គ្រោះមហន្តរាយ

ជំងឺរាតត្បាត

សេចក្តី​ប្រកាស​របស់​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩

​នៅ​ថ្ងៃ​ទី​២០​ ខែឧសភា​ ឆ្នាំ​២០២០​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ ស្តី​ពី​វិធានការ​ការពារ​ជំងឺ​កូ​វី​ដ​១៩​។​ ក្នុង​សេចក្តី​ប្រកាស​នេះ​ គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩​ បាន​ធ្វើការ​កែសម្រួល​វិធានការ​ស្តី​ពី​ការ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

សេចក្ដីជូនដំណឹង​ ជូន​ដល់​ម្ចាស់​ភោជនីយដ្ឋាន​ និង​អាហារ​ដ្ឋា​ន​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​

​នៅ​ថ្ងៃ​ទី​១៨​ ខែឧសភា​ ឆ្នាំ​២០២០​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ទៅ​ដល់​ម្ចាស់​ភោជនីយដ្ឋាន​ និង​អាហារ​ដ្ឋា​ន​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​ អំពី​សេចក្តី​ប្រុង​ប្រយ័ត្ន​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​។​ សេចក្តីជូនដំណឹង ...

រដ្ឋបាលរាជធានីភ្នំពេញ

ទាញយក៖ pdf

សេចក្តី​អំពាវនាវ​ ស្តី​ពី​ការ​ត្រៀមលក្ខណៈ​សម្បត្តិ​របស់​សេវាកម្ម​សណ្ឋាគារ​ និង​សេវាកម្ម​ស្នាក់​នៅ​ទេសចរណ៍​ ក្នុង​ការ​ងើបឡើង​វិញ​ (Recovery)​ ក្រោយ​ជំងឺឆ្លង​រលាក​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ (Post​ Covid-19)

កាលពី​ថ្ងៃ​ទី​ ៨​ ខែឧសភា​ ឆ្នាំ​២០២០​ ក្រសួងទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ធ្វើការ​អំពាវនាវ​ដល់​ម្ចាស់​សណ្ឋាគារ​ និង​សេវាកម្ម​ស្នាក់​នៅ​ទេសចរណ៍​ទាំងអស់​ត្រៀមលក្ខណៈ​សម្បត្តិ​ ដោយ​ពង្រឹងគុណភាព​សេវាកម្ម​របស់​ខ្លួន​ឲ្យ​បាន​កាន់តែ​ប្រសើរ​ជាង​មុន​នៅ​ក្នុង​កំឡុង​ពេល​វិបត្តិ​ជំងឺ​កូ​វី​ដ ...

ក្រសួងទេសចរណ៍​

ទាញយក៖ pdf

សេចក្តីណែនាំ​ស្តី​ពី​ ការ​ការពារ​សុខភាព​ និង​ជីវភាព​របស់​បងប្អូន​ពលករ​ដែល​កំពុង​ស្នាក់​នៅ​ និង​ធ្វើការ​នៅ​បរទេស​ ឬ​បាន​វិល​ត្រលប់​មក​ភូមិកំណើត​វិញ​ក្នុង​កំឡុង​ពេល​ការ​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩

​នៅ​ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០២០​ ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ចេញ​សេចក្តីណែនាំ​មួយ​ស្តី​ពី​ការ​ការពារ​សុខភាព​ និង​ជីវភាព​របស់​បងប្អូន​ពលករ​ដែល​កំពុង​ស្នាក់​នៅ​ និង​ធ្វើការ​នៅ​បរទេស​ ឬ​បាន​វិល​ត្រលប់​មក​ភូមិកំណើត​វិញ​ក្នុង​កំឡុង​ពេល ...

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ទាញយក៖ pdf

​សេចក្តីណែនាំ​ស្តី​ពី​ការ​ព្យួរ​កិច្ចសន្យាការងារ​ និង​ការ​ផ្អាក​បង់​ភាគទាន​ ប​.​ស​.​ស​.​ សម្រាប់​រោងចក្រ​ សហគ្រាស​ គ្រឹះស្ថាន​ក្នុង​វិស័យ​កាត់ដេរ​ និង​ទេសចរណ៍​ ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩

នៅ​ថ្ងៃ​ទី​ ១៧​ ខែមេសា​ឆ្នាំ​ ២០២០​ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ចេញ​សេចក្តីណែនាំ​មួយ​ស្តី​ពី​នីតិវិធី​ដើម្បី​ស្នើ​សុំ​ការ​ព្យួរ​កិច្ចសន្យាការងារ​ និង​ការ​ផ្អាក​បង់​ភាគទាន​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ (​ប​.​ស​.​ស​.)​ សម្រាប់​រោងចក្រ​ សហគ្រាស ...

ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ

ទាញយក៖ pdf

រាជរដ្ឋាភិបាល​កម្ពុជា​បន្ត​អនុវត្ត​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ចូល​មក​កម្ពុជា​របស់​ជនបរទេស​ជា​បណ្តោះអាសន្ន​ រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី​

នៅ​ថ្ងៃ​ទី​១៦​ ខែមេសា​ ឆ្នាំ​២០២០​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ជម្រាប​ជូន​ ឯកឧត្តម​ លោក​ជំទាវ​ ឯកអគ្គរាជទូត​ លោក​ លោកស្រី​ អគ្គ​កុងស៊ុល​ និង​ កុងស៊ុល​កិត្តិយស​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​បរទេស​ អំពី​ការ​បន្ត​អនុវត្ត​វិធានការ​រឹត​បន្ដឹង​ការ​ធ្វើ​ដំណើរ​ និង​ការ​ផ្អាក​មិន ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

​សេចក្តីសម្រេច​ស្តី​ពី​ការ​បញ្ចប់​សព​ល​ភាព​បទបញ្ជា​លេខ​ ០២​ ប​.​ប​.​ ចុះ​ថ្ងៃ​ទី​ ០៩​ ខែមេសា​ ឆ្នាំ​២០២០​ ស្តី​ពី​ការ​ដាក់​កំហិត​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​ក្នុង​គោលដៅ​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩​

នៅ​ថ្ងៃ​ទី​១៦​ ខែមេសា​ ឆ្នាំ​២០២០​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តីសម្រេច​ បញ្ចប់​សព​ល​ភាព​បទបញ្ជា​លេខ​ ០២​ ប​.​ប​.​ ចុះ​ថ្ងៃ​ទី​ ០៩​ ខែមេសា​ ឆ្នាំ​២០២០​ ស្តី​ពី​ការ​ដាក់​កំហិត​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​ក្នុង​គោលដៅ​ទប់ស្កាត់​ការ​រាតត្បាត ...

រាជរដ្ឋាភិបាលកម្ពុជា

ទាញយក៖ pdf

សុន្ទរកថា​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពិសេស​លេ​ី​ក​ទី​៣៦​ បើក​កិច្ចប្រជុំ​ពិសេស​ស្តី​ពី​បញ្ហា​ជំងឺ​កូ​វី​ដ​-១៩

​នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ខែមេសា​ ឆ្នាំ​២០២០​ នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​មេដឹកនាំ​អាស៊ាន​ដទៃ​ទៀត​ បាន​បើក​កិច្ចប្រជុំ​ពិសេស​ស្តី​ពី​បញ្ហា​បង្ក​ឡើង​ដោយ​ជំងឺ​កូ​វី​ដ​១៩​ ដែល​កិច្ចប្រជុំ​នេះ​ធ្វើ ...

រាជរដ្ឋាភិបាលកម្ពុជា

ទាញយក៖ pdf

​សេចក្តីណែនាំ​ស្តី​ពី​វិធានការ​ការពារ​ការ​ចម្លង​វីរុស​កូ​វី​ដ​១៩​ចំពោះ​ម្ចាស់​រថយន្ត​និង​អ្នក​ធ្វើ​ដំណើរ​ដោយ​មធ្យ​បាយ​ដឺ​ក​ជញ្ជូន​រួម​ ដែល​ផ្ទុក​អ្នកដំណើរ​ច្រើន​លើស​ពី​១០​នាក់​

​នៅ​ថ្ងៃ​ទី​០៥​ ខែមេសា​ឆ្នាំ​២០២០​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តីណែនាំ​មួយ​ស្តី​ពី​វិធានការ​ ការពារ​ការ​ចម្លង​ វីរុស​កូ​វី​ដ​១៩​ ចំពោះ​ម្ចាស់​រថយន្ត​និង​អ្នក​ធ្វើ​ដំណើរ​ដោយ​មធ្យ​បាយ​ដឺ​ក​ជញ្ជូន​រួម​ ដែល​ផ្ទុក​អ្នកដំណើរ​ច្រើន​លើស​ពី​១០ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

សេចក្តីណែនាំ​ស្តី​ពី​វិធានការ​ការពារ​ការ​ចម្លង​វីរុស​កូ​វី​ដ​១៩​ នៅ​តាម​កន្លែង​កាត់សក់​ ថែរក្សា​ស​ម្ភ​ស្ស​ និង​សេវា​ពាក់ព័ន្ធ​ផ្សេងៗ​

​នៅ​ថ្ងៃ​ទី​ ០៥​ ខែមេសា​ឆ្នាំ​ ២០២០​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តីណែនាំ​ ស្តី​ពី​វិធាន​ការណ៍​បង្ការ​ការពារ​ការ​ចម្លង​វីរុស​កូ​វី​ដ​១៩​ សម្រាប់​ហាង​កាត់សក់​ ហាង​ធ្វើ​សក់​ និង​សេវាកម្ម​ពាក់ព័ន្ធ​។​ វិធាន​ការណ៍​នេះ​មាន​គោលបំណង​ ទប់ស្កាត់​ការ​រីក​រាលដាល​នៃ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ពី​ក្រសួងសុខាភិបាល​ ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​លើក​ទី​៣​របស់​ក្រុមការងារ​ឆ្លើយ​តប​នឹង​វីរុស​កូ​រ៉ូ​ណា​

នៅ​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​លើក​ទី​៣​របស់​ក្រុមការងារ​ឆ្លើយ​តប​នឹង​វីរុស​កូ​រ៉ូ​ណា​។​ ក្នុង​សេចក្តី​ប្រកាស​នេះ​ ក្រសួងសុខាភិបាល​បាន​ចេញ​នូវ​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

សេចក្ដី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ពង្រឹង​ការ​តាមដាន​ និង​វិធានការ​ឆ្លើយ​តប​ទៅ​នឹង​ករណី​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី​

​នៅ​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្តី​ពី​ពង្រឹង​ការ​តាមដាន​ និង​វិធានការ​ឆ្លើយ​តប​ទៅ​នឹង​ករណី​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី​។​ វិធានការ​នេះ​ត្រូវ​បាន​ដាក់​ឡើង​ស្រប​ពេល ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

សេចក្ដី​ជូន​ព័ត៌មាន​ស្ដី​ពី​លទ្ធផល​តេស្ត​ជា​ផ្លូវការ​នៃ​ភាព​អវិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​ថ្មី​ (COVID-19)​ លើ​អ្នក​ទេសចរណ៍​តាម​នាវា​មានឈ្មោះ​ថា​ វេ​ស្ទី​ដាម​ ដែល​ជា​កម្មសិទ្ធិ​របស់​ ហូ​ឡង់​-​អា​ម៉េ​រិ​កាឡា​ញ​ នៅ​ខេត្ត​ព្រះ​សីហ​នុ​

​នៅ​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្ដី​ជូន​ព័ត៌មាន​មួយ​ស្ដី​ពី​លទ្ធផល​តេស្ត​ជា​ផ្លូវការ​លើ​អ្នក​ទេសចរណ៍​តាម​នាវា​មានឈ្មោះ​ថា​ វេ​ស្ទី​ដាម​ ដែល​ជា​កម្មសិទ្ធិ​របស់​ ហូ​ឡង់​-​អា​ម៉េ​រិ​កា​ ឡាញ​ នៅ​ខេត្ត ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​ ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​របស់​ក្រុមការងារ​ឆ្លើយ​តប​ការ​រាតត្បាត​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី​

​នៅ​ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ ឆ្នា​២០២០​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​របស់​ក្រុមការងារ​ឆ្លើយ​តប​ការ​រាតត្បាត​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី​។​ កិច្ចប្រជុំ​នេះ​ បាន​ពី​ភា​ក្សា​ពី​វិធានការ​ដើម្បី​ទប់ស្កាត់​ និង​ បញ្ហា​ពាក់​ព ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ស្តី​ពី​វិធាន​ការណ៍​ការពារ​ ជំងឺ​រលាក​សួត​ មិន​ស្គាល់​អត្តសញ្ញាណ​

​នៅ​ថ្ងៃ​ទី​ ១០​ ខែមករា​ ឆ្នាំ​២០២០​ ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចេញផ្សាយ​សេចក្តី​ជូន​ព័ត៌មាន​មួយ​ស្តី​ពី​វិធាន​ការណ៍​ការពារ​ ជំងឺ​រលាក​សួត​ មិន​ស្គាល់​អត្តសញ្ញាណ​ ជូន​ដល់​សាធារណជន​ទាំងអស់​ ជា​ពិសេស​អ្នក​ដែល​មាន​គម្រោង​ធ្វើ​ដំណើរ​ទៅ​ ឬ​ត្រលប់​មក ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

nWA8x
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!