ទីផ្សារ

ឈ្មួញតូចតាច

អ្នក​ជំនាញ​ថា ​កម្ពុជា​ត្រូវ​បង្កើត​យីហោ​ឲ្យ​ច្រើន

កម្ពុជាចាំបាច់ត្រូវបង្កើត យីហោ ផ្ទាល់ខ្លួនឲ្យបានកាន់តែច្រើនដើម្បីប្រកួតប្រជែងលើទីផ្សារអន្តរជាតិខណៈទីផ្សារក្នុងស្រុកពោរពេញដោយយីហោពិភពលោកមកពីខាងក្រៅ។ នេះបើតាមក្រុមពិភាក្សាដែលបានលើកឡើងកាលពីសប្តាហ៍មុន។ លោក វ៉ា រ័ត្នសាន ទីប្រឹក្សាក្រសួងពាណិជ្ជកម្មបានឲ្យដឹងថាក្រុមហ៊ុនកម្ពុជាចាំបាច់ត្រូវបង្កើតយីហោផ្ទាល់របស់ខ្លួនបន្ថែមទៀត និងអភិវឌ្ឍការយល់ដឹងពីគុណភាពខ្ពស់ដើម្បីប្រកួតប្រជែងជាមួយយីហោអន្តរជាតិធំៗមួយចំនួនដែលកំពុងចូលមកប្រទេសនេះ។ ...

Matthieu de Gaudemar
http://bit.ly/2d57r9q

កសិករ​នៅ​ខេត្ត​បាត់ដំបង ​ចាក់​ស្រូវ​ចោល​តាម​ផ្លូវ​ជាតិ​លេខ ៥ តវ៉ា​នឹង​តម្លៃ​ចុះ​ថោក

ប្រជាកសិករនៅស្រុកសង្កែ ខេត្តបាត់ដំបងជិត ២០០០ នាក់កាលពីម្សិលមិញបានផ្ទុះការតវ៉ាដោយនាំគ្នាដឹកស្រូវមកចាក់ចោលនៅលើផ្លូវជាតិលេខ ៥ បន្ទាប់ពីតម្លៃស្រូវធ្លាក់ចុះយ៉ាងគំហុកនាពេលថ្មីៗនេះដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពពួកគេខណៈមន្ត្រីរដ្ឋាភិបាលព្រមានអ្នកដែលយកបញ្ហាស្រូវធ្លាក់ថ្លៃបង្កភាពចលាចលថានឹងទទួលខុសត្រូវចំពោះមុខច្បាប់ស្របពេលដែលរដ្ឋាភិបាលកំពុងបញ្ចេញថវិកា ២៧ លានដុល្លារដោះស្រាយបញ្ហានេះ។ ...

ឡាយ សាមាន
http://bit.ly/2ch24hc

រាជរដ្ឋាភិបាល​ ​បញ្ចេញ​$២៧​លាន​ដើម្បីទប់​តម្លៃ​ស្រូវ​ធ្លាក់ចុះ​

រដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញថវិកាចំនួន២៧លានដុល្លារអាមេរិកជាបន្ទាន់ឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្តែងចំពោះមុខដែលតម្លៃស្រូវក្រអូប និងពូជស្រូវសែនក្រអូបបានធ្លាក់ចុះថ្លៃជាបន្តបន្ទាប់តាំងពីសបា្តហ៍មុនហើយកញ្ចប់ថវិកានេះនឹងរួមចំណែកដោះស្រាយបញ្ហាខ្វះខាតទុនទិញស្រូវរបស់រោងម៉ាស៊ីនកិនស្រូវនៅតាមបណ្តាខេត្តមួយចំនួន និងជំរុញការប្រមូលទិញស្រូវក្រអូបដែលកំពុងចាប់ផ្តើមដល់រដូវប្រមូលផលបណ្តើរៗចាប់ពីពាក់កណ្តាលខែសីហា តទៅ រហូតដល់ចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។ ...

សុខ ចាន់
http://bit.ly/2cx6EsO

ធនាគារ​ស្រូវ​ឲ្យ​កសិករ​ឈប់​លក់​ស្រូវក្នុង​​​តម្លៃ​ ​ក្រោម៨៤០​រៀល

ដោយមានកិច្ចសហការគាំទ្រហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍ជនបទនៃរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយនិងទប់ស្កាត់ការធ្លាក់ចុះនៃតម្លៃស្រូវសែនក្រអូប នាពេលបច្ចុប្បន្ននេះ ធនាគារស្រូវ (កម្ពុជា) ភីអិលស៊ី បានប្រកាសជូនដំណឹងដល់ប្រជាកសិករទាំងអស់នៅក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ និងបន្ទាយមានជ័យ ឈប់បន្តលក់ស្រូវសែនក្រអូបសើមនៅក្នុងតម្លៃក្រោម៨៤០រៀលក្នុងមួយគីឡូក្រាមមិនតែប៉ុណ្ណោះធនាគារស្រូវនឹងចុះទៅទិញស្រូវប្រជាកសិករនៅនឹងកន្លែងក្នុងតម្លៃ៨៤០រៀលក្នុងមួយគីឡូក្រាម។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារស្រូវដែលបានចេញផ្សាយកាលពីម្សិលមិញ។ ...

សុខ ចាន់
http://bit.ly/2cBd9NU

ប្រជាជន​ចំណាយ $១២០ លាន​លើ​សម្ភារ​ក្នុង​ផ្ទះ

ការសិក្សាថ្មីមួយរបស់ក្រុមហ៊ុន GfK មានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់អំពីការលក់ឧបករណ៍ប្រើប្រាស់ក្នុងលំនៅឋានរបស់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៧ បង្ហាញថាប្រជាជនកម្ពុជាបានចំណាយប្រហែល ១២០ លានដុល្លារនៅចន្លោះខែកក្កដាឆ្នាំ ២០១៥ ដល់ខែមិថុនាឆ្នាំ ២០១៦ ដើម្បីទិញទូទឹកកក ម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនបោកគក់សម្លៀកបំពាក់។ តួលេខនេះបង្ហាញការកើនឡើង ២ ភាគរយបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...

ហ៊ គឹមសាយ
http://bit.ly/2cDtp1z

អាជីវករ​ឆ្នេរ​អូរឈើទាល ​សុំ​ឲ្យ​ពន្យារ​គម្រោង​សង់​ស្តង់​លក់ដូរ​ថ្មី

ក្រុមអាជីវករដែលមានតូបលក់ដូរនៅតាមតំបន់មាត់សមុទ្រឆ្នេរអូរឈើទាលកាលពីម្សិលមិញបានផ្ទុះការតវ៉ាទៅនឹងគម្រោងថ្មីរបស់អាជ្ញាធរដែលតម្រូវឲ្យពួកគាត់ធ្វើការរុះរើស្តង់លក់ដូរ និងសាងសង់ស្តង់លក់ដូរថ្មីឲ្យហើយមុនពិធីបុណ្យសមុទ្រចូលមកដល់។ ...

ឃុត សុភចរិយា
http://bit.ly/2cbdPck

រដ្ឋាភិបាល​​ដំណើរ​​ការ​​​​​ដេញ​​ថ្លៃ​ឈើ​​​លើក​​​ដំបូង បន្ទាប់ពី​​​ពន្យារ​ពេល​

កាលពីម្សិលមិញ រដ្ឋាភិបាលបានដាក់ដេញថ្លៃជាលើកដំបូងនូវឈើមួយចំនួនក្នុងចំណោមឈើកាប់ខុសច្បាប់ប្រមាណ៧០.០០០ម៉ែត្រគូបដែលសមត្ថកិច្ចរឹបអូសបានកាលពីដើមឆ្នាំនេះ បន្ទាប់ពីកង្វះអ្នកចាប់អារម្មណ៍បានបង្ខំឱ្យលុបចោលការដេញថ្លៃរយៈពេលជាង១ខែ។ ...

អូន ភាព
http://www.cambodiadailykhmer.com/33525

ត្បូងមានតំលៃនឹងត្រូវបានស្គាល់ជាសកល

សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា (CGJTA) បានជម្រុញភាគីដែលមិនមែនជាដែគូរបស់ពួកគេនៅក្នុងខេត្តសៀមរាបមកចូលរួមជាមួយសមាគម ដើម្បីធានាដល់ឧស្សាហកម្មត្បូងមានតម្លៃនៅកម្ពុជា ដោយរក្សាបាននូវតម្លៃ និងស្តង់ដាស្របទៅនឹងទីផ្សារអន្តរជាតិ។ តាមការរៀបរាប់ពីសមាគម ការសហការនេះនឹងទាក់ទាញអតិថិជនអន្តរជាតិមកកាន់ទីផ្សារគ្រឿងអលង្ការ និងត្បូងមានតម្លៃរបស់កម្ពុជា។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/26271/making-precious-stones-shine-globally/

អាជីវករផ្សារកណ្តាលព្រួយបារម្ភពីកិច្ចពិភាក្សាជុំវិញគម្រោងអភិវឌ្ឍ

គម្រោងក្នុងការសាងសង់ផ្សារកណ្តាលឡើងវិញបាននាំមកនូវសេចក្តីព្រួយបារម្ភពីសំណាក់អាជីវករក្នុងផ្សារ ដែលពួកគេបានប្រមូលផ្តុំគ្នាកាលពីថ្ងៃចន្ទដើម្បីពិភាក្សាពីកង្វល់ក្នុងការក្លាយខ្លួនជាជនរងគ្រោះចុងក្រោយក្នុងកំណើនយ៉ាងខ្លាំងនៃការអភិវឌ្ឍទីក្រុងភ្នំពេញ។ ...

អ៊ួច សូនី
https://www.cambodiadaily.com/news/phsar-kandal-vendors-concerned-over-development-talks-112934/

ការជំរុញឱ្យមានការលើកកម្ពស់ផលិតផលក្នុងស្រុក

ម្ចាស់ផ្សារទំនើបនានានឹងត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំមួយជាមួយនឹងក្រសួងពាណិជ្ជកម្ម ដើម្បីឆ្លើយតបទៅនឹងការរិះគន់ពីសំណាក់ក្រុមហ៊ុនខ្នាតតូច និងមធ្យមថា ផលិតផលក្នុងស្រុកនានាមិនត្រូវបានដាក់តាំង ឬឱ្យដាក់លក់នៅក្នុងផ្សារទំនើបទាំងនោះទេ លោករដ្ឋមន្ត្រីនៃក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍នៅក្នុងពីធីសម្ភោធយុទ្ធនាដើម្បីផ្សព្វផ្សាយទំនិញក្នុងស្រុកកាលពីម្សិលមិញ។ ...

សុខ ចាន់
http://www.khmertimeskh.com/news/25274/push-to-promote-local-products/

សេវា​អាហារ​រហ័ស និង​ភោជនីយដ្ឋាន​ម៉ាក​ល្បីៗ​មាន​កំណើន​១២​ភាគរយ

ការចំណាយរបស់ប្រជាជនកម្ពុជាទៅលើអាហាររហ័សទាន់ចិត្តភេសជ្ជៈនិងនៅតាមភោជនីយដ្ឋានល្បីៗបានកើនឡើងប្រមាណ១២ភាគរយប្រមាណ១៤០លានដុល្លារអាមេរិកកាលពីឆ្នាំមុនហើយបន្តរក្សាកំណើនដដែលនៅក្នុងឆ្នាំនេះ។ ...

សុខ ចាន់
http://www.khmertimeskh.com/news/25224/all-aboard-the-gravy-train/

អ្នកលក់​នៅ​ផ្សារ​ស្ទឹង​ត្រែង​ចង់ឱ្យ​ផ្សារ​សាងសង់​ដូច​សភាព​ដើម​

​កាលពី​ម្សិលមិញ​ អ្នកលក់​ច្រើន​ជាង​១០០​នាក់​ក្នុង​ខេត្តស្ទឹងត្រែង​បាន​សំដែង​ក្តី​ព្រួយបារម្ភ​ថា​ សង់​លក់​របស់​ពួក​គេ​ អាច​នឹង​ប្រែប្រួល​ បន្ទាប់​ពី​ផ្សារ​ដែល​ត្រូវ​បាន​ឆេះ​ដោយ​អគ្គី​ភ័យ​នោះ​កំពុង​នឹង​ត្រូវ​សាងសង់​ដោយ​អាជ្ញាធរ​ខេត្ត​។​​ ...

សែន ដាវីត
http://www.phnompenhpost.com/national/vendors-want-market-be-restored-it-was

ញាត្តិ​បញ្ហា​ដីធ្លី​នឹង​ត្រូវ​ដាក់​ជូន​រដ្ឋាភិបាល​

​ជន​រង​គ្រោះ​ដោយ​បញ្ហា​ដីធ្លី​ចំនួន​៥​ក្រុម​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីស្តីការគណៈរដ្ឋមន្ត្រី​កាលពី​ម្សិលមិញ​ដើម្បី​ដាក់​ញាត្តិ​។​ ​ ...

ប៊ុន សេងគង់
http://www.phnompenhpost.com/national/land-dispute-petitions-lodged-government

ផ្សារ​ថ្មី​ស្ទឹង​ត្រែង​ចាប់​ផ្ដើម​សាង​សង់​ឡើង​វិញ​ និង​​​ឃុំ​​ខ្លួន​ជន​បង្ក​ហេតុ

មន្ត្រី​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹង​ថា​ផ្សារ​ថ្មី​ស្ទឹង​ត្រែង​ ក្នុង​ក្រុង​ស្ទឹង​ត្រែង​ដែល​បាន​ឆេះ​ខ្ទេច​ទាំងស្រុង​កាលពី​យប់​ថ្ងៃ​ទី​៧​ខែមេសា​កន្លង​ទៅ​នោះ​ត្រូវ​បាន​ចាប់ផ្ដើម​ដំណើរការ​សាងសង់​ជា​ថ្មី​ឡើង​វិញ​ហើយ​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​ ហើយ​មូលហេតុ​នៃ ...

មុំ គន្ធា
http://bit.ly/1SjDDOI

ទឹក​សុទ្ធ​ដប​ចំណុះ​១០០,០០០​លី​ត​ត្រូវ​បាន​ចរាចរ​តាម​ច្រកព្រំដែន​ចូល​មក​កម្ពុជា​ជា​រៀងរាល់ថ្ងៃ​

កង្វះ​ទឹក​ធ្ងន់ធ្ងរ​ត្រូវ​បាន​បន្ទោស​ថា​ជាដើម​ហេតុ​នៃ​ចរាចរ​ទឹក​សុទ្ធ​ពី​ផ្សារ​រ៉ុ​ង​ក្លឿ​មក​ប៉ោយ​ប៉ែ​ត​ បើ​យោង​តាម​សេចក្តីរាយការណ៍​របស់​Thairath​។​ ​ ...

Thai Visa News Team
http://news.thaivisa.com/thailand/100000-litres-of-bottled-water-going-across-the-border-to-cambodia-every-day/138199/

អាជីវករ​​ត្រូវ​បណ្តេញ​ចេញ​ពី​ឆ្នេរ​គ្រោង​ឡើង​មក​តវ៉ា​នៅ ភ្នំពេញ

 ក្រុម​អាជីវករ​ឆ្នេរ​អូរឈើ​ទាល​ចំនួន​ ១៤ ​គ្រួសារ​គ្រោង​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​ប្រមុខ​រាជរដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ក្រោយ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​បន្ទាប់ពី​កម្លាំង​ សមត្ថកិច្ច​ចម្រុះ​ខេត្ត​បាន​រុះរើ​តូប​លក់ដូរ​របស់​ពួកគាត់​ដើម្បី​យក​ ទីតាំង​នោះ​ទៅ​ជួល​ឲ្យ​ក្រុមហ៊ុន​សម្រាប់​រៀបចំ ...

ប៉ិច សុធារី
http://bit.ly/23nI5GN

ការ​ផ្លាស់​ទី​របស់​អ្នកលក់​តាម​តំបន់ឆ្នេរ​នឹង​ចាប់ផ្តើម​នៅ​ស​ប្តា​ហ៍​ក្រោយ​

ការ​ផ្លាស់​ទី​របស់​អ្នកលក់​តាម​ឆ្នេរ​ខ្សាច់​ដ៏​ពេញ​និយម​នៅ​ខេត្ត​ព្រះ​សីហ​នុ​គឺ​ឆ្នេរ​អូ​ឈើទាល​នឹង​ចាប់ផ្តើម​បាន​លឿន​បំផុត​នៅ​ថ្ងៃ​ចន្ទ​ស​ប្តា​ហ៍​មុន​បន្ទាប់​ពី​លោក​អភិបាលខេត្ត​ត្រលប់​មក​ពី​បេស​កម្ម​ក្រៅ​ស្រុក​ នេះ​បើ ...

សេក ឧត្តម
https://www.cambodiadaily.com/news/beachfront_evictions_to_begin-110076/

មន្ត្រីខេត្ត​ព្រះ​សីហ​នុ​ជួប​ជាមួយ​គ្រួសារ​ក្នុង​ករណី​ឆ្នេរ​អូ​ឈើទាល​

កាលពី​ថ្ងៃ​ចន្ទ​ មន្ត្រីខេត្ត​ព្រះ​សីហ​នុ​បាន​ជួ​​ប​ជាមួយ​គ្រួសារ​មួ​យ​ចំនួន​ដែល​កំពុង​រស់នៅ​និង​ប្រកប​របរ​អាជីវកម្ម​លើ​ឆ្នេរ​អូ​ឈើទាល​ ដើម្បី​ពិភាក្សា​អំពី​ការ​ផ្តល់​សំណង​ផ្លូវចិត្ត​ទៅ​កាន់​គ្រួសារ​ទាំងនេះ​ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​ទាមទារ ...

សេក ឧត្តម
https://www.cambodiadaily.com/news/preah-sihanouk-officials-meet-over-beach-compensation-plan-109907/

ពេល​​​ឱសានវាទ​បណ្ដេញ​ចេញ​​​​​​​​​កន្លង​ផុត​ អាជីវកម្ម​តាម​​​​​​បណ្ដោយ​​​​​​​​ឆ្នេរ​អូរត្រេះ​​​នៅ​តែ​​​​ក្រាញ​ននៀល​

ឱសានវាទ​​​​បណ្ដេញ​ចេញ​​​សម្រាប់​​​​ផ្ទះ​សំណាក់​ ​​ភោជនីយដ្ឋាន និង​បារតាម​បណ្ដោយ​​​​ឆ្នេរ​អូរត្រេះ​ដ៏ពេញ​និ​​​យមនៅ​​​ក្រុង​​​ព្រះសីហនុ​ ​​​​​​​​បាន​ ...

កង សុធា
http://www.cambodiadailykhmer.com/news/30543/

អាជីវក​រលើ​ឆ្នេរ​ទាមទារ​ឱ្យធ្វើ​ការ​ផ្លាស់​ទី​

​អាជីវករ​ដែល​ប្រកប​របរ​នៅ​ក្នុង​តំបន់​នៃ​ឆ្នេរ​ខ្សាច់​ដ៏​សំខាន់​ចំនួន​ ពីរ​នៃ​ខេត្ត​ព្រះ​សីហ​នុ​គឺ​ ឆ្នេរ​អូរ​ត្រេះ​និង​ឆ្នេរ​អូរ​ឈើទៀល​នឹង​ត្រូវ​បាន​កំណត់​ឱ្យធ្វើ​ការ​ ផ្លាស់​ទី​ត្រឹម​ថ្ងៃ​ទី​១៣​ខែមីនា​ នេះ​បើ​យោង​តាម ...

ក្រុមការងារភ្នំពេញបុស្តិ៍
http://www.phnompenhpost.com/business/sihanoukville-beach-vendors-asked-vacate-shore

អ្នក​លក់ដូរ​ និងម្ចាស់អាជីវកម្ម​នៅ​ក្រុង​ព្រះ​សីហនុ​លើក​គ្នាមក​តវ៉ានៅ​រាជធានី​

ក្រោយ​​​ពេល​​​មាន​​​បទបញ្ជាពីរដ្ឋាភិបាល​​​នៅ​​​ក្នុង​​​សប្តាហ៍​​​នេះ​​​ ឲ្យ​​​អាជីវកម្ម​​​នានា​​​នៅ​​​លើ​​​ឆ្នេរ​​​អូរត្រេះ និង​​ ...

សេក ឧត្តម និង ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/news/30103/

អាជីវករ​អូរត្រេះ​គ្រោង​ដាក់​ញតិ្ត​សុំ​អន្តរាគមន៍​ថ្ងៃ​នេះ

អាជីវករ​ ៦០ នាក់​នៅ​​ឆ្នេរ​អូរត្រេះ​កំពុង​ធ្វើ​ដំណើរ​មក​កាន់​រាជធានី​ភ្នំពេញ​ដើម្បី​ ដាក់​ញតិ្ត​ជូន​​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន រដ្ឋសភា និង​​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បី​ស្នើសុំ​អន្តរាគមន៍​កុំ​ឲ្យ​រុះរើ ​តូប​របស់​ពួកគាត់​។ ...

ឆាយ ច័ន្ទនីដា
http://bit.ly/1KXIzuC

អាជ្ញាធរ​​ទុក​ពេល​១ខែ​ឲ្យ​អាជីវ​​​កម្ម​នានា​​​នៅ​តាម​បណ្ដោយ​ឆ្នេរ​​ក្រុង​ព្រះសីហនុ​​​​បិទ​​ការ​រកស៊ី

បារ ភោជនីយដ្ឋាន​ និង​ផ្ទះ​សំណាក់​ទាំង​អស់​​​​​តាម​បណ្ដោយ​​​ឆ្នេរ​ អូរត្រេះ​​ជិត​ក្រុង​ព្រះ​​សីហនុ​ និង​អាជីវកម្ម​មួយ​ចំនួន​​លើ​ឆ្នេរ​​អូរ​ ឈើទាល​ក្បែរ​ខាង​ ត្រូវ​បិទ​​ការ​រក​ស៊ី​ក្នុង​រយៈ​​​ពេល ...

សេក ឧត្តម និង ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/news/30073/

សាលាក្រុងភ្នំពេញនឹង​ផ្លាស់​ប្តូរក្រុមហ៊ុន​ប្រមូលថ្លៃឈ្នួលក្នុងផ្សារ

សាលាក្រុង​ភ្នំពេញ​គ្រង​នឹង​ផ្លាស់​ប្តូរ​ក្រុមហ៊ុន​ដែល​ទទួល​បន្ទុក​ក្នុង​ ការ​ប្រមូល​ថ្លៃ​សំចត​និង​ថ្លៃ​ឈ្នួល​ហាង​លក់ទំនិញ​ពី​ផ្សារ​នាៗ​ក្នុង​ រាជធានី​ភ្នំពេញ​ នេះ​បើ​យោង​តាម​លិខិត​មួយ​ ដែល​បាន​ ចេញផ្សាយ​តាម​បណ្តាញ​សង្គម​ពី​ទីស្តីការគណៈរដ្ឋមន្ត្រី​កាលពី​ម្សិលមិញ​។​  ...

ម៉ិច ដារ៉ា
http://www.phnompenhpost.com/national/city-hall-pulls-plug-market-fee-collector

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

zCYZk
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!