សេចក្តីថ្លែងការណ៍អបអរសាទរទិវាអ្នកចំណាកស្រុកអន្តរជាតិ ១៨ ធ្នូ លើកទី២៦ «លើកកម្ពស់សុវត្ថិភាព ការងារសមរម្យ និងប្រព័ន្ធជំនួយសង្គមដល់ពលករចំណាកស្រុក»

ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ អង្គការសង់ត្រាល់ (CENTRAL) បានចេញសេចក្តីថ្លែងការណ៍អបអរសាទរទិវាអ្នកចំណាកស្រុកអន្តរជាតិ លើកទី២៦ និងបានបង្ហាញលទ្ធផលនៃការសិក្សាស្រាវជ្រាវអំពីសម្ពាធសេដ្ឋកិច្ចលើពលករកម្ពុជាដែលបានវិលត្រឡប់មកវិញ។

របាយការណ៍បានរកឃើញថា ៧១% នៃពលករដែលវិលត្រឡប់មកវិញមានជាប់បំណុល ហើយក្នុងនោះ ៨៥% មិនមានលទ្ធភាពសងតាមកាលកំណត់។ ពលករបានអំពាវនាវសុំឱ្យមានការជួយជ្រោមជ្រែងដូចជា ការបង្កើតការងារដែលមានស្ថិរភាព ការផ្អាកការបង់សងបំណុលយ៉ាងតិច ៦ខែ និងការពង្រីកលទ្ធភាពទទួលបានប្រព័ន្ធគាំពារសង្គម ដូចជា ប័ណ្ណ ប.ស.ស និងប័ណ្ណក្រីក្រ (IDPoor) ជាដើម។

អង្គការសង់ត្រាល់

ទាញយក៖ pdf