ចំនាកស្រុក

ចំនាកស្រុកក្រៅផ្លូវការដើម្បីការងារ

ពលរដ្ឋកម្ពុជាបានទទួលសេរីភាពពីប្រទេសម៉ាឡេស៊ី និងប្រទេសថៃ

ក្រសួងការបរទេសកាលពីថ្ងៃព្រហស្បត្តិ៍បានធានាពលរដ្ឋកម្ពុជា ២៣ នាក់ ដែលត្រូវបានចាប់ខ្លួន និងឃុំខ្លួនកាលពីខែមុនក្នុងករណីដែលទិដ្ឋការស្នាក់នៅរបស់ពួកគេហួសកំណត់ និងធ្វើការដោយខុសច្បាប់នៅក្នុងប្រទេសម៉ាឡេស៊ី។ ពលរដ្ឋកម្ពុជា ១៦ នាក់ទៀត ត្រូវបានឃុំខ្លួនដោយអាជ្ញាធរថៃពីបទមិនមានលិខិតឆ្លងដែន ក៏ត្រូវបានដោះលែងផងដែរ។ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/29331/cambodians-freed-from-malaysia--thailand/

របាយការណ៍មួយលើកឡើងថា ភាពក្រីក្រជាមូលហេតុបណ្តាលឱ្យមានការជួញដូរមនុស្សទៅប្រទេសចិន

របាយការណ៍មួយដែលបានចេញផ្សាយកាលពីសប្តាហ៍មុនដោយ UN-ACT បាននិយាយថា មូលហេតុចម្បងដែលបណ្តាលឱ្យមានការជួញដូរមនុស្សពីប្រទេសកម្ពុជាទៅប្រទេសចិន គឺដោយសារខ្វះការងារធ្វើ និងប្រាក់ឈ្នួលតិចតួច ដែលបង្ខំឱ្យស្ត្រីវ័យក្មេងជាច្រើនស្វែងរកឱកាសចេញទៅរកក្រៅប្រទេស។   ...

ទិន សុខាវុទ្ធ
http://www.khmertimeskh.com/news/29214/poverty-causes-trafficking-to-china--says-report/

ពលករចំណាកស្រុក១០នាក់​ចេញពី​ពន្ធនាគារ​ម៉ាឡេស៊ី​មកស្រុកវិញ

ក្រសួងការបរទេសបាននិយាយកាលពីថ្ងៃសុក្រថា ពលករចំណាកស្រុកចំនួន១០នាក់ ក្នុងចំណោមនោះមាន ស្រីបួននាក់ផង ត្រូវបានបញ្ជូនមកប្រទេសកម្ពុជាវិញក្នុងសប្តាហ៍នេះ បន្ទាប់ពីត្រូវគេចាប់ខ្លួននិងដាក់ពន្ធនាគារ នៅប្រទេសម៉ាឡេស៊ី។ ពួកគេនៅជាមួយក្រុមមនុស្សប្រាំមួយនាក់ផ្សេងទៀត ដែលក៏ត្រូវបាននិរទេសពី ពន្ធនាគារម៉ាឡេស៊ីកាលពីដើមខែនេះដែរ។ ក្រសួងនេះបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ដោយនិយាយថា រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន បានបញ្ជាឲ្យស្ថានទូតកម្ពុជានៅប្រទេសម៉ាឡេស៊ីធ្វើអន្តរាគមន៍ជួយក្នុងករណីពលករទាំង១០នាក់នេះ។ ...

ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/33903

EAIC៖ ការអះអាងអំពីការរំលោភបំពាននៅមន្ទីរឃុំឃាំងម៉ាឡេស៊ីមិនពិត

ទីភ្នាក់ងារដែលទទួលបន្ទុកស៊ើបអង្កេតការរំលោភបំពានពីសំណាក់កងកម្លាំងសន្តិសុខរបស់ម៉ាឡេស៊ី បានលើកឡើងថា ការអះអាងអំពីការរំលោភបំពានស្ត្រីបរទេសដែលបម្រើការងារតាមផ្ទះរហូតដល់ស្លាប់ រួមទាំងស្ត្រីកម្ពុជា ផងនៅមណ្ឌលឃុំឃាំងមួយកន្លែង មិនមែនជាការពិតនោះទេ ប៉ុន្តែទីភ្នាក់ងារនេះនិយាយថា មណ្ឌលឃុំឃាំងដែលរងការចោទប្រកាន់ថាមានការរំលោភបំពាននេះ ត្រូវតែយកចិត្តទុកដាក់ជាបន្ទាន់។ ...

ខូលីន ម៉ីយន៍​
http://www.cambodiadailykhmer.com/33923

ការ​ចាប់​ពលករ​ខុស​ច្បាប់ ​មិន​ប៉ះពាល់​ដល់​ការ​សាងសង់​នោះ​ទេ

ចាប់តាំងពីដើមឆ្នាំនេះមកម្ល៉េះនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេស្តន៍នៃក្រសួងមហាផ្ទៃ បានចាប់ពលករដែលមកធ្វើការនៅកម្ពុជាខុសច្បាប់បានជាង១ម៉ឺននាក់ហើយដែលពួកគេភាគច្រើនធ្វើការក្នុងវិស័យសំណង់ ប៉ុន្តែអ្នកវិនិយោគក្នុងវិស័យនេះបានថ្លែងថា ការចាប់ពលករទាំងនោះមិនប៉ះពាល់ដល់ការវិវត្តនៅក្នុងវិស័យនេះទេ។ ...

ស៊ីវ ម៉េង
http://bit.ly/2bnDLTo

ថៃ​ដោះលែង​ពលករ​​កម្ពុជា​ចំនួន​ ២៨ ​នាក់​នៅ​ក្នុង​ចំណោម​ ៣៤ ​នាក់

មន្ត្រីស្ថានទូតកម្ពុជានៅទីក្រុងបាងកកបានឲ្យដឹងថាមានពលករចំណាកស្រុកកម្ពុជាចំនួន ២៨ នាក់ក្នុងចំណោម ៣៤ នាក់ដែលត្រូវបានឃុំខ្លួននៅថៃចាប់តាំងពីដើមខែកក្កដាមកនោះត្រូវបានដោះលែងពីថ្ងៃពុធ និងថ្ងៃសុក្រកន្លងទៅប៉ុន្តែបួននាក់ទៀតកំពុងជាប់ឃុំឃាំងនៅឡើយ។ លោក Cheam Lamatin អ្នកប្រឹក្សាយោបល់ដែលទទួលបន្ទុកកម្មករចំណាកស្រុកនៅស្ថានទូតកម្ពុជាក្នុងទីក្រុងបាងកកបានឱ្យដឹងថាពលករចំណាកស្រុកទាំងនោះរួមមានស្ត្រីចំនួន ២០ នាក់ និងបុរសចំនួន ១៤ នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៧ ខែកក្កដាហើយត្រូវបាននាំយកទៅដាក់នៅមណ្ឌលឃុំឃាំងមួយនៅក្នុងខេត្តជលបុរី។ ពួកគេត្រូវបានចាប់ឃុំខ្លួនក្រោយពីទិដ្ឋាការទេសចរណ៍របស់ពួកគេបានផុតកំណត់ និងបន្តស្នាក់នៅធ្វើការដោយមិនមានទិដ្ឋាការ និងប័ណ្ណការងារ។ ...

សែន ដាវីត
http://bit.ly/2baM6be

សមត្ថកិច្ច​រកឃើញ​ជនជាតិ​ចិន​ស្នាក់​នៅ​ និង​ធ្វើការ​ខុស​ច្បាប់​ជិត ២០០ នាក់

ជនជាតិចិនជិត ២០០ នាក់ត្រូវបាននគរបាលអន្តោប្រវេសន៍រកឃើញថាពួកគេមិនមានលិខិតស្នាក់នៅ និងធ្វើការត្រឹមត្រូវខណៈសមត្ថកិច្ចចុះត្រួតពិនិត្យកាលពីព្រឹកម្សិលមិញក្នុងពេលអ្នកទាំងនោះកំពុងធ្វើការនៅការដ្ឋានសំណង់ក្រុមហ៊ុន Sino Great Wall ដែលមានទីតាំងនៅកោះពេជ្រក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ...

ទូច សុខា
http://bit.ly/2bcLRfu

តុលាការ​នៅ​បន្ត​សួរ​វៀតណាម ៥ នាក់​​លួច​ចូល​ជីក​រ៉ែ

សាលាដំបូងខេត្តរតនគិរីកាលពីម្សិលមិញនៅតែកំពុងបន្តធ្វើការសាកសួរជនជាតិវៀតណាម ៥ នាក់ដែលត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះស្រុកអូរយ៉ាដាវចាប់ឃាត់ខ្លួនខណៈពួកគេកំពុងលួចធ្វើសកម្មភាពជីករ៉ែដោយខុសច្បាប់ក្នុងទ្រង់ទ្រាយធំមួយនៅក្នុងទឹកដីកម្ពុជា។ ...

ឃុត សុភចរិយា
http://bit.ly/2aMVkff

រដ្ឋាភិបាល​​បញ្ជា​ឱ្យ​​​ស្ថានទូត​ស្រាវជ្រាវ​​រក​ពលរដ្ឋ​ខ្មែរ​បន្ថែម​ទៀត​ ដែលជាប់ពន្ធនាគារ​នៅ​ម៉ាឡេស៊ី​

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបានបញ្ជាឱ្យមន្ត្រីទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី ស្រាវជ្រាវរកពលរដ្ឋខ្មែរបន្ថែមទៀតដែលកំពុងជាប់នៅក្នុងមន្ទីរឃុំឃាំងផ្សេងៗរបស់ប្រទេសនេះ បន្ទាប់ពីពលរដ្ឋខ្មែរចំនួន១៨នាក់ត្រូវបានដោះលែងពីពន្ធនាគារមួយក្នុងក្រុងគូឡាឡាំពួ កាលពីសប្ដាហ៍មុន។ ...

ឌឹ ខេមបូឌា ដេលី
http://www.cambodiadailykhmer.com/33605

ស្ថានទូត​កម្ពុជា កំពុងអន្តរាគមន៍​​ជួយ​​​ពលករ​ខ្មែរ ជិត​៦០​នាក់​ដែលជាប់​​ឃុំ​​ក្នុង​ប្រទេស​ថៃ

មន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃកំពុងតែធ្វើអន្តរាគមន៍ជួយដល់ពលករខ្មែរ ដែលកំពុងតែជាប់ក្នុងមន្ទីរឃុំឃាំងដោយផ្តល់នូវមេធាវីក្នុងការដោះស្រាយជូនពួកគាត់។ ជាមួយនេះដែរស្ថានទូតខ្មែរ ក៏បានប្រកាសស្វែងរកសាច់ញាតិរបស់ជនរងគ្រោះខ្មែរ ម្នាក់ដែលបានស្លាប់កាលពីចុងខែកក្កដា កន្លងមកនេះ។ ...

មុំ គន្ធា
http://bit.ly/2aNLggU

គណៈកម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា​ស្នើ​ឲ្យ​ថៃ​ ការពារ​សិទ្ធិ​ពលករ​ធ្វើ​ការ​លើ​ទូក​នេសាទ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានស្នើឲ្យគណៈកម្មការសិទ្ធិមនុស្សជាតិថៃលើកទឹកចិត្តឲ្យរដ្ឋាភិបាលថៃឲ្យធ្វើការចុះបញ្ជីកម្មករនេសាទនិងបង្កើតយន្តការមួយដើម្បីត្រួតពិនិត្យបញ្ហាសិទ្ធិមនុស្សក្នុងឧស្សាហកម្មនេសាទ ក្រោយពីទទួល ព័ត៌មានច្បាស់ការស្ដីពីការរំលោភសិទ្ធិមនុស្ស មកលើប្រជាជនកម្ពុជា ដែលជាកម្មករនេសាទ ដូចជាបង្ខំឲ្យធ្វើការ បង្ខំឲ្យប្រើប្រាស់គ្រឿងញៀន ដើម្បីបន្តធ្វើការដោយគ្មានពេលសម្រាក។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2aKvBCt

ពលករ​ខ្មែរ ៣ នាក់​ត្រូវ​បាន​ជួយ​ឲ្យ​វិល​មក​កម្ពុជា

ក្រសួងការបរទេសបានអន្តរាគមន៍ជួយស្រ្តីខ្មែរម្នាក់មកពីប្រទេសម៉ាឡេស៊ីដោយត្រូវគេបង្ខំរៀបការជាមួយបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់រហូតមានកូនពីរតែត្រូវប្តីធ្វើបាបបង្ខំឲ្យធ្វើការក្នុងសំណង់រីឯពីរនាក់ទៀតត្រូវជួយសង្គ្រោះពីប្រទេសចិនស្របពេលដែលស្ថានឯកអគ្គរាជទូតកម្ពុជានៅម៉ាឡេសម្រេចបញ្ឈប់ការងារអ្នកយាមទូតម្នាក់ដែលទារលុយពីជនរងគ្រោះជាថ្នូរនឹងការជួយបានវិលត្រឡប់មកស្រុកកំណើត។ ...

សែន ដាវីត
http://bit.ly/2ba7Lmo

ពលករ​ខ្មែរ ៥​នាក់​មក​ដល់​ផ្ទះ ក្នុង​ចំណោម​១៨​នាក់​ដែល​បាន​​រំដោះ​ចេញ​ពី​ម៉ាឡេស៊ី

ពលករខ្មែរចំនួន៥នាក់ក្នុងចំណោម១៨នាក់ត្រូវបានស្ថានទូតខ្មែរ ប្រចាំប្រទេសម៉ាឡេស៊ី ជួយអន្តរាគមន៍ឲ្យមានការដោះលែងពីមន្ទីរឃុំឃាំង និងបញ្ជូនមកប្រទេសកំណើតវិញនៅរសៀលថ្ងៃពុធ ម្សិលមិញនេះ ខណៈដែលអ្នកផ្សេងទៀតនឹងត្រលប់មកពេលក្រោយ។ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឲ្យដឹងតាមរយៈសេចក្តីជូនដំណឹងនៅថ្ងៃពុធ ម្សិលមិញថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានណែនាំស្ថានឯកអគ្គរាជទូតកម្ពុជា ប្រជាប្រទេសម៉ាឡេស៊ី ជំរុញទំនាក់ទំនងអន្តរាគមន៍ជាមួយអាជ្ញាធរម៉ាឡេស៊ី សុំឲ្យមានការដោះលែងពលរដ្ឋខ្មែរ ដែលកំពុងជាប់ឃុំនៅពន្ធនាគារ Bukit Jalil និងរៀបចំមាតុភូមិនិវត្តន៍របស់ពួកគេមកកាន់ប្រទេសខ្លួនវិញ។ ...

មុំ គន្ធា
http://bit.ly/2aVE4C6

ក្រសួង​ការងារ ស្នើ​អូស្ត្រាលី ​ទទួល​ពលករ​ខ្មែរ តាម​រដូវ​កាល

មន្ត្រីរដ្ឋាភិបាលកម្ពុជាបានស្នើទៅដល់រដ្ឋាភិបាលប្រទេសអូស្ត្រាលីឲ្យទទួលយកពលករពីប្រទេសនេះទៅធ្វើការស្របច្បាប់តាមរយៈគម្រោងកម្មករតាមរដូវកាលប៉ុន្តែមិនទាន់មានការឆ្លើយតបណាមួយពីភាគីម្ខាងទៀតនៅឡើយទេ ស្របពេលដែលមន្ត្រីសង្គមស៊ីវិលថា ជាការអាម៉ាស់សម្រាប់ការស្នើសុំនេះ។ ...

មុំ គន្ធា
http://bit.ly/2auqK8n

៦​ខែ​ដើម​ឆ្នាំ​ថៃ បញ្ជូន​ពលករ​ខ្មែរ ចំណាក​ស្រុក​ខុស​ច្បាប់​ជិត​៣​ម៉ឺន​នាក់​មក​កម្ពុជា វិញ

ក្នុងអំឡុងរយៈពេល៦ខែដើមឆ្នាំ២០១៦ពលករកម្ពុជាចំណាក់ស្រុកដែលទៅធ្វើការនៅប្រទេសថៃ ខុសច្បាប់ជិត៣ម៉ឺននាក់ត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនត្រលប់មកកម្ពុជា វិញតាមច្រកព្រំដែននានានៅក្នុងខេត្តបន្ទាយមានជ័យ។ នេះបើតាមការបញ្ជាក់ពីលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ថ្លែងប្រាប់ការសែតខ្មែរថាមស៍ កាលពីម្សិលមិញ។ ...

រស់ ចាន់វាសនា
http://bit.ly/2aiE8fG

សមាជិកសភានៃគណៈបក្សប្រឆាំងជម្រុញរដ្ឋាភិបាលប្រើប្រាស់ពលករជំនាញដែលត្រឡប់មកមាតុប្រទេសវិញ

អ្នកតាក់តែងច្បាប់នៃគណៈបក្សប្រឆាំងបានជម្រុញរដ្ឋាភិបាលប្រើប្រាស់កម្មករជំនាញដែលត្រលប់មកពីបម្រើការនៅបរទេសឱ្យបានប្រសើរ ដើម្បីលើកទឹកចិត្តដល់ប្រជាជនកម្ពុជាជាច្រើនទៀតឱ្យនៅធ្វើការក្នុងស្រុក។ ...

ម៉ែន គឹមសេង
http://www.voacambodia.com/a/opposition-mp-urges-govt-to-use-returning-skilled-laborers/3418455.html

ថៃ ប្រកាស​បង្រ្កាប​លើ​ក្រុម​ពលករ​ខុស​ច្បាប់​នៅ​ខែ​សីហា

មន្រ្តីក្រសួងការងារថៃបានប្រកាសនៅថ្ងៃព្រហស្បតិ៍ថាក្រសួងនេះនឹងមិនមានការពន្យារពេលបន្តទៀតក្នុងការចុះបញ្ជីស្របច្បាប់ដល់ពលករចំណាកស្រុកហើយអាជ្ញានឹងធ្វើការបង្រ្កាបលើពលករខុសច្បាប់ចាប់ពីខែសីហា ខាងមុខនេះផងដែរ។ ...

មុំ គន្ធា
http://bit.ly/29AAxr4

ពលករ​ខ្មែរ ប្តឹង​ក្រុមហ៊ុន​អាហារ​សមុទ្រ​ថៃ និង​អាមេរិក​ ដើម្បី​ឲ្យ​បញ្ឈប់​​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម

ស្ថិតនៅក្នុងភូមិដ៏ស្ងាត់ជ្រងំនៅក្នុងខេត្តពោធិ៍សាត់ផ្ទះធ្វើអំពីថ្មដែលមានដើមឈើនៅជុំវិញរបងធ្វើអំពីឫស្សីលោកកែវរដ្ឋាដែលជនរងគ្រោះនៃការជួញដូរមនុស្សធ្វើការឲ្យក្រុមហ៊ុនថៃឈ្មោះផាត់ថាណា ស៊ីហ៊្វូត អង្គុយសម្លឹងទូរស័ព្ទ SAMSUNG របស់ខ្លួន។ ការសម្លឹងមើលនេះមិនមែនទូរស័ព្ទគាត់ប្លែកនោះទេ តែគាត់កំពុងទន្ទឹងរង់ចាំក្រែងមានអ្នកទូរស័ព្ទមកប្រាប់អំពីលទ្ធផលដែលលោក និងជនរងគ្រោះនៃការជួញដូរមនុស្ស៦នាក់ផ្សេងទៀតបានដាក់ពាក្យប្ដឹងក្រុមហ៊ុនធំៗចំនួន៤ របស់អាមេរិក និងថៃ ពីបទជួញដូរមនុស្ស និងបង្ខំឲ្យពួកគាត់ធ្វើការនៅរោងចក្រផលិតអាហារគ្រឿងសមុទ្រមួយក្នុងប្រទេសថៃ។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/28TgdDG

ពលករខ្មែរ ៦នាក់ត្រូវបានសង្គ្រោះពីប្រទេសម៉ាឡេស៊ី

ពលករខ្មែរ ៦នាក់ត្រូវបានជួយសង្គ្រោះពីប្រទេសម៉ាឡេស៊ី និងបានត្រលប់មកដល់ផ្ទះរបស់ពួកគេដោយសុវត្ថិភាពកាលពីចុងសប្តាហ៍មុន បន្ទាប់ពីត្រូវបានចាញ់បោកមេខ្យល់ អ្នកនាំពាក្យនៃក្រសួងការបរទេសបានប្រាប់ឱ្យដឹងកាលពីម្សិលមិញ។ ...

មុំ គន្ធា
http://www.khmertimeskh.com/news/26074/six-rescued-from-malaysia/

សមត្ថកិច្ច​ឃាត់​ខ្លួន​ជន​ជាតិ​វៀតណាម​ និង​ចិន ​៦០​នាក់​ធ្វើ​ការ​ខុស​ច្បាប់​នៅ​ខេត្ត​កំពត​

មន្ត្រីប៉ូលិសអន្តោប្រវេសន៍កាលពីថ្ងៃអង្គារម្សិលមិញបានឃាត់ខ្លួនកម្មករជនជាតិវៀតណាមនិងជនជាតិចិនចំនួន៦០នាក់ដែលបានឆ្លងដែនមកធ្វើការខុសច្បាប់នៅក្នុងខេត្តកំពត។ ...

ជាង សុខា
http://bit.ly/1WErDxI

ទីភ្នាក់ងារ​​​ជ្រើស​​​រើសពលករ​​​៖ អ្នកបម្រើការ​តាម​ផ្ទះ​ទំនង​ជា​មិន​ទៅដល់​ម៉ាឡេស៊ីមុន​ឆ្នាំ​២០១៧

ទីភ្នាក់ងារជ្រើសរើសពលករបានលើកឡើងថា វាអាចនៅឆ្នាំ២០១៧ទើបកម្ពុជាចាប់ផ្ដើមបញ្ជូនអ្នកបម្រើការតាមផ្ទះទៅប្រទេសម៉ាឡេស៊ីតាមរយៈបណ្ដាញស្រប ច្បាប់ជាថ្មីម្ដងទៀត បើទោះជាមានការអនុម័តយល់ព្រមជាសាធារណៈលើកិច្ចព្រមព្រៀងបណ្តោះអាសន្នពីលោក ណាជីព រ៉ាហ្សាក់ (Najib Razak) នាយករដ្ឋមន្ត្រីម៉ាឡេស៊ីកាលពីសប្ដាហ៍មុនក៏ដោយ។ ...

ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/32016

កម្ពុជា​ស្នើ​ម៉ាឡេស៊ី​ទទួល​យក​ពលករ​កម្ពុជា​ឲ្យ​ច្រើន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឲ្យសមភាគីម៉ាឡេស៊ីបើកទទួលយកពលករពីកម្ពុជាឲ្យបានច្រើនថែមទៀតខណៈដែលប្រទេសកាន់សាសនាអ៊ិស្លាមមួយនេះត្រូវបានគេដឹងឮថាបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើពលករកម្ពុជារហូតដល់ពលករខ្លះត្រូវគេរំលោភបំពានរហូតដល់ពិការ និងបាត់បង់សតិក៏មាន។ ...

សែន ដាវីត
http://bit.ly/1PyMVdK

ក្រសួង​ឲ្យ​ភ្នាក់​ងារ​ជ្រើស​រើស​ពលករ​គ្រប់​គ្រង​ពលករ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក

រដ្ឋមន្ត្រីក្រសួងការងារបានសំណូមពរដល់សមាគមទីភ្នាក់ងារជ្រើសរើសពលករក្នុងប្រទេសនិងទីភ្នាក់ងារជាតិម៉ាឡេស៊ីរៀបចំការគ្រប់គ្រងពលករធ្វើការតាមផ្ទះតាមប្រព័ន្ធអេឡិចត្រូនិកទាំងពេលការចេញដំណើរ កំពុងបំពេញការងារ និងត្រលប់មកកាន់មាតុប្រទេសវិញ។ ...

មុំ គន្ធា
http://bit.ly/1TSPV3p

រដ្ឋាភិបាល​នឹង​ផ្អាក​កម្មករ​ចំណាកស្រុក​ទៅ​កាន់​ប្រទេស​ថៃ​ក្នុង​រយៈពេល​បួន​ខែ​ខាង​មុខ​

រដ្ឋាភិបាល​កម្ពុជា​បាន​យល់ព្រម​ចំពោះ​សំណើរ​ពី​ក្រសួង​ការងារ​ថៃ​ក្នុង​ការ​បង្អាក​ជា​បណ្តោះអាសន្ន​នូវ លំហូរកម្មករ​ធ្វើ​ចំណាកស្រុក​ទៅ​កាន់​ប្រទេស​ថៃ​ក្នុង​រយៈពេល​បួន​ខែ​បន្ទាប់​ ខណៈ​ពេល​ដែល​រដ្ឋាភិបាល​ថៃ​រៀបចំធ្វើ​ជំរឿន​តួរលេខ​កម្មករ​ចំណាកស្រុក​នៅ​ក្នុង​ប្រទេស​របស់​គេ​ នេះ​បើ​យោង ...

សេក ឧត្តម and George Wright
https://www.cambodiadaily.com/news/governments-halt-migration-to-thailand-for-four-months-111634/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

dkvSN
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!