ផលិតកម្មអគ្គិសនី
ទំនប់វារីអគ្គិសនី
Siemens ជំរុញរដ្ឋាភិបាលលើវិស័យថាមពល
ប្រធានប្រតិបត្តិ Siemens ដែលជាក្រុមហ៊ុនវិស្វកម្មឈានមុខគេរបស់ប្រទេសអាល្លឺម៉ង់ដែលកំពុងធ្វើទស្សនកិច្ចនៅកម្ពុជាបានថ្លែងកាលពីម្សិលមិញថាប្រទេសកម្ពុជាចាំបាច់ត្រូវផ្ដោតលើការពង្រឹងអគ្គិសនីជាតិបង្កើនប្រសិទ្ធភាពថាមពលអគ្គិសនី និងខ្សែបណ្ដាញបញ្ជូនថាមពលរបស់ខ្លួនមុនពេលបោះជំហាននៅក្នុងបចេ្ចកវិទ្យាថាមពលកកើតឡើងវិញដែលមានតម្លៃកាន់តែខ្ពស់។ ...
Kali Kotoski
http://bit.ly/2aIcPZA
ភាពមិនច្បាស់លាស់នៃអនាគតរបស់ទំនប់វារីអគ្គិសនី និងទន្លេមេគង្គ
ពីខ្ពង់រាបទឹកកកទីប៉េនៃជ្រលងភ្នំប្រទេសចិនក្នងខេត្ត Yunnan ហើយហូរចាក់ដល់ដែនព្រៃនៃប្រទេសមីយ៉ាន់ម៉ា ថៃ ឡាវ ហើយធ្លាក់ចុះដល់តំបន់ទំនាបនៃប្រទេសកម្ពុជា និងតំបន់វាលកសិកម្មដំនាំស្រូវប្រទេសវៀតណាម-ទន្លេមេគង្គ គឺដើរតួយ៉ាងសំខាន់សម្រាប់ជីវិតរបស់ប្រជាជន ១០លាននាក់។ ប្រទេសចិនបានសាងសង់ទំនប់វារីអគ្គិសនីចំនួន ៦ នៅលើដងទន្លេមេគង្គ ដែលត្រូវបានស្គាល់ថា ទន្លេ Lancang របស់ប្រទេសចិន។ ប្រទេសឡាវ ពេលបច្ចុប្បន្ននេះកំពុងសាងសង់ទំនប់ពីរ នៅ Xayaburi និង Don Sahong ហើយប្រទេសនេះក៏មានគម្រោងសាងសង់ទំនប់បន្ថែមចំនួន ៧ទៀតដែរ ហើយវាត្រូវបានគេប៉ាន់ប្រមាណថា នៅមានសំណង់ទំនប់ជាច្រើនទៀតដែលទើបនឹងសាងសង់ ឬគ្រោងនឹងសាងសង់នៅលើដៃទន្លេមេគង្គនៅក្នុងប្រទេសមីយ៉ាន់ម៉ា ថៃ កម្ពុជា និងវៀតណាម។ មានការព្រមានជាច្រើនពីផលអវិជ្ជមាននៃទំនប់វារីអគ្គិសនីដោយសារទំនប់ទាំងនេះធ្វើឱ្យមានការប្រែប្រួលលំហូរតាមធម្មជាតិរបស់ទន្លេនានា ការផ្លាស់ប្តូរនៃការហូរចាក់កំណរល្បាប់នៅកន្លែងដែលត្រីហែល រស់នៅ និងពង ហើយរួមទាំងសីតុណ្ហភាពរបស់ទឹក។ ...
ទែន សុខស្រីនិត
http://www.voacambodia.com/a/river-of-change-hydropower-dams-and-the-mekong-river-uncertain-future/3436827.html
ក្រុមហ៊ុនចិនកំពុងចាប់អារម្មណ៍លើបណ្តាញចែកចាយថាមពល
ក្រុមហ៊ុន PowerChina Resources Limited (PCR)មានមូលដ្ឋាននៅទីក្រុងប៉េកាំង ដែលជាម្ចាស់ភាគហ៊ុននៃក្រុមហ៊ុន Sinohydro Kamchay Hydroelectric Project Co. Ltd, ដែលជាក្រុមហ៊ុនមួយបានអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីកំចាយ ខេត្តកំពត បានបង្ហាញចំនាប់អារម្មណ៍ក្នុងការស្ថាបនាបណ្តាញចែកចាយអគ្គិសនីនៅក្នុងប្រទេសកម្ពុជា។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/27263/china-firm-now-eyes-power-lines/
បញ្ហាទំនប់វារីអគ្គិសនីដុនសាហុងមិនត្រូវបានលើយកមកពិភាក្សាដោយមេដឹកនាំឡាវ និងកម្ពុជានោះទេ
ភាពចម្រូងចម្រាស់នៃទំនប់វារីអគ្គិសនី ដុន សាហុង មិនមានក្នុងរបៀបវារៈនៃកិច្ចពិភាក្សាថ្ងៃទីពីររវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងដៃគូថ្មីនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith ទេកាលពីម្សិលមិញ បើទោះបីជាមានការអំពាវនាវពីសំណាក់អន្តរជាតិដើម្បីបញ្ឈប់ការសាងសង់ និងដើម្បីស្ទាបស្ទង់ពីផលប៉ះពាល់បរិស្ថាននៃទំនប់នេះក៏ដោយ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/26630/dam-problem-not-discussed-by-laos--cambodia-leaders/
តើទំនប់វារីអគ្គិសនីកំពុងជះឥទ្ធិពលដូចម្តេចដល់អ្នកភូមិនៅក្នុងតំបន់?
លោកស្រី ដម ច័ន្ទ ហុចម្ហូបអាហារដែលគាត់លក់ដូរដើម្បីបានប្រាក់បណ្តើរ ហើយនិយាយរៀបរាប់បណ្តើរនៅពេលលឺសម្លេងផ្ទុះយ៉ាងខ្លាំងនៅពីចម្ងាយ។ ស្ត្រីវ័យ ៥៥ឆ្នាំរូបនេះបានរស់នៅធ្វើស្រែចំការ និងលក់ដូរចំណីអាហារនៅក្នុងឃុំព្រះរំកិលដែលស្ទើរតែមួយជីវិតរបស់គាត់ទៅហើយនេះកំពុងសម្តែងការព្រួយបារម្ភពីអនាគតផ្ទះរបស់គាត់ដែលនៅក្បែរនឹងការដ្ឋានទំនប់វារីអគ្គិសនីដនសាងហុង ដែលលោកស្រីរៀបរាប់ថា ទំនប់នេះបានចាប់ផ្តើមជះឥទ្ធិពលដល់ជីវិតសត្វព្រៃនៅក្នុងតំបន់ និងជីវភាពរស់នៅរបស់ប្រជាជនដែលនៅក្បែរព្រំដែនប្រទេសឡាវ។ ...
ម៉ៃ ទិត្យថារ៉ា
http://www.khmertimeskh.com/news/26037/don-sahong-vs-dolphins--how-the-dam-is-affecting-local-residents/
ទំនប់នៅឡាវ ជាដើមហេតុធ្វើឱ្យត្រីពុលស្លាប់នៅខេត្តស្ទឹងត្រែង
កាលពីខែមុន សត្វត្រីចំនួនរាប់រយគីឡូត្រូវបានស្លាប់នៅច្រកទន្លេមេគង្គក្នុងស្រុកថាឡាបរិវាត់នាខេត្តស្ទឹងត្រែង ខណៈសកម្មជនព្រៃឈើបានបន្ទោសការសាងសង់ទំនប់ដងសាហុងដ៏ចម្រូងចម្រាសនោះថាជាដើមហេតុនៃហេតុការណ៍នេះ។មន្ត្រីរដ្ឋាភិបាលបាននិយាយកាលពីម្សិលមិញថា ត្រីទាំងនេះត្រូវបានបំពុលដោយអ្នកនេសាទឡាវ។ ...
Phak Seangly
http://www.phnompenhpost.com/national/laos-dam-poison-blamed-stung-treng-fish-deaths
ក្រុមអ្នកតវ៉ាសំណង់ទំនប់វារីអគ្គិសនីជួបជាមួយក្រុមមន្ត្រី
ពលរដ្ឋមកពីភូមិចំនួន ៦នៅក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យពេលនេះអាចទទួលបានការផ្អាកជាបណ្តោះអាសន្ននៃការសាងសង់សំណង់ទំនប់វារីអគ្គិសនីមួយដែលពួកគេបានអះអាងថាបានរំលោភចូលដីរបស់ពួកគេ។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/25574/dam-protesters-to-meet-with-officials/
ទំនប់វារីអគ្គិសនីទន្លេមេគង្គគំរាមកំហែងដល់ប្រភេទត្រីផ្សោតដ៏កម្រ ព្រមទាំងអ្នកភូមិផងដែរ
ទំនប់វារីអគ្គិសនី Don Sahong កំពុងគំរាមកំហែងដល់ត្រីផ្សោតដែលរស់នៅក្នុងទន្លេមេគង្គ យ៉ាងហោចណាស់ ៨០ក្បាល ព្រមទាំងជីវភាពរស់នៅរបស់ប្រជាជនដែលនៅផ្នែកខាងក្រោមនៃទន្លេមេគង្គក្នុងប្រទេសកម្ពុជា ដែលពួកគេពឹងផ្អែកយ៉ាងខ្លាំងទៅលើធនធាននៃទន្លេនេះ។ ...
Pratch Rujivanarom
http://www.nationmultimedia.com/national/Mekong-dam-a-threat-to-rare-dolphins--and-villager-30286974.html
ប្រជាជនមូលដ្ឋាន៖ ម្ចាស់គម្រោងទំនប់វារីអគ្គីសនីមិនបានបំពេញការសន្យា
កាលពីចុងសប្តាហ៍ ប្រជាជនប្រមាណ១០០នាក់មកពីភូមិទាំង៥ក្នុងស្រុកចុងកាលខេត្តឧត្តរមានជ័យបានធ្វើបាតុកម្មប្រឆាំងនឹងគម្រោងសាងសង់ទំនប់វារីអគ្គសនីរបស់ក្រុមហ៊ុនចិន Sinohydro ដោយអះអាងថាពួកគាត់មិនទាន់ទទួលបានប្រាក់សំណងចំពោះយថាហេតុនៃការបាត់បង់ទីលំនៅ នៅពេលទ្វារទឹកត្រូវបានបិទក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀតនោះទេ។ ...
ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/dam-firm-hasnt-made-good-pledge-locals
ក្រុមយុវជនបរិស្ថានទាមទារឱ្យមានការស៊ើបអង្កេតពីទំនប់វារីអគ្គិសនី Don Sahong
ក្រុមយុវជនបរិស្ថានមួយបានស្នើរសុំប្រធានសភាជាតិនៃគណៈកម្មការបរិស្ថាន និងធនធានទឹក លោក ប៉ុល ហុំ ដើម្បីទៅទស្សនកិច្ច និងស៊ើបអង្កេតពីការបំពុលដែលនឹងបង្ករដោយសំណង់នៃទំនប់វារីអគ្គិសនី Don Sahong របស់ឡាវ។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/24811/group-demands-don-sahong-investigation/
ម្ចាស់រោងចក្រផលិតស្រាបៀរអង្គរត្រូវបានកោះហៅឱ្យចេញបំភ្លឺ
កាលពីម្សិលមិញ សកម្មជនបរិស្ថានបានធ្វើការកោះហៅសារជាថ្មីទៅកាន់ម្ចាស់រោងចក្រផលិត ស្រាបៀរអង្គរ Cambrew ឱ្យធ្វើការបំភ្លឺអំពីទំនាក់ទំនងនៃនាយកប្រតិបត្តិរបស់ពួកគេជាមួយនឹង គម្រោងទំនប់ដងសាហុង ដែលកំពុងត្រូវបានសាងសង់ឡើងនៅភាគខាងត្បូង ...
គង់ មេត្តា
http://www.phnompenhpost.com/national/angkor-beer-maker-called-out-over-don-sahong-dam
រដ្ឋាភិបាលអរគុរណចិនសម្រាប់ការបន្តបើកទំនប់
រាជរដ្ឋាភិបាលបានស្វាគមន៍ការសម្រេចចិនរបស់ចិនក្នុងការបន្តបង្ហូរទឹកចូលទៅក្នុងទន្លេមេគង្គតាមរយៈទំនប់ជីងហុង បើទោះបីជាវិធីសាស្ត្រនេះនឹងមានឥទ្ធិពលតិចតួចក្នុងការដោះស្រាយបញ្ហាគ្រោះរាំងស្ងួត ក៏ដោយ។ ...
ប៊ុន សេងគង់ និងIgor Kossov
http://www.phnompenhpost.com/national/govt-thanks-chinese-keeping-dam-open
នាយករដ្ឋមន្ត្រី៖ការសាងសង់ទំនប់នៅទន្លេមេគង្គមិនបង្កឱ្យមានគ្រោះរាំងស្ងួតទេ
កាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបាននិយាយថាគ្រោះរាំងស្ងួតដែលប៉ះទង្គិចប្រទេសអាស៊ីអាគ្នេយ៍ ដីគោកភាគច្រើនគឺបង្កឡើងដោយ”ធម្មជាតិ” បើទោះបីជាមានយោបល់ថាការសាងសង់ទំនប់វារីអគ្គីសនី យក្សពីររបស់ប្រទេសឡាវបាន ...
ឃួន ណារិម
https://www.cambodiadaily.com/news/mekong-dams-not-cause-of-drought-pm-says-111220/
ទំនប់វារីអគ្គិសនីចិនត្រូវបានរិះគន់លើបញ្ហាកង្វះទឹកតំបន់អាស៊ីអាគ្នេយ៍ដែលកាន់តែធ្ងន់ធ្ងរ
កាលដែលប្រទេសចិនបានបើកទំនប់វារីអគ្គិសនីចំនួនប្រាំមួយរបស់ខ្លួននៅលើទន្លេមេគង្គលើកាលពីខែមុនដើម្បីជួយដល់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ដែលស្ថិតនៅផ្នែកខាងក្រោមនៃទន្លេមេគង្គ ដោះស្រាយជាមួយនឹងបញ្ហាគ្រោះរាំងស្ងួតមួយដែលមិនធ្លាប់មាន ...
Tran Van Minh and Stephen Wright
http://www.chinapost.com.tw/china/national-news/2016/04/04/462555/China-dams.htm
ប្រេសិតអង្គការសហប្រជាជាតិបានជួបជាមួយអ្នកភូមិសេសានដើម្បីពិភាក្សាអំពីបញ្ហាទំនប់អគ្គីសនី
កាលពីថ្ងៃអាទិត្យ ប្រេសិតអង្គការសហប្រជាជាតិស្តីអំពីសិទ្ធិមនុស្សមកកាន់ប្រទេសកម្ពុជាបានសន្យា ជាមួយប្រជាជនក្នុងខេត្តស្ទឹងត្រែងដែលបានបាត់បង់ទីលំនៅដោយគម្រោងសាងសង់ទំនប់វារីអគ្គីសនី Lower Sesan 2 ដោយលោកស្រីបានសន្យាថានឹងបង្ហាញស្ថានភាព ...
បែន សុខហ៊ាន
https://www.cambodiadaily.com/news/un-envoy-meets-with-sesan-villagers-to-discuss-dam-site-110475/
គ្រោះរាំងស្ងួតអាក្រក់នៅទន្លេមេគង្គចំពេលដែលមានការមន្ទិលសង្ស័យលើការសន្យារបស់ឡាវ
គ្រោះរាំងស្ងួតនៅតំបន់អាស៊ីអាគ្នេយ៍កំពុងបង្កើនការព្រួយបារម្ភនៅទីតាមជនបទរបស់ប្រទេសកម្ពុជា និងវៀតណាម ដែលជាកន្លែងដែលមានកម្រិតជាតិប្រៃកំពុងកើនឡើងនៅក្នុងទន្លេមេគង្គ ហើយប្រជាជនមានការសង្ស័យអំពីការសន្យាថ្មីពីឡាវថា ខ្លួន ...
Luke Hunt
http://www.voacambodia.com/content/mekong-drought-worsens-amid-doubts-over-lao-promises/3248924.html
កម្ពុជាបង្ហាញការអរគុណជាមួយនឹងការការប្រុងប្រយ័ត្នចំពោះការបើកទ្វារទឹកទំនប់វារីអគ្គិសនីទន្លេមេគង្គរបស់ចិន
កសិករ និងអង្គការអភិវឌ្ឍនានានិយាយថា ពួកគេស្វាគមន៍សម្រាប់ការបើកទឹកពីទំនប់វារីអគ្គិសនីនៅលើទន្លេមេគង្គក្នុងប្រទេសចិន ប៉ុន្តែក៏មានការប្រកាសប្រមាណចំពោះឥទ្ធិពលអវិជ្ជមានបើសិនជាមានធារទឹកខ្លាំងពេក។ ...
ផន បុប្ផា
http://www.voanews.com/content/china-cambodia-mekong-river-dam/3244377.html
ឡាវសន្យាកាត់បន្ថយផលប៉ះពាល់ពីការសង់ទំនប់
ប្រធានគណបក្សកាន់អំណាចតែមួយគត់របស់ឡាវបានសន្យាកម្រិតផលប៉ះពាល់ នៃទំនប់វារីអគ្គិសនីដនសាហុងដ៏ចម្រូងចម្រាសមកលើខ្សែទឹកខាងក្រោម ក្នុងកិច្ចប្រជុំជាមួយនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅទីក្រុងវៀងចន្ទន៍កាលពីថ្ងៃសៅរ៍។ ...
វង្ស សុខេង
http://bit.ly/1nHTI7D
ប្រជាជនជាច្រើនគ្រួសារទៀតទទួលយកការព្រមព្រៀងដើម្បីចេញពីការដ្ឋានទំនប់
បន្ទាប់ពីប្រជាពលរដ្ឋ៧៣គ្រួសារផ្សេងទៀតក្នុងខេត្តស្ទឹងត្រែងបានទទួលយកការផ្តល់ឲ្យដីថ្មី ជាថ្នូរនឹងដីស្រែចម្ការដែលពួកគាត់នឹងបាត់បង់ទៅលើទំនប់វារីអគ្គិសនីសេសានក្រោម២ដែលកំពុងសាងសង់សព្វថ្ងៃ ក្រុមទី២នឹងទទួលយក ...
ការសិក្សាបង្ហាញថាទំនប់វារីអគ្គីសនីស្ថិតនៅក្រោមកម្រិតស្តង់ដារ
ទឹកប្រាក់វិនិយោគទុនភាគច្រើនរបស់ចិនមកក្នុងប្រទេសកម្ពុជាត្រូវបាន ចូលរួមទៅលើវិស័យថាមពលរបស់ប្រទេសនេះ។ យ៉ាងណាមិញ ខណៈពេលដែលរដ្ឋាភិបាលកំពុងសប្បាយចិត្តចំពោះប្រាក់កម្ចីរបស់ចិន ទៅលើការស្ថាប័នទំនប់វារីអគ្គសនីនោះ ការសិក្សា ...
Jack Davies
http://www.phnompenhpost.com/national/hydro-standards-below-par-study-finds
អ្នកតវ៉ាប្រឆាំងទំនប់ដនសាហុង ទាមទារឲ្យមានអន្តរាគមន៍ពីពាណិជ្ជករ
ប្រជាពលរដ្ឋប្រហែល៥០នាក់បានមកជួបជំុគ្នានៅខាងក្រៅការិយាល័យ ក្រុមហ៊ុនស្រាបៀរអង្គរក្នុងក្រុងភ្នំពេញកាលពីរសៀលថ្ងៃសុក្រ ដើម្បីតវ៉ាប្រឆាំងការសង់ទំនប់ដនសាហុង ដ៏ចម្រូងចម្រាស់ក្នុងប្រទេសឡាវ ដោយក្រុមហ៊ុនម៉ាឡេស៊ី ...
ប៊ុត គឹមសាយ និង Bryony Taylor
http://www.cambodiadailykhmer.com/news/30245/
តុលាការជំនុំជម្រះលើសកម្មជនបរិស្ថាន ប៉ុន្តែមិនទាន់ចេញសាលក្រម
តុលាការខេត្តកោះកុង បានពន្យាពេលចេញសាលក្រមសម្រេចសេចក្តីទៅលើសកម្មជនបរិស្ថាន ដែលត្រូវបានចោទប្រកាន់ពីបទកាប់ឈើខុសច្បាប់។ ...
ហ៊ុល រស្មី
http://www.voacambodia.com/content/environmental-activist-tried-but-verdict-delayed/3194984.html
សម្ព័ន្ធទន្លេកម្ពុជាស្នើឲ្យរដ្ឋាភិបាលជំរុញឲ្យឡាវលុបចោលគម្រោងទំនប់ដនសាហុង
សម្ព័ន្ធទន្លេកម្ពុជា ដែលមានអង្គការចំនួន១៤ បានស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាមទារលុបចោលគម្រោងទំនប់វារីអគ្គិសនីដនសាហុងប្រទេសឡាវ និងផ្អាកលើការសម្រេចចិត្តលើគម្រោងទំនប់តាមដងទន្លេមេនៃទន្លេមេគង្គ ដោយសារគម្រោងនេះនឹង ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1QZmVFt
សកម្មជនបរិសា្ថនសុំឱ្យជំនួបអាមេរិកនិងអាស៊ានលើកឡើងពីទំនប់ដនសាហុង
តំណាងសហគមន៍ដែលអាចនឹងរងផលប៉ះពាល់ពីការសាងសង់ទំនប់វារីអគ្គិសនី ដនសាហុង ប្រទេសឡាវ និងអ្នកការពារបរិស្ថាន ស្នើឲ្យការប្រជុំកំពូលរវាងមេដឹកនាំសហរដ្ឋអាមេរិក និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន ធ្វើការពិភាក្សាឲ្យបានច្រើនអំពីទំនប់ ...