ការ​ផ្តល់​សេវា​រដ្ឋបាល​របស់​ក្រសួងមហាផ្ទៃ​ និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ចំពោះ​ការ​កំណត់​លើ​តម្លៃ​សេវា​លិខិតឆ្លងដែន​ធម្មតា​

​កាលពី​ថ្ងៃ​ទី​ ០៤​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៧​ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ដើម្បី​ជម្រាប​ជូនដំណឹង​ដល់​សាធារណៈជន​អំពី​ការ​ផ្តល់​សេវា​រដ្ឋបាល​របស់​ក្រសួងមហាផ្ទៃ​ និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ចំពោះ​ការ​កំណត់​លើ​តម្លៃ​សេវា​លិខិតឆ្លងដែន​ធម្មតា​ ដោយ​យោង​តាម​ ប្រកាស​អន្តរក្រសួង​ លេខ​ ១៤៤១៤​ ស្តី​ពី​ការ​ផ្តល់​សេវា​រដ្ឋបាល​របស់​ក្រសួងមហាផ្ទៃ​ ចុះ​ថ្ងៃ​ទី​ ៣០​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៦​ ដោយ​បាន​កំណត់​លើ​តម្លៃ​សេវា​សម្រាប់​លិខិតឆ្លងដែន​ធម្មតា​ ០១​ក្បាល​តម្លៃ​៖​ ១០០​ដុល្លារ​សហរដ្ឋអាមេរិក​ (​សេវា​រយៈពេល​ ២០​ថ្ងៃ​),​ ១៥០​ដុល្លារ​សហរដ្ឋអាមេរិក​(​សេវា​រយៈពេល​ ១០​ថ្ងៃ​),​ ២០០​ដុល្លារ​សហរដ្ឋអាមេរិក​(​សេវា​រយៈពេល​ ០១​ថ្ងៃ​)​។​ ដោយឡែក​ចំពោះ​ពលករ​ទៅ​បំពេញការងារ​ស្របច្បាប់​នៅ​ក្រៅប្រទេស​ តាម​រយៈ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ការ​ផ្តល់​លិខិត​ធ្វើ​ដំណើរ​ត្រូវ​ផ្តល់​ដោយ​ឥត​គិតថ្លៃ​ដោយ​អាករ​ជា​បន្ទុក​របស់​រដ្ឋ​។​

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

ទាញយក៖ pdf