វិស័យឧស្សាហកម្ម
ការផលិត
ឧស្សាហកម្មផលិតចំណីសត្វកម្ពុជា កំពុងទាក់ទាញវិនិយោគ
ឧស្សាហកម្មផលិតចំណីសត្វនៅ ក្នុងប្រទេសកម្ពុជា កំពុងត្រូវបានពង្រីក ដើម្បីបំពេញគម្លាតតម្រូវការក្នុងស្រុក ជាមួយនឹងការវិនិយោគថ្មី ៦០ លានដុល្លារបន្ថែមទៀតនៅក្នុងឧស្សាហកម្មនេះ ខណៈទីផ្សារនេះភាគច្រើនពឹងផ្អែកលើការនាំចូល។ ...
ចេង សុខហ័ង
http://bit.ly/2mM0LiV
GMAC បារម្ភចំណុចអវិជ្ជមានកើតមានពេលបើកប្រាក់ខែមួយខែពីរដងដល់កម្មករ
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) មានការព្រួយបារម្ភចំពោះចំនុចអវិជ្ជមានមួយចំនួនដែលអាចកើតមានឡើងនៅពេលដែលថ្នាក់ដឹកនាំក្រសួងការងារបានជូនដំណឹងពីការជំរុញឲ្យនិយោជកអនុវត្តនូវការបើកប្រាក់ឈ្នួលពីរដងក្នុងមួយខែជូនដល់កម្មករ។ ជាមួយ ...
មំុ គន្ឋា
http://bit.ly/2nyrpt7
កម្មករជាង ២០០ នាក់តវ៉ាពេលថៅកែរត់ចោល
កម្មករចំនួន ៦២០ នាក់ធ្វើការនៅរោងចក្រ បឌីឃីត Bodykids Fashion ស្ថិតនៅទួលពង្រ ក្នុងសង្កាត់ចោមចៅបាននាំគ្នាធ្វើការតវ៉ាកាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ ខណៈដែលពួកគេឮថាថៅកែបានរត់ចោលរោងចក្រនៅពេលដែលមិនទាន់បានបើកប្រាក់ខែ សម្រាប់ខែកុម្ភៈឲ្យពួកគេនៅឡើយ។ ...
សែន ដាវីត
http://bit.ly/2mhuDRi
ផលិតផលក្នុងស្រុកបាត់ការគាំទ្រដោយសារទំនិញនាំចូល
យុទ្ធនាការជំរុញការគាំទ្រផលិតផលផលិតក្នុងស្រុកបានកំពុងធ្វើឲ្យមានការគាំទ្រខ្លាំង ពីប្រជាពលរដ្ឋ ផ្តើមស្គាល់បន្តិចម្តងៗ នូវប្រភេទផលិតផលគុណភាពនិងសោភ័ណភាព ផលិតក្នុងស្រុក។ ប៉ុន្តែការនាំចូលផលិតផលពីប្រទេសជិតខាង និងការផ្សព្វផ្សាយយ៉ាងទូលាយនៃបណ្តាផលិតផលនាំចូលទាំងនោះ ត្រូវបានក្រុមអ្នកផលិត ...
ជា វណ្ណៈ
http://bit.ly/2neqBgI
ឆ្នាំ២០១៦ វិវាទការងារនៅក្នុងវិស័យវាយនភណ្ឌកាត់ដេរធ្លាក់ចុះ
មន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានលើកឡើងថាបណ្តឹងវិវាទការងារដែលទទួលបាននៅក្នុងវិស័យវាយនភណ្ឌកាត់ដេរ ក្នុងឆ្នាំ២០១៦និងដើមឆ្នាំ២០១៧ ...
ប៉ិច សុធារី
http://bit.ly/2m0m2Fx
កម្ពុជាត្រូវធ្វើពិពិធកម្ម វិស័យកសិកម្ម-ផលិតកម្ម
វិស័យកសិកម្ម និងវិស័យផលិតកម្មរបស់កម្ពុជាចាំបាច់ត្រូវធ្វើពិពិធកម្ម ខណៈការគំរាមកំហែងនៃការប្រកួតប្រជែងក្នុងតំបន់កំពុងឡើងកម្តៅ ស្របពេលដែលកម្ពុជាប្រឈមនឹងបញ្ហាមួយចំនួនបន្ទាប់ពីទទួលបានឋានៈផ្លូវការជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបកាលពី ...
Kali Kotoski
http://bit.ly/2ly5Drg
បាញ់ថ្នាំសម្លាប់សត្វល្អិតសន្លប់កម្មករជិត១០០នាក់
កម្មករ-កម្មការិនីជិត ១០០នាក់បានដួលសន្លប់កាលពីព្រឹកថ្ងៃអង្គារ ម្សិលមិញនេះ នៅក្នុងរោងចក្រ Li Qiang Corp ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ដោយសារកសិករដែលមានស្រែនៅក្បែរនោះ បានបាញ់ថ្នាំសម្លាប់សត្វល្អិតដែលធ្វើឲ្យក្លិនថ្នាំជះមកក្នុងរោងចក្រ នាំឲ្យកម្មករសន្លប់។ ...
មុំ គន្ធា
http://bit.ly/2llGwIa
តុលាការសម្រេចរឹបអូសទ្រព្យសម្បត្តិរោងចក្រ ខណៈថៅកែគេចខ្លួន
រោងចក្រ Top World garment ត្រូវបានតុលាការចេញដីការឹបអូសទ្រព្យសម្បត្តិជាបណ្តោះអាសន្នក្រោយពីថៅកែរត់គេចមិនបានបើកប្រាក់ឈ្នួលដល់កម្មករសម្រាប់ខែធ្នូឆ្នាំ ២០១៦ ដែលរហូតមកទល់ពេលនេះពួកគេមិនទាន់ទទួលបាននោះទេ។ ...
សែន ដាវីត
http://bit.ly/2lZ0Ro6
ទំហំទឹកប្រាក់នាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអាមេរិក ធ្លាក់ចុះ
ការនាំចេញសរុបរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះកាលពីឆ្នាំមុនបើធៀបទៅនឹងឆ្នាំ២០១៥ ដោយសារតែភាពមិនច្បាស់លាស់នៅក្នុងការប្រកួតប្រជែងតំណែងជាប្រធានាធិបតីអាមេរិក ការកើនឡើងនៃការនាំចេញពីប្រទេសវៀតណាម និងទីផ្សារ ...
ម៉ៃ គុណមករា
http://bit.ly/2k99pID
ផលនេសាទត្រីប្រហុកកើនឡើងក្នុងឆ្នាំនេះ ប៉ុន្តែតម្លៃនៅតែថ្លៃដដែល
រដូវនេសាទត្រីសម្រាប់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ បានបិទបញ្ចប់កាលពីថ្ងៃទី៨ ខែកុម្ភៈ សង្កេតឃើញផលចាប់មានកំណើនប្រសើរជាឆ្នាំមុន ប៉ុន្តែកសិករ និងប្រជាពលរដ្ឋដែលធ្វើត្រីប្រហុកផ្អកសម្រាប់ទុកបរិភោគ និងអាជីវកម្ម ត្អូញត្អែរថា តម្លៃត្រីឆ្នាំនេះខ្ពស់ជាងឆ្នាំមុនទៅវិញ។ ប៉ុន្តែមន្ត្រី និងអ្នកជំនាញ ...
ជា វណ្ណៈ
http://bit.ly/2k9YMAf
កម្មករដែលថៅកែរត់ចោលសុំឲ្យតុលាការជួយដោះស្រាយ
កម្មករ-កម្មការិនីប្រមាណ ១០០នាក់ មកពីរោងចក្រជុងហ្វៃ នីតវៀរ ដែលត្រូវបានថៅកែរត់ចោលដោយមិនបានផ្តល់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ដល់ពួកគេតាំងពីខែកក្កដា ឆ្នាំ២០១៦ មក បានមកប្រមូលផ្តុំគ្នាស្នើសុំឲ្យសាលាដំបូងរាជធានីភ្នំពេញ អនុគ្រោះពន្ធលើបណ្តឹងអង្គសេចក្តីរបស់ ...
មុំ គន្ធា
http://bit.ly/2kBtmEZ
ក្រសួងការងារ រកដៃគូដើម្បីរៀបចំដឹកជញ្ជូនកម្មករនិយោជិត
រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កំពុងតែពិចារណា និងស្វែងរកដៃគូដើម្បីរៀបចំគម្រោងលើការអភិវឌ្ឍមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិតដោយធ្វើការអភិវឌ្ឍលើខ្សែរថភ្លើងនិងការវិនិយោគទៅលើរថយន្តសម្រាប់ដឹកជញ្ជូនកម្មករប្រកបដោយសុវត្ថិភាព។ ...
មុំ គន្ធា
http://bit.ly/2koJs7g
ILO ព្រមានពីការគំរាមកំហែងដល់វិស័យកាត់ដេរដោយសារអង់គ្លេស ដកខ្លួនពីសហភាពអឺរ៉ុប
អង្គការពលកម្មអន្តរជាតិ ILO បានព្រមានថា វិស័យនាំចេញសម្លៀកបំពាក់ដ៏សំខាន់របស់ប្រទេសកម្ពុជា អាចប្រឈមហានិភ័យធំទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែងដោយសារការបោះឆ្នោតគួរឲ្យភ្ញាក់ផ្អើលរបស់ចក្រភពអង់គ្លេស កាលពីឆ្នាំមុនដើម្បីដកខ្លួនចេញពីសហភាពអឺរ៉ុប។ ...
ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/36220
កម្មកររាប់រយនាក់ធ្វើការនៅក្រុងបាវិតបានធ្វើកូដកម្មមិនចូលធ្វើការក្រោយពីភាគីរោងចក្រប្រកាសកាត់ប្រាក់ឈ្នួល
កម្មករកម្មការិនីប្រមាណ ១៧០០នាក់ ធ្វើការនៅរោងចក្រកាត់ដេរលូថៃ ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃម្សិលមិញបានបន្តធ្វើកូដកម្មមិនចូលធ្វើការក្រោយពីភាគីរោងចក្របានប្រកាសកាត់ប្រាក់ឈ្នួលពួកគាត់ក្នុងអំឡុងពេលដែលពួកគាត់ធ្វើកូដកម្ម ទាមទាររកយុត្តិធម៌ឲ្យតំណាងសហជីពម្នាក់ដែលត្រូវ ...
ប៉ិច សុធារី
http://bit.ly/2gyJByX
ក្រុមហ៊ុនកូរ៉េវិនិយោគ$១០០លានបង្កើតរោងចក្រដំឡើងរថយន្ត
ក្រុមហ៊ុន Kolao group របស់កូរ៉េខាងត្បូងបានប្រកាសពីការវិនិយោគតម្លៃ១០០លានដុល្លារក្នុងការបង្កើតរោងចក្រដំឡើងគ្រឿងយន្ត និងផែស្ងួតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលបង្កើតដោយខ្លួនឯងមួយក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ នេះបើតាមប្រធានប្រចាំប្រទេសរបស់ Kolao group។ ...
ចេង សុខហ័ង
http://bit.ly/2ggNeJF
ក្រុមហ៊ុន មីនីបៀកម្ពុជា សម្ពោធរោងចក្រទីបីតម្លៃ ៥០លានដុល្លារ
ក្រុមហ៊ុនមីនីបៀកម្ពុជាបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវរោងចក្រទីបីរបស់ខ្លួនដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ កាលពីម្សិលមិញដើម្បីពង្រីកការផ្គត់ផ្គង់វត្ថុធាតុដើមទៅកាន់សង្វាក់ផលិតកម្មក្នុងរោងចក្រទាំងមូល។ ការដាក់ឲ្យដំណើរការនេះស្របនឹងខួប ...
សុខ ចាន់
http://bit.ly/2ggK8W4
ការពិភាក្សាពីភាពត្រឹមត្រូវនៃរោងចក្ររកចំណុចរួមមិនឃើញ
នៅក្នុងកិច្ចប្រជុំមួយដើម្បីពិភាក្សាអំពីការទទួលយកមគ្គុទេ្ទសក៍ស្តីពី «ការពិនិត្យបញ្ជាក់ពីភាពត្រឹមត្រូវនៃរោងចក្រវាយនភ័ណ្ឌកាត់ដេរ និងស្បែកជើងនៅកម្ពុជា» ដែលស្នើឡើងដោយអង្គការអន្តរជាតិ និងភាគីពាក់ព័ន្ធក្នុងវិស័យកាត់ដេរបានបរាជ័យក្នុងការស្វែងរកមូលដ្ឋានរួមគ្នាពីមុន ...
Ananth Baliga
http://bit.ly/2h4Q7S4
កូកា-កូឡា សម្ពោធរោងចក្រនៅកម្ពុជាដែលបោះទុន$១០០លាន
រោងចក្រផលិតភេសជ្ជៈ(កូកា-កូឡា)ទំហំ១០០លានដុល្លារអាមេរិកនៅកម្ពុជាបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការកាលពីម្សិលមិញដោយសមត្ថភាពរបស់រោងចក្រថ្មីនេះអាចផលិតភេសជ្ជៈ កូកា-កូឡា ប្រភេទដបចំនួន ៥៤.០០០ដប និងចំនួន ៦០.០០០កំប៉ុងក្នុងមួយម៉ោងសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក និងក្នុងតំបន់។ ...
សុខ ចាន់
http://bit.ly/2geMPdQ
ក្រុមហ៊ុនចិនស្វែងរកដៃគូវិនិយោគរោងចក្រដែកថែប
ក្រុមហ៊ុនផលិតដែកថែបមួយក្នុងចំណោមក្រុមហ៊ុនផលិតដែកថែបឈានមុខគេរបស់ចិនកំពុងស្វែងរកដៃគូនៅកម្ពុជាដើម្បីបង្កើតរោងចក្រដែកថែបដែលនឹងកាត់បន្ថយការពឹងលើការនាំចូលរបស់កម្ពុជាសម្រាប់ ...
Cam McGrath
http://bit.ly/2gWVIHY
រោងចក្រផលិតចំណីសត្វតម្លៃ $១០ លានត្រូវបានបើកនៅខេត្តព្រះសីហនុ
ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុបកាលពីចុងសប្តាហ៍មុនបានបើកដំណើរការរោងចក្រផលិតចំណីសត្វតម្លៃ ១០ លានដុល្លារប៉ុន្តែការផ្គត់ផ្គង់ចម្បងសម្រាប់តែកសិដ្ឋានចិញ្ចឹមជ្រូករបស់ក្រុមហ៊ុនតែប៉ុណ្ណោះ។ នេះបើតាមអនុប្រធានក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប។ ...
ចេង សុខហ័ង
http://bit.ly/2gr7wRt
សិប្បកម្មកែច្នៃវល្លិរមៀតនៅកោះកុងត្រូវផ្អាកសកម្មភាពទាំងស្រុង
សមត្ថកិច្ចចម្រុះបានអះអាងថាសកម្មភាពនៃការសាងសង់សិប្បកម្មកែច្នៃវល្លិរមៀតនៅក្នុងឃុំឫស្សីជ្រំស្រុកថ្មបាំងខេត្តកោះកុងនិងការគ្រោងប្រមូលវល្លិរមៀតត្រូវបានផ្អាកសកម្មភាពទាំងស្រុង។ លោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថាន ខេត្តកោះកុង បានឲ្យដឹងថា កាលពីនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រុមមន្ត្រីមន្ទីរ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2fXYz4v
Minebea ពង្រីកការវិនិយោគដល់ $១០០ លាន
ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិក Minebea របស់ជប៉ុនដែលកំពុងប្រតិបត្តិការនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) នឹងបញ្ចប់ការសាងសង់រោងចក្រទី ៣ នៅចុងឆ្នាំនេះដែលធ្វើឲ្យក្រុមហ៊ុនធ្វើពិពិធកម្មប្រតិបត្តិការចេញពីខ្សែចង្វាក់ដំឡើងធម្មតាទៅជាការផលិតគ្រឿងបន្លាស់។ នេះបើតាមការអះអាងពី ...
Kali Kotoski
http://bit.ly/2fwLWwO
រកឃើញទីតាំងឡរមៀត ដែលផលិតសារធាតុគ្រឿងញៀន
បណ្ដាញនិស្សិតឃ្លាំមើលធនធានធម្មជាតិ និងបរិស្ថាន ដែលមកពីមហាវិទ្យាល័យផ្សេងៗគ្នាចំនួន៦ បានរកឃើញទីតាំងរោងចក្រផលិតម្សៅរមៀត ដែលសង្ស័យជាសារធាតុសម្រាប់ផលិតគ្រឿងញៀន មួយទំហំប្រមាណ ១០០ហិកតារ ដែលមានឡរំលាយវល្លិរមៀតចំនួន៣៧ នៅក្នុងចំណុចចំណោតផ្តាច់ជីវិត ស្ថិតនៅក្នុង ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2gewGCe
រោងចក្រផលិតជីជប៉ុន បើកដំណើរការនៅកម្ពុជា
រោងចក្រផលិតជីធម្មជាតិ Nangoku តម្លៃជាង ២ លានដុល្លារ ដែលជាការសហការវិនិយោគរវាងក្រុមហ៊ុនកម្ពុជា និងជប៉ុន បានប្រកាសបើកឲ្យដំណើរការសាកល្បងកាលពីម្សិលមិញដើម្បីផលិតជីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ ...