ប្រេង​ធ្លាក់​ថ្លៃ​​ ខណៈ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​កាន់តែ​ប្រឈម​ការ​ប្រកួត​ប្រជែង

តម្លៃប្រេងសាំងនៅកម្ពុជាធ្លាក់ចុះជាង ២០ ភាគរយចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ ខណៈតម្លៃប្រេងអន្តរជាតិរហូតមកដល់ពេលនេះធ្លាក់ចុះជាង ៥០ ភាគរយ។ ទោះបីយ៉ាងនេះក្តីក្រុមហ៊ុនដឹកជញ្ជូនបានអះអាងថាការធ្លាក់ចុះតម្លៃប្រេងនេះមិនជះឥទ្ធិពលខ្លាំងមកលើប្រតិបត្តិការរបស់ខ្លួនឡើយខណៈការប្រកួតប្រជែងកាន់តែច្រើន។ នេះបើតាមអ្នករកស៊ីនៅក្នុងឧស្សាហកម្មនេះ។ ផ្អែកលើសន្ទស្សន៍តម្លៃប្រេងគិតត្រឹមថ្ងៃទី ១៩ ខែសីហាដោយក្រសួងពាណិជ្ជកម្មតម្លៃប្រេងធម្មតាបានធ្លាក់ចុះ ២០,៤១ ភាគរយពី ៣៩៨០ រៀលក្នុងមួយលីត្រកាលពីខែមករា ២០១៦ មកនៅ ៣១៥០ រៀល។ …

ចេង សុខហ័ង
http://bit.ly/2bs9xgu