សុខ​ភាព​សា​ធា​រណៈ

បញ្ហាសុខភាពជាអាទិភាព

​សេចក្តី​ប្រកាស​ព័ត៌មាន​​៖ ​ក្រុមហ៊ុន​អាជីវកម្ម​នាំ​ចូល​ ចែកចាយ​ និង​ផ្គត់ផ្គង់​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក​ និង​កុមារ​

​នៅ​ថ្ងៃ​ទី​ ២៨​ ខែកក្កដា​ ឆ្នាំ​២០២០​ ក្រសួងពាណិជ្ជកម្ម​ធ្វើការ​ជម្រាប​ជូន​ដល់​ក្រុមហ៊ុន​អាជីវកម្ម​នាំ​ចូល​ ចែកចាយ​ និង​ផ្គត់ផ្គង់​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក​ និង​កុមារ​ទាំងអស់​ ឲ្យ​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​ច្បាប់​ និង​ឯកសារ​គតិ​យុ​ត្ត​ ដែល​កំពុង​មាន​ជា​ធរមាន​នៅ ...

ក្រសួងពាណិជ្ជកម្ម​

ទាញយក៖ pdf

រាជរដ្ឋាភិបាល​កម្ពុជា​បន្ត​អនុវត្ត​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ចូល​មក​កម្ពុជា​របស់​ជនបរទេស​ជា​បណ្តោះអាសន្ន​ រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី​

នៅ​ថ្ងៃ​ទី​១៦​ ខែមេសា​ ឆ្នាំ​២០២០​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ជម្រាប​ជូន​ ឯកឧត្តម​ លោក​ជំទាវ​ ឯកអគ្គរាជទូត​ លោក​ លោកស្រី​ អគ្គ​កុងស៊ុល​ និង​ កុងស៊ុល​កិត្តិយស​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​បរទេស​ អំពី​ការ​បន្ត​អនុវត្ត​វិធានការ​រឹត​បន្ដឹង​ការ​ធ្វើ​ដំណើរ​ និង​ការ​ផ្អាក​មិន ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

​សេចក្តីសម្រេច​ស្តី​ពី​ការ​បញ្ចប់​សព​ល​ភាព​បទបញ្ជា​លេខ​ ០២​ ប​.​ប​.​ ចុះ​ថ្ងៃ​ទី​ ០៩​ ខែមេសា​ ឆ្នាំ​២០២០​ ស្តី​ពី​ការ​ដាក់​កំហិត​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​ក្នុង​គោលដៅ​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩​

នៅ​ថ្ងៃ​ទី​១៦​ ខែមេសា​ ឆ្នាំ​២០២០​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តីសម្រេច​ បញ្ចប់​សព​ល​ភាព​បទបញ្ជា​លេខ​ ០២​ ប​.​ប​.​ ចុះ​ថ្ងៃ​ទី​ ០៩​ ខែមេសា​ ឆ្នាំ​២០២០​ ស្តី​ពី​ការ​ដាក់​កំហិត​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​ក្នុង​គោលដៅ​ទប់ស្កាត់​ការ​រាតត្បាត ...

រាជរដ្ឋាភិបាលកម្ពុជា

ទាញយក៖ pdf

វិធានការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​រ៉ូ​ណា​ (​កូ​វី​ដ​-១៩)

ដើម្បី​កាត់​បន្ថយ​ និង​ទប់ស្កាត់​ការ​ចម្លង​នៃ​វីរុស​កូ​រ៉ូ​ណា​ (​កូ​វី​ដ​-១៩)​ និង​ស្រប​តាម​វិធានការ​នានា​របស់​បណ្តា​ប្រទេស​អាស៊ាន​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ដាក់​វិធានការ​រឹត​បន្តឹង​ជា​បណ្តោះអាសន្ន​ ការ​ចូល​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ បន្ថែម​ពីលើ​វិធានការ​របស់ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីជូនដំណឹង៖ ក្រសួងសុខាភិបាលនឹងប្រើប្រាស់សណ្ឋាគារ Great Duke ជាមន្ទីរពេទ្យសម្រាប់អ្នកជំងឺកូវីដ១៩

នៅថ្ងៃទី ១៧ ខែមីនា ក្រសួងសុខាភិបាល និងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងក្នុងការប្រើប្រាស់សណ្ឋាគារ Great Duke (អតីតសណ្ឋាគារ អាំងទែរកុងទីណង់តាល់) ជាមន្ទីរពេទ្យសម្រាប់ត្រួតពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺ Covid-19 ។ វិធានការនេះធ្វើឡើងដើម្បីបញ្ចៀសនូវការចម្លងក្នុងសហគមន៍ជាយថាហេតុ។ ​ ...

ក្រសួងសុខាភិបាល​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ស្តី​ពី​ការ​រក​ឃើញ​០៦​ករណី​ថ្មី​ទៀត​ ជា​បុរស​ជនជាតិ​ខ្មែរឥស្លាម​ដែល​វិល​ត្រឡប់​មក​ពី​ចូលរួម​ពិ​ធ៌​សាសនា​ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ និង​ ០៣​ ករណី​ថ្មី​ ជា​បុរស​ជនជាតិ​ម៉ា​ឡេ​ស៊ី​ វិជ្ជមាន​វីរុស​កូ​ទី​ជ​១៩

នៅ​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២០​ ក្រសួងសុខាភិបាល​បាន​ចេញ​ សេចក្តី​ប្រកាស​មួយ​ស្តី​ពី​ការ​រក​ឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​ថ្មី​ ០៩​ករណី​ ដែល​ក្នុង​នោះ​មាន​ ០៦​ករណី​ ជា​បុរស​ជនជាតិ​ខ្មែរឥស្លាម​ដែល​វិល​ត្រឡប់​មក​ពី​ចូលរួម​ពិ​ធ៌ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ដល់​សមាគម​ឧស្សាហកម្ម​ទេសចរណ៍​ និង​ប្រតិបត្តិ​ករ​ទេសចរណ៍​ ឲ្យ​អនុវត្ត​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល​ ស្តី​ពី​ការ​ដាក់​បម្រាម​ផ្អាក​ជនបរទេស​ចូល​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ថ្ងៃ​ទី​ ១៤​ ខែមីនា​ ឆ្នាំ​២០២០​ ក្រសួងទេសចរណ៍​បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​ជូនដំណឹង​ នៅ​ថ្ងៃ​ដដែល​ ​ដល់​សមាគម​ឧស្សាហកម្ម​ទេសចរណ៍​ ប្រតិបត្តិ​ករ​ទេសចរណ៍​ពិសេស​ ការី​ទេសចរណ៍​ដែល​ទទួល​កញ្ចប់​ទស្សនកិច្ច​ពី​ទីផ្សារ​ទេសចរណ៍​អឺរ៉ុប​ និង​អា ...

ក្រសួងទេសចរណ៍

ទាញយក៖ pdf

​សេចក្ដី​ប្រកាស​ព័ត៌មាន​៖​ ការ​ផ្អាក​ការ​សិក្សា​ជា​បណ្ដោះអាសន្ន​ នៅ​តាម​គ្រឹះស្ថានសិក្សា​សាធារណៈ​ និង​ឯកជន​ពី​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា​ ដល់​ថ្នាក់ឧត្ដម​សិក្សា​ នៅ​ក្រុង​សៀមរាប​ខេត្តសៀមរាប​

​នៅ​ថ្ងៃ​ទី​៧​ ខែ​មីនា​ឆ្នាំ​២០២០​ ក្រសួង​អប់រំ​ យុវជន​និង​កីឡា​បាន​ចេញ​នូវ​សេចក្តី​ប្រកាស​មួយ​នៅ​លើ​ទំព័រ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ខ្លួន​ស្តី​ពី​ការ​ផ្អាក​ការ​សិក្សា​ជា​បណ្ដោះអាសន្ន​ នៅ​តាម​គ្រឹះស្ថានសិក្សា​សាធារណៈ​ និង​ឯកជន​ពី​ថ្នាក់​ម ...

ក្រសួងអប់រំ យុវជននិងកីឡា

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ករណី​វិជ្ជមាន​វីរុស​កូ​រី​ដ​១៩​លើ​បុរស​ជនជាតិ​ខ្មែរ​វ័យ​៣៨​ឆ្នាំ​ម្នាក់​នៅ​ខេត្តសៀមរាប​

នៅ​ថ្ងៃ​ទី​ ៧​ ខែមីនា​ឆ្នាំ​ ២០២០​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​នៅ​លើ​គេហទំព័រ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ខ្លួន​ដែល​និយាយ​អំពី​ករណី​វិជ្ជមាន​វីរុស​កូ​រី​ដ​១៩​ លើ​បុរស​ជនជាតិ​ខ្មែរ​អាយុ​ ៣៩​ ឆ្នាំ​ដែល​មាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​បុរស ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលលើវិធានការឆ្លើយតប ការការពារ និងការត្រៀមអន្តរាគមន៍លើការចម្លងជំងឺកូវីដ១៩ (COVID-19) និងជំងឺឆ្លងផ្សេងៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា

នៅ​ថ្ងៃ​ទី​០២​ ខែមីនា​ ឆ្នាំ​២០២០​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​លើ​វិធានការ​ឆ្លើយ​តប​ ការ​ការពារ​ និង​ការ​ត្រៀម​អន្តរាគមន៍​លើ​ការ​ចម្លងជំងឺ​កូ​វី​ដ​១៩​ និង​ជំងឺឆ្លង​ផ្សេងៗ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​លើ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ខ្លួន ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល​លើ​ការ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ និង​វិធានការ​បង្ការ​ការ​ឆ្លង​ជំងឺ​គ្រុនផ្តាសាយ​បក្សី​ H5N1

​នៅ​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​អំពី​ការ​ប្រុង​ប្រយ័ត្ន​ និង​វិធានការ​បង្ការ​ការ​ឆ្លង​ជំងឺ​គ្រុនផ្តាសាយ​បក្សី​ H5N1​ ដែល​បាន​ផ្ទុះ​ឡើង​នៅ​ខេត្ត​ត្រា​ ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០២០​។​ វិធានការ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

សេចក្តី​ប្រកាស​របស់​ស្ថានទូត​ជប៉ុន​ស្តី​ពី​ការ​ផ្តល់​ជំនួយ​របស់​រដ្ឋាភិបាល​ជ​បុ​៉​ន​សំរាប់​ការ​ស្ថាបនា​ប្រព័ន្ធ​ធារាសាស្ត្រ​ សុខភាព​មាតា​និង​ទារក​ និង​អនាម័យ​ និង​ការ​កសាង​សមត្ថភាព​យុវជន​

​នៅ​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ស្តី​ពី​ការ​ផ្តល់​ជំនួយ​របស់​រដ្ឋាភិបាល​ជ​បុ​៉​ន​សំរាប់​ការ​ស្ថាបនា​ប្រព័ន្ធ​ធារាសាស្ត្រ​ សុខភាព​មាតា​និង​ទារក​ និង​អនាម័យ​ និង​ការ​កសាង​សមត្ថភាព​យុវជន ...

ស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

ទាញយក៖ pdf

វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​៖​ បច្ចុប្បន្នភាព​អំពី​ សកម្មភាព​ពាក់ព័ន្ធ​នឹង​វីរុស​កូ​រ៉ូ​ណា​ថ្មី​ (COVID-19)​ គិត​ត្រឹម​ ថ្ងៃ​ទី​ ២៥​ កុម្ភៈ​ ២០២០

​នៅ​ថ្ងៃ​ទី​ ២៥​ ខែកុម្ភៈ​ ឆ្នាំ​ ២០២០​ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ (IPC)​ បាន​ចេញ​ប្រកាស​មួយ​ស្តី​ពី​បច្ចុប្បន្នភាព​អំពី​ សកម្មភាព​ពាក់ព័ន្ធ​នឹង​វីរុស​កូ​រ៉ូ​ណា​ថ្មី​ (COVID-19)​។​ ដោយ​បាន​ប្រើប្រាស់​សមត្ថភាព​មន្ទីរពិសោធន៍​ មាន​ជីវ​សុវត្ថិភាព​កម្រិត​ទៅ​៣​ (BLS-3-level)​ រួម​ជាមួយ​ការ ...

វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​បច្ចុប្បន្នភាព​សុខភាព​អ្នកជំងឺ​ដំណើរ​តាម​នាវា​ខ្នាត​ធំ​វេ​ស្ទឺ​ដាម​នៅ​រាជធានី​ភ្នំពេញ​ និង​ខេត្ត​ព្រះ​សីហ​នុ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​ ១៩​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ធ្វើ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​បច្ចុប្បន្នភាព​សុខភាព​អ្នកជំងឺ​ដំណើរ​តាម​នាវា​ខ្នាត​ធំ​វេ​ស្ទឺ​ដាម​នៅ​លើ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ខ្លួន​។​ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ក្រសួង​បាន ...

ក្រសួងសុខាភិបាល​

ទាញយក៖ pdf

​សេចក្ដី​ប្រកាស​ព័ត៌មាន​ ស្ដី​ពី​ ករណី​វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​ថ្មី​ ១​ករណី​ នៅ​ខេត្ត​ព្រះ​សីហ​នុ​ និង​ វិធានការ​ការពារ​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី​ (2019-nCoV)

ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សូម​ជម្រាប​ជូន​សាធារណជន​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា​ គិត​មក​ត្រឹម​ម៉ោង​៣​រសៀល​ នៃ​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០២០​នេះ​ ក្រសួង​បាន​ស្រាវជ្រាវ​រក​ឃើញ​ និង​មានការ​បញ្ជាក់​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​នូវ​ករណី​វិជ្ជមាន​វីរុស​កូ​រ៉ូ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

ជប៉ុនផ្តល់ ១៣៤,៥២៦ ដុល្លារអាមេរិក សម្រាប់គម្រោងពង្រឹងប្រព័ន្ធថែទាំសុខភាពបឋមមាតា និងទារកនៅខេត្តកំពង់ចាម

កាលពីថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០១៦ រាជរដ្ឋាភិបាលជប៉ុនបានយល់ព្រមផ្តល់ ១៣៤,៥២៦ ដុល្លារអាមេរិក ដល់អង្គការមូលនិធិជប៉ុន PHJ។ កិច្ចសន្យាផ្តល់ជំនួយ ក្រោមគ្រោងការណ៍នៃ “ជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន”  ត្រូវបានចុះហត្ថលេខា ដោយឯកឧត្តម គូម៉ាម៉ារ៉ូ យូជិ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង លោកស្រី ណាកាតា យូស៊ីមិ នាយិកាប្រចាំប្រទេសអង្គការមូលនិធិជប៉ុន PHJនៅស្ថានទូតជប៉ុន ដើម្បីអនុវត្តន៍ “គម្រោងពង្រឹងប្រព័ន្ធថែទាំសុខភាពមាតា និងទារកនៅខេត្តកំពង់ចាម”។ ...

ស្ថានទូតជប៉ុននៅកម្ពុជា

ទាញយក៖ pdf

ការ​រក​ឃើញ​ករណី​ថ្មី​ទី​៩​ នៃ​ជំងឺផ្តាសាយបក្សី​លើ​មនុស្ស​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៤

ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សូម​ជម្រាប​ជូន​ដល់​សាធារណៈជន​ជ្រាប​ថា​ មាន​ករណី​ជំងឺផ្តាសាយបក្សី​ចំនួន​១​ករណី​ថ្មី​ទៀត​ មក​ពី​ខេត្តកំពត​ ត្រូវ​បាន​អះអាង​បញ្ជាក់​ថា​ វិជ្ជមាន​វីរុស​ផ្តាសាយ​បក្សី​ H5N1​។​ ...

ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Mgsb9
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!