សេចក្តីប្រកាសព័ត៌មានស្តីពី ពលករខ្មែរនៅប្រទេសថៃ
កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសជូនដល់សាធារណជនឲ្យបានជ្រាបថា ចន្លោះពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ ក្រសួងការងារថៃបាន៖
១៖ ទទួលលិខិតស្វ័យប្រកាសពីនិយោជកថៃសរុបចំនួន ១៩៥,៦២៧និយោជក។
២៖ ស្រង់ទិន្នន័យពលករបរទេស ដែលមិនទាន់ស្របច្បាប់ សរុបចំនួន ៦៩៤,៦២៩នាក់ ក្នុងនោះពលករកម្ពុជាមានចំនួន ២០៣,៧៣២នាក់ ដែលទាបជាងការប៉ាន់ប្រមាណរបស់ភាគីថៃ កាលពីខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ ដែលមានរហូតទៅដល់ជាង ៣០ម៉ឺននាក់។ ក្រៅពីប្រទេសកម្ពុជា មានពលករមីយ៉ាន់ម៉ាចំនួន ៤០២,៥៤២នាក់ និងឡាវចំនួន ៨៨,៣៦៥នាក់។ ជារួមតួលេខនេះគឺតិចជាងការរំពឹងទុករបស់ក្រសួងការងារថៃ។
៣៖ ចាប់ពីថ្ងៃទី០៨ ខែសីហា ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ គឺជាឌំណាក់កាលមួយ សម្រាប់ពលករកម្ពុជា ដែលមិនទាន់ស្របច្បាប់ត្រូវទៅបង្ហាញខ្លួននៅការិយាល័យទាំង ៩៧កន្លែង របស់ភាគីថៃ ដើម្បីទទួលបានលិខិតបញ្ជាក់ពីក្រសួងការងារថៃ។
រាជរដ្ឋាភិបាលកម្ពុជា