ក្រុង

ភ្នំពេញ

កំពង់ផែ​ភ្នំពេញ​បង្កើត​កន្លែង​ជួសជុល​កុងតឺន័រ​ផ្ទាល់

កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ​ (​PPAP) ដែល​ជា​ក្រុមហ៊ុន​ចុះ​បញ្ជី​​នៅ​ផ្សា​មូលបត្រ​កម្ពុជា​​បាន​ប្រកាស​​​កាលពី​ថ្ងៃ​អង្គារ​ថា​ខ្លួន​បាន​ធ្វើ​ដៃគូ​ជាមួយ​​ក្រុមហ៊ុន វៀត ​សាក់ ​ផត​ សឺវីស (ខេមបូឌា) ​ខូអិលធីឌី របស់​ប្រទេស​វៀតណាម​​ដើម្បី​បង្កើត​កន្លែង​ដើម្បី​ផ្ដល់​សេវាកម្ម​ថែទាំ​ និង ...

ហ៊ គឹមសាយ
http://bit.ly/2dTO0hn

អ្នក​ជំនាញ​មាន​សុទិដ្ឋិ​និយម​អំពី​តំបន់​ស្វាយជ្រុំ ខណៈ​ការ​សាងសង់​បុរី​បាន​ចាប់​ផ្តើម​នៅ​តំបន់​នេះ

តំបន់​ស្វាយជ្រុំ ជា​ទី​កន្លែង​ដែល​រដ្ឋាភិបាល​គ្រោង​ សាង​សង់​ស្ពាន​ពី​ត្រើយ​ខាង​លិច​នៃ​ទន្លេ​មេគង្គ ឆ្ពោះ​ទៅ​កាន់​ត្រើយ​ខាង​កើត​គឺ​នៅ​ចំ​តំបន់​នេះ​ផ្ទាល់​កំពុង​ស្ថិត​ក្នុង​ក្រសែ​ភ្នែក​អ្នក​វិនិយោគ ដែល​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​នៅ​តំបន់​នេះ​បាន​ចាប់​កញ្ជ្រោល ...

ស៊ីវ ម៉េង
http://bit.ly/2cMzWZL

ជនសង្ស័យ​ច្រើន​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​រឿង​បំផ្ទុះ​គ្រាប់បែក​នៅ​ភ្នំពេញ

ពីរ​សប្តាហ៍​បន្ទាប់ពី​មាន​ការ​វាយប្រហារ​គ្រាប់បែក​នៅក្នុង​រាជធានី​ភ្នំពេញ​​ដែល​​ធ្វើឲ្យ​មនុស្ស​ ៤ នាក់​រងរបួស​នោះ​ត្រូវ​បាន​មន្រ្តី​នគរបាល​បញ្ជាក់​ថា​មាន​ជនសង្ស័យ​យ៉ាង​ហោច​ ៥ ​នាក់​​ត្រូវ​បាន​​​​ឃាត់​ខ្លួន​​គិត​ចាប់​តាំង​ពី​ថ្ងៃ​អង្គារ ...

ម៉ិច ដារ៉ា និង ឃុត សុភចរិយា
http://bit.ly/2diG7kc

រោងចក្រផលិតអគ្គិសនីពីរទៀតត្រូវបានគ្រោងទុក

រោងចក្រផលិតអគ្គិសនីថ្មីចំនួន ២ កំពុងត្រូវបានគ្រោងទុកសម្រាប់កម្ពុជា ក្នុងនោះដែរ រោងចក្រអគ្គិសនីដើរដោយថាមពលបំលែងពីការដុតសំរាម ដែលមានតម្លៃ ១៦៧ លានដុល្លារ នឹងត្រៀមសម្រាប់ទីក្រុងភ្នំពេញ ហើយរោងចក្រអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ នឹងត្រៀមសម្រាប់ខេត្តសៀមរាប នេះបើយោងតាមការប្រកាសរបស់ក្រសួងទេសចរណ៍។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងតាមគេហទំព័រហ្វេសបុកកាលពីម្សិលមិញ ក្រសួងបានបង្ហាញថា គម្រោងសម្រាប់រោងចក្រថ្មីនេះ នឹងដំណើរការដោយក្រុមហ៊ុន Quadran International ដែលជាក្រុមហ៊ុនថាមពលបៃតងរបស់បារាំង ក្នុងភាពជាដៃគូជាមួយនឹងក្រុមហ៊ុន Shanghai SUS Environment ដែលជាក្រុមហ៊ុនចិន ជំនាញខាងឡដុតសំរាម។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/29970/two-new-power-plants-planned/

សាលា​ក្រុង​រក​វិធី​ដោះស្រាយ​បញ្ហា​សំរាម​ជិត​ផ្សារ​ដើមគ

សាលារាជធានីកាលពីម្សិលមិញបានប្រជុំជាមួយភាគីពាក់ព័ន្ធដើម្បីរកដំណោះស្រាយលើបញ្ហាសំរាមនៅលើផ្លូវមុនីរ៉េតក្បែរផ្សារដើមគក្រោយពេលទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋ។ ...

នៀម ឆេង
http://bit.ly/2csXaBa

បុណ្យអុំទូកឆ្នាំ​នេះ​នឹង​ធ្វើ​ឡើង ​បើ​ទោះ​បី​​ទឹក​​សល់​កម្ពស់ ​២​ម៉ែត្រ​

បន្ទាប់ពីបានផ្អាកពិធីបុណ្យអុំទូកកាលពីឆ្នាំមុនដោយសារទឹកមិនគ្រប់គ្រាន់លោកនាយករដ្ឋមន្ត្រីបានប្រកាសនៅថ្ងៃម្សិលមិញថាយ៉ាងណាក៏ដោយព្រះរាជពិធីបុណ្យនេះនឹងប្រារព្ធធ្វើឡើងនៅក្នុងឆ្នាំនេះ បើទោះបីជាទឹកនៅក្នុងទន្លេសល់កម្ពស់ ២ម៉ែត្រក៏ដោយ។ លោក ហ៊ុន សែន បានថ្លែងដូចនេះក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យបញ្ញាជាតិ នៅថ្ងៃចន្ទ ម្សិលមិញនេះ ដោយលោកបានបញ្ជាក់ថា៖«ទោះបីជាយ៉ាងណាក៏ដោយ ឆ្នាំនេះត្រូវតែធ្វើពិធីអុំទូកហើយ។ ទឹកនៅសល់តែ ២ម៉ែត្រក៏អុំដែរ»។ ...

មុំ គន្ធា
http://bit.ly/2czhYV7

ទឹកប្រាក់​មិន​បាន​បង់​ថ្លៃ​ប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ​ ​កើនឡើង​ដល់​ជិត ២០ លាន​ដុល្លារ

ទឹកប្រាក់ដែលពលរដ្ឋ និងក្រុមហ៊ុនអាជីវកម្មផ្សេងៗមិនបានបង់ជូនក្រុមហ៊ុនស៊ីនទ្រីដែលជាក្រុមហ៊ុនប្រមូលសំរាមនៅរាជធានីភ្នំពេញបានកើនឡើងជិតដល់ ២០ លានដុល្លារហើយគិតមកដល់ពេលនេះ។ នេះបើតាមអ្នកចាត់ការក្រុមហ៊ុនស៊ីនទ្រីដែលបានលើកឡើងក្នុងជំនួបជាមួយគណៈអភិបាលរាជធានីភ្នំពេញកាលពីម្សិលមិញ។ ...

នៀម ឆេង
http://bit.ly/2cCQBsW

ធ្វើផ្លូវ​មួយ​ខ្សែ​កាត់បឹង​កក់ដើម្បី​បញ្ចៀស​ការ​កកស្ទះ

សាលារាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញបានប្រកាសជាផ្លូវការពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការសាងសង់ផ្លូវមួយខ្សែពីតំបន់បឹងកក់ពុះកាត់របងវិហារឥស្លាមដែលកំពុងមានភាពចម្រូងចម្រាស់ទៅកាន់មហាវិថីព្រះមុនីវង្ស ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងការលិចទឹកនៅតំបន់នោះ។ តាំងពីឆ្នាំ២០១២ សាលារាជធានី ធ្លាប់លើកឡើងពីគម្រោងធ្វើផ្លូវពុះកាត់របងវិហារឥស្លាមអាល់សាកាល់ភ្នំពេញ ក្នុងតំបន់បឹងកក់ នេះ ដោយអះអាងថា មានការឯកភាពពីអ្នកកាន់កាប់ដីវិហារនេះរួចហើយ មានលោក អូស្មាន ហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារ និងលោក វ៉ាន់ ម៉ាត់ ប្រធានសមាគមខ្មែរឥស្លាមកម្ពុជា។ ប៉ុន្តែសាសនិកឥស្លាម និងនិស្សិតមូស្លីមកម្ពុជា មួយចំនួន បានជំទាស់នឹងគម្រោងធ្វើផ្លូវនេះ ដោយថា នឹងធ្វើឲ្យប៉ះពាល់ដល់ការប្រតិបត្តិសាសនារបស់ពួកគេចំពោះព្រះអល់ឡោះជាម្ចាស់ ហើយវិហារចាំបាច់ត្រូវជាកន្លែងស្ងប់ស្ងាត់។ ...

ប៉ិច សុធារី
http://bit.ly/2bU96bJ

រាជ​រដ្ឋាភិបាល​ត្រូវការ​ថវិកា​៨០០​លាន​ដុល្លារ​អភិវឌ្ឍ​រថភ្លើង​ក្នុង​រាជធានី​ភ្នំពេញ​

រដ្ឋាភិបាលកម្ពុជាត្រូវការថវិកាប្រមាណ៨០០លានដុល្លារដើម្បីប្រើប្រាស់លើគម្រោងរថភ្លើងបើកបរស្វ័យប្រវត្តិតភ្ជាប់ពីទីក្រុងទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញស្របពេលដែលការសិក្សាលើគម្រោងនេះ រយៈពេលមួយឆ្នាំបញ្ចប់។ ការអភិវឌ្ឍប្រព័ន្ធរថភ្លើងស្វ័យប្រវត្តធុនស្រាល ដំបូងគេនៅក្រុងភ្នំពេញ ស្ថិតនៅក្រោមការសិក្សា របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ហើយគម្រោងនេះនឹងជួយសម្រួលសេវាដឹកជញ្ជូននៅក្នុងទីក្រុង ដែលកំណើនប្រជាជនកំពុងកើនឡើង និងកាត់បន្ថយស្ទះចរាចរណ៍។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងសិក្ខាសាលាស្ដីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសដឹកជញ្ជូន រវាងកម្ពុជា និងជប៉ុន កាលពីម្សិលមិញ ថ្លែងថា រដ្ឋាភិបាលកម្ពុជា ត្រូវការថវិកាប្រមាណ ៨០០លានដុល្លារ ដើម្បីអភិវឌ្ឍគម្រោងរថភ្លើងស្វ័យប្រវត្ត ប្រសិនគម្រោងនេះ នឹងត្រូវអនុម័តឲ្យអភិវឌ្ឍន៍។ ...

ជា វណ្ណៈ
http://bit.ly/2cCy70Q

ភាព​ដែលអាច​រស់បាន​នៅ​​​ក្នុង​រាជធានី​ភ្នំពេញ​នៅ​អន់ថយ​នៅឡើយ

យោងតាមការដាក់ចំណាត់ថ្នាក់ពិភពលោកប្រចាំឆ្នាំស្ដីពីភាពដែលអាច រស់នៅបាន(Global livability Ranking) ដែលចេញកាលពីម្សិលមិញដោយក្រុមអ្នកសេដ្ឋកិច្ចស្រាវជ្រាវនិងវិភាគ ស្ថានការណ៍ពិភពលោក (Economist Intelligence Unit) បានឱ្យដឹងថា អំពើពុករលួយដ៏រាលដាល ការគាំពារសុខភាពអន់ខ្សោយ និងកង្វះហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ បន្តធ្វើឱ្យរាជធានីភ្នំពេញស្ថិតក្នុងចំណោមក្រុងធំៗលើពិភពលោក ដែលមានស្ថានភាពរស់នៅពុំល្អប្រសើរ។ ...

Sonia Kohlbacher
http://www.cambodiadailykhmer.com/33736

ម៉ូតូកង់បីម៉ែត្រប្រជែងទីផ្សាររ៉ឺម៉កម៉ូតូធម្មតា

ម៉ូតូកង់បីម៉ែត្រលើកដំបូងក្នុងប្រទេសកម្ពុជាកំពុងប្រជែងនឹងគំរូអាជីវកម្មរ៉ឺម៉កកង់បីបែបប្រពៃណីនៅក្នុងទីក្រុងភ្នំពេញ ដែលតម្លៃធ្វើដំណើរជាធម្មតាត្រូវបានទូទាត់តាមរយៈការចរចារគ្នា ហើយអតិថិជនជាច្រើនជារឿយៗគិតថា ពួកគេត្រូវបានគិតថ្លៃខ្ពស់ជ្រុល។ ...

Matthieu de Gaudemar និង ហ៊ គឹមសាយ
http://bit.ly/2bh4UYo

របាយការណ៍​ចុង​ក្រោយ​លើ​អចលនទ្រព្យ​នៅ​ក្រុង ​ភ្នំពេញ បង្ហាញ​នូវ «ចំនួន​លើស​តម្រូវ​ការ​ដែល​នឹង​ជិត​កើត​មាន»

នៅក្នុងរបាយការណ៍ចុងក្រោយបង្ហាញពីស្ថានភាពទីផ្សារអចលនទ្រព្យទីក្រុងភ្នំពេញ បានធ្វើឲ្យវិនិយោគិន និងរួមទាំងអ្នកដែលបានសម្លឹងឃើញផលចំណេញក្នុង ពេលអនាគតដ៏ខ្លីខាងមុខនោះ មានការព្រួយបារម្ភ។ ...

Alasdair Richards
http://bit.ly/2aNQYzL

ដំឡើង​ស្លាក​សញ្ញា​ចរាចរណ៍​ក្នុង​ក្រុងបន្ថែម​ ដើម្បី​​បន្ថយ​គ្រោះ​ថ្នាក់

សាលារាជធានីភ្នំពេញបានចាប់ផ្តើមដំឡើងស្លាកសញ្ញាចរាចរណ៍នៅតាមមហាវិថីនិងផ្លូវនានាក្នុងទីក្រុង ដែលគិតមកដល់ដើមសបា្តហ៍នេះ មានចំនួនជាង៦០០ផ្លាក ដោយមន្ត្រីអង្គការក្រៅរដ្ឋាភិបាលថា ការដាក់នេះនឹងអាចជួយក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែទាមទារឲ្យមានការផ្សព្វផ្សាយពីសញ្ញាទាំងនេះឲ្យបានទូលំទូលាយផងដែរ។ លោក ប៉ា សុជាតិវង្ស អភិបាលសាលារាជធានីភ្នំពេញ បានសរសេរនៅលើគេហទំព័រសង្គមរបស់លោកកាលពីថ្ងៃអង្គារ ម្សិលមិញថា គិតមកត្រឹមថ្ងៃទី៤ ខែកក្កដា នេះរដ្ឋបាលរាជធានីភ្នំពេញ បានដំឡើងស្លាកសញ្ញាចរាចរណ៍នៅតាមមហាវិថីព្រះនរោត្តម មហាវិថីព្រះមុនីវង្ស និងមហាវិថីសហព័ន្ធរុស្ស៊ី បានចំនួន៦១៥ស្លាក លើផែនការសរុបចំនួន៥០០០ស្លាក ដែលត្រូវជា១២ភាគរយ។ ...

មុំ គន្ធា
http://bit.ly/29g7Az6

ជនពិការ​នៅ​មានះ​ច្រៀង​តាម​ដង​ផ្លូវ​ដើម្បី​ក្រពះ ​ទោះ​មាន​បម្រាម

ក្រុមជនពិការដែលប្រគុំតន្រ្តីតាមភ្លើងស្តុបស្នើដល់អាជ្ញាធររាជធានីភ្នំពេញរៀបចំទីតាំង ឬជួយរកការងារសម្រាប់ពួកគាត់មុននឹងមានចំណាត់ការណាមួយហាមឃាត់ពួកគាត់មិនឲ្យច្រៀងតាមដងផ្លូវព្រោះពួកគាត់ពុំមានមុខរបរអ្វីក្រៅពីការបង្ហើរសំនៀងនេះទេ។ ...

ប៉ិច សុធារី
http://bit.ly/299zgYM

ពលរដ្ឋ​រស់នៅ​អគារ​ប៊ូឌីញ ត្រេកអរ​នឹង​គម្រោង​អភិវឌ្ឍ​​ប៉ុន្តែ​ទាមទារឲ្យ​ចៀសវាង​ជម្លោះ

ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងអគារសឬអគារប៊ូឌីញស្ថិតក្នុងខណ្ឌចំការមនរាជធានីភ្នំពេញបានស្វាគមន៍ទៅនឹងគម្រោងរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ក្នុងការអភិវឌ្ឍទីតាំងនេះនៅនឹងកន្លែង ខណៈដែលមន្ត្រីសង្គមស៊ីវិលបានស្នើឲ្យក្រសួងគ្រប់គ្រងស្ថិតិរបស់ប្រជាពលរដ្ឋដែលរស់នៅទីនោះឲ្យបានច្បាស់លាស់ដើម្បីចៀសវាងបញ្ហាដែលអាចកើតមានឡើងដូចករណីសហគមន៍បុរីកីឡា។ ...

មុំ គន្ធា
http://bit.ly/201fam6

លោក ហ៊ុន សែន បញ្ជាក់​​​​ថា នឹង​​​​​​គ្មាន​ការ​​​​​​ចរចា​ជាមួយ​​សង្គ្រោះជាតិ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយកាលពីម្សិលមិញថា គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចនឹងមិនចូលរួមការចរចាណាមួយជាមួយគណបក្សសង្គ្រោះជាតិឡើយជុំវិញការដាក់ពន្ធនាគារមន្ត្រី និងអ្នកគាំទ្ររបស់ខ្លួន ឬចំណាត់ការរបស់នគរបាលកាលពីពេលថ្មីៗនេះក្នុងការប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង។    ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/32116

ប្រធាន​អង្គការ​មួយ​រូប​សុំ​ទោស​ទៅ​កាន់​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​

កាលពីថ្ងៃពុធ ប្រធានសមាគម Victory Intelligent Standard  បានចេញផ្សាយការសុំអភ័យទោសទៅកាន់គណកម្មាធិការជាតិរៀបចំការបោះឆ្នោតចំពោះការចោទប្រកាន់មន្ត្រីជាន់ខ្ពស់របស់គណៈកម្មាធិការនេះអំពីការប្រព្រឹត្តអំពើពុករលួយខណៈពេលដែលធ្វើការផ្លាស់ប្តូរមន្ត្រីរបស់ខ្លួនពីសមាសភាពមន្ត្រីជាប់កុងត្រាឯករាជ្យមកជាមន្ត្រីរដ្ឋពេញសិទ្ធិ។ ...

Niem Chheng and Ananth Baliga
http://www.phnompenhpost.com/national/ngo-head-apologises-nec

ផែនការដែលគេបានស្គាល់តិចតួចរបស់អ្នកស្រី Zaha Hadid ដើម្បីរចនារាជធានីភ្នំពេញ

មុន​ពេល​នៃ​ការ​ស្លាប់​របស់​នាង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តា​ហ៍​មុន​ ស្ថាបត្យករ​សញ្ជាតិ​អង់គ្លេស​ លោកស្រី​ Zaha​ Hadid​ បាន​កំពុងធ្វើការ​ដើម្បី​ជួយ​ស្ថាបនា​កម្ពុជា​ឡើង​វិញ​ បន្ទាប់​ពី​សោកនាដកម្ម​ដែល​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​នេះ​។​ ដូចដែល​មនុស្ស​គ្រប់​គ្នា​បានដឹង​ នាង​បាន ...

ហ៊ុល រស្មី
http://www.voanews.com/content/zaha-hadid-little-known-plan-to-redesign-phnom-penh/3271325.html

រាជធានីដែលមានមនុស្សច្រើនតានតាប់ "ចាំបាច់ត្រូវការទីក្រុងរណបជាច្រើនទៀត"

សមាគម​ន៍​សំណង់​នៅ​កម្ពុជា​ កាលពី​ម្សិលមិញ​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​រៀប​គម្រោង​ ​និង​អភិវឌ្ឍ​ទីក្រុង​រណប​បន្ថែម​ទៀត​ដោយសារ​ចំនួន​ប្រជាជន​នៅ​ក្នុង​រាជធានី​កើនឡើង​យ៉ាង​ឆាប់រហ័ស​ រួម​ទាំង​ការ​ផ្តល់​សេវា​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផង​ដែរ​។​ ​ ...

ស៊ុំ ម៉ាណែត

ការសាងសាង់ខុនដូសម្រាប់លក់នៅតែបន្តកើនឡើង ខណៈពេលតម្លៃដីក្រុងភ្នំពេញកំពុងឡើងថ្លៃ

តម្លៃនៃទីផ្សារអចលនទ្រព្យនៅទីក្រុងភ្នំពេញនៅតែបន្តឡើងខ្ពស់ក្នុងការទិញលក់ និងសម្រាប់ជួល នៅក្នុងកំឡុងត្រីមាសចុងក្រោយកាលពីឆ្នាំកន្លងទៅ ជាមួយគ្នានេះដែរ តម្លៃដីទូទាំងខ័ណ្ឌចំនួន៤ដែលស្ថិតនៅកណ្តាលទីក្រុងកំពុងកើនឡើងជាមធ្យម ៨,៤% តាំងពីត្រីមាសទី៣ នេះបើយោងតាមរបាយការណ៍ចុងក្រោយពីក្រុមហ៊ុនពិគ្រោះយោបល់ផ្នែកអចលនទ្រព្យ  CBRE។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/22620/phnom-penh-land-prices--condo-sales-continue-to-surge/

សាលា​រាជធានី​គ្រោង​សង់​ស្ពាន​អាកាស​ថ្មើរជើង​លើក​ដំបូង នៅ​មុខ​ផ្សារ​ជម្ពូវ័ន្ត

សាលា​រាជធានី​ភ្នំពេញ​គ្រោង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​លើក​ដំបូង​ឆ្លងកាត់​ពីលើ​ផ្លូវជាតិ​លេខ​៤​ត្រង់​ចំណុច​ខាង​មុខ​ផ្សារ​ជម្ពូ​វ័​ន្ត​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​សម្រួល​សុវត្ថិភាព​ធ្វើ​ដំណើរ​ដល់​ប្រជាពលរដ្ឋ​ស្រប​តាម​ផែនការ​នៃ​ការ​ពង្រីក​កំណាត់​ផ្លូវជាតិ​លេខ​៤​។ ...

តាំង វីដា
http://bit.ly/1Utd4ux

ថ្លៃ​សំរាម​នឹង​បង្វែរ​មក​បង់​ផ្ទាល់​ចូល​សាលា​រាជធានី

សាលា​រាជធានី​​ភ្នំពេញ​នឹង​បង្វែរ​ការ​បង់​វិក្កយបត្រ​ថ្លៃ​សំរាម​ដែល​ ធ្លាប់​ធ្វើ​តាមរយៈ​អគ្គិសនី​កម្ពុជា​ (EdC) ដោយ​តម្រូវ​ឲ្យ​ពលរដ្ឋ​បង់​ផ្ទាល់​ទៅ​សាលា​រាជធានី​វិញ​ដែល​ការ​សម្រេច​នេះ​ បាន​ធ្វើ​ឡើង​ក្រោយ​ពី​បាន​ពិភាក្សា​ពី​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ ស៊ីនទ្រី​កាលពី​ថ្ងៃ ...

ម៉ន វណ្ណតី
http://bit.ly/1OQM4Th

រដ្ឋា​ភិបាល​បាន​អនុម័ត​ប្លង់​គោល​រាជធានី​ភ្នំពេញ​ពី​បច្ចុប្បន្ន​រហូតដល់​ឆ្នាំ ២០៣៥​

ប្លង់​គោល​រាជធានី​ភ្នំពេញ ដែល​គេ​ទន្ទឹងរង់ចាំ​ជា​យូរ​មកហើយ ត្រូវ​បាន​រាជរដ្ឋាភិបាល​អនុម័ត​ជា​ផ្លូវ​ការ​​កាលពី​ចុង​សប្តាហ៍​ទី ២ នា​ខែធ្នូ​នេះដែល​ប្លង់គោល​នេះ​ត្រូវ​បាន​កំណត់​លក្ខណវិនិច្ឆ័យ​ចំនួន ១៤ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ទ្បើង​នូវ​ការ​រៀបចំ​នគរូបនីយកម្ម​ទីក្រុង​ភ្នំពេញ ដែល​​កំពុងមាន​កំណើន​ប្រជាសស្រ្ដ និង​នគរូបនីយកម្ម​។ ...

ស៊ីវ ម៉េង
http://bit.ly/1lRQ6zZ

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

ypxY8
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!