ក្រុងព្រះសីហនុ ត្រូវការថវិកា១៧០លានដុល្លារ ដើម្បីរៀបចំប្រព័ន្ធចម្រោះទឹកកខ្វក់និងជំនន់ទឹកភ្លៀង
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងកាលពីថ្ងៃសុក្រថា ក្រុងព្រះសីហនុ ត្រូវការថវិកាប្រមាណ ១៧០លានដុល្លារ ដើម្បីរៀបចំកែសម្រួលប្រព័ន្ធចម្រោះទឹកកខ្វក់ និងដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង។ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងក្នុងសិក្ខាសាលាស្តីពីលទ្ធផលនៃការរៀបចំផែនការមេ និងការសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់នៅក្រុងព្រះសីហនុ កាលពីថ្ងៃសុក្រ នៅរាជធានីភ្នំពេញថា ថវិកាប្រមាណ១៧០លានដុល្លារនេះ គ្រោងនឹងត្រូវចំណាយលើការរៀបចំស្តារប្រព័ន្ធចម្រោះដែលមានសមត្ថភាពសម្អាតទឹកកខ្វក់បាន ៤ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ, ការៀបចំបណ្តាញលូមេបង្ហូរទឹកកខ្វក់ប្រវែង៤៥គីឡូម៉ែត្រ, ការរៀបចំបណ្តាញលូខ្នែងតភ្ជាប់ពីផ្ទះពលរដ្ឋឬសណ្ឋាគារជាដើមប្រវែង ៤៧គីឡូម៉ែត្រ, សាងសង់ស្ថានីយ៍បូមទឹកកខ្វក់បញ្ចូលអាងចម្រោះ និងសាងសង់ប្រព័ន្ធលូបង្ហូរទឹកភ្លៀងប្រវែង២០គីឡូម៉ែត្រ។ …
ប៉ិច សុធារី
https://bit.ly/2ZssS6T