ដំឡើងស្លាកសញ្ញាចរាចរណ៍ក្នុងក្រុងបន្ថែម ដើម្បីបន្ថយគ្រោះថ្នាក់
សាលារាជធានីភ្នំពេញបានចាប់ផ្តើមដំឡើងស្លាកសញ្ញាចរាចរណ៍នៅតាមមហាវិថីនិងផ្លូវនានាក្នុងទីក្រុង ដែលគិតមកដល់ដើមសបា្តហ៍នេះ មានចំនួនជាង៦០០ផ្លាក ដោយមន្ត្រីអង្គការក្រៅរដ្ឋាភិបាលថា ការដាក់នេះនឹងអាចជួយក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែទាមទារឲ្យមានការផ្សព្វផ្សាយពីសញ្ញាទាំងនេះឲ្យបានទូលំទូលាយផងដែរ។ លោក ប៉ា សុជាតិវង្ស អភិបាលសាលារាជធានីភ្នំពេញ បានសរសេរនៅលើគេហទំព័រសង្គមរបស់លោកកាលពីថ្ងៃអង្គារ ម្សិលមិញថា គិតមកត្រឹមថ្ងៃទី៤ ខែកក្កដា នេះរដ្ឋបាលរាជធានីភ្នំពេញ បានដំឡើងស្លាកសញ្ញាចរាចរណ៍នៅតាមមហាវិថីព្រះនរោត្តម មហាវិថីព្រះមុនីវង្ស និងមហាវិថីសហព័ន្ធរុស្ស៊ី បានចំនួន៦១៥ស្លាក លើផែនការសរុបចំនួន៥០០០ស្លាក ដែលត្រូវជា១២ភាគរយ។ …
មុំ គន្ធា
http://bit.ly/29g7Az6