បុណ្យអុំទូកឆ្នាំ​នេះ​នឹង​ធ្វើ​ឡើង ​បើ​ទោះ​បី​​ទឹក​​សល់​កម្ពស់ ​២​ម៉ែត្រ​

បន្ទាប់ពីបានផ្អាកពិធីបុណ្យអុំទូកកាលពីឆ្នាំមុនដោយសារទឹកមិនគ្រប់គ្រាន់លោកនាយករដ្ឋមន្ត្រីបានប្រកាសនៅថ្ងៃម្សិលមិញថាយ៉ាងណាក៏ដោយព្រះរាជពិធីបុណ្យនេះនឹងប្រារព្ធធ្វើឡើងនៅក្នុងឆ្នាំនេះ បើទោះបីជាទឹកនៅក្នុងទន្លេសល់កម្ពស់ ២ម៉ែត្រក៏ដោយ។ លោក ហ៊ុន សែន បានថ្លែងដូចនេះក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យបញ្ញាជាតិ នៅថ្ងៃចន្ទ ម្សិលមិញនេះ ដោយលោកបានបញ្ជាក់ថា៖«ទោះបីជាយ៉ាងណាក៏ដោយ ឆ្នាំនេះត្រូវតែធ្វើពិធីអុំទូកហើយ។ ទឹកនៅសល់តែ ២ម៉ែត្រក៏អុំដែរ»។ …

មុំ គន្ធា
http://bit.ly/2czhYV7