សេចក្ដីជូនដំណឹង​ ជូន​ដល់​ម្ចាស់​ភោជនីយដ្ឋាន​ និង​អាហារ​ដ្ឋា​ន​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​

​នៅ​ថ្ងៃ​ទី​១៨​ ខែឧសភា​ ឆ្នាំ​២០២០​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ទៅ​ដល់​ម្ចាស់​ភោជនីយដ្ឋាន​ និង​អាហារ​ដ្ឋា​ន​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​ អំពី​សេចក្តី​ប្រុង​ប្រយ័ត្ន​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​។​ សេចក្តីជូនដំណឹង​នេះ​បាន​បន្ត​ថា​ បើ​ភោជនីយដ្ឋាន​ និង​អាហារ​ដ្ឋា​ន​ណា​មិន​អនុវត្ត​តាម​សេចក្តីជូនដំណឹង​ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បិទ​អាជីវកម្ម​ជា​បណ្តោះអាសន្ន​។​

រដ្ឋបាលរាជធានីភ្នំពេញ

ទាញយក៖ pdf