ពលកម្ម
គោលនយោបាយ និងការគ្រប់គ្រងពលកម្ម
ការចរចាប្រាក់ឈ្នួលអប្បបរមាកំពុងបន្ត តំណាងកម្មករទារឡើងពី១៥ទៅ៤០ដុល្លារ ប៉ុន្តែតំណាងនិយោជកមិនចង់ឡើង
តួលេខប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧ នៅស្ថិតឆ្ងាយពីគ្នានៅឡើយ ដោយតំណាងកម្មករនិយោជិតលើកឡើងតួលេខទាមទារខ្ពស់ ខណៈខាងនិយោជិតមិនចង់ដំឡើង។ ...
ការអនុវត្តសាកល្បងកម្មវិធី RPL ទទួលជោគជ័យ ធ្វើឱ្យអតីតពលករមកពីប្រទេសថៃ កាន់តែមានទំនុកចិត្ត និងឱកាសរកបានចំណូលខ្ពស់
ការអនុវត្តសាកល្បងកម្មវិធីទទួលស្គាល់ជំនាញពីមុន (RPL) សម្រាប់អតីតពលករ ដែលបំប្លែងពីបទពិសោធន៍រាប់ឆ្នាំ ទៅជាវិញ្ញាបនបត្រ គឺទទួលបានលទ្ធផលជោគជ័យ ព្រោះវាបានធ្វើឱ្យពលករ ជាពិសេសអតីតពលករមកពីប្រទេសថៃ កាន់តែមានទំនុកចិត្តលើ ...
ក្រសួងការងារ៖ ចំនួនអ្នកមានការងារធ្វើក្នុងប្រទេសកើនឡើងដល់ប្រមាណ ១០,៧ លាននាក់ ក្នុងឆ្នាំ២០២៥
ចំនួនអ្នកមានការងារធ្វើក្នុងប្រទេសបានកើនឡើងដល់ប្រមាណ ១០,៧ លាននាក់ ក្នុងឆ្នាំ២០២៥ ឬកើនឡើងប្រមាណ ៨០ម៉ឺននាក់ ធៀបឆ្នាំ២០២៤ ដែលក្នុងនោះ វិស័យកសិកម្មមានកម្លាំងពលកម្មប្រមាណ ២,៨លាននាក់ វិស័យឧស្សាហកម្មប្រមាណ ៣លាននាក់ និងសេវាកម្មប្រមាណ ៤,៩ លាននាក់។ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-2-26-1436-264838
កម្មករ និងសហជីពសុំឡើងប្រាក់ឈ្នួលឆ្នាំថ្មី២៤ដុល្លារ ឱ្យដល់សរុប២៣២ដុល្លារ
សហជីព និងអង្គារសង្គមស៊ីវិលចំនួន២៧ ទាមទារដំឡើងប្រាក់ឈ្នួលចំនួន២៤ដុល្លារ ឱ្យឡើងដល់២៣២ដុល្លារសម្រាប់ឆ្នាំ២០២៦ ដោយសារប្រាក់ឈ្នួលបច្ចុប្បន្នមិនអាចបំពេញតម្រូវការថ្លៃ រស់នៅប្រចាំថ្ងៃបាន។ ...
មាស មល្លិកា
https://kiripostkhmer.com/stories/cambodia-unions-propose-232-minimum-wage-2026-living-costs-rise
អតីតពលករថៃគ្រាន់តែហៅទៅកាន់លេខ១២៩៧ មន្រ្តីនឹងចុះឈ្មោះរកការងារជូនភ្លាម
ប្រជាពលរដ្ឋទើបត្រឡប់មកពីថៃ ដែលចង់រកការងារធ្វើនៅកម្ពុជា គឺគ្រាន់តែហៅទូរសព្ទទៅកាន់លេខ១២៩៧ នោះមន្រ្តីក្រសួងការងារនឹងធ្វើការចុះឈ្មោះជូន ដោយមិនចាំបាច់ចំណាយថវិកា ឬពេលវេលាធ្វើដំណើរនោះ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-20-1145-263008
ចាប់ពីសប្តាហ៍ក្រោយ វេទិកាការងារនឹងត្រូវធ្វើជាប្រចាំ នៅក្នុងឃុំសង្កាត់រហូតដល់ទៅ១០០ ក្នុង១ថ្ងៃ
ក្រសួងការងារនឹងចាប់ផ្តើមធ្វើវេទិកាការងារជាប្រចាំថ្ងៃ ចាប់ពីថ្ងៃទី២០ ខែសីហាសប្តាហ៍ក្រោយនេះតទៅ នៅទូទាំង២៥រាជធានីខេត្ត ដើម្បីផ្តល់ព័ត៌មានពីឱកាសការងារ ជូនដល់ពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-13-1155-262942
ពលករត្រឡប់ពីប្រទេសថៃ ជាង៦ម៉ឺននាក់ ទទួលបានការងារធ្វើ ក្នុងរយៈពេល១០ថ្ងៃ
ឱកាសការងារជាង១១ម៉ឺនកន្លែង ត្រូវបានយកទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ ក្នុងនោះ អ្នកទទួលបានការងារធ្វើសរុបមានជាង៦ម៉ឺននាក់ ក្នុងរយៈពេល១០ថ្ងៃ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-12-1138-262930
ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ មិនតម្រូវឱ្យមានអត្តសញ្ញាណបណ្ណសម្រាប់ចុះឈ្មោះធ្វើការនោះទេ
ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃមិនតម្រូវឱ្យមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ក្នុងការដាក់ពាក្យសុំធ្វើការងារ និងចុះបញ្ជីក្នុងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)ជាដើមនោះទេ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-11-1440-262921
ពលរដ្ឋខ្មែរត្រឡប់ពីថៃវិញ កើនឡើងដល់ជាង៦១ម៉ឺននាក់ ខណៈក្រសួងកំពុងបើកយុទ្ធនាផ្តល់ឱកាសការងារ
គិតត្រឹមថ្ងៃអង្គារ ទី៥ ខែសីហានេះ ប្រជាពលរដ្ឋខ្មែរបានវិលត្រឡប់មកពីប្រទេសថៃកើនឡើងដល់ជាង៦១ម៉ឺនាក់ហើយ ខណៈដែលក្រសួងកាងារបានកំពុងតែបើកយុទ្ធនាចុះផ្សព្វផ្សាយការងារដល់ពួកគាត់ ជាពិសេស គឺអត្ថប្រយោជន៍ថែទាំសុខភាពនៅពេលចាស់ជរ៉ា។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-5-170-262868
ក្រសួងការងារកត់សម្គាល់ការរើសអើងលើពលករខ្មែរនៅស្រុកថៃ និងអំពាវនាវឲ្យពលករត្រឡប់មកវិញ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា បានកត់សម្គាល់ឃើញថា មានការ កើនឡើងនូវការរើសអើង ការប្រើហិង្សា និងការគំរាមកំហែងដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-7-27-2155-262791
រដ្ឋាភិបាលផ្តល់ការងារដល់ពលករត្រឡប់ពីប្រទេសថៃ
ក្រុមការងារចម្រុះមកពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) កំពុងផ្តល់ព័ត៌មានលម្អិតអំពីឱកាសការងារក្នុងស្រុកនៅទូទាំងខេត្តនានាដល់ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ។ ...
Sreekanth Ravindran
https://shorturl.at/aPhkM
កម្មករធ្វើការងារតាមផ្ទះស្វែងរកសិទ្ធិស្មើភាពនិងកិច្ចគាំពារសង្គម
សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) និង អង្គការអុកស្វាម (Oxfam) បានរួមគ្នាប្រារព្ធទិវាអន្តរជាតិកម្មករការងារតាមផ្ទះកាលពីថ្ងៃអាទិត្យ ដោយក្នុងវេទិកានោះកម្មករបានអំពាវនាវឱ្យមានវិធានការច្បាស់លាស់ និងដំណោះស្រាយនានាពីអ្នកបង្កើតគោលនយោបាយ។ ...
Sangeetha Amarthalingam
https://kiripostkhmer.com/stories/domestic-workers-seek-equal-rights-social-protection
ក្រសួងការងារស្នើឱ្យសមត្ថកិច្ចពាក់ព័ន្ធ ពិនិត្យការបើកបរ និងលក្ខណៈរថយន្តដឹកកម្មករ
ក្រសួងការងារស្នើឱ្យសមត្ថកិច្ច និងក្រសួងសាធារណការពិនិត្យលើការបើកបររថយន្ត និង លក្ខណៈបច្ចេកទេសយានយន្តដឹកកម្មករឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍។ ...
សួស យ៉ាមី
https://www.postkhmer.com/national/2025-6-10-1719-262317
ក្រសួងការងារ៖ អ្នកស្នើសុំចូលរៀនជំនាញ TVET មានជាង១២ម៉ឺននាក់ ក្នុងរយៈពេល៥០០ថ្ងៃ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបានពាក្យស្នើសុំចូលរៀនលើជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ (TVET) ចំនួនជាង១២ម៉ឺននាក់ ក្នុងរយៈពេល៥០០ថ្ងៃ ដែលរួមចំណែកដល់ការបង្កើនកម្លាំងពលកម្មស្រុក។ ...
សួស យ៉ាមី
https://www.postkhmer.com/national/2025-6-10-1555-262314
សហជីព និងកម្មករអំពាវនាវឱ្យមានការគោរពសិទ្ធិការងារ និងផ្ដល់ប្រាក់ខែសមរម្យ ខណៈទិវាពលកម្មអន្តរជាតិជិតចូលមកដល់
ការទាមទារឱ្យកំណត់ប្រាក់ឈ្នួលអប្បរមា និងលក្ខខណ្ឌការងារឲ្យកាន់តែប្រសើរសម្រាប់កម្មករជំនាញ និងកម្មករក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ធ្វើឡើងជាងមួយសប្ដាហ៍មកហើយនៅតាមប្រព័ន្ធបណ្ដាញសង្គម។ ការទាមទារនេះធ្វើឡើងពីសំណាក់តំណាងសហជីព អង្គការសង្គមស៊ីវិល និងកម្មករ ក្នុងន័យជួយសម្រាលបន្ទុកបំណុល ...
សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/unions-workers-call-for-better-labor-rights-higher-wage-amid-labor-day-celebration/
នាយករដ្ឋមន្ត្រីថា រដ្ឋាភិបាលប្តេជ្ញាចិត្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ
រដ្ឋាភិបាលមានមហិច្ឆតាបង្កើត និងពង្រីកឱ្យមានលក្ខខណ្ឌការងារសមរម្យ និងជំរុញកំណើនប្រកបដោយចីរភាព និងភាពធន់រយៈពេលយូរអង្វែង ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ ជាពិសេសកម្មករនិយោជិត «ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព»។ ...
នៀម ឆេង
https://www.postkhmer.com/business/2025-4-30-1251-261967
បុគ្គលិកណាហ្គាវើលដ៍ប្រមូលផ្ដុំគ្នាដើម្បីជំរុញឱ្យក្រសួងការងារដោះស្រាយវិវាទការងារដែលកើតឡើងបីឆ្នាំមកហើយ
សមាជិកសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ប្រហែល៤០នាក់បានប្រមូលផ្ដុំគ្នានៅមុខក្រសួងការងារ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីតាមដានលើបណ្ដឹងរបស់ខ្លួនដែលបានដាក់កាលពីខែមករា កម្លងមក។ ...
សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/lrsu-members-gather-to-urge-labor-ministry-to-expedite-resolution-to-three-year-labor-dispute/
ការដំឡើងប្រាក់ឈ្នួលអប្បបរមានឹងរក្សាបាននូវការប្រកួតប្រជែងក្នុងការវិនិយោគ
ប្រាក់ឈ្នួលអប្បបរមាថ្មីដែលកំណត់ដោយរាជរដ្ឋាភិបាលបានចូលជាធរមានក្នុងខែនេះ។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ម្នាក់បានអោយដឹងកាលពីថ្ងៃសុក្រថា នេះនឹងបង្កើនផលិតភាព និងជំរុញទំនាក់ទំនងវិជ្ជាជីវៈប្រកបដោយសុខដុមរមនារវាងនិយោជក សហជីព និងភាគីពាក់ព័ន្ធ។ ...
មុំ គន្ធា
https://shorturl.at/F4DaL
អ្នកជំនាញសេដ្ឋកិច្ចនិយាយថា ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២៥ ធ្វើឱ្យកម្ពុជាមានការប្រកួតប្រជែងក្នុងការទាក់ទាញការវិនិយោគ
ប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨ ដុល្លារសម្រាប់កម្មករក្នុងវិស័យកាត់ដេរ វាយនភណ្ឌ ស្បែកជើង និងទំនិញធ្វើដំណើរ នឹងត្រូវអនុវត្តចាប់ពីខែមករា ឆ្នាំ ២០២៥ ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501618428/minimum-wage-for-2025-keeping-cambodia-competitive-in-attracting-investments-says-economic-expert/
កម្ពុជាត្រូវការការឆ្លើយតបគោលនយោបាយ យុទ្ធសាស្ត្រដើម្បីចាកចេញពី LDC
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT) បាននិយាយកាលពីម្សិលមិញថា កម្ពុជាទាមទារការឆ្លើយតបគោលនយោបាយប្រកបដោយការគិតគូរ និងយុទ្ធសាស្ត្រដ៏ទូលំទូលាយមួយនៅលើផ្លូវឆ្ពោះទៅរកការចាកចេញពីក្រុមប្រទេសអភិវឌ្ឈតិចតួច (LDC) ។ ...
សហជីពស្នើឲ្យនាយករដ្ឋមន្ត្រីដោះស្រាយសំណើ ១៨ ចំណុចស្ដីពីសិទ្ធិការងារ
ក្រុមសហជីពបានស្នើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍ដោះស្រាយសំណើចំនួន១៨ចំណុច ដូចជាវិសោធនកម្មច្បាប់ស្តីពីសហជីព សំដៅលើកកម្ពស់សិទ្ធិការងារ និងការកែលម្អលក្ខខណ្ឌការងារ។ ...
សោម សុធារី
https://www.khmertimeskh.com/501604915/labour-union-asks-pm-to-address-18-proposals-on-labour-rights/
ប្រធានសហជីពនិយាយថា សុវត្ថិភាពរបស់កម្មករជាចម្បង
ដោយគូសបញ្ជាក់ពីសារៈសំខាន់នៃសុខភាព និងសុវត្ថិភាពរបស់កម្មករក្នុងវិស័យសំណង់ អាជ្ញាធរកំពុងត្រូវបានជំរុញឱ្យធ្វើការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបន្ថែមទៀតលើលក្ខខណ្ឌការងារ។ ...
ប៊ុត រស្មីគង្គា
https://www.khmertimeskh.com/501589820/workers-safety-comes-first-says-union-leader/
សហជីពស្វែងរកការការពារដើម្បីធានាឱ្យកម្មករទទួលបានអត្ថប្រយោជន៍ពីការដំឡើងប្រាក់ឈ្នួល
ក្រសួងការងារនឹងពិនិត្យសំណើរបស់សហជីពចំនួនប្រាំបួនទាក់ទងនឹងសំណើចំនួនប្រាំពីរដើម្បីជួយកម្មករទទួលបានអត្ថប្រយោជន៍ជំនួយសំខាន់ៗបន្ទាប់ពីប្រាក់ឈ្នួលប្រចាំខែកើនឡើងដល់ ២០៨ ដុល្លារសម្រាប់ឆ្នាំក្រោយ។ ...
ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករដំឡើង៤ដុល្លារសម្រាប់ឆ្នាំក្រោយ
ប្រាក់ឈ្នួលអប្បបរមានៅឆ្នាំក្រោយសម្រាប់ឧស្សាហកម្មកាត់ដេរ ស្បែកជើង និងទំនិញធ្វើដំណើរត្រូវបានកំណត់នូវចំនួន $២០៨ ក្នុងមួយខែ ដែលកើនឡើងចំនួន $៤ ពីឆ្នាំនេះ។ ...
សែន ដេវិត
https://www.khmertimeskh.com/501562708/minimum-wage-for-workers-raised-by-4-for-next-year/