ឧស្សាហកម្មនិស្សារណកម្ម

ធនធានប្រេង និងឧស្ម័ន

តម្រូវការថាមពលក្នុងអាស៊ានត្រូវបានពិភាក្សា

កម្ពុជាបានជម្រុញនាំក្រុមហ៊ុនប្រេងអាស៊ានទាំងអស់ដើម្បីសហការគ្នាក្នុងការធានាដល់ តម្រូវការ និងការផ្គត់ផ្គង់នៃថាមពលនៅក្នុងប្រជាជាតិទាំង ១០ នេះបើតាមប្រសាសន៍នៃមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល។ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/29822/asean-energy-demand-discussed/

ការផលិតប្រេង និងឧស្ម័នមិនទាន់រពឹងបាននៅមុនឆ្នាំ ២០១៨

ប្រេង និងឧស្ម័នបម្រុងរបស់កម្ពុជា នឹងមិនទំនងជាមានការផលិតណាមួយទេរហូតដល់ឆ្នាំ ២០១៨ នេះបើយោងតាមរបាយការណ៍មួយរបស់ BMI ដែលមានមូលដ្ឋាននៅទៅក្រុងឡុងដុង។ ...

Post Staff
http://www.phnompenhpost.com/business/oil-gas-production-not-expected-2018

ក្រសួង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​រាយការណ៍​ស្តុក​ប្រេង

ក្រសួងពាណិជ្ជកម្មកម្ពុជាតម្រូវឲ្យក្រុមហ៊ុននាំចូលឥន្ធនៈ និងហ្គាសនៅកម្ពុជាឲ្យរាយការណ៍ពីបរិមាណប្រេងឥន្ធនៈ និងហ្គាសដែលនៅសល់ក្នុងស្តុកឲ្យបានទៀងទាត់ និងសហការផ្តល់ព័ត៌មានឲ្យបានត្រឹមត្រូវពេលក្រុមការងារក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃ។ នេះបើតាមសេចក្តីជូនដំណឹង។ ...

ហ៊ គឹមសាយ
http://bit.ly/2bFasu3

កម្ពុជា​ នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ប្រជុំ​ប្រេង​កាត​អាស៊ាន ​នៅ​ខែ​ក្រោយ

មន្ត្រីជាន់ខ្ពស់របស់ក្រសួងរ៉ែ និងថាមពល បានប្រាប់កាសែត ខ្មែរថាមស៍ កាលពីថ្ងៃពុធ ឲ្យដឹងថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំសមាជិកក្រុមប្រឹក្សាប្រេងកាតអាស៊ាន លើកទី ៤២ (ASCOPE) ស្របពេលដែលប្រទេសនេះស្ថិតនៅក្នុងដំណើរការអភិវឌ្ឍនៃឧស្សាហកម្មប្រេង និងតម្លៃប្រេងជាសកលត្រូវបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ។ បើយោងតាម លោក ម៉េង ស័ក្តិធារ៉ា រដ្ឋលេខាធិការនៃក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា កិច្ចប្រជុំនេះនឹងត្រូវធ្វើឡើងនៅក្នុងខេត្តសៀមរាប ក្នុងខែកញ្ញា ខាងមុខនេះ និងមានការចូលរួមពីសមាជិកទាំងអស់ចំនួនដប់របស់ក្រុមហ៊ុនប្រេងកាតរដ្ឋដើម្បីពិភាក្សាអំពីបញ្ហាការអភិវឌ្ឍនៅក្នុងឧស្សាហកម្មប្រេងឥន្ធនៈនេះ។ ...

ម៉ៃ គុណមករា
http://bit.ly/2c98zIu

ប្រេង​ធ្លាក់​ថ្លៃ​​ ខណៈ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​កាន់តែ​ប្រឈម​ការ​ប្រកួត​ប្រជែង

តម្លៃប្រេងសាំងនៅកម្ពុជាធ្លាក់ចុះជាង ២០ ភាគរយចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ ខណៈតម្លៃប្រេងអន្តរជាតិរហូតមកដល់ពេលនេះធ្លាក់ចុះជាង ៥០ ភាគរយ។ ទោះបីយ៉ាងនេះក្តីក្រុមហ៊ុនដឹកជញ្ជូនបានអះអាងថាការធ្លាក់ចុះតម្លៃប្រេងនេះមិនជះឥទ្ធិពលខ្លាំងមកលើប្រតិបត្តិការរបស់ខ្លួនឡើយខណៈការប្រកួតប្រជែងកាន់តែច្រើន។ នេះបើតាមអ្នករកស៊ីនៅក្នុងឧស្សាហកម្មនេះ។ ផ្អែកលើសន្ទស្សន៍តម្លៃប្រេងគិតត្រឹមថ្ងៃទី ១៩ ខែសីហាដោយក្រសួងពាណិជ្ជកម្មតម្លៃប្រេងធម្មតាបានធ្លាក់ចុះ ២០,៤១ ភាគរយពី ៣៩៨០ រៀលក្នុងមួយលីត្រកាលពីខែមករា ២០១៦ មកនៅ ៣១៥០ រៀល។  ...

ចេង សុខហ័ង
http://bit.ly/2bs9xgu

ក្រុមហ៊ុន​តេលា​ពង្រីក​ឃ្លាំង​ស្តុក​ប្រេង ២០០ លាន​លីត្រ

ក្រុមហ៊ុនប្រេងឥន្ធនៈកម្ពុជាតេលាដែលជាក្រុមហ៊ុននាំចូល និងចែកចាយប្រេងឥន្ធនៈឈានមុខគេមួយរបស់កម្ពុជាបានប្រកាសថាខ្លួននឹងបង្កើនឃ្លាំងស្ដុកប្រេងសាំងរបស់ខ្លួនទ្វេដងដែលនឹងបង្កើនសមត្ថភាពស្តុករហូតដល់ ២០០ លានលីត្រ។ ...

កាសែតភ្នំពេញប៉ុស្តិ៍
http://bit.ly/2brQQu9

កិច្ចព្រមព្រៀង​ប្រេង​ប្លុក A ខិត​ជិត​ទៅ​រក​ការ​បញ្ចប់

ក្រុមប្រេង និងឧស្ម័នដែលចុះបញ្ជីនៅប្រទេសសិង្ហបុរី KrisEnergy កំពុងដើរឆ្ពោះទៅរកការបញ្ចប់កិច្ចព្រមព្រៀងរបស់ខ្លួនជាមួយរដ្ឋាភិបាលកម្ពុជាដែលនឹងត្រួសត្រាយផ្លូវឲ្យមានការបូមប្រេងពីតំបន់រ៉ែប្រេងប្លុក A នៅដែនសមុទ្រកម្ពុជាបន្ទាប់ពីការចរចានានាជុំវិញយុទ្ធសាស្រ្តបច្ចេកទេស និងរបបសារពើពន្ធត្រូវបានបញ្ចប់។ ...

Kali Kotoski
http://bit.ly/2biKIRR

Gas One ចាប់​យក​កំណើន​តម្រូវ​ការ​ឧស្ម័ន LPG

ក្រុមហ៊ុន Gas One (Cambodia) Co., Ltd ដែលទើបតែបង្កើតថ្មីមួយនៅកម្ពុជាមានបំណងទាញយកប្រយោជន៍ពីកំណើននៃការប្រើប្រាស់ឧស្ម័នឥន្ធនៈ (LPG) តាមរយៈការកំណត់ទិសដៅអភិវឌ្ឍន៍ដ៏ធំមួយដោយផ្តល់សេវាកម្មផ្នែកវិស្វកម្ម និងផ្គត់ផ្គង់។ នេះបើយោងតាមនាយកប្រតិបត្តិក្រុមហ៊ុនកាលពីថ្ងៃម្សិលមិញ។ ...

Kali Kotoski
http://bit.ly/2amsL44

ប្រទេសទីម័រជួយក្នុងការធ្វើសេចក្តីព្រាងច្បាប់ប្រេង

សេដ្ឋកិច្ចរបស់ប្រទេសទីម័រខាងកើតពឹងផ្អែកលើផលិតផលប្រេង និងឧស្ម័ន ហើយកម្ពុជាកំពុងស្វែងរកជំនួយពីប្រទេសអាស៊ីដ៏វ័យក្មេងជាងគេនេះ ជួយអភិវឌ្ឍន៍សេចក្តីព្រាងច្បាប់ប្រេងឥន្ធនៈរបស់ខ្លួន ដែលត្រូវបានរំពឹងថានឹងត្រូវបានអនុម័តជាច្បាប់ផ្លូវការដោយគណៈរដ្ឋមន្ត្រីនៅឆ្នាំក្រោយ។ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/27533/timor-s-help-in-draft-oil-law/

ក្រសួង​រ៉ែ​ និង​ថាមពល​ ​ពិគ្រោះ​យោបល់​​សេចក្តី​ព្រាង​ច្បាប់​ប្រេងកាត​ថ្មី​

ក្រសួងរ៉ែនិងថាមពលកាលពីម្សិលមិញបានបើកកិច្ចពិគ្រោះយោបល់ជាចំហមួយលើសេចក្តីព្រាងច្បាប់ប្រេងកាតថ្មីជាមួយបណ្តាសង្គមស៊ីវិលអង្គការមិនមែនរដ្ឋាភិបាលនិងស្ថាប័នដៃគូផ្សេងទៀតដែលបម្រើការងារក្នុងវិស័យប្រេងកាតដើម្បីទទួលបានធាតុចូលបន្ថែមមុនដាក់បញ្ជូនទៅទីស្ដីការគណៈរដ្ឋមន្ត្រីនៅចុងឆ្នាំនេះ។ ...

សុខ ចាន់
http://bit.ly/2aansXe

ដើមឆ្នាំ២០១៦ ​ការ​នាំចូល​ប្រេងឥន្ធនៈ​របស់​កម្ពុជា ធ្លាក់​ចុះ​​៣០ភាគរយ

ការនាំចូលប្រេងឥន្ធនៈរបស់កម្ពុជាបានធ្លាក់ចុះប្រមាណ ៣០ ភាគរយ នៅក្នុងរយៈពេលបីខែដំបូងឆ្នាំ២០១៦ នេះ ក្នុងប្រមាណ ៣០២.៧៧៦ តោន ធ្លាក់ចុះពី ៤៣៤.២៨៨តោន ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម។ ...

សុខ ចាន់
http://bit.ly/1UCiZd3

ប្រេងសាំង​លក់រាយ​ត្រូវ​បាន​កំណត់​តម្លៃ​អតិប្បរមា​

កាលពីម្សិលមិញ ក្រសួងពាណិជ្ជកម្មបានប្រកាសពីការកំណត់តម្លៃប្រេងសាំងដែលដាក់លក់នៅតាមស្ថានីយ៍ប្រេងឥន្ធនៈលក់រាយនៅទូទាំងប្រទេសពីថ្ងៃទី១២ដល់ថ្ងៃទី២១ខែមិថុនា ដោយកំណត់តម្លៃប្រេងអតិប្បរមាត្រឹម៣,៤៥០រៀលក្នុងមួយលីតសម្រាប់ប្រេងសាំងធម្មតា ៣,៥០០រៀលក្នុងមួយលីតសម្រាប់ប្រេងស៊ុបពែរ និង៣,១៥០រៀលសម្រាប់ប្រេងម៉ាស៊ូត។ ...

ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/fuel-price-caps-steady-crude-heating

តម្លៃប្រេងសាំងកើនឡើងសន្សឹមៗ

ប្រហែលជា៤ខែមកហើយបន្ទាប់ពីក្រសួងពាណិជ្ជកម្មបានអនុវត្តលើយន្តការកំណត់តម្លៃប្រេងដែលបានទម្លាក់តម្លៃប្រេងនៅតាមស្ថានីយ៍ទៅតាមការធ្លាក់ចុះនៅក្នុងទីផ្សារសាកលលោកកាលពីចុងខែមីនា តម្លៃប្រេងបានកើនមកតម្លៃពីមុនពេលអន្តរាគមន៍។ ...

Hor Kimsay
http://www.phnompenhpost.com/business/fuel-prices-steadily-increase

រុស្ស៊ី​ ពិចារណា​នាំ​ចូល​ប្រេង​ឆៅ​មក​ចម្រាញ់​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន

ប្រទេសរុស្ស៊ីកំពុងស្វែងរកការពង្រីកការនាំចេញប្រេងឆៅរបស់ខ្លួនទៅប្រទេសអាស៊ានដែលរួមទាំងកម្ពុជាផងដែរទោះបីកម្ពុជាស្ថិតនៅឆ្ងាយក្នុងការមានសមត្ថភាពចម្រាញ់ប្រេងក៏ដោយ។ ...

Kali Kotoski
http://bit.ly/22n5io1

ច្បាប់រ​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ថ្មី​នឹង​កើត​មាន​សម្រាប់​វិស័យ​រុករក​

ក្រសួងរ៉ែនិងថាមពលបានចុះហត្ថលេខាលើប្រកាសរួមមួយជាមួួយក្រសួងបរិស្ថានដើម្បីកាត់បន្ថយលក្ខខណ្ឌទាមទារសម្រាប់រវាយតម្លៃ ផលប៉ះពាល់បរិស្ថានក្នុងការអនុវត្តលើវិស័យរុករករ៉ែរូបវន្ថនិងវិស័យរុករកធនតូច។ ...

Kali Kotoski
http://www.phnompenhpost.com/business/new-eia-rules-mining

រោងចក្រចម្រាញ់ប្រេងទីមួយនឹងចាប់ផ្តើមដំណើរការសាងសង់ក្នុងពេលឆាប់ៗ

គម្រោង​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេង​តម្លៃ​ ៣​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ដែល​ជា​រោងចក្រ​ដំបូង​បង្អស់​នៅ​កម្ពុជា​ នឹង​ចាប់ផ្តើម​សាងសង់​នៅ​ក្នុង​ខែ​ តុលា​ឆ្នាំ​នេះ​ ហើយ​វា​នឹង​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​ ២០១៨​ នេះ​បើ ...

សុខ ចាន់
http://www.khmertimeskh.com/news/24607/first-oil-refinery-a-step-closer/

រដ្ឋាភិបាល​លុប​អាជ្ញាប័ណ្ណ​រុករក​ប្រេង​របស់ CPHL

រដ្ឋាភិបាល​កម្ពុជា​បាន​លុប​ចោល​អាជ្ញាប័ណ្ណ​រុករក​ប្រេង​​ក្នុង​សមុទ្រ​ របស់​ក្រុមហ៊ុន CPHL (Cambodia​) Co​. Ltd បន្ទាប់ពី​គម្រោង​នេះ​​បាន​បរាជ័យ​ក្នុង​ការ​បំពេញ​តាម​លក្ខខណ្ឌ​កិច្ច​ ព្រមព្រៀង​​ប្រេង​ឥន្ធនៈ​របស់​ខ្លួន​។​ នេះ​បើ​យោង​តាម​មន្ដ្រី​រដ្ឋាភិបាល​​។ ...

Cam McGrath
http://bit.ly/1ZaPSBd

ក្រុមហ៊ុន​បង្ហាញ​ពី​លទ្ធភាព​បញ្ចុះ​ថ្លៃ​​ ដឹក​ជញ្ជូន

ក្រុមហ៊ុន​ដែល​ផ្តល់​សេវា​ទាក់ទង​នឹង​ការ​ដឹក​ជញ្ជូន​នៅ​ក្នុង​ប្រទេស​ កម្ពុជា​បាន​បង្ហាញ​ពី​លទ្ធភាព​កាត់​បន្ថយ​ការ​ចំណាយ​លើ​ថ្លៃ​ដឹកជញ្ជូន​ ដើម្បី​ជួយ​បង្កើន​ប្រសិទ្ធភាព​ប្រកួត​ប្រជែង​ក្នុង​វិស័យ​ដឹក​ជញ្ជូន​របស់​ កម្ពុជា។ ...

ចេង សុខហ័ង
http://bit.ly/1Y4nZuj

រដ្ឋាភិបាល​ផ្តល់​ពេល​ ២ ឆ្នាំ​ឲ្យ Petrochemicals

រដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​ពេលវេលា​ឲ្យ​ក្រុមហ៊ុន​ Petrochemicals (Cambodia) Refinery Ltd ២៤ ខែ​ដើម្បី​សិក្សា​លទ្ធភាព​សាងសង់​បំពង់​បង្ហូរ​ប្រេង​ និង​ឧស្ម័ន​ពីរ​ក្នុង​ខេត្ត​ព្រះសីហនុ​។ នេះ​បើ​យោង​តាម​​លិខិត​​មួយ​បាន​ចុះហត្ថលេខា​ដោយ​លោក ប៊ុន អ៊ុយ រដ្ឋលេខាធិការ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​ចុះ​កាលបរិច្ឆេទ​ថ្ងៃ​ទី​​ ២៦ មេសា​ដែល​ឆ្លើយ​នឹង ...

Kali Kotoski
http://bit.ly/23kNgll

រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​សិក្សា​គម្រោង​បំពង់​បង្ហូរ​ប្រេង និង​ឧស្ម័ន

គណៈរដ្ឋមន្ត្រី​កម្ពុជា​បាន​អនុញ្ញាត​ជា​គោលការណ៍​​ឲ្យ​ក្រុមហ៊ុន​ Petrochemicals ​(Cambodia) Refinery Ltd ធ្វើការ​សិក្សា​លទ្ធភាព​លើ​គម្រោង​វិនិយោគ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​បំពង់ ​​បង្ហូរ​ប្រេង​ និង​ឧស្ម័ន និង​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​​បំពង់​បង្ហូរ​​ប្រេង ​និង​ឧស្ម័ន​​ពី​គម្រោង​ប្រេងកាត​ទាំងអស់​ក្នុង​ដែន​សមុទ្រ​កម្ពុជា​​បញ្ជូន ...

ភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/1Wsc2jc

រ៉ូយ៉ាល់​គ្រុប ​ពិភាក្សា​វិនិយោគ​បំពង់​បង្ហូរ​ប្រេង

ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​របស់​លោក គិត ម៉េង កំពុង​ចរចា​ជាមួយ​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​គ្រប់គ្រង​ដោយ​រដ្ឋ​របស់​ចិន​ពីរ​ ដើម្បី​ធ្វើការ​សិក្សា​លទ្ធភាព​សាងសង់​បំពង់​បង្ហូរ​ប្រេង​មួយ​ពី​ក្រុង​ ព្រះសីហនុ​មក​ទីក្រុង​ភ្នំពេញ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ដ្រី​​​ក្រសួង​រ៉ែ​ និង​ថាមពល​កម្ពុជា ...

ស ច័ន្ទដារ៉ា and Kali Kotoski
http://bit.ly/1qiiVr5

មន្ត្រី​រដ្ឋាភិបាល​ព្រមាន​ក្រុមហ៊ុន​រុករក​ប្រេង​ដែល​អសកម្ម

មន្ដ្រី​រដ្ឋាភិបាល​បាន​​ព្រមាន​កាលពី​ម្សិលមិញ​ថា​ក្រុមហ៊ុន​រុករក​ប្រេង​ និង​ឧស្ម័ន​ដែល​កំពុង​ប្រតិបត្តិការ​នៅ​​កម្ពុជា​ទាំងអស់​ត្រូវ​តែ​អនុវត្ត​ តាម​ការ​កំណត់​កិច្ចព្រមព្រៀង​​សម្បទាន​របស់​ពួកគេ​បើ​មិន​អ៊ីចឹង​ទេ​នឹង​ ប្រឈម​​ហានិភ័យ​ក្នុង​ការ​ដក​ហូត​​កិច្ចព្រមព្រៀង ...

ស ច័ន្ទដារ៉ា
http://bit.ly/1quYIPu

ក្រុមហ៊ុន​រុករក​ប្រេង និង​ឧស្ម័ន​របស់​វៀតណាម ផ្អាក​គម្រោង​រុករក ​ក្នុង​ប្លុក ១៥ នៅ​កម្ពុជា

ក្រុមហ៊ុន ​Petro Vietnam Exploration Production Corporation​ (PVEP)​ ជា​សមាជិក​នៃ​ក្រុមហ៊ុន​ប្រេង​ និង​ឧស្ម័ន​គ្រុប​របស់​ប្រទេស​វៀតណាម​ ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល​កម្ពុជា​ សម្រាប់​ការ​រុករក​ប្រេង​ និង​ឧស្ម័ន​សម្រាប់​ប្លុក​ទី​១៥​ បាន​ផ្អាក​គម្រោង​សិក្សា​ និង​រុករក​ប្រេង​ និង​ឧស្ម័ន​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស ...

ម៉ៃ គុណមករា
http://bit.ly/1WdPLpF

កម្ពុជា មិន​រំពឹង​ថា​ទទួល​បាន​ដំណក់​ប្រេង​ដំបូង​នៅ​ឆ្នាំ​២០១៨

ការ​ធ្លាក់​ថ្លៃ​ប្រេង​នា​ពេល​បច្ចុប្បន្ន​ គឺជា​ឧបសគ្គ​ចម្បង​ក្នុង​ការ​ពន្យារពេល​នៃ​ការ​សម្រេច​កិច្ចព្រមព្រៀង​ប្រេងកាត​ រវាង​ក្រុមហ៊ុន​ប្រេង​ និង​ឧស្ម័ន​របស់​ប្រទេស​សិង្ហ​បុរី​KrisEnergy​ជាមួយនឹង​ក្រសួង​ក្រសួង​រ៉ែ​ និង​ថាមពល​ ទាក់ទង​នឹង​ការ​យក​ប្រេង​នៅ​ប្លុក​ A​។​ នេះ​បើ ...

ម៉ៃ គុណមករា
http://bit.ly/1S2f0VW

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

UmPbE
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!