ្ដល់សេវាទេសចរណ៍ ជាជាងចូលព្រៃកាប់ឈើនិងបាញ់សត្វ។ ...
មួយឆ្នាំក្រោយសង្គ្រាម កម្ពុជារកឃើញផ្ទៃដីជិត ៣.៩០០គីឡូម៉ែត្រការ៉េមានសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ
មួយឆ្នាំបន្ទាប់ពីសង្គ្រាមឈ្លានពាន មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(ស៊ីម៉ាក់)បានបង្ហាញថា សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបន្សល់ទុកពីសង្គ្រាមនៅតែបង្កការគំរាមកំហែងដល់អាយុជីវិតប្រជាពលរដ្ឋក្នុងខេត្តជាប់ព្រំដែនចំនួន៧ ខណៈការស្រាវជ្រាវ ...
ហុង រស្មី
https://postkhmer.com/national/news/949981
មួយឆ្នាំក្រោយការឈ្លានពានរបស់ថៃស្រុកបន្ទាយអំពិលនៅតែប្រឈមស្លាកស្នាមនៃការឈឺចាប់សង្គ្រាម
មួយឆ្នាំបន្ទាប់ពីការវាយប្រហារដោយប្រដាប់អាវុធតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលបានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សហគមន៍ក្នុងខេត្តឧត្តរមានជ័យ អាជ្ញាធរមូលដ្ឋានអះអាងថា ផលវិបាកនៃសង្គ្រាមនៅតែបន្តប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ ដោយមានគ្រួសាររាប់រយមិនទាន់អាច ...
ហុង រស្មី
https://postkhmer.com/national/news/949957
ជំនួយបន្ទាន់បានបញ្ចប់ ប៉ុន្តែការស្តារជីវិតរបស់គ្រួសារភៀសសឹកនៅស្ថិតលើផ្លូវដ៏៍វែងឆ្ងាយ
ម្តាយកូនបីរូបនេះឥឡូវមានដំបូលផ្ទះណ្តោះអាសន្នមួយស្នាក់នៅ ក្នងភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ខេត្តឧត្តរមានជ័យ ជំនួសឱ្យមណ្ឌលភៀសសឹកដ៏ចង្អៀតដែលធ្លាប់ជាជម្រករបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារកាលពីអំឡុងសង្គ្រាមតាមព្រំដែនកម្ពុជា- ...
ហុង រស្មី
https://postkhmer.com/national/news/949927
កម្ពុជាបញ្ជូនសំណុំរឿងឆបោកអនឡាញ ២៦៨ ករណី ពាក់ព័ន្ធជនសង្ស័យជិត ៣ពាន់នាក់ទៅតុលាការ ក្រោយយុទ្ធនាការបង្ក្រាបរយៈពេលមួយឆ្នាំ
អាជ្ញាធរកម្ពុជាបានកសាង និងបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ២៦៨ ករណីពាក់ព័ន្ធជនសង្ស័យសរុប ២.៧៧៣ នាក់ ទៅកាន់តុលាការ ក្នុងរយៈពេលមួយឆ្នាំនៃយុទ្ធនាការបង្ក្រាបទូទាំងប្រទេស ខណៈនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចាត់ទុកលទ្ធផលនេះថា ជាជោគជ័យមួយជំហានធំ ប៉ុន្តែបានបញ្ជាឱ្យអាជ្ញាធរបន្តការបង្ក្រាបដោយមិនដកដៃជាដាច់ខាត។ ...
ហុង រស្មី
https://postkhmer.com/national/news/949901