ទំនាក់ទំនង

គោលនយោបាយ និងការគ្រប់គ្រងទូរគមនាគមន៍

​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​បង្កើន​អនុលោម​ភាព​តាម​ស្តង់ដារ​លើ​ព័ត៌មាន​អតិថិជន​ប្រើ​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត​

បច្ចុប្បន្ន​នេះ​ ដើម្បី​អនុលោម​តាម​បទ​ប្បញ្ញត្តិ​ទាក់ទង​នឹង​ការ​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​អតិថិជន​ប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​ ក្រុមហ៊ុន​ទូរគមនាគមន៍​នៅ​កម្ពុជា​កំពុង​ព​ន្លឿ​ន​ដំណើរការ​រៀបចំ​ស្តង់ដារ​ព័ត៌មាន​សម្រាប់​អតិថិជន​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/bdpmwhjw

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បង្កើតក្រុម​តេ​ឡេ​ក្រាម​ចរាចរណ៍ផ្លូវគោក ដើម្បីធានាសុវត្ថិភាព

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី៦ ខែមករា បានបង្កើតក្រុម Telegram @traffic6789 ដែលហៅថា “សុវត្ថិភាពចរាចរណ៍របស់យើង” ជាភាសាខ្មែរ ដើម្បីផ្តល់ និងទទួលព័ត៌មានទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាផ្លូវច្បាប់។ ...

អោម​ ប៊ុ​ន​ធឿ​ន​
https://www.phnompenhpost.com/national/nrsc-creates-road-traffic-telegram-group-ensure-safety

រដ្ឋាភិបាល​នឹង​បង្កើត​ច្រកទ្វារ​អ៊ីនធឺណិត​តែមួយ ដើម្បី​គ្រប់គ្រង​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​ឲ្យ​មាន​សុវត្ថិភាព

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កំពុង​សិក្សា​ពី​លទ្ធភាព​បង្កើត​ច្រកទ្វារ​អ៊ីនធឺណិត​តែមួយ ដើម្បី​គ្រប់គ្រង​លើ​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​មួយ​នេះ​ឱ្យ​កាន់តែ​មាន​សុវត្ថិភាព ដោយ​មន្ត្រី​បាន​បញ្ជាក់​ថា នាពេល​ខាងមុខ​រដ្ឋាភិបាល​នឹង​បង្កើត​ក្រុម​ការងារ​ថ្នាក់ជាតិ​មួយ ដើម្បី​អនុវត្ត​កិច្ចការងារ​នេះ​។ ...

ខន សាវិ
http://bit.ly/2VhT0mi

ក្រសួង​មហាផ្ទៃ កំ​ពុង​សិក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន

មន្ត្រី​ជំ​នាញ​ខាង​ច្បាប់​ នៃ​ក្រ​សួង​មហា​ផ្ទៃ​ ក្រសួង​យុត្តិ​ធម៌​ និង​អង្គ​ភាព​ពាក់​ព័ន្ធ​បាន​និងកំ​ពុង​សិក្សា​ទៅ​លើ​សេច​ក្ដី​ព្រាង​ច្បាប់​បទ​ល្មើស​បច្ចេក​វិទ្យា​ព័ត៌មាន​ដែល​មាន​ ៧ ​ជំ​ពូក​និង​ ៤៨ មាត្រា​ ​ដើម្បី​ទប់​ស្កាត់​ ...

ម៉ិច ដារ៉ា
https://bit.ly/2XJyjgA

TRC ​ជំរុញ​អោយក្រុមហ៊ុនមានក្រមសីលធម៌​ក្នុង​ជំនួញ

​តំណាង​និយតករ​ទូរគមនាគមន៍​កម្ពុជា​ (TRC)​ បានអោយ​ដឹង​កាលពី​ម្សិលមិញ​ថា​ TRC​ នឹង​មិន​អន្តរាគមន៍​លើ​ការ​ប្រកួតប្រជែង​បន្ទាប​ថ្លៃ​សេវា​ទូរគមនាគមន៍​នោះ​ទេ​ ដោយ​អះអាង​ថា​ សាធារណជន​កំពុង​ទទួល​បាន​ប្រយោជន៍​ពី​ការ​ប្រកួតប្រជែង​នេះ​ ប៉ុន្តែ​បាន​ជំរុញ​អោយ​ប្រតិបត្តិ​ករ​ពង្រឹងគុណភាព​សេវាកម្ម​ និង ...

ហ៊ គឹមសាយ
http://bit.ly/2E9GN8l

TRC ចង់បានការធានាស៊ីមកាត

និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​បាន​អំពាវនាវ​ដល់​ប្រតិបត្តិ​ករ​បណ្តាញទូរស័ព្ទ​ចល័ត​ចំនួន​៧ ឲ្យផ្តល់នូវ​ការ​ធានា​នៅ​ត្រឹម​ថ្ងៃ​ទី១ ខែកញ្ញា​ ថា​ពួក​គេ​បាន​ចុះបញ្ជី​អតិថិជន​របស់​ខ្លួន​ទាំងអស់ ​ដោយ​អនុលោម​តាម​បទបញ្ជា​ពី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ ​និង​ក្រសួងមហាផ្ទៃ​។​ ​ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/5078934/trc-wants-sim-guarantee/

រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖ យើងយកពន្ធតែស្ថានីយណាជួលម៉ោងផ្សាយ និងប្រើប្រាស់ប្រេកង់នៅក្នុងស្រុកតែប៉ុណ្ណោះ

បន្ទាប់​ពី​បាន​ទទួល​លិខិត​ពី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ស្ដី​ពី​ សំណើសុំ​ចាត់វិធានការ​ចំពោះ​ការិយាល័យ​វិទ្យុ​អាស៊ី​សេរី​ និង​វិទ្យុ​សម្លេង​សហរដ្ឋអាមេរិក​ ប្រចាំ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​ធ្វើ​សកម្មភាព​យក​ព័ត៌មាន​ និង​ការ​ជួល​ម៉ោង​ផ្សាយ​បន្ដ​ នៅ​តាម​ស្ថានីយ​វិទ្យុ​ផ្សេងៗ ...

អ៊ុន រិទ្ធី
http://www.akp.gov.kh/kh/?p=193541

រដ្ឋាភិបាលសម្រេច​​បញ្ឈប់​ការ​ផ្សាយ​ឃោសនា​កញ្ចប់​ប្តូរលុយ​​ក្រុមហ៊ុន​ទូរស័ព្ទ

និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ​បាន​ចេញ​សេចក្តី​ណែនាំ​ជា​ថ្មី​ម្តង​ទៀត​កាល​ពី​ថ្ងៃ​ពុធ​ ទៅ​ដល់​ប្រតិបត្តិ​ករ​ផ្តល់ សេវា​ទូរស័ព្ទ​ចល័ត​នៅ​កម្ពុជា ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​ចំពោះ​ការ​ឃោសនា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម អំពី​ការ​ប្តូរ​ប្រាក់​ ឬ​បន្ថែម​ទឹក​ប្រាក់ ដើម្បី​ចៀសវាង​ផល​ប៉ះពាល់​ដល់ ...

សុខ ចាន់
http://bit.ly/2lRpMdm

ក្រសួង​ប្រៃសណីយ៍​សន្យា​ដាក់​ទោសទណ្ឌ​លើ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​លក់​សីុមកាត​មិន​ចុះ​បញ្ជី​

រដ្ឋាភិបាលបានសន្យាដាក់ទោសទណ្ឌដល់ក្រុមហ៊ុនទូរស័ព្ទចល័តណាដែលមិនចុះបញ្ជីអត្តសញ្ញាណប័ណ្ណអ្នកប្រើប្រាស់របស់ខ្លួន ឬមិនបានបិទលេខអនាមិកនៅត្រឹមពាក់កណ្ដាលខែនេះ ដោយគំរាមធ្វើការផាកពិន័យ ឬព្យួរអាជ្ញាប័ណ្ណក្រុមហ៊ុនណាដែលមិនអនុវត្តតាម។ ...

ឃី សុវុឌ្ឍី និង AISHA DOWN
http://www.cambodiadailykhmer.com/35126

សមត្ថកិច្ច ព្រមាន​ហាង​លក់ និង​ជួសជុល​វិទ្យុ​ទាក់ទង​គ្មាន​ច្បាប់

និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជាព្រមាន​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់ចំពោះ​ម្ចាស់​ហាង​លក់និង​ជួសជុល​បរិក្ខារ​វិទ្យុ​ទាក់ទងដែល​បើក​អាជីវកម្ម​ដោយ​គ្មាន​ច្បាប់​អនុញ្ញាតនិង​ដាក់​បញ្ចូល​លេខ​ហ្វ្រេកង់​ក្នុង​វិទ្យុ​ទាក់ទងដែល​បង្ក​ការ​រំខាន​ដល់​ការ​សន្ទនា​ផ្លូវការ​របស់​មន្ត្រី​ថ្នាក់ដឹកនាំ និង​កង​កម្លាំង​សន្តិសុខ​សណ្ដាប់ធ្នាប់​ក្នុង​រាជធានី ...

ប៉ិច សុធារី
http://bit.ly/2e1ayMf

សហរដ្ឋអាមេរិកផ្តល់គន្លឹះសម្រាប់ក្រុមការពារឧក្រិដ្ឋកម្មតាមបណ្តាញអ៊ិនធឺណេត

ប៉ូលីសកម្ពុជា ព្រះរាជអាជ្ញារ និងអ្នកបង្កើតគោលនយោបាយត្រូវបានធ្វើដំណើរទៅកាន់រដ្ឋធានី វ៉ាស៊ីនតោន ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលជាចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកដើម្បីគាំទ្រដល់សេចក្តីព្រាងច្បាប់បទល្មើសឧក្រិដ្ឋកម្មតាមបណ្តាញរបស់ព្រះរាជាណាចក្រកម្ពុជា។ ...

ប៊ុន សេងគង់
http://www.phnompenhpost.com/national/us-offers-tips-cybercrime-team

បណ្តាញទូរ​គម​នា​គម​បាន​ពង្រីង​ដល់​ ២៦,​ ០០០​ គីឡូម៉ែត្រ​

ក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ចំនួន៣បានផ្តល់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធបណ្តាញទូរគមនាគមនៅនឹងកន្លែងចំនួន ២៦,០០០ គីឡូម៉ែត្រត្រឹមខែមិថុនា នេះបើយោងតាមរបាយការណ៍ដែលបានប្រកាសកាលពីម្សិលមិញរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមនៅលើគេហទំព័រហ្វេសបុករបស់ខ្លួន។ ...

ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/telecom-backbone-now-extends-over-26000km

កម្ពុជា ​ស្វាគមន៍​គម្រោង​ស៊ីមកាត​តំបន់​

អាជ្ញាធរទូរគមនាគមន៍កម្ពុជាស្វាគមន៍ចំពោះគម្រោងបង្កើតទម្រង់ចុះបញ្ជីស្តង់ដារសេវាទូរស័ព្ទចល័តបង់ប្រាក់មុនក្នុងចំណោមប្រទេសកម្ពុជា ថៃ ឡាវ និងមីយ៉ាន់ម៉ារបស់គណៈកម្មការផ្សព្វផ្សាយ និងទូរគមនាគមន៍ជាតិរបស់ប្រទេសថៃ។ ...

ចេង សុខហ័ង
http://bit.ly/1Pv7JOc

ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទចល័តត្រូវបានផ្តល់ការកំណត់កាលបរិច្ឆេទថ្មីលើការចុះឈ្មោះស៊ីមកាត

ក្រុមហ៊ុន​ទូរគមនាគមន៍​ ទើបតែ​ផ្តល់​ការ​ពន្យារពេល​ថ្មី​មួយទៀត​ ​បន្ទាប់​ពី​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ទាំង​បី​ធំៗ​បាន​ស្នើរ​សុំ​ពេលវេលា​បន្ថែម​ទៀត​ ដើម្បី​ចុះ​ឈ្មោះ​ស៊ី​មកា​ត​ទាំងអស់​ដែល​ជា​កម្មសិទ្ធិ​របស់​អតិថិជន​របស់​ខ្លួន​។​ ​ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/22861/mobile-operators-given-new-deadline-to-register-sim-cards/

ទោះ​មាន​ការ​គំរាម​កំហែង​ ក៏​គ្មាន​​ការ​បង្ក្រាប​ស៊ីម​កាត​​មិន​ចុះ​បញ្ជី​

កាលពី​បួន​ខែ​មុន លោក ឆៃ ស៊ីណារិទ្ធ ​អគ្គស្នងការរង​នគរ​បាល​ជាតិ​បាន​ប្រកាស​ថា ​​​ស៊ីម​កាត​ទូរស័ព្ទ​ដែល​មិន​ចុះ​បញ្ជី​គឺ​ជា​ការ​គំរាម​កំហែង​​​ធំ​ចំពោះ​ សន្តិសុខ​ជាតិ​។ ​​លោក​បាន​អះ​អាង​ថា វា​​ជា​ឧបករណ៍​​ដែល​ភេរវករ​ ជនចាប់ ...

ឃី សុវុឌ្ឍី និង Taylor O'Connell
http://www.cambodiadailykhmer.com/news/29736/

ក្រុមហ៊ុន​ចំនួន​ ២៩ ត្រូវ​បាន​និយតករ​កម្ពុជា​លុប​ឈ្មោះ​ជា​ផ្លូវការ

និយតករ​ទូរគមនាគមន៍​កម្ពុជា​បាន​លុប​ចោល​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត​ (ISP) និង​ក្រុមហ៊ុន​ផ្ដល់​​សេវា​សារ​ជា​សំឡេង​តាម​អ៊ីនធឺណិត (VOIP) ចំនួន​ ២៩ ពី​ការ​​ខកខាន​មិន​​ផ្ដល់​ឯកសារ​ ដើម្បី​បង្ហាញ​ពី​ស្ថានភាព​សកម្មភាព​របស់​ពួកគេ ​ខណៈ​ក្រុមហ៊ុន​ ៥ ​ផ្សេង​ទៀត​កំពុង​​ស្ថិត​ក្រោម​ការ ...

ស ច័ន្ទដារ៉ា
http://bit.ly/1JGk8f9

រាជរដ្ឋាភិបាល​ជំរុញ​ការ​តាម​ដាន​លើ​ អ៊ីនធឺណេត​ជាមួយ​ច្បាប់​ថ្មី

ក្រុម​មន្ត្រី​រដ្ឋាភិបាល កាល​ពី​ម្សិលមិញ​ បាន​ចេញ​ការពារ​កំណត់ត្រា​សិទ្ធិ​សេរីភាព​ក្នុង​ការ​ប្រើ​ប្រាស់​បណ្តាញ​អ៊ីនធឺណេត​នៅក្នុង​ប្រទេស​កម្ពុជា​ បើ​ទោះ​បី​មាន​ការ​ព្រួយ​បារម្ភ​ថា សេចក្តី​ស្នើ​ច្បាប់​ទូរ​គមនាគមន៍​ថ្មីៗ​នេះ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ខ្លាំង​ទៅ​លើ​ក្រុម​មនុស្ស​ដែល ...

Charles Rollet
http://bit.ly/1NQqJdX

សេចក្តីព្រាងច្បាប់​ទូរគមនាគមន៍​ផ្តល់​អំណាច​ចារកម្ម​ទូលំទូលាយ​ដល់​រដ្ឋាភិបាល​

សេចក្តីព្រៀងច្បាប់​ស្តី​ពី​ទូរគមនាគមន៍​ថ្មី​មួយ​ដែល​បាន​ស្នើ​ឡើង​នឹង​ផ្តល់​ឱ្យ​សិទ្ធិ​ក្នុង​ការ​លួច​ស្តាប់​ការ​សន្ទនា​ណាមួយ​,​ រួម​ជាមួយ​អំណាច​ផ្សេង​ទៀត​ដែល​ក្រុម​អង្គការសិទ្ធិមនុស្ស​បាន​ព្រមាន​ថា​នឹង​ធ្វើ​ឱ្យ​មាន​តូប​នី​យ​កម្ម​ទៅ​លើ​អ្នក​ផ្តល់ ...

ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/draft-telecoms-law-gives-govt-broad-spying-powers-101351/

ក្រុមហ៊ុន​អ៊ីនធឺណិត​ខ្លះ​នឹង​ត្រូវ​​បាន​ដកហូត​អាជ្ញាប័ណ្ណ

និយតករ​ទូរគមនាគមន៍​កម្ពុជា​​នឹង​ដក​​យក​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ​ក្រុមហ៊ុន​​ឯកជន​ជាង​ ៣០ ​ដែល​ទទួល​បាន​​សិទ្ធិ​ផ្ដល់​​សេវា​អ៊ីនធឺណិត​ (ISP) និង​​​សេវាកម្ម VOIP បើ​ក្រុមហ៊ុន​ទាំងនោះ​មិន​​ធ្វើ​សកម្មភាព​ពាណិជ្ជកម្ម និង​​ប្រតិបត្តិការ​ស្រប​តាម​​កិច្ចព្រមព្រៀង​អាជ្ញាប័ណ្ណ​នោះ​ទេ​។ នេះ ...

ចេង សុខហ័ង និង Cam McGrath
http://bit.ly/1IlmFed

ក្រុម​អ្នក​ឃ្លាំមើល​ចាំ​ត្រួតពិនិត្យ​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​ទូរគមនាគមន៍​និង​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​អ៊ិនធឺ​ណិ​ត​

និយតករ​ទូរគមនាគមន៍​កម្ពុជា​ (TRC)​ បាន​អំពាវនាវ​ដល់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចំនួន​ ៣៤​ និង​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត​ (ISP)​ ឱ្យ​ដាក់​បង្ហាញ​របាយការណ៍​ប្រតិបត្តិ​ការណ៍​អាជីវកម្ម​របស់​ពួក​គេ​ត្រឹម​ចុងខែ​នេះ​ ដើម្បី​ធានា​ថា​ពួក​គេ​បាន​អនុលោម​តាម​កិច្ចព្រមព្រៀង​ដែល​បាន​ចែង​ ក្នុង​អាជ្ញាប័ណ្ណ ...

Sum Manet
http://www.khmertimeskh.com/news/17944/watchdog-eyes-telecom--isp-licenses/

របាយការណ៍អំពីសេរីភាពលើអ៊ីនធើណែតនៅកម្ពុជា បង្ហាញពីចំនុចគ្រោះថ្នាក់នៅពេលខាងមុខ

ខណៈពេលដែលប្រទេសកម្ពុជាខ្វះខាតនូវ “អភិក្រមលក្ខណៈប្រព័ន្ធដើម្បីត្រួតពិនិត្យអ៊ីនធឺណែត” កម្មវិធីថ្មីៗនានា ដែលគ្រប់គ្រងលើទូរគមនាគមន៍ ការបញ្ចេញមតិអនឡាញ និងឧក្រិដ្ឋកម្មតាមអ៊ីនធើណែត ត្រូវបានគំរាមកំហែងដល់សេរីភាពរបស់ពួកគេនាពេលបច្ចុប្បន្ន។ នេះបើយោងតាមរបាយការណ៍ថ្មីមួយ របស់អង្គការហ្វ្រីដឹម ហៅស៍។របាយការណ៍អំពីសេរីភាពលើអ៊ីនធើណែតឆ្នាំ២០១៥ ចេញផ្សាយកាលពីថ្ងៃសុក្រ ដោយអង្គការហ្វ្រីដឹម ហៅស៍ (Freedom House) ជាអង្គការឃ្លាំមើលមួយរបស់អាមេរិក។ នៅក្នុងរបាយការណ៍នេះ សេរីភាពលើអ៊ីនធើណែតនៅប្រទេសកម្ពុជាមានភាគខ្លះនៅឡើយ ដែលស្ថានភាពដូចគ្នានេះ មានរយៈពេលពីរឆ្នាំមកហើយ។ ការវិនិច្ឆ័យនេះ ផ្អែកលើលក្ខណៈនៃ “ឧបសគ្គក្នុងការចូលប្រើប្រាស់”, “ដែនកំណត់លើមាតិកា” និង “ការរំលោភបំពានសិទ្ធិរបស់អ្នកប្រើ”។ប្រទេសកម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់ទី៣៨ ក្នុងបណ្តាប្រទេសចំនួន៦៥ ដែលបានធ្វើការអង្កេត។ កម្ពុជា ទទួលបានពិន្ទុ៤៨ លើ១០០ ដែលក្នុងនោះ សូន្យជាពិន្ទុដែលអាចធ្វើបានល្អបំផុត។ ...

Daniel Nass
http://www.phnompenhpost.com/national/pitfalls-ahead-web-freedom-report-finds

ការ​លក់​ស៊ីម​កាត ​គ្មាន​ឯកសារ​នៅ​តែ​បន្ត

ចរាចរណ៍​ស៊ីម​កាត​ដែល​មិន​បាន​ចុះ​បញ្ជី​គឺ​នៅ​តែ​ត្រូវ​បាន​មើល​ឃើញ​ដោយ​ប្រតិបត្តិករ​ទូរគមនាគមន៍​បើ​ទោះ​បី​រយៈពេល​មួយ​ខែ​បន្ទាប់​ពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ចេញ​បញ្ជា​ឲ្យ​បញ្ឈប់​ការ​ចេញ​ស៊ីម​កាត​ដែល​មិន​ចុះ​បញ្ជី​ដល់​អតិថិជន​ក៏​ដោយ។អ្នក ...

ចេង សុខហ័ង
http://bit.ly/1jCaxjp

ការ​តាក់តែង​ច្បាប់អំពី​ប្រព័ន្ធ​អ៊ីនធឺណិត​គួរ​មាន​ការ​បើកទូលាយ

ក្រុម​អ្នក​តស៊ូ​មតិ​ក្នុង​ប្រទេស​កម្ពុជា​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បើក​ទូលាយឲ្យមាន​ការ​បញ្ចូល​អនុសាសន៍​ជា​សាធារណៈ​ចំពោះ​ច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​ ឬ​ច្បាប់​គ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធឺណិត​ ដែល​អាច​ជួយ​ដល់​ដំណើរ​ការ​ប្រជាធិបតេយ្យ។​ ការ​ធ្វើ​ច្បាប់​ដែល​អាច​ជៀសផុត​ពី​ការ​បិទ​សិទ្ធិ ...

សុខ ខេមរា
http://khmer.voanews.com/content/media-experts-warn-against-a-cyber-crime-law-that-hurts-online-freedom/3002585.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

H5afY
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!