រដ្ឋាភិបាល
រដ្ឋាភិបាលថ្នាក់ជាតិ
រូបភាពអប់រំអំពីការការពារជម្ងឺ Zika នឹងត្រូវបានចែកចាយ
ក្រសួងសុខាភិបាលបានណែនាំឱ្យមន្ទីរពេទ្យបង្អែកទាំងអស់បោះពុម្ភផ្សាយខិតបណ្ណរូបភាពស្តីពីជម្ងឺ Zika ដើម្បីចែកចាយដល់ប្រជាជនទូទាំងប្រទេស។ បើយោងតាមទំព័រហ្វេសបុករបស់នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លងនៃក្រសួងសុខាភិបាលដែលបានសរសេរកាលពីថ្ងៃច័ន្ទថា លោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថា “ប្រជាជនគ្រប់រូបចាំបាច់ត្រូវស្វែងយល់ពីវីរុស Zika”។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/29437/zika-leaflets-to-be-distributed/
ពលរដ្ឋនៅភ្នំពេញថ្មី សុំឲ្យក្រសួងដែនដីនិរាករណ៍លិខិតចុះបញ្ជី និងផ្ដល់ប្លង់
ប្រជាពលរដ្ឋមកពីសង្កាត់ភ្នំពេញថ្មីប្រហែល ២០ នាក់បាននាំគ្នាមកកាន់ក្រសួងដែនដីដើម្បីដាក់ញត្តិសុំឲ្យនិរាករណ៍លិខិតរបស់ក្រសួងនេះដែលចេញកាលពីខែសីហាកន្លងទៅ និងបានបង្គាប់ឲ្យប្រធានមន្ទីរដែនដីរាជធានីចុះបញ្ជី និងផ្តល់ប្លង់កម្មសិទ្ធិឲ្យប្រជាពលរដ្ឋដែលមានឈ្មោះ ជា សារ៉ុម ជាតំណាងតែអ្នកតវ៉ាថាឈ្មោះនេះមិនមែនតំណាងពួកគេទៀតទេ។ ...
ទូច សុខា
http://bit.ly/2cfBtGt
ក្រសួងគាំទ្រអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍
ក្រសួងទេសចរណ៍បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃចន្ទក្នុងការគាំទ្រទីផ្សារទេសចរណ៍សម្រាប់សហគមន៍ទេសចរណ៍និងអេកូទេសចរណ៍នៃកិច្ចសហការរវាងសមាគមទីភ្នាក់ងារទេសចរណ៍ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក សហព័ន្ធទេសចរណ៍កម្ពុជា និងក្រសួងបរិស្ថាន។ លោក ថោង ខុន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ បានថ្លែងក្នុងពិធីបូកសរុបការងារ អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ឆ្នាំ២០១៥ និងឆមាសទី១ ឆ្នាំ២០១៦ ថា អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ គឺជាផ្អែកមួយនៃវិស័យទេសចរណ៍ ដែលកំពុងរីកលូតលាស់ឡើងទាំងក្នុងតំបន់ និងពិភពលោក។ លោករដ្ឋមន្ត្រីថា វិស័យអេកូទេសចរណ៍ គឺជាទីផ្សារកំពុងតែងើបឡើង។ ក្នុងនោះវិស័យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍បានកើនឡើងប្រមាណ ២០ភាគរយរៀងរាល់ឆ្នាំ។ ...
សុខ ចាន់
http://bit.ly/2cEUKBN
ក្រសួងសេដ្ឋកិច្ច ស្នើក្រសួងមហាផ្ទៃ ឲ្យរថយន្តស្លាកលេខ ន.ប បង់ពន្ធ
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានស្នើទៅក្រសួងមហាផ្ទៃ ណែនាំដល់ម្ចាស់ ឬអ្នកកាន់កាប់រថយន្តពាក់ស្លាកលេខនគរបាល ឬ ន.ប. ដែលគ្មានពន្ធ ទៅបំពេញកាតព្វកិច្ចបង់ពន្ធ និងអាករតាមបទប្បញ្ញត្តិជាធរមាន ឲ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ នេះ។ យោងតាមលិខិតមួយច្បាប់របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ផ្ញើជូនលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី០១ ខែកញ្ញា បានលើកឡើងថា កន្លងមក ក្រសួងសេដ្ឋកិច្ច បានណែនាំដល់អគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា ឲ្យផ្អាកចាប់រថយន្តពាក់ស្លាកលេខ ន.ប. នៅតាមទីសាធារណៈជាបណ្ដោះអាសន្ន ដោយគ្រាន់តែអនុវត្តនីតិវិធីសួរនាំម្ចាស់រថយន្ត ន.ប. ដែលសង្ស័យមួយចំនួន ដើម្បីផ្ទៀងផ្ទាត់ជាមួយនឹងបញ្ជីសារពើភណ្ឌទ្រព្យរដ្ឋរបស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធរបស់ក្រសួង។ ...
ប៉ិច សុធារី
http://bit.ly/2cfGBJM
ក្រសួងផ្តាំទៅក្រុមអ្នកហ្វឹកហាត់ការនៅក្នុងប្រទេសជប៉ុន
ក្រុមអ្នកហ្វឹកហាត់ការកម្ពុជាដែលកំពុងធ្វើការនៅប្រទេសជប៉ុនក្នុងលក្ខខណ្ឌ កម្មវិធីបណ្តុះបណ្តាលអ្នកហ្វឹកហាត់បច្ចេកទេស (TITP) មិនត្រូវរត់ចេញពីនិយោជកដែលពួកគេបានចុះកុងត្រាជាមួយ ឬស្វែងរកការងារជាមួយក្រុមហ៊ុនដទៃទៀតនោះទេ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុន។ ក្រសួងក៏បានបន្តទៀតថា មាននិយោកជិកក្នុងស្រុកដែលមិនមានសីលធម៌បានប៉ុនប៉ងដើម្បីអូសទាញពលករកម្ពុជាជាមួយនឹងការសន្យារថានឹងផ្តល់ប្រាក់ឈ្នួលខ្ពស់ និងធ្វើការដោយស្របច្បាប់នៅជប៉ុន។ ...
ទិន សុខាវុទ្ធ
http://www.khmertimeskh.com/news/29372/ministry-tells-interns--in-japan-to-behave/
ក្រសួងរៀបចំសេចក្តីព្រាងច្បាប់ អេកូទេសចរណ៍
ក្រសួងទេសចរណ៍កម្ពុជាកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីអេកូទេសចរណ៍ដើម្បីពង្រឹងប្រសិទ្ធភាពគ្រប់គ្រង និងអនុវត្តក្នុងវិស័យនេះក្នុងគោលដៅបង្កើនភាពប្រកួតប្រជែង និងផ្តល់អត្ថប្រយោជន៍ទទួលបានពីវិស័យទេសចរដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសរបស់ក្រសួងទេសចរណ៍កាលពីម្សិលមិញ។ ...
ហ៊ គឹមសាយ
http://bit.ly/2c8zuSE
ក្រសួងប្រកាសចាត់វិធានការបង្ក្រាបរថយន្តកែច្នៃ
ក្រសួងសាធារណការបានប្រកាសចាត់វិធានការតាមផ្លូវច្បាប់ចំពោះរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសនៅត្រឹមថ្ងៃសុក្រសប្តាហ៍នេះ ខណៈដែលរថយន្តធុនធ្ងន់ដឹកទំនិញលើសចំណុះចំនួន ៤៤ គ្រឿងត្រូវបានមន្រ្តីជំនាញឃាត់នៅលើផ្លូវជាតិលេខ ២១៧ ស្ថិតនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញក្នុងរយៈពេល ៤ ថ្ងៃកន្លងមកនេះ។ ...
សែន ដាវីត
http://bit.ly/2c71UvK
កម្ពុជា កំពុងស្វែងរកឱកាសនាំចេញសម្បុកត្រចៀកកាំ ទៅទីផ្សារចិន
កម្ពុជាកំពុងស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មលើកដំបូងរបស់ខ្លួនសម្រាប់ការនាំចេញសម្បុកត្រចៀកកាំទៅប្រទេសចិន។ នេះបើយោងតាមមន្ដ្រីរដ្ឋាភិបាល។ លោក ហ៊ាន វណ្ណហន អនុរដ្ឋលេខាធិការក្រសួងកសិកម្មបានឲ្យដឹងថាសម្បុកត្រចៀកកាំកំពុងមានតម្រូវការខ្ពស់នៅប្រទេសចិនដែលពួកគេអាចទទួលបានតម្លៃជាង ២០០០ ដុល្លារក្នុងមួយគីឡូក្រាម។ ...
ចេង សុខហ័ង
http://bit.ly/2c8Bj21
ការចរចារតម្លៃឈើត្រូវបានបោះបង់ចោល ឈើដែលបានរឹបអូសនឹងត្រូវចាត់ចែងជាថ្មី
នៅថ្ងៃច័ន្ទ មន្ត្រីម្នាក់មាននិយាយថា អស់រយៈពេល ៥ថ្ងៃហើយដែលរដ្ឋាភិបាលបានបដិសេធការចរចារតម្លៃជាមួយនឹងអ្នកទិញដ៏មានសក្តានុពលជាច្រើនដែលការចរចារនេះត្រូវបានកំណត់ប្រព្រឹត្តនៅក្នុងសប្តាហ៍នេះ។ ...
អូន ភាព
https://www.cambodiadaily.com/news/timber-negotiations-scrapped-seized-wood-divided-117641/
ភាគីថៃ សន្យាជួយសម្រួលការនាំចូលពោតរបស់កសិករកម្ពុជា
អាជ្ញាធរក្រសួងពាណិជ្ជកម្មថៃនឹងជួយសម្រួលការនាំចូលកសិផលពោតរបស់កសិករកម្ពុជានៅតាមព្រំដែនទៅប្រទេសថៃបន្ទាប់ពីដំណើរការរាំងស្ទះនាំផលិតផលកសិកម្មពីកម្ពុជា ចូលទៅប្រទេសថៃ បានកាលពីពេលថ្មីនេះ។ យោងតាមគេហទំព័រក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃសុក្រ អគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំនៅកម្ពុជា លោក NuttavudhPhotisaro នៅក្នុងជំនួបជាមួយរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្រ បានថ្លែងថា លោកនឹងធ្វើរបាយការណ៍ដាក់ជូនក្រសួងការបរទេសនិងក្រសួងពាណិជ្ជកម្មថៃដើម្បីឲ្យជួយអន្តរាគមន៍ដើម្បីដោះស្រាយជាបន្ទាន់ជួយកសិករកម្ពុជា អាចនាំចូលទៅប្រទេសថៃ។ ...
ជា វណ្ណៈ
http://bit.ly/2cgfTil
ក្រសួងសុខាភិបាលចាត់វិធានការដើម្បីប្រឆាំងនឹងវីរុស Zika
ក្រសួងសុខាភិបាលកំពុងចាត់វិធានបង្ការជាមុន ដើម្បីជៀសវាងការឆ្លងនៃវីរុស Zika និងកំពុងស្នើឱ្យសាធារណៈជនអនុវត្តន៍ដូចគ្នា ដោយសារវីរុសនេះបានរាលដាលដល់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ហើយវាអាចនឹងរាលដាលដល់ព្រះរាជាណាចក្រកម្ពុជាផងដែរ។ ...
Yesenia Amaro
http://www.phnompenhpost.com/national/health-ministry-taking-measures-counter-zika
ប្រព័ន្ធប្រតិបត្តិការរថភ្លើងធុនស្រាលត្រូវបានលើមកពិភាក្សាម្តងទៀតនៅក្នុងកិច្ចប្រជុំជាមួយ JICA
គម្រោងសម្រាប់ប្រព័ន្ធប្រតិបត្តិការរថភ្លើងធុនស្រាលនៅក្នុងរាជធានីភ្នំពេញ ត្រូវបានលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំរវាង រដ្ឋមន្ត្រីក្រសួងសាធារណៈការ ឯកឧត្តម ស៊ុន ចាន់ថុល និងអគ្គនាយកថ្នាក់តំបន់នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA លោក Yasushi Tanaka កាលពីថ្ងៃសុក្រ។ ...
ផាក ស៊ាងលី និង Jack Davies
http://www.phnompenhpost.com/national/light-railway-raised-yet-again-jica-meet
រដ្ឋមន្ត្រីថាការកំណត់ប្រាក់ឈ្នួលមិនត្រូវយកបាតុកម្មទាមទារទេ
រដ្ឋមន្ត្រីក្រសួងការងារលោក អ៊ិត សំហេង បានស្នើឲ្យគ្រប់ភាគីដែលកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០១៧ ត្រូវពឹងផ្អែកលើស្ថានភាពសេដ្ឋកិច្ចបច្នុប្បន្ននៅកម្ពុជាហើយមិនត្រូវយកការធ្វើបាតុកម្មមកទាមទារនោះទេដោយលោកថាដើម្បីរក្សាផលប្រយោជន៍កម្មករ និងនិយោជកប៉ុន្តែមន្ត្រីសហជីពថាការធ្វើបាតុកម្មគឺដោយសារតែនិយោជករំលោភច្បាប់ និងបិទសិទ្ធិសេរីភាព។ ...
សែន ដាវីត
http://bit.ly/2bXnlQz
ក្រសួងបញ្ចប់គម្រោងចុះបញ្ជីនាវានៅកម្ពុជា
ការរត់ពន្ធថ្នាំញៀន នេសាទខុសច្បាប់ រត់ពន្ធមនុស្ស ការដឹកជញ្ជូនខុសច្បាប់ ការលក់អាវុធដែលស្ថិតក្រោមការដឹកជញ្ជូនតាមនាវាដែលមានដោតទង់ជាតិកម្ពុជា និងមិនអនុញ្ញាតឲ្យមានទៀតទេ ខណៈមន្ដ្រីកម្ពុជាអះអាងថាគិតមកដល់ថ្ងៃនេះរាល់នាវាបរទេសទាំងអស់កំពុងប្រតិបត្តិការតាមរយៈគម្រោង «ភាពងាយស្រួលក្រោមទង់ជាតិ» របស់កម្ពុជាត្រូវតែដកហូត និងលែងទទួលបានលទ្ធភាពចូលចតនៅកំពង់ផែពិភពលោកទៀតហើយ។ បន្ទាប់ពីការអនុញ្ញាតឲ្យក្រុមហ៊ុននាវាដឹកជញ្ជូនបរទេសចុះបញ្ជីនៅកម្ពុជាដើម្បីគេចពីការចំណាយប្រាក់ច្រើននៃការចុះបញ្ជីនៅប្រទេសដើមរបស់ពួកគេកាលពីឆ្នាំ ២០១៥ មក លោក ចាន់ ដារ៉ា មកពីអគ្គនាយកដ្ឋានដឹកជញ្ជូននៅក្រសួងសាធារណការបានឲ្យដឹងកាលពីម្សិលមិញថា៖ «លែងមានទង់ជាតិកម្ពុជា» នឹងត្រូវបានអនុញ្ញាតឲ្យធ្វើនាវាចរណ៍ និងថាខ្លួនបានលុបចោលកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនប្រទេសកូរ៉េខាងត្បូងដែលបានប្រតិបត្តិការនីតិវិធីអាជ្ញាប័ណ្ណនេះ។ ...
Kali Kotoski
http://bit.ly/2bSJWuE
មុខងារសំខាន់មួយប្រហែលមិនត្រូវបានបង្រៀន ដល់អ្នកប្រើកុំព្យូទ័រចុះឈ្មោះបោះឆ្នោតទេ
មុខងារសំខាន់នៃការសន្សំសំចៃពេលវេលានៃប្រព័ន្ធកុំព្យូទ័រចុះឈ្មោះបោះឆ្នោតឌីជីថលថ្មីប្រហែលជាមិនត្រូវបានបង្រៀនទៅអ្នកប្រើប្រាស់កុំព្យូទ័រជាង ២ ០០០ នាក់ដែលនៅថ្ងៃនេះនឹងចាប់ផ្តើមការងារចុះឈ្មោះអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៩,៦ លាននាក់ក្នុងប្រទេសកម្ពុជានោះទេ។ បន្ទាប់ពីការរៀបចំរយៈពេលប៉ុន្មានខែ និងការពន្យារពេលប៉ុន្មានដងគណៈកម្មាធិការជាតិរៀបការបោះឆ្នោតដែលត្រូវបានបង្កើតឡើងដោយគណបក្សធំទាំងពីរ និងត្រូវបានធ្វើកំណែទម្រង់នៅថ្ងៃនេះនឹងចាប់ផ្តើមយុទ្ធនាការទូទាំងប្រទេសរយៈពេលបីខែដើម្បីបង្កើតបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូទ័រ។ ...
ប៊ុន សេងគង់ and Shaun Turton
http://bit.ly/2bUrs1v
ក្រសួងតម្រូវឲ្យក្រុមហ៊ុនរាយការណ៍ស្តុកប្រេង
ក្រសួងពាណិជ្ជកម្មកម្ពុជាតម្រូវឲ្យក្រុមហ៊ុននាំចូលឥន្ធនៈ និងហ្គាសនៅកម្ពុជាឲ្យរាយការណ៍ពីបរិមាណប្រេងឥន្ធនៈ និងហ្គាសដែលនៅសល់ក្នុងស្តុកឲ្យបានទៀងទាត់ និងសហការផ្តល់ព័ត៌មានឲ្យបានត្រឹមត្រូវពេលក្រុមការងារក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃ។ នេះបើតាមសេចក្តីជូនដំណឹង។ ...
ហ៊ គឹមសាយ
http://bit.ly/2bFasu3
ក្រសួង រំឭកពីសុវត្ថិភាពអ្នកដំណើរ និងស្ត្រី មានផ្ទៃពោះ ពីជំងឺ Zika ផ្ទុះជាថ្មីនៅសង្ហបុរី
តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយគិតត្រឹមថ្ងៃទី៣០ ខែសីហា វីរុស Zika ត្រូវបានរកឃើញកើនឡើងរហូតដល់ ៨២ករណី បន្ទាប់ពីការរាលដាលថ្មីចំនួន ២៦ករណី នៅក្នុងប្រទេសសិង្ហបុរី ដែលនាំឲ្យសហរដ្ឋអាមេរិក ប្រកាសអាសន្នដល់ប្រជាពលរដ្ឋរបស់ខ្លួន ពិសេសស្ត្រីមានផ្ទៃពោះ ចៀសវាងធ្វើដំណើរទៅកាន់ប្រទេសនោះ។ ចំណែកប្រទេសអូស្ត្រាលី តៃវ៉ាន់ និងកូរ៉េខាងត្បូង ក៏បានប្រកាសនូវការណែនាំដល់ពលរដ្ឋខ្លួនជាបន្តបន្ទាប់ផងដែរ។ យ៉ាងនេះក្តី រដ្ឋាភិបាលសិង្ហបុរី ក៏បានចេញសេចក្តីណែនាំឲ្យស្ត្រីមានផ្ទៃពោះ ទទួលសេវាពិនិត្យរកវីរុស Zika ដោយឥតគិតថ្លៃ បើសិនជាពួកគេមានរោគសញ្ញា ឬសង្ស័យឆ្លងមេរោគនេះ។ ...
តាំង វីដា
http://bit.ly/2bUtYmF
ថ្នាក់ដឹកនាំកម្ពុជា-វៀតណាមនឹងធ្វើទស្សនកិច្ចទៅវិញទៅមក ខណៈរឿងព្រំដែនមិនទាន់ឯកភាព
ថ្នាក់ដឹកនាំកំពូលកម្ពុជា និងវៀតណាមនឹងបំពេញទស្សនកិច្ចទៅវិញទៅមកនៅពេលខាងមុខស្របពេលដែលគណៈកម្មការព្រំដែនប្រទេសទាំងពីរមិនទាន់ឯកភាពគ្នាក្នុងការស្នើសុំអ្នកជំនួយបច្ចេកទេសបារាំងឱ្យជួយផ្ទៀងផ្ទាត់ព្រំដែនបន្ទាប់ពីវៀតណាមបន្តជីកស្រះ និងសង់ប៉ុស្តិ៍នៅតំបន់ស ទោះបីកម្ពុជាផ្ញើកំណត់ទូតស្នើបញ្ឈប់បណ្តោះអាសន្នក្ដី។ ...
ឡាយ សាមាន
http://bit.ly/2bDReX0
ក្រុមហ៊ុនដែលគ្រប់គ្រងប័ណ្ណការងារជនបរទេសមិនទាន់មានគេហទំព័រ
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រគល់ការទទួលខុសត្រូវទំាងអស់លើប័ណ្ណការងារជនបរទេសទៅឲ្យក្រុមហ៊ុន អុី-សឹលូសិន (ខេមបូឌា) E-Solutions (Cambodia) Co.នៅក្នុងថ្ងៃនេះ ដោយបន្សល់ទុកនូវសំណួរមិនទាន់មានចម្លើយជាច្រើនពាក់ព័ន្ធក្រុមហ៊ុនឯកជននេះ ដែលនឹងដំណើរការ ផលិត និងចែកចាយប័ណ្ណការងារតាមប្រព័ន្ធស្វ័យ ប្រវត្តិកម្ម។ លោក ហេង សួរ អ្នកនាំពាក្យក្រសួងនេះ បានបដិសេធមិនឆ្លើយសំណួរឡើយពាក់ព័ន្ធក្រុមហ៊ុននេះ និងថា តើនរណាជាម្ចាស់ ឬថា តើហេតុអ្វីបានជាក្រុមហ៊ុននេះនៅមិនទាន់មានគេហទំព័រ មួយថ្ងៃមុនពេលក្រុមហ៊ុននេះត្រូវអនុញ្ញាតឲ្យគ្រប់គ្រងដំណើរការដាក់ពាក្យសុំប័ណ្ណការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម។ តែលោក បែរជាបង្វែរសំណួរទាំងអស់ទៅកាន់ប្រកាសចុះហត្ថលេខាកាលពីដើមខែនេះដែលកំណត់ចំពោះដំណើរការនេះទៅវិញ។ ...
សេក ឧត្តម និង ជេនណែល រ៉េតខា
http://www.cambodiadailykhmer.com/33992
វៀតណាមថ្កោលទោសការវាយប្រហារតាមហ្វេសប៊ុកលើលោកនាយករដ្ឋមន្ត្រី
រដ្ឋាភិបាលវៀតណាមមិនបានជាប់ទាក់ទងនឹងការបង្ហោះបង្ហាញកំហឹង ដែលពលរដ្ឋរបស់ខ្លួនបានធ្វើអត្ថាធិប្បាយលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយនិយាយថាទង្វើនេះមិនគួរត្រូវប្រើប្រាស់ដើម្បីបញ្ឆេះភាពតានតឹងរវាង “ប្រទេសជិតខាងល្អ”ទេ។ ទោះជាយ៉ាងនេះក្តី លិខិតពីក្រសួងការបរទេសវៀតណាមមិនបានធ្វើតាមការទាមទារដោយសមភាគីកម្ពុជារបស់ខ្លួនឲ្យ “ថ្កោលទោស” អ្នកប្រើប្រាស់ហ្វេសប៊ុកវៀតណាម ដែលបានចូលធ្វើអត្ថាធិប្បាយប្រមាថតបទៅនឹងជំហររបស់ប្រទេសកម្ពុជាទាក់ទិននឹងបញ្ហាសមុទ្រចិនខាងត្បូងឡើយ។ ...
ឃួន ណារិម
http://www.cambodiadailykhmer.com/33999
ពលរដ្ឋមានជម្លោះដីធ្លីជំរុញឲ្យក្រសួងពន្លឿននីតិវិធី
ប្រជាពលរដ្ឋជិត ១០០នាក់ ដែលមានបញ្ហាដីធ្លីជាមួយមន្ត្រីមានអំណាច និងក្រុមហ៊ុនវិនិយោគ ក្នុងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ បានប្រមូលផ្តុំគ្នានៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់កាលពីរសៀលថ្ងៃម្សិលមិញដើម្បីជំរុញឲ្យក្រសួងពន្លឿនការដោះស្រាយជម្លោះដីធ្លីរបស់ពួកគាត់ឲ្យបានឆាប់ ក្រោយពីពួកគាត់បានដាក់ញត្តិទៅក្រសួងច្រើនលើកហើយ តែមានភាពយឺតយ៉ាវក្នុងការដោះស្រាយ។ តំណាងពលរដ្ឋខ្មែរ-ឥស្លាមនៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ លោក ចាន យុង បានរៀបរាប់ថា ប្រជាពលរដ្ឋចំនួន ១៣៦គ្រួសារ បានរស់នៅ និងធ្វើស្រែចម្ការលើដីទំហំ ៥២៥ហិកតារ ជាយូរឆ្នាំមកហើយ ប៉ុន្តែនៅអំឡុងឆ្នាំ២០១០ ស្រាប់តែក្រុមហ៊ុន រតនៈស្តោន និងក្រុមហ៊ុន ថេរៈ វិនិយោគ បានឈូសឆាយដំណាំរបស់ពួកគាត់ ទៅអភិវឌ្ឍន៍ដាំកៅស៊ូវិញ។ ក្រោយពីមានជម្លោះដីធ្លី ពួកគាត់បានដាក់ញត្តិសុំអន្តរាគមន៍ទៅអាជ្ញាធរខេត្ត ស្ថាប័នថ្នាក់ជាតិមួយចំនួន និងក្រសួងរៀបចំដែនដី ប៉ុន្តែមកដល់ពេលនេះ ពុំមានដំណោះស្រាយនៅឡើយ ទើបពួកគាត់ស្នើជាថ្មីឲ្យក្រសួងដោះស្រាយផ្តល់កម្មសិទ្ធិដីធ្លីដល់ពួកគាត់។ ...
ប៉ិច សុធារី
http://bit.ly/2bxW9nN
សមាគមស្ករត្នោតកំពង់ស្ពឺ រំពឹងថា អឺរ៉ុប ទទួលស្គាល់
សមាគមស្ករត្នោតកំពង់ស្ពឺបានរំពឹងថាសហគមន៍អឺរ៉ុបនឹងទទួលស្គាល់ផលិតផលស្ករត្នោតជាផលិតផលសម្គាល់ភូមិសាស្ត្រទីពីរបន្ទាប់ផលិតផលម្រេចកំពត នៅក្នុងចុងឆ្នាំនេះ ក្រោយពេលសហគមន៍អឺរ៉ុប ផ្ញើលិខិតឆ្លើយតបនឹងក្រសួងពាណិជ្ជកម្ម និងសមាគមស្ករត្នោតកំពង់ស្ពឺ។ លោក សុក សារ៉ង ទីប្រឹក្សានៃសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានប្រាប់ ខ្មែរថាមស៍ ថា ក្រសួងពាណិជ្ជកម្ម សមាគមស្ករត្នោតកំពង់ស្ពឺក្រោមការជួយជ្រោមជ្រែងពីអង្គការ FAO និង AFD បានដាក់ពាក្យស្នើសុំចុះបញ្ជីផលិតផលស្ករត្នោតកំពង់ស្ពឺ ជាផលិតផលសម្គាល់ភូមិសាស្ត្រពីសហគមន៍អឺរ៉ុប នៅក្នុងខែកក្កដា ឆ្នាំនេះ ហើយសហគមន៍អឺរ៉ុប ក៏បានឆ្លើយតបភ្លាមៗផងដែរ អំពីការទទួលបានពាក្យស្នើសុំពីកម្ពុជា។ សហគមន៍អឺរ៉ុប កំពុងតែត្រួតពិនិត្យទៅលើពាក្យស្នើសុំនោះ។ ...
សុខ ចាន់
http://bit.ly/2bW7cv4
ពលករចំណាកស្រុក១០នាក់ចេញពីពន្ធនាគារម៉ាឡេស៊ីមកស្រុកវិញ
ក្រសួងការបរទេសបាននិយាយកាលពីថ្ងៃសុក្រថា ពលករចំណាកស្រុកចំនួន១០នាក់ ក្នុងចំណោមនោះមាន ស្រីបួននាក់ផង ត្រូវបានបញ្ជូនមកប្រទេសកម្ពុជាវិញក្នុងសប្តាហ៍នេះ បន្ទាប់ពីត្រូវគេចាប់ខ្លួននិងដាក់ពន្ធនាគារ នៅប្រទេសម៉ាឡេស៊ី។ ពួកគេនៅជាមួយក្រុមមនុស្សប្រាំមួយនាក់ផ្សេងទៀត ដែលក៏ត្រូវបាននិរទេសពី ពន្ធនាគារម៉ាឡេស៊ីកាលពីដើមខែនេះដែរ។ ក្រសួងនេះបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ដោយនិយាយថា រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន បានបញ្ជាឲ្យស្ថានទូតកម្ពុជានៅប្រទេសម៉ាឡេស៊ីធ្វើអន្តរាគមន៍ជួយក្នុងករណីពលករទាំង១០នាក់នេះ។ ...
ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/33903
អត្តពលិកត្រូវបានពិនិត្យខ្លាចឆ្លងជំងឺ ហ្ស៊ីកា
អត្តពលិកកម្ពុជាត្រូវបានពិនិត្យ ថាតើកើតជំងឺហ្ស៊ីកាឬអត់ បន្ទាប់ពីការវិលត្រឡប់មកពីការប្រកួតកីឡាអូឡាំពិកក្នុងទីក្រុង Rio de Janeiro ហើយមន្រ្តីសុខាភិបាល នឹងតាមដានសុខភាពរបស់ពួកគេរយៈពេលពីរសប្តាហ៍។ ...
Yesenia Amaro
http://bit.ly/2c7He8w