រថភ្លើងភ្ជាប់ព្រលានយន្តហោះនឹងដំណើរការខែ ៤
ផ្លូវដែកថ្មីតភ្ជាប់រវាងព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងស្ថានីយរថភ្លើងគ្រោងនឹងបើកដំណើរការសាកល្បងនៅថ្ងៃទី ១០ ខែមេសា។ នេះបើយោងតាមមន្ដ្រីរដ្ឋាភិបាល និងមន្ដ្រីក្រុមហ៊ុន Royal Railways។ លោក ហឿន សំនៀង នាយករងខុទ្ទកាល័យក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា ហេដ្ឋារចនាសម្ព័ន្ធសម្រាប់គម្រោងនេះភាគច្រើនត្រូវបានបញ្ចប់ហើយ ដោយនៅមានភារកិច្ចបន្តិចបន្តួចប៉ុណ្ណោះដែលនៅសេសសល់។ លោកបានឲ្យដឹងកាលពីម្សិលមិញថា៖ «វានឹងកាត់បន្ថយការកកស្ទះចរាចរណ៍ និងកាត់បន្ថយពេលវេលាសម្រាប់ការធ្វើដំណើរពីកណ្ដាលទីក្រុងទៅព្រលានយន្តហោះ»។ …
ហ៊ គីមសាយ
http://bit.ly/2HZ8wL0