ដីធ្លី

ការកាន់កាប់​ដីធ្លី និង​ការចេញ​ប័ណ្ណកម្មសិទ្ធិ​

មន្ទីរ​បរិស្ថាន​ចាត់ទុក​ការទាមទារ​យក​ដី​រដ្ឋ​របស់​បុគ្គល​ម្នាក់​ថា​ ជា​រឿង​ខុសច្បាប់

មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​ចាត់ទុក​បុគ្គល​ម្នាក់​ឈ្មោះ ឱក ពុទ្ធី មាន​ស្វាមី​ជា​ជនជាតិ​អូស្ត្រាលី​មាន​លំនៅ នៅ​រាជធានី​ភ្នំពេញ ដែល​បាន​ទាមទារ​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​ទំហំ​ ៥០ ​ហិកតា​ក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុស ត្រង់ចំណុច​ស្រែពាំង ភូមិ​ស្ទឹងថ្មី ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ​គឺ​រឿង​ខុសច្បាប់​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-12-21-0927-228620.html

ផ្ទៃដី​ព្រៃ​លិចទឹក​ជាង​ ១ ​ម៉ឺន​ហិកតា ត្រូវបាន​កាប់​ទន្ទ្រាន​ក្នុង​ខេត្តកំពង់ធំ

អាជ្ញាធរខេត្ត​កំពង់​ធំ រកឃើញ​ផ្ទៃដី​ព្រៃលិច​ទឹក​ប្រមាណ​ជាង ១ ម៉ឺន​ហិកតា ក្នុង​តំបន់​ ៣ នៃ​បឹង​ទន្លេសាប ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ធំ​ទទួលរង​នូវ​ការកាប់​ទន្ទ្រាន ខណៈ​មកដល់​ពេល​នេះ​មាន​អ្នក​ចូលខ្លួន​ប្រគល់​ដី​ត្រឡប់​មកវិញ​ជាង ២០០ គ្រួសារ​លើ​ផ្ទៃដី​ជាង ២ ពាន់​ហិកតា​។ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-12-10-1115-228120.html

​ពលរដ្ឋ​ចំនួន​ ១.២២៧​ គ្រួសារ​នៅ​ខេត្តកោះកុង​ ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​

​ក្រសួង​រៀបចំ​ដែនដី​ និង​អាជ្ញាធរ​ខេត្តកោះកុង​បាន​ដោះស្រាយ​ដោយ​ជោគជ័យ​លើ​បញ្ហា​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ចំនួន​ ១.២២៧​គ្រួសារ​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ Union​ Development​ Group​ (UDG)​។​ ...

ជា​ វណ្ណ​យុទ្ធ​
https://www.khmertimeskh.com/50958172/1227-families-in-koh-kong-province-receive-land-titles/

ពលរដ្ឋ​ ១៣៧ ​គ្រួសារ​ សុំឱ្យ​ពន្លឿន​ការបែងចែក​ដី និង​ថា​មាន​អ្នក​លួច​ធ្វើ​ប្លង់​

ពលរដ្ឋ​ ១៣៧ ​គ្រួសារ នៅ​ភូមិ​ដូនអាត់ ឃុំ​ស្គុះ ស្រុក​សំរោងទង ខេត្តកំពង់ស្ពឺ ទាមទារ​ឱ្យ​អាជ្ញាធរខេត្ត​ជួយ​​ពន្លឿន​ការបែងចែក​ដី​ចំនួន​ ៥៤ ​ហិកតា ​ក្នុងភូមិ​ឃុំ​នេះ បន្ទាប់ពី​មាន​អ្នកមាន​ប្រាក់​ និង​អ្នក​មាន​អំណាច​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ភូមិ ឃុំ លួច​ធ្វើ​ប្លង់​បំពាន​កម្មសិទ្ធិ​ដី​អាស្រ័យផល​របស់​ពួកគាត់​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2021-08-17-1620-221732.html

ក្រសួង​រៀបចំ​ដែនដី​លើកឡើង​ពី​សមត្ថកិច្ច​របស់ខ្លួន​ក្នុង​ការវាស់វែង​ និង​ផ្តល់​សិទ្ធិ​កាន់កាប់​ដីឯកជន​របស់​រដ្ឋ

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​លើកឡើង​ពី​សមត្ថកិច្ច​របស់ខ្លួន​ក្នុង​ការអង្កេត​វាស់វែង​សុរិយោដី​នៃ​ក្បាលដី​ក្នុង​គោលបំណង​ផ្តល់​កម្មសិទ្ធិ និង​សិទ្ធិ​ជួល​ដីឯកជន​របស់​រដ្ឋ ខណៈ​កន្លងមក​ការផ្តល់​សិទ្ធិ​ និង​សិទ្ធិ​ជួល​ដីឯកជន​របស់​រដ្ឋ គឺ​ត្រូវបាន​ធ្វើឡើង​ដោយ​គ្មាន​ការពិនិត្យ និង​ផ្ទៀងផ្ទាត់​ពី​រដ្ឋបាល​សុរិយោដី​។ លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ ...

ឡុង គីមម៉ារីតា
https://bit.ly/3c66pq6

អាជ្ញាធរ​គ្រោង​វាស់ដី​តំបន់​ឧទ្យាន​ជាតិ​ជូន​ពលរដ្ឋ​ជាង​ ២ ​ពាន់​គ្រួសារ

អាជ្ញាធរ​ខេត្តកំពត​គ្រោង​វាស់វែង និង​ចេញ​បណ្ណ​កម្មសិទ្ធិ​ដី​ជូន​ពលរដ្ឋ​តែ​ចំនួន​ ២ ១៣៨ ​គ្រួសារ​ប៉ុណ្ណោះ​លើ​ក្បាលដី​ចំនួន ២ ៥០០ ក្នុង​ទំហំ​ស្មើនឹង​ ៦ ៦៤៩ ​ហិកតា​នៅក្នុង​ឧទ្យាន​ជាតិ​ «​ព្រះមុនីវង្ស​បូកគោ​» ​ក្នុង​ចំណោម​ពលរដ្ឋ​ដែល​បាន​ដាក់​ពាក្យស្នើសុំ​កាន់កាប់​ចំនួន ៣ ៣៨៦ ​គ្រួសារ​លើ​ក្បាលដី​ចំនួន ៣ ៩១៣ ក្នុង​ទំហំ​ស្មើនឹង​ ១២ ២៤៧ ...

នៅ ស៊ីវុត្ថា
https://bit.ly/3pepkSP

ថ្នាក់​ខេត្ត​ប្រាប់​ឱ្យ​ឃុំ​ចំនួន​ ៥ នៃ​ស្រុក​វាលវែង​ចេញ​លិខិត​មោឃភាព​លើ​លិខិត​កាន់កាប់​ដីធ្លី ក្នុង​តំបន់​ការពារ​ធម្មជាតិ

រដ្ឋបាលខេត្ត​ពោធិ៍សាត់​ប្រាប់​ឱ្យ​ឃុំ​ចំនួន​ ៥ នៃ​ស្រុក​វាលវែង ចេញ​លិខិត​បដិសេធ និង​មោឃភាព​លើ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដីធ្លី លិខិត​ស្នើសុំ​កាន់កាប់​អចលនទ្រព្យ​មិនទាន់​ចុះបញ្ជី​ និង​លិខិត​បញ្ជាក់​កម្មសិទ្ធិ​ដី​ផ្សេងៗ​ទាំងអស់​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុស​ដែល​ធ្លាប់​បាន​ចុះហត្ថលេខា​នាពេល​កន្លង​មក​នេះ ...

នៅ ស៊ីវត្ថា
https://bit.ly/3nECVlJ

វិធានការ​បន្ថែម​ដើម្បី​បញ្ឈប់​ការ​រំលោភ​យក​ដី​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក​ស​ខេ​ង​ បាន​បញ្ជា​ឱ្យ​អភិបាលខេត្ត​ទាំងអស់​រារាំង​ការ​រំលោភ​យក​ដី​ដែល​ការពារ​ដោយ​រដ្ឋ​ដើម្បី​ចៀសវាង​ជម្លោះដីធ្លី​។​ ...

ខាន់ ច័ន្ទវីរៈ
https://www.khmertimeskh.com/50742961/further-measures-issued-to-stop-land-encroachment/

រដ្ឋមន្ត្រី​កសិកម្ម បង្កើត​ក្រុមការងារ​ផ្ទៀងផ្ទាត់​ទិន្នន័យ​ដីព្រៃដែល​ពលរដ្ឋ​កាន់កាប់ ក្រោយ​នាយករដ្ឋមន្ត្រី​បញ្ជា

លោក​ វេង សាខុន រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៅ​ថ្ងៃទី​ ៦ ​កក្កដា​បាន​បង្កើត​ក្រុមការងារ​ចុះ​ស្រាវជ្រាវ និង​ផ្ទៀងផ្ទាត់​ទិន្នន័យ​ដីព្រៃ​ដែល​ពលរដ្ឋ​កាន់កាប់​ជាក់ស្ដែង​លើ​ ២៤ ​ខេត្ដ​ទូទាំង​ប្រទេស ក្រោយពី​លោក​នាយករដ្ឋមន្ដ្រី​ ហ៊ុន សែន ​ដាក់​បទបញ្ជា​កាលពី​សប្ដាហ៍​មុន​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ពន្លឿន​ការដោះស្រាយ​ដោយ​ហ្មត់ចត់ និង​ចេញ​ប្លង់​កម្មសិទ្ធិ​ដល់ ...

វ៉ន ដារ៉ា
https://bit.ly/2BUVcJb

ជនជាតិ​ភាគតិច និង​សង្គម​ស៊ីវិល​ប្ដឹង​ជំទប់​ឃុំ និង​អភិបាលរង​ខេត្ត ​រឿង​ចេញ​បណ្ណ​សម្គាល់​ដី​ជាន់​លើ​ដី​ព្រៃ

ពលរដ្ឋ​សហគមន៍​ជនជាតិ​ដើម​ភាគតិច និង​សង្គម​ស៊ីវិល​ចំនួន ៦ ​នាក់​​ បាន​ដាក់​ពាក្យបណ្ដឹង​ចំនួន ២ ​ដាច់​ ដោយឡែក​ពី​គ្នា​ប្ដឹង​មនុស្ស ៤ ​នាក់​ ទៅ​តុលាការខេត្ត​ក្នុង​នោះ​មាន​ជំទប់​ទី​ ១ ​ឃុំ​ប៊ូស្រា​ម្នាក់ និង​អភិបាលរង​ខេត្តមណ្ឌលគិរី​ម្នាក់​ដោយ​ចោទ​ពាក់ព័ន្ធ​ការចេញ​បណ្ណ​សម្គាល់​ម្ចាស់​ដីធ្លី​ជាន់​លើដី ...

សុទ្ធ គឹមសឿន
https://bit.ly/36yBaNP

អភិបាលក្រុង​ថា​ ការដោះស្រាយ​បញ្ហា​នៅ​ជ្រោយចង្វារ​នឹង​បញ្ចប់​ឆាប់ៗ

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​អះអាងថា ការដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ​ដែល​រងប៉ះពាល់​ដោយសារ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​នៅ​ជ្រោយចង្វារ​របស់​ក្រុមហ៊ុន​ OCIC ​នឹងត្រូវ​បញ្ចប់​ក្នុងពេល​ឆាប់ៗ​នេះ ខណៈ​ក្រុមហ៊ុន​បាន​បញ្ជាក់ថា ពលរដ្ឋ​ដែល​នៅ​សេសសល់​មាន​ត្រឹមតែ​ជាង​ ៧ ​ភាគរយ​។ កាលពី​ថ្ងៃទី​ ២០ ​មករា​លោក ឃួង ស្រេង បានប្រគល់​បណ្ណ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ ...

ខន សាវិ
https://bit.ly/37uQa0R

ជនជាតិ​សុំ​អាជ្ញាធរ​ស្រាវជ្រាវ​ដី​ត្រូវគេ​រំលោភ​ ក្នុង​ដែនជម្រក​សត្វព្រៃ

សហគមន៍​ជនជាតិដើម​ព្នង​នៅ​ឃុំ​ប៊ូស្រា​បានស្នើ​សុំ​ឲ្យ​សាលា​ស្រុក​ពេជ្រាដា ស្រាវជ្រាវ​ទីតាំង​ដី​ជាច្រើន​កន្លែង​ស្ថិតក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ណាមលៀរ ដោយ​ពួកគេ​បាន​សង្ស័យថា​ដីព្រៃ​អភិរក្ស​ទាំងនោះ​ត្រូវបាន​ធ្វើ​ប្លង់​រំលោភ​កាន់កាប់​ជា​កម្មសិទ្ធិឯកជន​អស់​ប្រហែល​ជាច្រើន​រយ​ហិកតា​។ ទោះយ៉ាងណា​ក៏ដោយ​មន្ត្រី​អះអាងថា ប្រសិនបើ​ដី​ទាំងនោះ ...

ខន សាវិ
https://bit.ly/2FWbC2h

ក្រសួង​នឹង​ធ្វើការ​ចុះបញ្ជី​ដីធ្លី​ឱ្យ​បាន​ ១០០​%

ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​សន្យា​ថា​នឹង​បញ្ចប់​ការចុះបញ្ជី​ដីធ្លី​​ឱ្យ​បាន​​​ ៩៤​ ភាគរយ​នៅ​ឆ្នាំក្រោយ​ និង​បន្ត​​​សម្រេច​ ១០០​ ភាគរយ​នូវ​ការ​ចុះបញ្ជី​ដី​ចំនួន​ ៧ លាន​ក្បាលដី​នៅ​ត្រឹម​ឆ្នាំ​ ២០២១​។ ​ដើម្បី​សម្រេច​គោលបំណង​នេះ ...

សុទ្ធ គឹមសឿន
https://www.phnompenhpost.com/national/ministry-eyes-100-land-registrations

ក្រសួង​រំលេច​ការងារ​ចុះបញ្ជី​ដី​ដល់​ជនជាតិ​ដើម​ភាគតិច​

ក្រសួង​រៀបចំ​ដែនដី​បាន​ប្រកាស​ថា​ ខ្លួន​បាន​ចុះបញ្ជី​ដី​រាប់ពាន់​ហិ​កតា​ជា​ផ្លូវការ​សម្រាប់​សហគមន៍​ជនជាតិភាគតិច​នៅ​ទូទាំង​ព្រះរាជាណាចក្រ​។ នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​បន្ទាប់ពី​ការប្រជុំ​បានឱ្យ​ដឹង​ថា​ រហូតមកដល់​ពេលនេះ​ ក្រសួង​បាន​ចុះបញ្ជី​ដី​ជនជាតិ​ដើម​ចំនួន​ ២៨,៥២២​ ហិ​កតា ...

សែន ដាវិដ
https://www.khmertimeskh.com/50674242/ministry-highlights-work-to-register-indigenous-lands

តំណាង​ពលរដ្ឋ ​បដិសេធ​ការប្រកាស​ថា​ ដី​មាន​ទំនាស់​ដោះស្រាយ​រួច

តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ ហេង ហ៊ុយ អ្រេហ្គីខ័លឈ័រគ្រុប នៅ​ខេត្ត​កោះកុង​បាន​បដិសេធ​ចំពោះ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ដែល​ថា ដី​ដែល​ពួកគាត់​តវ៉ា​ទាមទារ​រាប់រយ​ហិកតា​គឺ​ធ្លាប់​បាន​ដោះស្រាយ​រួចហើយ ប៉ុន្តែ​បាន​ស្នើឱ្យ​លោក ជាសុផារ៉ា ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​នៅ​ទីតាំង​ជាក់ស្ដែង​ដើម្បី​ដឹង ...

ខន សាវិ
https://bit.ly/33FGQ8C

តំណាង​អ្នក​មាន​ទំនាស់​ដី​នៅ​កោះកុង​ មក​ដាក់​ញត្តិ​នៅ​ស្ថានទូត​អាមេរិក

តំណាង​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន នៅ​ខេត្ត​កោះកុង​ជាង ១០ នាក់ កាល​ពី​ម្សិលមិញ​ បាន​មក​ដាក់​ញត្តិ​នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ដើម្បី​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ករណី​ជម្លោះ​ដីធ្លី ​បន្ទាប់​ពី​ពឹងពាក់​លើ​ស្ថាប័ន​រដ្ឋ​អស់​ពេល​ជិត​ ១០ ឆ្នាំ​មក​ហើយ តែ​នៅ​ពុំ ...

ឡុង គីមម៉ារីតា
https://bit.ly/2Hak4fq

ពលរដ្ឋ ២២ ក្រុម សុំ​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី

ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ចំនួន ​២២ ​ក្រុម ​មក​ពី ​២ ក្រុង ​និង ​៣ ​ស្រុក ​នៅ​ខេត្ត​ព្រះសីហនុ​ បាន​ស្នើ​ឲ្យ​អភិបាល​ខេត្ត​ជួយ​ដោះ​ស្រាយ​បញ្ហា​ និង​ចេញ​បណ្ណ​កម្មសិទ្ធិ​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់​ ជា​អ្វី​ដែល​លោក ​គួច ចំរើន សន្យា​​ថា ​ជួយ​ដោះស្រាយ​ម្ដង ...

សុទ្ធ គឹមសឿន
https://bit.ly/2YPwoMV

សមាជិក​ក្រុមប្រឹក្សា​ស្រុកនិង​ឃុំ ​២ នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​

សមត្ថកិច្ច​ខេត្ត​កំពត ​នឹង​បញ្ជូន​ជន​សង្ស័យ ២ នាក់​ ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ឈូក​ម្នាក់​ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​តាកែន​ម្នាក់ ​ទៅ​សាលា​ដំបូង​ខេត្ត​កំពត​នៅ​ថ្ងៃ​នេះ ​បន្ទាប់​ពី​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ នៅ​ថ្ងៃទី ​១៣ ខែ ​សីហា ដែល​ពាក់ព័ន្ធ​ក្លែងបន្លំ​ឯកសារ​ប្លង់​ដី​របស់​ពលរដ្ឋ​ រស់នៅ ...

សុទ្ធ គឹមសឿន
https://bit.ly/2YPqnjv

ACU រក​ឃើញ​លុយ​ជិត $៤០ ម៉ឺន ពី​អំពើ​ពុក​រលួយ​របស់​មន្ត្រី​សុរិយោដី​ខេត្ត​ពោធិ៍សាត់​

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ​(ACU) ​បាន​រក​ឃើញ​​លុយ​ទទួល​ពី​អំពើ​ពុក​រលួយ​បន្ថែម​ទៀត​របស់​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ពោធិ៍សាត់​ លោក ​លៀម ប៊ុនរឿន ​ដែល​បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ ​១៤០ ករណី​ សរុប​ចំនួន​ជិត ៤០ ម៉ឺន​ដុល្លារ​ ក្នុង​រយៈពេល​នៃ​ការ​កាន់​តំណែង​ ៣ ឆ្នាំ ​ក្រោយ ...

សុទ្ធ គឹមសឿន
https://bit.ly/2YLkRP1

អាជ្ញាធរខេត្ត​បាត់ដំបង ដោះ​ស្រាយ​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ ២០ ឆ្នាំ​ ឲ្យ​ពលរដ្ឋ​ជិត ៥០ គ្រួសារ

អភិ​បាល​ខេត្ត​បាត់​ដំបង ​លោក​ងួន រតនៈ​ កាលពី​ថ្ងៃទី ៦​ ខែ​ សីហា​ បាន​ដោះ​ស្រាយ​ករណី​ទំនាស់​ដីធ្លី​ដ៏​រ៉ាំ​រ៉ៃ ​រវាង​ពល​រដ្ឋ និង​គ្រួសារ​កង​ទ័ព ​ចំនួន​ ៤៨ គ្រួសារ ​ស្ថិត​នៅ​ភូមិ​ព្រៃ​ព្រាល ឃុំ​ឃ្លាំង​មាស ​ស្រុក​បវេល ​ដែល​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​ ១៩៩៨ រហូត ...

វ៉ន ដារ៉ា
https://bit.ly/2YxJi1Z

លោក​ សាប៊ុង នឹង​ដាក់​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ ២២៤ គ្រួសារ​ ជូន​នាយក​រដ្ឋមន្ត្រី

សមា​ជិក​ឧ​ត្ត​ម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់​ និង​ជា​ប្រធាន​គណបក្ស​ខ្មែរ​ ក្រោក​ ​លោក​ ​សុខ សុវណ្ណ​វឌ្ឍនា​សាប៊ុង ​នឹង​រៀបចំ​ពាក្យ​បណ្ដឹង​មួយ​ដាក់​ជូន​ទៅ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន ​សែន​ ​ដើម្បី​ពិនិត្យ​និង​ដោះស្រាយ​ជូន​ពលរដ្ឋ​ ...

ខន សាវិ
https://bit.ly/2OAXkf0

ពល​រដ្ឋ​បង្ហាញ​ក្ដី​បារម្ភ​បាត់ដី​សហគមន៍ ​ដោយ​ចោទ​ក្រុមហ៊ុន​ ទ្រី ភាព ​រំលោភ​យក

ពល​រដ្ឋ​នៅ​ភូមិ​អូរ​ពោធិ៍ ​ឃុំ​រមណី ​ស្រុក​រវៀ​ង​ ខេត្ត​ព្រះ​វិហារ​បាន​ឲ្យ​ដឹង​​ថា​ ដី​សហ​គមន៍​បឹង​ទន្លេ​ម្រេច​មាន​ទំហំ​ជាង​ ២ ៣០០​ ហិក​តា​​ ត្រូវ​បាន​ក្រុម​ហ៊ុន​ទ្រី​ភាព​រំលោភ​យក​ស្ទើរ​ទាំង​ស្រុង​ ​និង ...

ខន សាវិ
https://bit.ly/2ylolI8

ពល​រដ្ឋ​ប្តឹង​ឲ្យ​ក្រសួង​មហាផ្ទៃ ​ជួយ​រឿង​តំណាង​លុប​ឈ្មោះ​ពួកគាត់​ពី​បញ្ជី​ទទួល​បានដី​

ប្រជាពលរដ្ឋ​​ជាង ៤០ នាក់ តំណាង​អ្នករង​គ្រោះ​​​ក្នុង​រឿង​វិវាទ​ដីធ្លីចំនួន ​១៨០ គ្រួសារ រស់នៅ​ភូមិ​ស្វាយជ្រំ ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ខេត្តព្រះ​វិហារ បានឡើងមក​​ដាក់​ពាក្យ​ប្តឹង​នៅ​ក្រសួង​មហាផ្ទៃ កាល​ពី​ម្សិល​មិញ ដើម្បី​ប្ដឹង​តំណាង​​ពួកគាត់ ៤ នា​ក់​ ដោយ​ចោទថា បាន​ឃុបឃិត​គ្នា​លុបឈ្មោះ​ពលរដ្ឋ​ចេញពី​បញ្ជី​ទទួល​ដី​ពី​រដ្ឋាភិបាល ប៉ុន្ដែ​សាមី ...

សុទ្ធ គឹមសឿន
https://bit.ly/2ylb16R

ក្រសួងប្រកាស​មិន​ដោះស្រាយ​វិវាទ​ដី ៧ សហគមន៍​នៅ​ខេត្ត​ត្បូងឃ្មុំ

ក្រសួង​រៀបចំ​ដែន​ដី នគរូប​នីយ​កម្ម និង​សំណង់ បាន​ប្រកាស​មិន​ទទួល​ដោះ​ស្រាយ​វិវាទ​ដីធ្លី​តាម​កា​រទាម​ទារ​របស់​ពលរដ្ឋ​ចំនួន ៧ ​សហ​គមន៍ រស់នៅ​ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរខេត្តត្បូង​​​​ឃ្មុំ​នោះ​ទេ ប៉ុន្តែ​ក្រសួង​ស្នើ​អាជ្ញា​ធរ​ចាត់​វិធា​ន​ការ​អ្នក​ញុះ​ញង់​ឲ្យ ...

សុទ្ធ គឹមសឿន
https://bit.ly/2Mdu378

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

M2KKt
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!