រដ្ឋាភិបាល

រដ្ឋាភិបាលថ្នាក់ជាតិ

ការ​ផ្គត់ផ្គង់​អំបិល​ប្រឈម​នឹង​ការ​ខ្វះខាត​

ការ​ផលិត​អំបិល​របស់​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​ ខណៈ​ឆ្នាំ​នេះ​មិន​ទាន់​មានការ​ប្រមូល​ផល​នៅឡើយ​ បើ​ទោះបី​រដូវ​ប្រមូល​ផល​បាន​ចាប់ផ្ដើម​តាំងពី​ខែមករា​មក​ក្ដី​។​ នេះ​បើ​យោង​តាម​សមាគម​ផលិត​អំបិល​កម្ពុជា​។​ ...

ចេង សុខហ័ង
http://bit.ly/2pnROwh

អាជ្ញាធរ​ចុះ​បិទ​វេទិកា​សាធារណៈ​ នៅ​តំបន់​ដែល​មាន​វិវាទ​ដីធ្លី

អាជ្ញាធរ​ស្រុក​រមាសហែក​កាលពី​ម្សិលមិញ​បាន​ចុះ​បិទ​វេទិកាសាធារណៈ​មួយ​ដែល​រៀបចំ​ឡើង​ដោយ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា CCFC ដោយ​បញ្ជាក់​ថា CCFC មិន​បាន​សុំ​ច្បាប់​ពី​អាជ្ញាធរ​មូលដ្ឋាន ខណៈ​ដែល​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ​ក៏​ធ្លាប់​នាំ​គ្នា​ឡើង​មក​តវ៉ា​នៅ​ភ្នំពេញ​សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍ ...

សុទ្ធ គឹមសឿន
http://bit.ly/2HAbhRV

​ឧ​ទ្ធ​ម្ភា​ចក្រ​ចិន​ APCs​ មក​ដល់​កន្លែង​ធ្វើ​សមយុទ្ធ​

​ឧទ្ធម្ភាគចក្រ​ចំនួន​បី​គ្រឿង​ នាវា​ដឹក​ពាស​ដែក​ចំនួន​ប្រាំបី​គ្រឿង​ និង​សម្ភារ​យោធា​ដទៃ​ទៀត​ពី​ប្រទេស​ចិន​បាន​មក​ដល់​ប្រទេស​កម្ពុជា​កាលពី​ម្សិលមិញ​ ពីរ​ថ្ងៃមុន​ការ​ធ្វើ​សមយុទ្ធ​យោធា​រវាង​កងទ័ព​កម្ពុជា​ និង​ចិន​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​។​ ​ ...

ឃី សុវុទ្ធី
http://www.khmertimeskh.com/50114295/chinese-choppers-apcs-arrive-for-joint-exercise/

​រដ្ឋមន្ត្រី​ចង់បាន​គ្រូពេទ្យ​នៅ​គិលានដ្ឋាន​រោងចក្រ​

​រដ្ឋមន្ត្រីក្រសួង​ការងារ​កាលពី​ម្សិលមិញ​បាន​លើក​ឡើង​ថា​ បច្ចុប្បន្ន​គ្រូពេទ្យ​ដែល​ទើបនឹង​បញ្ចប់​ការ​សិក្សា​គួរតែ​រក​ការងារ​ធ្វើ​នៅ​គិលានដ្ឋាន​រោងចក្រ​នៅ​ក្រោម​ការ​ជំរុញ​របស់​រដ្ឋាភិបាល​ចំពោះ​រោងចក្រ​កាត់ដេរ​ដើម្បី​ថែរក្សា​កម្មករ​របស់​ខ្លួន​កាន់តែ​ប្រសើរ​។​ ...

http://www.khmertimeskh.com/50114377/workers-to-be-informed-of-their-labour-rights/
http://មុំ គន្ធា

​កម្មករនិយោជិត​នឹង​ទទួល​បាន​ចំណេះដឹង​អំពី​សិ​ទិ្ធ​ការងារ​របស់​ពួក​គេ​

​ក្រសួង​ការងារ​នឹង​បញ្ជូន​អ្នក​បណ្តុះបណ្តាល​ជាង​ ២០០​ នាក់​ទៅ​រោងចក្រ​ និង​វិទ្យាស្ថាន​ពាក់ព័ន្ធ​ដើម្បី​អប់រំ​កម្មករ​អំពី​សិ​ទិ្ធ​ការងារ​។​ ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​ លោក​ជំទាវ​ ស៊ើង​ សរ​សុចិត្តា​ ​រដ្ឋលេខាធិការ​ក្រសួង​ការងារ​បាន​មាន​ប្រសាសន៍ ...

មុំ គន្ធា
http://www.khmertimeskh.com/50114377/workers-to-be-informed-of-their-labour-rights/

លោក​ ហ៊ុន​ សែន​ សាទរ​ចំពោះ​សមិទ្ធផល​របស់​កម្ពុ​ជាដំបូង​គេ​គឺ​ ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ម្សិលមិញ​ បាន​សាទរ​ដល់​វិស្វករ​ដែល​បាន​សាងសង់​ស្ពានបេតុង​ឆ្លងកាត់​ទន្លេមេគង្គ​ នៅ​ក្នុង​ខេត្តកំពង់ចាម​ ដែល​ជា​សមិទ្ធផល​ដំបូង​គេ​របស់​កម្ពុជា​។​ លោក​ ហ៊ុន​ សែន​ បាន​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​ថា​ ស្ពានបេតុង​ឆ្លងកាត់​ដៃទន្លេ​មេគង្គ​នេះ​ ជា ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/50114116/hun-sen-lauds-first-cambodian-built-bridge-across-mekong-river/

កម្ពុជា​សង្ឃឹមថា​ម្រេច​កំពត​នឹង​បង្កើន​រសជាតិ​ឈី​ស​របស់​ប្រទេស​ស្វ៊ី​ស​

​ដើម្បី​ស្វែងរក​ទីផ្សារ​ថ្មីៗ​ សម្រាប់​ម្រេច​កំពត​ដ៏​ល្បីឈ្មោះ​កម្រិត​ពិភពលោក​របស់​កម្ពុជា​ ក្រសួងពាណិជ្ជកម្ម​បាន​ធ្វើ​កិច្ចចរចា​ជាមួយ​ក្រុមហ៊ុន​ទឹកដោះគោ​ប្រទេស​ស្វ៊ី​ស​ La​ Maison​ du Gruyere​ ស​ប្តា​ហ៍​មុន​។​ ​ ...

ស៊ុំ ម៉ាណេត
http://www.khmertimeskh.com/113797/cambodia-hoping-to-spice-up-swiss-cheese-with-kampot-pepper/

ក្រសួង​ស្វែងរក​ជំនួយ​នៅ​ក្នុង​វិស័យ​ ICT​ ដើម្បី​បញ្ចប់​ការ​លប​លួច​ចូល​យក​ទិន្នន័យ​តាម​បណ្តាញ​អ៊ី​ធើ​ណែ​ត​

​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ កំពុងធ្វើការ​អំពាវនាវ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ណ៍​ពី​រាល់​ភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​វិស័យ​ ICT​ ទាំងអស់​ ដើម្បី​ដោះស្រាយ​បញ្ហា​ភាព​ងាយ​រង​គ្រោះ​តាម​បណ្តាញទូរស័ព្ទ​ចល័ត​ ដែល​បាន​នាំ​ឱ្យ​មានការ​កើនឡើង​នូវ​ចំនួន​អ្នក​លួច​ចូល​រុករក​ព័ត៌មាន​នៅ​ក្នុង ...

សុខ ចាន់
http://www.khmertimeskh.com/50113853/ministry-seeks-help-of-ict-sector-to-end-hacks/

កម្លាំងចម្រុះ​ រារាំង​សកម្មភាព​ឈូសឆាយ​ដី​លិច​ទឹក​ខុស​ច្បាប់

កម្លាំង​ចម្រុះ​ខេត្ត​សៀមរាប​បាន​ចុះ​បង្ក្រាប​ករណី​លួច​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​ប្រមាណ​ជាង​ ១ ​ហិកតា​ដើម្បី​ជីក​យក​អាចម៍ដី​លក់​ដែល​ជា​ការរំលោភ​ច្បាប់ ហើយ​ក្នុង​នោះ​ក៏បាន​ផ្អាក​គ្រឿងចក្រ ៩ គ្រឿង និង​អ្នក​បើកបរ​ ៧ ​នាក់​មិន​ឲ្យ​បន្ត​ធ្វើ​សកម្មភាព​ឈូសឆាយ​ទៀត​។លោក សឿន សេន ប្រធាន​ការិយាល័យ​ប្រឆាំង ...

ផាក់ ស៊ាងលី
http://bit.ly/2IlL0Ia

ក្រសួង​ពីរ​បង្ហាញ​ទិន្នន័យ​រោងចក្រ​ខុស​គ្នា

របាយការណ៍​ប្រចាំ​ឆ្នាំ​ពី​ស្ថាប័ន​រដ្ឋាភិបាល​ ២ ​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​បាន​កត់ត្រា​ចំនួន​រោងចក្រ សហគ្រាស និង​កម្មករ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​កាលពី​ឆ្នាំ​ ២០១៧ ខុស​គ្នា​ខ្លាំង ​ខណៈ​មន្ដ្រី​នៅ​ក្រសួង​ ២ ​នេះ​មិន​បាន​ពន្យល់​ពី​ភាព​ខុស​គ្នា​នៃ​ទិន្នន័យ​នេះ​ទេ​។ ...

ចេង សុខហ័ង
http://bit.ly/2pgHeY3

រដ្ឋាភិបាល៖ ​ការ​លួច​យក​លេខ​ទូរស័ព្ទ បង្ហាញពីភាព​កម្សោយ​របស់​ទូរគមនាគមន៍

រដ្ឋមន្ត្រី​ទូរ​គម​នាគ​ន៍​ បាន​លើក​ថា​ ករណី​ដែល​លួច​ចូល​គេហទំព័រ​របស់​រដ្ឋាភិបាល​ជា​បន្តបន្ទាប់​ អាច​ជា​ករណី​វាយប្រហារ​ SS7​ ដែល​ជា​មធ្យោបាយ​លួច​ថ្មី​មួយ​ ដោយ​លួច​យក​លេខ​ទូរស័ព្ទ​ផ្ទាល់ខ្លួន​របស់​បុគ្គល​ណាមួយ​។​ នៅ​ក្នុង​កិច្ចប្រជុំ​ នៅ​ក្រុមហ៊ុនទូរស័ព្ទ​មួយ​ កាលពី ...

ហ៊ គីមសាយ និង Daphne Chen
http://www.phnompenhpost.com/national/hacks-wakeup-call-telecom-security-weaknesses-govt

អង្គការ​​សម​ធម៌​កម្ពុជា​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បន្តការងារ​ឡើង​វិញ​

​ក្រសួងមហាផ្ទៃ​បាន​អនុញ្ញាត​ជា​ផ្លូវការ​ដល់​អង្គការសម​ធម៌​កម្ពុជា​ ដែល​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការ​តស៊ូ​មតិ​ជាមួយ​សហគមន៍​ អាច​បន្តការងារ​របស់​ខ្លួន​ឡើង​វិញ​ បន្ទាប់​អង្គការ​នេះ​ត្រូវ​បាន​ផ្អាក​ចាប់តាំងពី​ខែកញ្ញា​ ឆ្នាំ​មុន​។​ ​ ...

មុំ សុភ័ណ
http://www.khmertimeskh.com/50113665/equitable-cambodia-allowed-to-resume-work/

ប្រទេស​ចិន​ចំណាយ​ប្រាក់​សម្រាប់​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​

​រដ្ឋាភិបាល​ប្រទេស​ចិន​កំពុង​បង្កើន​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​រវាង​ប្រទេស​ចិន​ និង​ប្រទេស​កម្ពុជា​ គិត​ចាប់ពី​ថ្ងៃ​ទី​ ​ ១៧​ ខែមីនា​ ដល់​ថ្ងៃ​ទី​ ៣០​ នៅ​ក្នុងស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​។​ ​ ...

ឃី សុវុទ្ធី
http://www.khmertimeskh.com/50113687/china-paying-for-majority-of-joint-military-exercise/

សំណួរ​អង្គការ​សហ​ប្រជាជាតិចំពោះ​ករណី​គណបក្ស​សង្រ្គោះ​ជាតិ​

អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កាល​ពីម្សិល​មិញបាន​ស្នើ​សុំ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃឱ្យ​ផ្តល់យុត្តិធម៌​ដល់​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ។ លោកស្រី រ៉ូណា ស្មីត កំពុង​បំពេញ​បេសកកម្ម​រយៈពេល ១០ ថ្ងៃ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយ​កាល​ពី​ម្សិល​មិញ បាន​ចូល​រួម​កិច្ច​ប្រជុំ​បិទ​ទ្វារ ...

ឃួន ណារីម​
http://www.khmertimeskh.com/50113688/un-rep-questions-end-to-cnrp/

រដ្ឋាភិបាល​បង្កើន​វិញ្ញាបនបត្រ​ផលិតផល​​ ដល់​ជាង​ ៨០០ ​ស្តង់ដារ

វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា​បាន​អភិវឌ្ឍ​ស្ដង់ដារ​ថ្មី​ចំនួន​ ៦៣ កាលពី​ឆ្នាំ​ ២០១៧ ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​នៃ​វិញ្ញាបនបត្រ​ស្តង់ដារ​ចេញ​ដោយ​រដ្ឋាភិបាល​កើនឡើង​ដល់ ៨៦៨ ប៉ុន្តែ​តំណាង​ឧស្សាហកម្ម​មួយ​រូប​បាន​ថ្លែងថា ប្រព័ន្ធ​នេះ​នៅតែ​ត្រូវ​ការកែលម្អ​ដើម្បី​ជួយ​សម្រួល​ដល់​ការនាំចេញ​។ ...

ចេង សុខហ័ង
http://bit.ly/2FJufYW

កម្ពុជា ​នាំ​ចេញ​សម្លៀកបំពាក់​តម្លៃ​ $៧,៦ ​ពាន់​លាន​ឆ្នាំ​ ២០១៧

ការនាំចេញ​ផលិតផល​សម្លៀកបំពាក់ និង​ស្បែកជើង​របស់​ប្រទេស​កម្ពុជា​ឆ្នាំ ២០១៧ មាន​តម្លៃ​ជា​ទឹកប្រាក់ ៧,៦ ​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​ការបញ្ជាក់​កាលពី​ម្សិលមិញ​របស់​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​។ ...

ហ៊ គឹមសាយ
http://bit.ly/2p88d7K

ពលរដ្ឋ ​៤ ​ខេត្ត​មក​តវ៉ា​រឿង​ដីធ្លី​នៅ​ភ្នំពេញ​ ខណៈ​ជាង​ ៣០០ ​នាក់​ទៀត​ត្រូវ​បាន​រារាំង

 ប្រជាពលរដ្ឋ​ ២៦ ​សហគមន៍​មកពី​ខេត្ត​ចំនួន​ ៤ ប្រមាណ​ជាង​ ៣០០ ​នាក់​កាលពី​ម្សិលមិញ​បាន​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីក្រុង​ភ្នំពេញ ដោយ​យក​ញត្តិ​ពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី​ទៅ​ដាក់​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី និង​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ខណៈ​ដែល​ពលរដ្ឋ​ជាង​ ៣០០ ​នាក់​ផ្សេងទៀត​មកពី​ខេត្ត​ស្វាយរៀង ...

សុទ្ធ គឹមសឿន
http://bit.ly/2Dn2ssh

ចំនួន​កូដកម្ម និង​​បាតុកម្ម​ពី​ក្រុម​កម្មករ​,​កម្មការិនី​ថយ​ចុះ​ក្នុង​ឆ្នាំ​ ២០១៧

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា វិវាទ​ការងារ​នៅក្នុង​វិស័យ​រោងចក្រ​កាត់ដេរ​ដែល​បាន​ប្រមូលផ្ដុំ​តវ៉ា​ដូចជា ការ​ធ្វើ​កូដកម្ម និង​បាតុកម្ម​ខុស​ច្បាប់​ត្រូវ​បាន​ថយចុះ​យ៉ាង​ច្រើន​ករណី ខណៈ​ដែល​ប្រាក់​ឈ្នួល​អប្បបរមា​នឹង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ទៀត​ដូចជា​ប្រាក់​ការងារ​បន្ថែម​ម៉ោង និង​ប្រាក់ ...

យន់ ស៊ីនាត
http://bit.ly/2DnEYmK

​ក្រសួងសុខាភិបាល​គូសបញ្ជាក់​អំពី​គ្រោះថ្នាក់​នៃ​ស្រាស

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​បាន​ផលិត​វី​ដេ​អូ​ខ្លី​មួយ​នៅ​មុន​ពេល​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​នៅ​ខែ​ក្រោយ​ អំពី​គ្រោះថ្នាក់​នៃ​ការ​ទទួលទាន​ស្រាស​ដែល​ទាក់ទង​ទៅ​នឹង​ការ​ស្លាប់​ច្រើន​។​ ​ ...

មុំ គន្ធា
http://www.khmertimeskh.com/50113503/health-ministry-highlights-rice-wine-dangers/

​នាយក​រដ្ឋមន្ត្រី​គាំទ្រ​ប្រព័ន្ធ​តាក់ស៊ី​ផ្លូវទឹក​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​ពី​ការ​គាំទ្រ​របស់​លោក​ចំពោះ​សេវាកម្ម​តាក់ស៊ី​ផ្លូវទឹក​ ហើយ​បាន​លើកទឹកចិត្ត​អ្នក​ដែល​ទទួលខុសត្រូវ​លើ​គម្រោង​នេះ​ដើម្បី​ធានា​ថា​ការ​ចាប់ផ្តើម​នៅ​មុន​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​។​ ថ្លែង​នៅ​ក្នុង​បុណ្យ​ទន្លេ​មួយ​ក្នុង​ក្រុង ...

ប៉ិច សុធារី
http://www.khmertimeskh.com/50113505/pm-supports-water-taxi-system/

រោងចក្រ​ស៊ីម៉ងត៍​ថ្មី​មួយទៀត​នឹង​បើក​ស​ប្តា​ហ៍​នេះ​

​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ថ្មី​មួយទៀត​ដែល​មា​នទី​តាំងនៅ​ខេត្តបាត់ដំបង​ នឹង​ចាប់ផ្ដើម​ដំណើរការ​ផលិតកម្ម​នៅ​ថ្ងៃ​សុក្រ​សបា្ត​ហ៍​នេះ​ ដោយ​មាន​សមត្ថភាព​ផលិត​ ១,៧​ លាន​តោន​ ក្នុង​មួយ​ឆ្នាំ​។​ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ ស៊ុ​យ​ សែ​ម ...

ហ៊ គឹមសាយ
http://bit.ly/2tBevlZ

សិស្ស​នឹង​ទទួល​បានការ​បណ្តុះបណ្តាល​ផ្នែក​អាជីវកម្ម​

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​បាន​បញ្ចូល​កម្មវិធី​បណ្ដុះបណ្ដាល​អាជីវកម្ម​នៅ​តាម​វិទ្យាល័យ​ចំនួន​ ២៥​ ទូ​ទាំង​ប្រទេស​ ដើម្បី​ផ្តល់​ឱ្យ​សិស្ស​នូវ​ជំនាញ​ទន់​ ដែល​ចាំបាច់​ដើម្បី​បង្កើត​ការងារ​ផ្ទាល់ខ្លួន​ ឬ​រក​ការងារ​សមរម្យ​នៅ​ពេល​បញ្ចប់​ការ​សិក្សា​។​ ...

មុំ សុភ័ណ
http://www.khmertimeskh.com/50112833/students-to-get-business-training/

ពិព័រណ៍​អំពី​សត្វ​ស្លាប​លើក​ដំបូង​នៅ​កម្ពុជា​នឹង​ចាប់ផ្ដើម​នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ​

​ក្រសួងបរិស្ថាន​នឹង​សហការ​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​ផ្សេងៗ​ ដើម្បី​ប្រារព្ធ​កម្មវិធី​ពិព័រណ៍​រូបថត​សត្វ​ស្លាប​លើក​ដំបូង​បង្អស់​នៅ​វត្ត​ភ្នំ​ ក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​លើកកម្ពស់​សាធារណជន​ និង​ការ​យល់​ដឹង​របស់​ប្រភេទ​សត្វ​ស្លាប​របស់​កម្ពុជា​។​ ...

សែន ដាវីត
http://www.khmertimeskh.com/50112835/first-bird-photo-fair-set-for-next-week/

ក្រសួង​ការពារ​ជាតិ​​ ជូន​ដំណឹង​ពលរដ្ឋ​​ និង ​ការហោះហើរ​កុំ​​ចូល​តំបន់​សមយុទ្ធ

ក្រសួង​ការពារជាតិ​កាលពី​ម្សិលមិញ​បាន​ជូន​ដំណឹង​ដល់​ជន​ស៊ីវិល រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល និង​​អាជ្ញាធរ​ដែនដី​នៅ​ភ្នំពេញ ខេត្ត​កណ្ដាល និង​កំពង់ស្ពឺ​ឲ្យ​ចៀសចេញ​ពី​តំបន់​មួយ​ចំនួន​ក្នុង​ខេត្ត​នោះ​ចាប់ពី​ថ្ងៃ​ទី​ ១៥ មីនា ដល់​ថ្ងៃទី​ ៣០ ខែ​មីនា​ក្នុង​អំឡុងពេល​សមយុទ្ធ​នាគមាស​រវាង​កងទ័ព​ចិន និង​កម្ពុជា​លើ​ប្រធានបទ ...

បែន សុខហ៊ាន and Andrew Nachemson
http://bit.ly/2Hjh7Ha

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

ymD8j
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!