ប្រាក់ឈ្នួលអប្បបរមា ឆ្នាំ២០២៧ ត្រូវបានដំឡើងពី ២១០ ដល់២១២ដុល្លារ តាមការសម្រេចរបស់លោក ហ៊ុន ម៉ាណែត
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចឱ្យក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បន្ថែម ២ដុល្លារអាមេរិក ទៅលើតួលេខដើមរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ធ្វើប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ត្រូវបានដំឡើងពី ២១០ ទៅ ២១២ ដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២៧ ខាងមុខនេះ។ …