វិស័យឧស្សាហកម្ម
ការនាំចេញទៅកាន់ប្រទេសជប៉ុនកើនឡើងយ៉ាងគំហុក
ការនាំចេញសម្លៀកបំពាក់ និងស្បែកជើងជាសរុបរបស់កម្ពុជាទៅកាន់ប្រទេសជប៉ុនបានកើនឡើងយ៉ាងខ្លាំងនៅក្នុងឆមាសដំបូងឆ្នាំនេះ នេះបើយោងតាមទិន្នន័យចុងក្រោយរបស់ JETRO។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/28319/exports-to-japan-rise-sharply/
រាជរដ្ឋាភិបាល យកថវិកា២ដុល្លារពីភ្ញៀវទេសចរជូនពេទ្យគន្ធបុប្ផា
រដ្ឋាភិបាលបានកំណត់យកថវិកាបន្ថែម ២ដុល្លារដែលបានមកពីការលក់សំបុត្រឲ្យភ្ញៀវទេសចរអន្តរជាតិចូលទស្សនាប្រាសាទអង្គរវត្តដើម្បីផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ចាប់ខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខនេះ។ យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានជម្រាបជូនប្រធានស្ថាបនិកមន្ទីរពេទ្យលោក វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ (Beat Richner) កាលពីម្សិលមិញ បានឲ្យដឹងថា រាជរដ្ឋាភិបាលការសម្រេចផ្តល់ថវិកាបន្ថែមសម្រាប់មូលនិធិគន្ធបុប្ផាដោយយោងតាមចំណាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ...
សន ប៊ុនស៊ីម
http://bit.ly/2aGKgeA
អ្នកជំនាញថា កម្ពុជាកាន់តែបាត់បង់ការប្រកួតប្រជែង
កំណើននៃការប្រកួតប្រជែងសកលបានធ្វើឲ្យការនាំចេញរបស់កម្ពុជាទៅអាមេរិកបានធ្លាក់ចុះ ៨ ភាគរយនៅឆមាសទី ១ ឆ្នាំ ២០១៦បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមទិន្នន័យពាណិជ្ជកម្មថ្មីមួយដែលបង្ហាញពីការធ្លាក់ចុះក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ ...
Kali Kotoski
http://bit.ly/2az1Kyg
ក្រសួងស្តីបន្ទោសក្រុមហ៊ុនកូរ៉េខាងត្បូង
លោករដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ស៊ុន ចាន់ថុល បានជួបជាមួយប្រធាននៃក្រុមហ៊ុនប្រឹក្សាយោបល់ Dansan Consultants កាលពីថ្ងៃសុក្រ ដើម្បីពិភាក្សាគ្នាអំពីកង្វះផ្លាកសញ្ញាសុវត្ថិភាពនៅការដ្ឋានសាងសង់ផ្លូវជាតិលេខ ២១ ដែលបានបណ្តាលឱ្យមានមនុស្ស ២នាក់ស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍។ ...
ទិន សុខាវុទ្ធ
http://www.khmertimeskh.com/news/28162/ministry-scolds-south-korean-firm/
រដ្ឋាភិបាលគ្រោងដំឡើងថ្លៃសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត
កាលពីម្សិលមិញ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ថា លោកមិនជឿថា ការដំឡើងតម្លៃសំបុត្រចូលទស្សនាប្រាសាទអង្គរវត្តនៅពេលខាងមុខសម្រាប់ជនបរទេស នឹងបណ្ដាលឱ្យភ្ញៀវទេសចរដែលចូលមកប្រទេសកម្ពុជាធ្លាក់ចុះនោះទេ ដោយតាមការស្ទាប់ស្ទង់មតិបង្ហាញថា ភ្ញៀវទេសចរភាគច្រើនដែលមកទស្សនាប្រទេសកម្ពុជាត្រៀមខ្លួនក្នុងការបង់ប្រាក់បន្ថែម។ ...
Skyland ខុនដូ សម្រាប់ប្រជាជននៅក្នុងស្រុក
ក្រុមហ៊ុន STAR5 Development Pvt, Ltd និងក្រុមហ៊ុន SKYLAND បានចូលរួមបណ្ដាក់ទុនជាមួយគ្នាដែលមានទំហំទឹកប្រាក់ចំនួនប្រមាណ ២០ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍខុនដូដែលមានតម្លៃសមរម្យ មានឈ្មោះថា Skyland ខុនដូ សម្រាប់អតិថិជនក្នុងស្រុក ហើយបានប្រកាសលក់មុនជាផ្លូវការដល់សាធារណៈក្នុងសបា្តហ៍នេះផងដែរ។ ...
ស៊ុំ ម៉ាណេត
http://bit.ly/2apGLcS
ការមកដល់នៃភ្ញៀវទេសចរណ៍ចិន ថៃចាប់ផ្តើមកើនឡើង
ចំនួនភ្ញៀវទេសចរណ៍មកពីប្រទេសចិន និងប្រទេសថៃបានកើនឡើងនៅក្នុងរយៈពេល៦ខែដំបូងឆ្នាំនេះ ខណៈដែលភ្ញៀវមកពីប្រទេសវៀតណាម កូរ៉េខាងត្បូង និងឡាវបានធ្លាក់ចុះ នេះបើយោងតាមប្រសាសន៍របស់មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍។ ...
សុខ ចាន់
http://www.khmertimeskh.com/news/28092/china--thailand-tourist-arrivals-start-rising/
ពេលនេះ បទបញ្ជាដ៏តឹងរឹុងស្តីពីសម្លៀកបំពាក់ចូលទស្សនាតំបន់អង្គរវត្តចូលជាធរមានហើយ
នៅម៉ោង៨ព្រឹកម្សិលមិញ លិន សំផូ បានទៅទទួលភ្ញៀវទេសចរជនជាតិអូស្ត្រាលីម្នាក់ពី សណ្ឋាគារមួយក្នុងក្រុងសៀមរាបដើម្បីនាំគាត់ទៅកាន់ឧទ្យានបុរាណអង្គរសម្រាប់ការដើរទស្សនាប្រាសាទបុរាណនានា នៅក្នុងតំបន់នេះអំឡុងពេលព្រឹក។ ...
ផាន់ ស៊ូមី និង ជេនណែល រ៉េតខា
http://www.cambodiadailykhmer.com/33457
លោក ហ៊ុន សែន ព្រមានក្រុមហ៊ុនអភិវឌ្ឍន៍កោះឱ្យដកខ្លួនចេញ បើមិនធ្វើសកម្មភាពអភិវឌ្ឍន៍
នៅសប្ដាហ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើប្រាស់ទំព័រហ្វេសប៊ុករបស់លោកដើម្បីបញ្ជាឱ្យរដ្ឋាភិបាលដកហូតអាជ្ញាប័ណ្ណគម្រោងរបស់ក្រុមហ៊ុននានា ដែលមិនធ្វើសកម្មភាពអភិវឌ្ឍបណ្ដាកោះនៅឯនាយឆ្នេរសមុទ្ររបស់កម្ពុជា ឬដែលព្យាយាមលក់អាជ្ញាប័ណ្ណទាំងនោះបន្តឱ្យទៅអ្នកផ្សេង។ ...
គុច ណារ៉េន
http://www.cambodiadailykhmer.com/33452
កម្ពុជារៀបចំយុទ្ធសាស្ត្រទាក់ទាញទេសចរវ័យចំណាស់
កម្ពុជាកំពុងរៀបចំគោលនយោបាយទេសចរណ៍សម្រាប់ទាក់ទាញភ្ញៀវទេសចរវ័យចំណាស់ ខណៈចំនួនភ្ញៀវទេសចរបរទេសមកកម្ពុជាដែលមានអាយុលើសពី ៦៥ ឆ្នាំកំពុងកើនឡើងគួរឲ្យកត់សម្គាល់។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍កាលពីម្សិលមិញ។ ...
ហ៊ គឹមសាយ
http://bit.ly/2aJCzc5
ក្រុមហ៊ុនអាមេរិក វិនិយោគ១២០លានដុល្លារនៅតំបន់ឆ្នេរទសចរណ៍
ក្រុមហ៊ុនធំមួយរបស់អាមេរិក គ្រោងនឹងវិនិយោគប្រាក់ចំនួន ១២០ដុល្លារលើការអភិវឌ្ឍសណ្ឋាគារ និងរមណីយដ្ឋានទេសចរណ៍នៅខេត្តព្រះសីហនុ។ ...
ស៊ុំ ម៉ាណេត
http://bit.ly/2au8D2z
សភា ស្នើអឺរ៉ុប បង្កើនទីផ្សារនាំចូលអង្ករ និងសំលៀកបំពាក់ពីកម្ពុជា
ក្នុងជំនួបជាមួយក្រុមការងារបច្ចេកទេសរបស់សហភាពអឺរ៉ុបកាលពីម្សិលមិញបន្ទាប់ពីធ្វើសេចក្តីរាយការណ៍ពាក់ព័ន្ធទៅនឹងថវិកាជាតិនិងរបាយការណ៍សវនកម្មរួចមកគណៈកម្មការទី២នៃរដ្ឋសភាបានស្នើឲ្យសហភាពអឺរ៉ុប ពិនិត្យលទ្ធភាពពង្រីក និងបង្កើនទីផ្សារនាំចូលអង្ករ និងសំលៀកបំពាក់ពីកម្ពុជា។ ...
តាំង វីដា
http://bit.ly/2alcoYk
សហភាពអឺរ៉ុបពិចារណាការអំពាវនាវរបស់សហជីព ហើយជំរុញឲ្យគោរពសិទ្ធិមនុស្ស
ឯកអគ្គរដ្ឋទូតរបស់សហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា លោកនឹងពិចារណាការអំពាវនាវពីសំណាក់សហជីពគាំទ្ររដ្ឋាភិបាល ដែលរិះគន់លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ដែលជំរុញរដ្ឋាភិបាលធ្វើឲ្យប្រវត្តិសិទ្ធិមនុស្សរបស់ខ្លួនប្រសើរឡើង តាមរយៈការដាក់សម្ពាធសេដ្ឋកិច្ចកាន់តែខ្លាំង។ ...
ឃួន ណារិម, ឃី សុវុឌ្ឍី និង SONIA KOHLBACHER
http://www.cambodiadailykhmer.com/33230
ក្រុមហ៊ុន HLH Group ទទួលបានគម្រោងសាងសង់នៅកម្ពុជាដែលមានតម្លៃ ៣៦.៨លានដុល្លារអាមេរិក
ក្រុមហ៊ុន HLH Group ដែលជាក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារហ៊ុនសិង្ហបុរី កាលពីថ្ងៃព្រហស្បត្តិ៍ បាននិយាយថា ខ្លួនបានទទួលគម្រោងសាងសង់មួយក្នុងខេត្តព្រះសីហនុ ប្រទេសកម្ពុជា ឱ្យក្រុមហ៊ុន Yanjian Group (Cambodia) Co Ltd ដែលមានតម្លៃប្រមាណ ៣៦.៨លានដុល្លារអាមេរិក។ ...
អាជីវកម្មចំណតរថយន្ត នៅមានការគាំទ្រតិច
ក្រុមហ៊ុន Sonatra Carling ដែលជាក្រុមហ៊ុនវិនិយោគរួមលើចំណតរថយន្តស្វ័យប្រវត្តិលើកដំបូងរបស់កម្ពុជាបានបង្ហាញពីការខាតបង់ជាង ៥០ ០០០ ដុល្លារក្នុងអំឡុងពេលប្រតិបត្តិការរយៈពេលមួយឆ្នាំ។ នេះបើតាមអគ្គនាយកក្រុមហ៊ុន។ ...
ហ៊ គឹមសាយ
http://bit.ly/2al4zU6
កម្មករ និងសហ-ជីព ថ្កោលទោស មេបក្សប្រឆាំង សុំឲ្យសភាពអឺរ៉ុប បិទការនាំចេញ
ក្រុមកម្មករកម្មការិនីទាំងសហជីពឯករាជ្យនិងគាំទ្ររដ្ឋាភិបាលបានធ្វើការថ្កោលទោសចំពោះការលើកឡើងរបស់ប្រធានគណបក្សប្រឆាំងដែលស្នើសុំឲ្យសហភាពអឺរ៉ុបបិទការនាំចូលផលិតផលសំលៀកបំពាក់ពីប្រទេសកម្ពុជា ខណៈពេលដែលមេបក្សប្រឆាំងរូបនេះនៅតែជំរុញឲ្យមេដឹកនាំ សព្វថ្ងៃចេះកែខ្លួន។ ...
មុំ គន្ធា
http://bit.ly/29TR7Sl
ប្រទេសមហាអនុតំបន់មេគង្គឯកភាពរថយន្ត ៥០០ គ្រឿងឆ្លងកាត់តំបន់
បណ្ដាប្រទេសនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ (GMS) បានយល់ព្រមកាលពីសប្ដាហ៍មុនលើកូតារថយន្តពាណិជ្ជកម្ម និងរថយន្តទេសចរណ៍ ៥០០ គ្រឿងឆ្លងកាត់តំបន់នេះ។ នេះបើតាមមន្ដ្រីមកពីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា។ ...
ហ៊ គឹមសាយ
http://bit.ly/2a80uA5
ក្រុមហ៊ុន Super Drilling បញ្ចប់ភាពស្មុគស្មាញនៃគម្រោងប្រាសាទតាព្រហ្ម
ក្រុមហ៊ុន Super Drilling Private Limited សប្បាយរីករាយនឹងប្រកាសជាផ្លូវការថា គម្រោងកែលម្អ និងស្តារឡើងវិញរបស់ខ្លួន លើប្រព័ន្ធដោះទឹក ដើម្បីការពារប្រាសាទតាព្រហ្ម ដែលស្ថិតនៅខេត្តសៀមរាប ប្រទេសកម្ពុជាបានរួចរាល់ហើយ។ ...
លោក សម រង្សុី ស្នើអឺរ៉ុប បិទទីផ្សារនាំចេញសំលៀកបំពាក់ពីកម្ពុជា ដើម្បីដាក់សម្ពាធរដ្ឋាភិបាល
លោក សម រង្សុី ប្រធានគណបក្សសង្គ្រោះជាតិ បានស្នើឲ្យសហភាពអឺរ៉ុប បិទទីផ្សារនាំចូលផលិតផលសំលៀកបំពាក់ពីប្រទេសកម្ពុជា ដើម្បីជាការដាក់សម្ពាធទៅលើរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សកាន់អំណាច ឲ្យពិនិត្យដោះស្រាយបញ្ហាក្នុងប្រទេស ខណៈដែលតំណាងរាស្ត្របក្សប្រឆាំង គ្រោងវិលចូលប្រជុំសភាវិញ ដើម្បីប្រឆាំងនឹងសំណើដកអភ័យឯកសិទ្ធិតំណាងរាស្ត្រ ដែលពួកគេថា ផ្ទុយពីរដ្ឋធម្មនុញ្ញ។ ...
តាំង វីដា
http://bit.ly/29NkiWq
រោងចក្រដែលប្រើ Robot អាចនឹងគំរាមកំហែងដល់ការងារកម្មករកាត់ដេររាប់លាននាក់
ការងារក្នុងវិស័យកាត់ដេរ និងស្បែកជើងស្ទើរតែ ៩០% នៅប្រទេសកម្ពុជា និងវៀតណាម គឺកំពុងប្រឈមដោយសារតែការប្រើម៉ាស៊ីនដេរស្វ័យប្រវត្តិ ហៅថា “sewbot” នេះបើយោងតាមរបាយការណ៍ថ្មីរបស់អង្គការពលកម្មអន្តរជាតិ(ILO)។ ...
អ្នកជំនាញសង្ស័យពីកំណើនគម្រោងសាងសង់
ការកើនឡើងគួរឲ្យភ្ញាក់ផ្អើលនៃតម្លៃគម្រោងសាងសង់ដែលបានអនុម័តដោយរដ្ឋាភិបាលនៅឆមាសទី ១ ឆ្នាំនេះបានធ្វើឲ្យអ្នករកស៊ីនៅក្នុងឧស្សាហកម្មនេះមួយចំនួនដាក់ការងឿងឆ្ងល់ថាតើរដ្ឋមន្ដ្រីដែលទើបតែងតាំងថ្មីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់គ្រាន់តែប្រថាប់ត្រាលើការដាក់ពាក្យសុំគម្រោងដ៏ច្រើននោះឬយ៉ាងណា? ...
ចេង សុខហ័ង
http://bit.ly/29IRAcE
កម្ពុជា រំពឹងនឹងសម្រេចគោលដៅទាក់ទាញភ្ញៀវទេសចរចិន ២លាននាក់
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្លែងឲ្យដឹងថាគោលដៅទាក់ទាញភ្ញៀវទេសចរចិនចំនួន២លាននាក់នៅក្នុងឆ្នាំ២០២០មកកម្ពុជានឹងទទួលបានជោគជ័យស្របពេលដែលក្រសួងទេសចរណ៍និងវិទ្យាស្ថានខុងជឺនៅកម្ពុជា កាលពីម្សិលមិញបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្ដីពីការផ្តល់វគ្គបណ្តុះបណ្តាលភាសាចិន ដល់មន្ត្រីទេសចរណ៍ និស្សិតផ្នែកទេសចរណ៍ និងអ្នកនាំភ្ញៀវទេសចរ។ ...
សុខ ចាន់
http://bit.ly/29GpsUh
តម្លៃដីនៅថេរដដែល
តម្លៃដីនៅតំបន់កណ្តាលទីក្រុងភ្នំពេញ ដូចជា សង្កាត់ទន្លេបាសាក់ និងបឹងកេងកងនៅតែថេរនៅឡើយក្នុងអំឡុងពេលឆមាសដំបូងឆ្នាំនេះ នេះបណ្តាលមកពីការអភិវឌ្ឍដ៏លើសលុប និងភាពយឺតយ៉ាវនៃការវិនិយោគថ្មីៗ នេះបើយោងតាមការស្រាវជ្រាវដោយភ្នាក់ងារអចលនាទ្រព្យក្នុងតំបន់មួយ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/27268/city-land-prices-stay-stable/
រោងចក្រផលិតស្បែកជើង បដិសេធសំណើឲ្យកម្មករចូលធ្វើការវិញ
វិវាទការងាររវាងកម្មករនិងរោងចក្រផលិតស្បែកជើងអ៊ែរ៉ូសហ្វសាំមីតហ្វូតវែរ(Aerosoft Summit Footwear Co., Ltd.)នៅក្នុងស្រុកសំពៅលូនខេត្តបាត់ដំបងនៅតែបន្តដោយសារក្រុមហ៊ុនបដិសេធសំណើរបស់អភិបាលខេត្តឲ្យទទួលយកកម្មករចូលធ្វើការវិញ ដោយរង់ចាំការដោះស្រាយរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ ...
មុំ គន្ធា
http://bit.ly/29yagJE