រាជរដ្ឋាភិបាល​ជំរុញ​ការ​តាម​ដាន​លើ​ អ៊ីនធឺណេត​ជាមួយ​ច្បាប់​ថ្មី

ក្រុម​មន្ត្រី​រដ្ឋាភិបាល កាល​ពី​ម្សិលមិញ​ បាន​ចេញ​ការពារ​កំណត់ត្រា​សិទ្ធិ​សេរីភាព​ក្នុង​ការ​ប្រើ​ប្រាស់​បណ្តាញ​អ៊ីនធឺណេត​នៅក្នុង​ប្រទេស​កម្ពុជា​ បើ​ទោះ​បី​មាន​ការ​ព្រួយ​បារម្ភ​ថា សេចក្តី​ស្នើ​ច្បាប់​ទូរ​គមនាគមន៍​ថ្មីៗ​នេះ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ខ្លាំង​ទៅ​លើ​ក្រុម​មនុស្ស​ដែល​បង្ហាញ​ពី​គំនិត​យោបល់​របស់​ពួកគេ​នៅ​លើ​អ៊ីនធឺណេត។

ថ្លែងក្នុង​សន្និសីទ​មួយ​អំពី​បញ្ហា​នេះ​នៅ​រាជធានី​ភ្នំពេញ លោក មាស​ សុភ័ណ្ឌ អនុរដ្ឋ​លេខាធិការ​ក្រសួង​ព័ត៌មាន​បាន​និយាយ​ថា ការ​តាម​ដាន​របស់​រដ្ឋាភិបាល​ទៅ​លើ​ពាក្យ​សម្តី​នៅ​លើ​អ៊ីនធឺណេត មាន​លក្ខណៈ​អនុគ្រោះ​​ខ្លាំង ​បើ​ប្រៀប​ធៀប​នឹង​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​តំបន់។ …

Charles Rollet
http://bit.ly/1NQqJdX