បរិស្ថាន និងធនធានធម្មជាតិ
ការបំពុលបរិស្ថាន និងកាកសំណល់
មន្ត្រីបរិស្ថាន UN ជំរុញកម្ពុជាឲ្យរៀបចំប្រព័ន្ធគ្រប់គ្រងសំណល់បា្លស្ទិក
មន្ត្រីជាន់ខ្ពស់ផ្នែកបរិស្ថាននៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ United Nations Environment Program (UNEP) កាលពីថ្ងៃម្សិលមិញបានជំរុញឲ្យក្រសួងបរិស្ថានរៀបចំប្រព័ន្ធគ្រប់គ្រងប្លាស្ទិក សំរាម និងកាកសំណល់ឲ្យបានត្រឹមត្រូវដើម្បីបង្កើតខ្យល់បរិសុទ្ធនៅក្នុងទីក្រុងភ្នំពេញ និងកន្លែងផ្សេងៗ ទៀតនៅទូទាំងប្រទេសកម្ពុជា ខណៈដែលមានការរិះគន់រដ្ឋាភិបាលមិនអាច ...
សុទ្ធ គឹមសឿន
https://bit.ly/2lD36Lr
ក្រសួងបានលុបចោលការហាមឃាត់ថ្នាំសំលាប់ស្មៅ
ការនាំចូលថ្នាំសំលាប់សត្វល្អិត និងថ្នាំសំលាប់ស្មៅកសិកម្មបានបន្តឡើងវិញ បន្ទាប់ពីការហាមឃាត់រយៈពេល ២ សប្តាហ៍ បន្ទាប់ពីមានករណីពុលក្នុងខេត្តក្រចេះ ដែលមនុស្សរាប់រយនាក់បានសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងមនុស្ស ១៣ នាក់ ...
មន្ត្រីបន្តឃ្លាំមើល កម្រិតជាតិពុល មុនពេលដកបម្រាមគ្រោះថ្នាក់
អភិបាលស្រុកចិត្របុរីនៃខេត្តក្រចេះលោក ហង្ស ចាន់ឌី បានថ្លែងប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅព្រឹកថ្ងៃម្សិលមិញថា ក្រុមមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានកំពុងពិនិត្យឃ្លាំមើលជាបន្តទៀតអំពីផលប៉ះពាល់នៃកម្រិតជាតិពុលនៅក្នុងទឹកព្រែកទេរ និងអូរគគីរ ដើម្បីឈានទៅរកការដកបម្រាមក្នុងគ្រាមានគ្រោះអាសន្ននាពេល ...
ឃុត សុភចរិយា
https://bit.ly/2IVVUo0
អាជ្ញាធរបិទការរុករករ៉ែខុសច្បាប់
ប្រតិបត្តិការរ៉ែមាសខុសច្បាប់ជិត ៣០ កន្លែងត្រូវបានបិទទ្វារនៅខេត្តមណ្ឌលគិរីកាលពីសប្តាហ៍មុន ខណៈក្រុមមន្ត្រីក្រសួងរ៉ែ និងបរិស្ថានបន្តអនុវត្តតាមការអនុលោមទៅតាមច្បាប់ជំរុញក្នុងករណីអ្នកភូមិដែលបានស្លាប់ ១៣ នាក់នៅខេត្តក្រចេះ ...
ឃី សុវុទ្ធី
https://www.khmertimeskh.com/50494978/authorities-shutter-illegal-mines/
អ្នករុករករ៉ែរត់ភៀសខ្លួនចំពេលមានការជំរុញការអនុលោម
ឃុំចុងផ្លាស ខេត្តមណ្ឌលគីរី ខណៈដែលមន្ត្រីមកពីក្រសួងរ៉ែ និងបរិស្ថានបន្តការរឹតបន្តឹងការអនុវត្តនេះអ្នកភូមិមកពីសហគមន៍រ៉ែមាសចុងផ្លាស់ បានភៀសខ្លួន ឬរុះរើចូលក្នុងផ្ទះរបស់ពួកគេដោយភ័យខ្លាច ...
ឃី សុវុទ្ធី
https://www.khmertimeskh.com/50494101/miners-flee-amid-compliance-push/
ករណីពុលនៅក្រចេះពិសោធឃើញ សារធាតុហ្សានីដ
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានម្នាក់បានទម្លាយពីលទ្ធផលខ្លះៗនៃការរកឃើញសារធាតុពុលលើសំណាកឈាមរបស់ជនរងគ្រោះដែលបានស្លាប់ដោយការពុលនៅខេត្តក្រចេះ កាលពីដើមខែឧសភានេះថាមានសារធាតុ «ស្យានីដ» ជាផ្នែកមួយដែលបង្កឲ្យពលរដ្ឋ ...
ឃុត សុភចរិយា
https://bit.ly/2xaQwvz
អភិបាលគំរាមដកក្រុមហ៊ុនកាកសំណល់ថ្មីចេញ
កាលពីម្សិលមិញ អភិបាលក្រុងព្រះសីហនុបានសម្តែងការខកចិត្តចំពោះបញ្ហាសំរាមក្នុងទីក្រុង ហើយបានព្រមានក្រុមហ៊ុនគ្រប់គ្រងកាកសំណល់របស់ទីក្រុងថា អាជ្ញាប័ណ្ណរបស់ខ្លួនអាចនឹងត្រូវដកហូតវិញ ប្រសិនបើពួកគេមិនអាចដោះស្រាយបញ្ហាបានក្នុងរយៈពេលបីខែ។ ...
ប៉ាវ ស៊ុយ
https://www.khmertimeskh.com/50492835/governor-threatens-to-dump-newly-hired-waste-company/
ការស្លាប់របស់អ្នកភូមិបានជំរុញឱ្យមានកិច្ចប្រជុំអំពីរ៉ែ
កាលពីម្សិលមិញ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែបានបញ្ជាឱ្យក្រុមហ៊ុនអណ្តូងរ៉ែធ្វើតាមច្បាប់ ដើម្បីទប់ស្កាត់កាកសំណល់រ៉ែចេញពីទន្លេដែលបំពុលបរិស្ថាន បន្ទាប់ពីអ្នកភូមិជាង ១០ នាក់បានស្លាប់ដោយសារតែប្រើប្រាស់ទឹកមានជាតិពុលនៅខេត្តក្រចេះ។ ...
ឃី សុវុទ្ធី
https://www.khmertimeskh.com/50492837/villagers-deaths-prompt-mines-meeting/
រដ្ឋមន្ដ្រីក្រសួងរ៉ែ៖ អ្នកភូមិមិនត្រូវបានបំពុលដោយសារធាតុហ្សានីដ
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែបានច្រានចោលការអះអាងរបស់ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មដែលបានលើកឡើងថា អ្នកភូមិក្នុងខេត្តក្រចេះត្រូវបានបំពុល និងសម្លាប់ដោយទឹកដែលមានសារធាតុហ្សានីដ (cyanide) ហូរមកពីកាក ...
ឃី សុវុទ្ធី
https://www.khmertimeskh.com/50492555/villagers-not-poisoned-by-cyanide-mines-minister/
រដ្ឋមន្ត្រីឧស្សាហកម្ម៖ អ្នកភូមិនៅខេត្តក្រចេះត្រូវបានបំពុលដោយការជីករ៉ែ
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានមានប្រសាសន៍ថា អ្នកភូមិក្នុងស្រុកចិត្របុរី ខេត្តក្រចេះបានពុល បន្ទាប់ពីប្រើប្រាស់ទឹកដែលមានសារធាតុហ្សានីដ (cyanide) ដែលត្រូវបានប្រើសម្រាប់ប្រតិបត្តិការរុករករ៉ែក្នុងខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។ ...
កាកសំណល់អណ្តូងរ៉ែមាសជាមូលហេតុនាំឱ្យមានការពុលមនុស្សស្លាប់នៅក្នុងប្រទេសកម្ពុជា
ក្រុមអ្នកជំនាញពីក្រសួងបានពិនិត្យទឹកនៅក្នុងព្រែកទេនៅក្នុងខេត្តក្រចេះ ហើយបានរកឃើញសារធាតុក្រូម និង cyanide។ សារធាតុនេះត្រូវបានគេរកឃើញនៅទីតាំងរុករករ៉ែនានារវាងខេត្តក្រចេះ និងជិតខាងខេត្តមណ្ឌលគិរី ហើយក្រសួងជឿ ...
បុគ្គលិកវិទ្យុអាស៊ីសេរី
https://www.rfa.org/english/news/cambodia/water-toxic-05172018161901.html
ពលរដ្ឋ ១០ នាក់ស្លាប់ និងជាង ១៣០ នាក់កំពុងត្រូវបានសង្គ្រោះ និង ២០០ នាក់ទៀតចាកចេញពីភូមិសង្ស័យពុលទឹកមានសារធាតុគីមី
ប៉ូលិសក្នុងតំបន់បាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មនុស្ស ១០ នាក់បានស្លាប់ និងជាង ១៣០ នាក់ទៀតត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តក្រចេះ និងមន្ទីរពេទ្យកាល់ម៉ែតក្នុងរាជធានីភ្នំពេញ ដោយសារករណីផ្ទុះជំងឺម្យ៉ាងដែលសង្ស័យបណ្ដាលមកពីការទទួលទានទឹក ...
ឃុត សុភចរិយា
https://bit.ly/2jAQZxK
រាជរដ្ឋាភិបាលច្រានចោលករណីការបំពុលខ្យល់នៅទីក្រុងភ្នំពេញ
ផ្ទុយពីការលើកឡើងថា កម្រិតបំពុលខ្យល់បានកើនឡើងលើសសេចក្ដីណែនាំរបស់អន្តរជាតិ ក្រសួងបរិស្ថាន បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រ ដោយអះអាងថា«មិនមានការបំពុលខ្យល់ករណីធ្ងន់ធ្ងរនៅឡើយទេ» នៅរាជធានីភ្នំពេញ។ ...
Alessandro Marazzi Sassoon
https://www.phnompenhpost.com/national/government-denies-phnom-penh-has-air-pollution-problem
ក្រសួងបរិស្ថានបង្កើតការយកកម្រៃលើថង់ប្លាស្ទិក
អតិថិជនទិញទំនិញនៅតាមផ្សារទំនើបនឹងត្រូវបង់ប្រាក់ចំនួន ៤០០ រៀល សម្រាប់ការប្រើប្រាស់ថង់ប្លាស្ទិកមួយ ចាប់ពីថ្ងៃទី ១០ ខែមេសានេះតទៅ។ លោក ហេង ណារ៉េត អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៅក្រសួងបរិស្ថាន បាននិយាយថា គោលបំណងនៃ ...
ឃុត សុភចរិយា និង Daphne Chen
https://www.phnompenhpost.com/national/environment-ministry-rolls-out-plastic-bag-fee
ជប៉ុនផ្តល់មូលនិធិដល់រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់នៅរាជធានី
រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់ដំបូងនឹងត្រូវសាងសង់នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញដោយមានជំនួយជាទឹកប្រាក់ ២៧ លានដុល្លារពីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានប្រាប់អ្នកយក ...
មុំ គន្ធា
http://www.khmertimeskh.com/50108258/japan-funds-wastewater-treatment-plant-capital/
MRC នឹងស្វែងរកការកាត់បន្ថយផលប៉ះពាល់ ចំពោះការសង់ទំនប់វារីអគ្គិសនីតាមទន្លេមេគង្គ
គោលការណ៍ណែនាំថ្មី ស្តីអំពីការអភិវឌ្ឍទំនប់វារីអគ្គីសនីដែលសម្រេចដោយ គណៈកម្មការទន្លេមេគង្គនៅឯកិច្ចប្រជុំក្នុងទីក្រុងវៀងចន្ទ ប្រទេសឡាវ កាលពីខែមុន គ្រោងនឹងចេញផ្សាយនៅក្នុងខែមីនាខាងមុខ ដើម្បីស្វែងរកការ «កាត់បន្ថយ» ផលផលប៉ះពាល់បរិស្ថាន និងគ្រប់ ...
Alessandro Marazzi Sassoon
http://bit.ly/2BHqCkA
អាជ្ញាធរខេត្តស្ទឹងត្រែងបានបញ្ឈប់ការបូមខ្សាច់ខុសច្បាប់
អាជ្ញាធរខេត្តស្ទឹងត្រែង កាលពីថ្ងៃសុក្រ បានចុះបង្ក្រាបបទល្មើសទីតាំងបូមខ្សាច់ខុសច្បាប់មួយកន្លែង នៅលើដងទន្លេសេសាន និងបានរឹបអូសយកវត្ថុតាង បន្ទាប់ពីបានព្រមានក្រុមហ៊ុនមួយនោះឱ្យបញ្ឈប់ការបូបខ្សាច់តាំងពីខែធ្នូមកម្ល៉េះ នេះបើ ...
ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/stung-treng-officials-crack-down-dredging-site
រដ្ឋមន្ត្រីមហាផ្ទៃរិះគន់រដ្ឋមន្ត្រីបរិស្ថាន ជុំវិញការបង្ហូរទឹកស្អុយចូលទន្លេ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានរិះគន់ចំៗទៅលើរដ្ឋមន្ត្រីក្រសួងបរិស្ថានវ័យក្មេងលោក សាយ សំអាល់ ដែលជាកូនប្រុសប្រធានព្រឹទ្ធសភាលោក សាយ ឈុំ ពាក់ព័ន្ធនឹងរឿងការបង្ហូរទឹកស្អុយចូលទៅក្នុងទន្លេដោយលោកបង្ហាញពីការព្រួយបារម្ភដែលអាចនឹងបង្កជាបញ្ហាធំនាពេលអនាគត។ ...
ម៉ិច ដារ៉ា
http://bit.ly/2n2J6Dq
ក្រុមហ៊ុនប្រមូលសំរាម ទទួលស្គាល់ពីភាពខ្វះចន្លោះ
ម្ចាស់ក្រុមហ៊ុនប្រមូលសំរាមថ្មីនៅក្រុងព្រះសីហនុបានទទួលស្គាល់ពីភាពចន្លោះប្រហោងចំពោះសេវាប្រមូលសំរាមរបស់ខ្លួន និងបានអះអាងពីការពង្រឹងសមត្ថភាពឲ្យបានប្រសើរ បន្ទាប់ពីពលរដ្ឋប្រមាណ ១៦៧ នាក់សុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដូរក្រុមហ៊ុននោះចេញវិញ ...
សុទ្ធ គឹមសឿន
http://bit.ly/2kJCFTF
សំណល់រឹងនៅកម្ពុជាកើនជាង ៤៣% ធៀបនឹង ៥ ឆ្នាំមុន
សំរាមជាសំណល់រឹងនៅកម្ពុជាបានកើនដល់ជិត ១ លានតោនកន្លះនៅឆ្នាំនេះ ហើយបើធៀបនឹង ៥ ឆ្នាំមុន មានការកើនឡើងជាង ៤៣ ភាគរយ ស្របពេលដែលយុទ្ធនាការអប់រំស្តីពីកា ...
ផាក់ ស៊ាងលី
http://bit.ly/2BXS6hX
ក្រុងព្រះសីហនុកាត់បន្ថយថ្លៃប្រមូលសំរាម
ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុបានទទួលផលប្រយោជន៍ពីការប្រមូលសំរាមដែលមានតម្លៃថោក បន្ទាប់ពីខេត្តព្រះសីហនុបានផ្លាស់ប្តូរតម្លៃនៃសេវាកម្មចោលកាកសំណល់ចំពេលមានការត្អូញត្អែរថាវាថ្លៃពេក។ ...
សេន ដេវិដ
http://www.khmertimeskh.com/5094366/sihanoukville-slashes-trash-collection-cost/
អ្នកភូមិក្នុងតំបន់សេសាន ២ កំពុងខ្វះទឹកស្អាតប្រើ
ប្រជាពលរដ្ឋនៅក្នុងសហគមន៍ក្បាលរមាសដែលមិនព្រមចាកចេញចំនួន ២៥២ នាក់បានកំពុងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដោយសារតែខ្វះទឹកប្រើប្រាស់ព្រោះស្រះទឹកចំនួន ៤ កំពុងតែរីងស្ងួត ខណៈទឹកទន្លេស្រែពកមានក្លិនស្អុយដោយសារតែការបិទទំនប់វារីអគ្គិសនី ...
ផាក់ ស៊ាងលី
http://bit.ly/2jQqy6S
រោងចក្រត្រូវបានពិន័យក្រោយបណ្ដឹងពីមានការបំពុល
ក្រសួងបរិស្ថានបានផាកពិន័យរោងចក្រកាត់ដេរកាត់ដេរមួយរបស់ចិន នៅក្នុងខេត្តតាកែវ ចំនួន ៧ ៥០០ ដុល្លារ បន្ទាប់ពីអ្នកភូមិបានប្តឹងថា រោងចក្រនេះកំពុងបំពុលអូនៅ ...
Daphne Chen
http://bit.ly/2Byygd1
សំរាមជាច្រើនឡានត្រូវបានយកចេញពីប្រឡាយ
អាជ្ញាធរខណ្ឌចំការមន បានប្រមូលសំរាមចេញពីប្រឡាយទឹកបឹងត្របែកនៅសប្តាហ៍នេះ ដែលជាសរុបនៃសំរាមទាំងនោះមានជិត ២០០ ឡាន ដែលត្រូវចំនាយពេលពីរថ្ងៃ ហើយអាជ្ញាធរបានស្នើរឱ្យពលរដ្ឋទាំងអស់ឈប់បោះសំរាមចូលទៅក្នុងប្រឡាយ ...
សែន ដាវីត
http://www.khmertimeskh.com/5083654/truckloads-trash-removed-canal/