រដ្ឋាភិបាល

រដ្ឋាភិបាលថ្នាក់ជាតិ

លោកនាយក​រដ្ឋមន្ត្រី​ជំរុញ​ឱ្យ​ប្រគល់​តួនាទី​ជូន​ស្ត្រី​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ម្សិលមិញ​បាន​ជំរុញ​ឱ្យ​មានការ​ប្រគល់​តួនាទី​ជូន​ស្ត្រី​ ព្រមទាំង​សន្យា​ក្នុង​ឋានៈ​ ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ឱ្យ​បង្កើន​ចំនួន​ស្ត្រី​ក្នុង​តំណែង​រដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ​នៅ​អាណត្តិ​ក្រោយ​ បន្ទាប់​ពី​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​ ២០១៨​ ខណៈ​មន្ត្រី​សិទ្ធិ​មនុស្ស ...

យន់ ស៊ីនាត​ និងបែន សុខហ៊ាន
http://bit.ly/2FtgsSO

ផែនការ​ពង្រីក​បន្ថែម​ត្រូវ​បាន​អនុញ្ញាត​នៅ​ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្ស​បូកគោ​

​រមណីយដ្ឋាន​ ភោជនីយដ្ឋាន​ និង​កាស៊ីណូ​ថ្មីៗ​ អាច​នឹង​កើត​មាន​ឡើង​ក្នុង​ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្ស​បូកគោ​ បន្ទាប់​ពី​មន្ត្រី​ក្រសួងបរិស្ថាន​ បាន​គាំទ្រ​ផែនការ​កែ​លម្អ​ភ្នំ​នេះ​ រួម​ជាមួយនឹង​ក្រុមហ៊ុន​សណ្ឋាគារ​របស់​ឧកញ៉ា​សុខ​គង់​ នេះ​បើ​យោង​តាម​ភ្នាក់ងារ​ព័ត៌មាន​របស់​រដ្ឋាភិបាល ...

Daphne Chen
http://www.phnompenhpost.com/national/expansion-approved-bokor-national-park

លោក​ សម រង្ស៊ី ប្រឈម​នឹង​ការជាប់​ទោស​ ១ ​ជីវិត​រឿង​ឲ្យ​​ម៉ុងតាញ៉ា​នៅ​ដី​ខ្មែរ

​ក្រសួង​មហាផ្ទៃ​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​លោក សម រង្ស៊ី ពាក់ព័ន្ធ​នឹង​ឯកសារ​ដែល​ថា លោក​បាន​សន្យា​ឲ្យ​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​រស់នៅ​ក្នុង​ខេត្ត​ ៤ ​នៅ​ភាគ​ឦសាន​កម្ពុជា ខណៈ​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ថ្លែង​ថា​លោក សម រង្ស៊ី អាច​ជាប់​ពន្ធនាគារ​មួយ​ជីវិត​។ ...

នៀម ឆេង និង Ananth Baliga
http://bit.ly/2FCSS9v

កូរ៉េ​ខាងត្បូង​នឹង​បណ្តុះបណ្តាល​ដល់​គ្រូ​ក្នុងស្រុក​

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​គ្រោង​នឹង​សហការ​ជាមួយ​ក្រសួង​អប់រំ​ នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​ ដើម្បី​ជួយ​បណ្តុះបណ្តាល​គ្រូបង្រៀន​នៅ​កម្ពុជា​ ជា​ពិសេស​លើ​បច្ចេកទេស​បង្រៀន​ថ្មីៗ​ និង​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ និង​គណិត​វិទ្យា​។​​ ...

មុំ គន្ធា
http://www.khmertimeskh.com/112235/south-korea-to-train-local-educators/

​អ្នក​ភូមិ​ត្រូវការ​ដំណោះស្រាយ​សម្រាប់​ជម្លោះ

​ប្រជាពលរដ្ឋ​ប្រហែល​ ១០០​ នាក់​មក​ពី​ស្រុកស្រែ​អំបិល​ និង​ស្រុក​បុ​ទុម​សាគរ​ ខេត្តកោះកុង​បាន​ជួបជុំ​គ្នា​ដើម្បី​តវ៉ា​ និង​បិទផ្លូវ​ក្រុមហ៊ុន​កោះកុង​ ស៊ូ​ហ្គើ​រ​ ដើម្បី​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ អាជ្ញាធរ​មូលដ្ឋាន​ និង​ក្រសួង​ពាក់ព័ន្ធ​បញ្ជូន​សេចក្ដីសម្រេច​បញ្ចប់​ជម្លោះដីធ្លី​របស់​ពួក​គេ​។​ ...

ប៉ិច សុធារី
http://www.khmertimeskh.com/50112239/villagers-want-dispute-resolution/

​លោក​ ហ៊ុន​ ម៉ា​ណែ​ត​៖​ ខេត្ត​ព្រះ​សីហ​នុ​មិនមែន​ជា​ម៉ា​កាវ​ទេ

​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ នាយ​រង​សេនាធិការ​ចំរុះ​ នៃ​កង​យោធពលខេមរភូមិន្ទ​ បាន​និយាយ​ថា​ លោក​មិន​យល់​ស្រប​ដែល​ថា​ខេត្ត​ព្រះ​សីហ​នុ​ដែល​ជា​កន្លែង​មាន​វិនិយោគ​របស់​ជនជាតិ​ចិន​ទៅ​លើ​សណ្ឋាគារ​ និង​កាស៊ីណូ​បាន​កើនឡើង​ខ្ពស់​នោះ​នឹង​ក្លាយជា ...

មុំ សុភ័ណ
http://www.khmertimeskh.com/50112151/hun-manet-sihanoukville-is-not-macau/

​ការ​វិនិយោគ​ក្នុង​ឧស្សាហកម្ម​និស្សា​រណកម្ម​មាន​ទឹកប្រាក់​ចំនួន​ ១,៣​ ពាន់​លាន​ដុល្លារ​

​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (FDI)​ នៅ​ក្នុង​ឧស្សាហកម្ម​និស្សា​រណកម្ម​រួម​ទាំង​គម្រោង​មួយ​ចំនួន​ដែល​រំពឹង​ថា​ នឹង​ត្រូវ​អនុម័ត​នៅ​មុន​ដំណាច់ឆ្នាំ​នេះ​ នា​ពេល​បច្ចុប្បន្នមាន​ចំនួន​ទឹក​ប្រាក់​​ស្មើនឹង​ ១,៣​ ពាន់​លាន​ដុល្លារដែល​​ធ្វើ​ឱ្យ​វិស័យ​នេះ​ក្លាយជា ...

ជា វណ្ណៈ
http://www.khmertimeskh.com/50112148/investment-in-extractive-industry-worth-1-3-billion/

លោកស្រី​ រ៉ូណាស្ម៊ីត ​បារម្ភ​ពី​ការធ្វើ​វិសោធនកម្ម​ច្បាប់​នៅ​កម្ពុជា

អ្នករាយការណ៍​ពិសេស​អង្គការ សហប្រជាជាតិ​ទទួល បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​លោកស្រី​ រ៉ូណា ស្ម៊ីត កាលពី​ម្សិលមិញ​បាន​សម្ដែង​ការ​បារម្ភ​ជាថ្មី​អំពី​ «​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​» បន្ទាប់ពី​មាន​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ និង​ក្រមព្រហ្មទណ្ឌ ខណៈ​លោកស្រី​ទើប​មក​ធ្វើ​ទស្សនកិច្ច​កម្ពុជា​ជា​លើក​ដំបូង​ បន្ទាប់ពី​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ ...

បែន សុខហ៊ាន and Ananth Baliga
http://bit.ly/2FrfbPJ

លោក​ គី តិច ​ត្រូវ​តែងតាំង​ជា​ប្រធាន​ក្រុម​មេធាវី​របស់​រដ្ឋាភិបាល

​បន្ទាប់ពី​បាន​ការពារ​ឈ្នះក្តី​ក្នុង​សំណុំ​រឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដ៏ចម្រូង​ចម្រាស លោក គី តិច ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ក្រុម​មេធាវី​រដ្ឋាភិបាល​ដែល​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​។ នេះ​បើ​យោង​​តាម​ព្រះរាជក្រឹត្យ​មួយ ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​លោក សាយ ឈុំ ក្នុង​នាម​ប្រមុខ​រដ្ឋ​​ស្តីទី កាលពី​ថ្ងៃ​ទី ...

ម៉ិច ដារ៉ា
http://bit.ly/2oUCoiN

ក្រសួង​ប្រកាស​វិញ្ញាបនបត្រ​អាហារ​ហា​ឡា​ល​

ក្រសួងពាណិជ្ជកម្ម​បាន​ប្រកាស​ដំណើរការ​វិញ្ញាបនបត្រ​ស្ដង់ដារ​សម្រាប់​អាហារ​ហា​ឡា​ល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កាលពី​ម្សិលមិញ​ ជា​វិធានការ​មួយ​ដែល​ត្រូវ​បាន​សរសើរ​ដោយ​មេដឹកនាំ​មូ​ស្លី​ម​ និង​ក្រុមហ៊ុន​ផលិត​អាហារ​ជា​ច្រើន​។​ ...

ចេង សុខហ័ង
http://bit.ly/2Fl0Cxy

ស្រូវឡើងទឹកគឺជាជម្រើសធន់នឹងអាកាសធាតុសម្រាប់ការផលិតស្បៀងអាហារនៅកម្ពុជា

ការដាំដុះនៅក្នុងទឹកជំនន់ និងលូតលាស់ដោយគ្មានថ្នាំសំលាប់សត្វល្អិត ស្រូវឡើងទឹកផ្តល់ឱ្យកម្ពុជានូវជម្រើសប្រកបដោយនិរន្តរភាពសម្រាប់ការផលិតស្បៀងអាហារដែលមិនប៉ះពាល់ដល់បរិស្ថានពេលមានការគំរាមកំហែងពីបម្រែបម្រួលអាកាសធាតុ។   ...

Pichayada Promchertchoo
https://www.channelnewsasia.com/news/asiapacific/floating-rice-cambodia-food-production-alternative-9937896

អង្គការ ​NASA ​ឲ្យ​ដឹងថា អគ្គិភ័យ​នៅ​កម្ពុជា​កើត​ច្រើន​ជាង​ប្រទេស​ជិត​ខាង​

យោង​តាម​របាយការណ៍​របស់​អង្គការ​ណាសា​ (NASA) ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​សប្ដាហ៍​មុន​បាន​ឱ្យ​ដឹង​ថា នៅក្នុង​ឆ្នាំ​នេះ​ជាថ្មី​ម្តង​ទៀត​ព្រះរាជាណាចក្រ​កម្ពុជា​មាន​អគ្គិភ័យ​ច្រើន​ជាង​ប្រទេស​ជិត​ខាង​របស់​ខ្លួន នៅពេល​គេ​និយាយ​ដល់​ចំនួន​អគ្គិភ័យ​ដែល​រាប់​ពី​លើ​អាកាស ហើយ​មន្ត្រី ...

Alessandro Marazzi Sassoon
http://bit.ly/2Fu7W9s

ស្ត្រីកម្ពុជា មាន​តិច​ជាង​៣ភាគ​រយ​ក្នុង​ចំណោម​ថ្នាក់​ដឹកនាំ​យោធា

ស្រ្តី​កម្ពុជា​មាន​ចំនួន​តិច​ជាង​ ៣ ​ភាគ​រយ​​​នៅ​ក្នុង​ចំណោម​ថ្នាក់​ដឹក​នាំ​យោធា​។ នេះ​បើ​តាម​​ការ​បញ្ជាក់​របស់​ក្រសួង​​ការ​ពារ​ជាតិ និង​​ក្រសួង​កិច្ច​ការ​នារី​​នៅ​ថ្ងៃ​ទី ៥ ខែ​មីនា ឆ្នាំ ២០​១៨។ ​មាន​តែ​ស្រ្តី​ ៨៨ ...

Erin Handley និង បែន សុខហ៊ាន
http://bit.ly/2FesVh7

​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​​ដើម្បី​ការពារ​ព្រៃ​ឡង់​

ក្រសួងបរិស្ថាន អង្គការដៃគូ និងក្រុមហ៊ុនជប៉ុនរំពឹងថា ការអនុវត្តគម្រោងអភិរក្សព្រៃឈើដែលមានទឹកប្រាក់ចំនួន ១,៥ លានដុល្លារក្នុងរយៈពេល ៣ ឆ្នាំនឹងជួយទប់ស្កាត់បទឧក្រិដ្ឋព្រៃឈើ ការបាត់បង់ជីវចំរុះ និងលើកកម្ពស់ជីវភាពរស់នៅរបស់សមាជិកសហគមន៍នៅក្នុងដែនជម្រកសត្វព្រៃឡង់។ ...

ប៉ិច សុធារី
http://www.khmertimeskh.com/50112028/agreement-signed-protect-prey-lang-forest/

​របាយការណ៍​៖​ ខ្លារខិន​នៅ​កម្ពុជា​មាន​ចំនួន​តិច​

​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា​ ចំនួន​ខ្លារខិន​ចុង​ក្រោយ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិនាស​ផុត​ពូជ​ បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​ ៧២​ ភាគរយ​ក្នុង​រយៈពេល​ ៥​ ឆ្នាំ​។​ ចំនួន​ខ្លារខិន​ដែល​នៅ​សល់ ...

មុំ គន្ធា
http://www.khmertimeskh.com/50112025/leopards-cambodia-report/

ក្រសួង​ធន​ធាន​ទឹក​ ​គ្រោងចាប់​ផ្ដើម​អនុ​វត្ត​ គម្រោង​កែ​លម្អ​ប្រ​ព័ន្ធ​ធារា​សាស្រ្ត​ធំ​មួយ​ នៅ​តាកែវ​និង​កំពត​ ឆ្នាំក្រោយ

អ្នក​នាំ​ពាក្យ​ក្រ​សួង​ធន​ធាន​ទឹក​និង​ឧតុ​និយម​បាន​ថ្លែង​នៅ​ថ្ងៃ​ទី​៤​មីនា​នេះ​ថា​ ក្រសួង​គ្រោង​ចាប់​ផ្ដើម​អនុវត្ត​គម្រោង​កែ​លម្អ​​វិស័យ​ធារា​សាស្ត្រ​​កសិកម្ម​ដ៏​ធំ​មួយ​នៅ​ក្នុង​ខេត្ត​តាកែវ​ និង​ខេត្ត កំ​ពត​ នៅ ...

ឃុត សុភចរិយា
http://bit.ly/2FeZbNo

គណៈសង្ឃ និង​ក្រសួង​មិន​ទាន់​សម្រេច​រឿង​ប្រមាថ​ព្រះមហាក្សត្រ

គណៈសង្ឃ​នាយក​ និង​ក្រសួង​ធម្មការ​ និង​សាសនា​មិន​ទាន់​សម្រេច​លើ​ថេរដីកា​របស់​ព្រះសង្ឃ ប៊ុត ប៊ុនតិញ ដែល​លើក​ឡើង​ប៉ះពាល់​ដល់​ព្រះមហាក្សត្រ​ទេ ខណៈ​ដែល​មាត្រា​បន្ថែម​ដាក់​ទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​កាលពី​ថ្ងៃទី​ ២៧ ​ខែ​កុម្ភៈ និង​មាន​សុពលភាព​ភ្លាមៗ​។ ...

នៀម ឆេង
http://bit.ly/2FmCREz

CSX​ បើក​ដំណើរការ​កម្មវិធី​ និង​គេហទំព័រ​ដើម្បី​បង្រៀន​ដល់​សាធារណៈជន​អំពី​ការ​វិនិយោគ​ផ្សារ​ហ៊ុន​

ផ្សា​រមូល​ប​ត្រ​កម្ពុជា​ (CSX)​ កាលពី​ម្សិលមិញ​ បាន​ដាក់​ដំណើរការ​គេហទំព័រ​ជា​ផ្លូវការ​ និង​កម្មវិធី​ទូរស័ព្ទ​ចល័ត​មួយ​ ដើម្បី​ជួយ​ដល់​អ្នក​វិនិយោគ​ និង​សាធារណជន​ឱ្យ​យល់​ដឹង​កាន់តែ​ច្បាស់​អំពី​ផ្សារ​ហ៊ុន​។​ ...

ស៊ុំ ម៉ាណេត
http://www.khmertimeskh.com/50111821/csx-launches-app-website-teach-public-securities-investment/

ច្បាប់​ស្តីពី​ការ​ប្រមាថ​ព្រះមហាក្សត្រចូល​ជា​ធរមាន

សំណុំ​ច្បាប់​ដ៏​ចម្រូងចម្រាស​ និង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ត្រួ​វ​បាន​ចុះហត្ថលេខា​ដោយ​លោក​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​ ជំនួស​ឱ្យ​ព្រះមហាក្សត្រ​ កាលពី​ស​ប្តា​ហ៍​មុន​ ដែល​នឹង​ចូល​ជា​ធរមាន​ភ្លាមៗ​ ទោះបីជា​ក្រសួងយុត្តិធម៌​បាន​អះអាង​ថា​នឹង​មាន​រយៈពេល​ប្រកាស​ឱ្យ​ប្រើ​។ ...

Niem Chheng and Andrew Nachemson
http://www.phnompenhpost.com/national-politics/lese-majeste-law-now-effect

​ប្រជាពលរដ្ឋ​នៅ​ខេត្តកោះកុង​ដាក់​ញត្តិ​ទៅ​ក្រសួង

​ប្រជាពលរដ្ឋ​ចំនួន​ ១៤​ គ្រួសារ​ មក​ពី​ស្រុក​គិរី​សាគរ​ ខេត្តកោះកុង​បាន​ស្នើ​សុំ​ក្រសួងបរិស្ថាន​ និង​ក្រសួង​រៀបចំ​ដែនដី​ចូល​អន្តរាគមន៍​ក្នុង​ជម្លោះដីធ្លី​របស់​ពួក​គេ​ជាមួយ​ក្រុមហ៊ុន​ យូ​ញៀន​ ឌី​វី​ឡុ​ប​មិន​ គ្រុប​។​ ប្រជាពលរដ្ឋ​ចំនួន​ ១៤​ គ្រួសារ​មក​ពី​ឃុំ​ព្រែក ...

ប៉ិច សុធារី
http://www.khmertimeskh.com/50111863/koh-kong-villagers-petition-ministries/

​ប្រទេស​ជប៉ុន​នឹង​ជួយ​ការពារ​ព្រៃ​ឡង់​

​ក្រសួងបរិស្ថាន​ និង​ជប៉ុន​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដែល​មាន​ទឹកប្រាក់​ ៦០០.០០០​ ដុល្លារ​លើ​ការ​អភិរក្ស​ព្រៃឈើ​រយៈពេល​ ៣​ ឆ្នាំ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​ដែល​មាន​វិសាលភាព​ក្នុង​ខេត្ត​ចំនួន​ ៤​។​ គម្រោង​នេះ​នឹង​ផ្តោត​លើ​ការ​អភិរក្ស​ព្រៃឈើ​ការ​ពង្រឹង​ច្បាប់​ និង ...

ប៉ិច សុធារី
http://www.khmertimeskh.com/50111840/japan-aid-prey-lang-forest-protection/

ក្រសួង​:​ អ្នកគាំទ្រ​អ្នក​សារព័ត៌មាន​ជាប់គុក​ជា​ការ​សម្លាប់​ប្រជាធិបតេយ្យ​

​ក្រសួង​សារព័ត៌​មានបាន​លើក​ឡើង​ថា​ ឆ្នាំ​ ២០១៧​ ជា​ឆ្នាំ​ «​ជោគជ័យ​ដ៏​ធំធេង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​»​ ដោយ​អះអាង​ថា​ ការ​បិទ​បណ្ដា​សារព័ត៌មាន​ជា​ច្រើន​ គឺជា​ការ​ចាំបាច់​ ហើយ​អ្នកគាំទ្រ​អ្នក​សារព័ត៌មាន​ដែល​ជាប់គុក​ គឺជា​ការ​សម្លាប់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​។​ ...

ម៉ិច ដារ៉ា និង Erin Handley
http://bit.ly/2I49vtp

មន្ត្រី​យោធា​ជាង​ ៣០០ ​រូប​ទៀត​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ

​ព្រះមហាក្សត្រ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ដល់​មន្ត្រី​កងយោធពល​ខេមរភូមិន្ទ​ជាង​ ៣០០ ​រូប​បន្ថែម​ទៀត​កាលពី​ខែ​ធ្នូ​ និង​ខែ​មករា​កន្លង​ទៅ ក្នុង​នោះ​រួមមាន​ថ្នាក់​ឧត្តមសេនីយ៍​យ៉ាង​ហោច​ណាស់​ ៦ ​រូប​ហើយ​ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​ផង​ដែរ​។ ...

ម៉ិច ដារ៉ា
http://bit.ly/2CQPUZP

រថភ្លើង​ភ្ជាប់​ព្រលាន​យន្តហោះ​នឹង​ដំណើរការ​ខែ​ ៤

ផ្លូវដែក​ថ្មី​តភ្ជាប់​រវាង​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​ស្ថានីយ​រថភ្លើង​គ្រោង​នឹង​បើក​ដំណើរការ​សាកល្បង​នៅ​ថ្ងៃ​ទី​ ១០ ខែ​មេសា​។ នេះ​បើ​យោង​តាម​មន្ដ្រី​រដ្ឋាភិបាល និង​មន្ដ្រី​ក្រុមហ៊ុន Royal Railways​។ លោក ហឿន សំនៀង នាយករង​ខុទ្ទកាល័យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ថ្លែង​ថា ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​គម្រោង​នេះ​ភាគច្រើន​ត្រូវ​បាន​បញ្ចប់​ហើយ ដោយ ...

ហ៊ គីមសាយ
http://bit.ly/2HZ8wL0

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

YduLD
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!