បច្ចេកវិទ្យា​អវកាស​ដែល​នឹង​ជួយ​អភិរក្ស​ឧទ្យាន​អង្គរ​

​អាជ្ញាធរ​អប្សរា​ បាន​បន្ត​កិច្ចព្រមព្រៀង​ជាមួយនឹង​មជ្ឈមណ្ឌល​អន្តរជាតិ​បច្ចេកវិទ្យា​អវកាស​របស់​ប្រទេស​ចិន​សម្រាប់​បេតិកភណ្ឌ​ធម្មជាតិ​ និង​វប្បធម៌​ ដើម្បី​បន្ត​ប្រើប្រាស់​បច្ចេកវិទ្យា​ស្វែង​យល់​ពី​ចម្ងាយ​ (Remote​ sensing)​ ដើម្បី​ស្វែងរក​ និង​ថែរក្សា​ប្រាសាទបុរាណ​នៅ​ក្នុង​ខេត្តសៀមរាប​។​ ​ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/5083666/space-tech-aid-park-preservation/

កម្ពុជាមិនទាន់រួចរាល់សម្រាប់ឧស្សាហកម្មទី៤

​បដិវត្តន៍​ឧស្សាហកម្ម​ពេល​អនាគត​នឹង​វិ​វត្ត​ទៅ​ជា​ “​រោងចក្រ​វៃឆ្លាត​”​ ដែល​កុំព្យូទ័រ​ និង​មនុស្ស​យន្ត​ នឹង​ដោះស្រាយ​ដំណើរ​ជំនួស​កម្លាំង​មនុស្ស​ (​ឧ​ស្សហកម្ម​៤.០)​ ដែល​នឹង​ធ្វើ​ឱ្យ​ឱកាស​ការងារ​កាន់តែ​តិច​សម្រាប់​កម្មករ​គ្មាន​ជំនាញ​។​ នេះ​បើ​យោង ...

Robin Spiess
http://bit.ly/2gkEQyq

កិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ចិននៅក្នុងការងារ

មន្ត្រីក្រសួងបរិស្ថានបាននិយាយកាលពីម្សិលមិញថា ប្រទេសកម្ពុជា និងប្រទេសចិនជិតឈានដល់កិច្ចព្រមព្រៀងមួយ ដែលនឹងនាំប្រទេសកម្ពុជាបោះជំហានកាន់តែខិតជិតទៅរកការអភិវឌ្ឍបច្ចេកវិទ្យានុយក្លេអ៊ែររបស់ខ្លួន បើទោះបីជាវានឹងមិនត្រូវបានគេប្រើដំបូងដើម្បីជំរុញការផលិតអគ្គីសនីក៏ដោយ។ ...

Daphne Chen
http://www.phnompenhpost.com/national/chinese-nuclear-pact-works

កម្ពុជា និងចិនស្វែងរកអនុស្សរណៈយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរ

មន្ត្រី​ពាក់ព័ន្ធ​នៃ​ក្រសួងបរិស្ថាន​កម្ពុជា ​បាន​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​​ភាគី​ចិន​ដើម្បីទទួលបាននូវអនុស្សរណៈ​នៃ​ការ​យោគយល់​ (MoU)​ ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ថាមពលនុយក្លេអ៊ែរ​។​ ​ ...

ខាន សុភីរម្យ
http://www.akp.gov.kh/?p=107890

ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​នឹង​ចែករំលែក​ជំនាញ​បច្ចេកវិទ្យា​

​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ និង​ក្រុមហ៊ុន​ Gwangju​ TechoPark​ ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ នឹង​ឈាន​ដល់​កិច្ចព្រមព្រៀង​​ស្តី​ពី​ការ​កែ​លម្អ​បច្ចេកវិទ្យា​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នា​ពេល​ឆាប់ៗ​នេះ​។​ ​ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/39921/south-korean-firm-to-share-tech-expertise/

Vertiv​ បាន​ប្រកាស​ពី​ការ​ប្តូរ​យីហោ​ថ្មី​

​ក្រុមហ៊ុន​ Vertiv​ ដែល​ត្រូវ​បាន​ស្គាល់​ថា​ជា​ក្រុមហ៊ុន​ Emerson​ Network​ Power​ ដែល​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​យីហោ​ថ្មី​របស់​ខ្លួន​កាលពី​ថ្ងៃ​ពុធ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​ទីផ្សារ​កាន់តែ​ច្រើន​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​យ៉ាង​រហ័ស ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/38734/vertiv-announces-rebranding/

ជំនួយរបស់ទីក្រុងម៉ូស្គូ លើការអភិវឌ្ឍនុយក្លេអ៊ែរចាប់ផ្តើមចេញជារូបរាង

ប្រទេស​រុ​ស្ស៊ី​បាន​ប្រកាស​ពី​ការ​ជួយ​ជ្រោមជ្រែង​ក្នុង​បង្កើត​មជ្ឈមណ្ឌល​ព័ត៌មាន​នុយក្លេអ៊ែរ​មួយ​នៅ​រាជធានី​ភ្នំពេញ​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍ​ថាមពលនុយក្លេអ៊ែរ​របស់​ប្រទេស​កម្ពុជា​។​ ​ ...

រស់​ ចាន់វាសនា
http://www.khmertimeskh.com/news/37692/nuclear-aid-from-moscow-takes-shape/

Smart បាន​ដាក់​ឲ្យ​ដំណើរ​ការ​នូវ​មូលនិធិ​អាជីវកម្ម

ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត Smart Axiata កាលពី​ថ្ងៃ​ម្សិលមិញ បាន​ដាក់​ឲ្យ​ដំណើរការ​មូលនិធិ​អាជីវកម្ម​ដែល​មាន​ទឹក​ប្រាក់ ៥ លាន​ដុល្លារ​ដើម្បី​ត្រៀម​សម្រាប់​ការ​បណ្តាក់​ទុន​វិនិយោគ​លើ​អាជីវកម្ម​ថ្មី​ក្នុង​វិស័យ​ឌីជីថល​ដែល​បាន​បង្កើត​ឡើង​ដោយ​សហគ្រិន​កម្ពុជា​។ ...

ហ៊ គឹមសាយ
http://bit.ly/2ofdbys

បច្ចេកវិទ្យាផ្កាយ​​​រណបចាប់សកម្មភាព​​​អ្នកកាប់ឈើ​​​ខុស​​​ច្បាប់​​​នៅកម្ពុជាពីអវកាស

អ្នកកាប់ឈើខុសច្បាប់នៅក្នុងប្រទេសនេះ អាចនឹងមានសត្រូវថ្មីដ៏មានឥទ្ធិពលក្នុងពេលឆាប់ៗ នោះគឺផ្កាយរណបចំនួនពីររបស់អង្គការណាសា ដែលចាប់អារម្មណ៍ខ្លាំងលើអ្វីដែលពួកគេកំពុងធ្វើស្រេចតែចិត្ត។ អ្នកសិក្សាស្រាវជ្រាវនៅសាកលវិទ្យាល័យម៉ារីលែន (University of Maryland) នៅសហរដ្ឋអាមេរិកបានលើកឡើងថា ប្រព័ន្ធបង្កើតថ្មីនេះដែលចាប់យកសញ្ញានៃការបាត់បង់ព្រៃឈើពីទីអវកាសបានទាន់ពេលវេលា និងមានភាពច្បាស់ជាងមុននោះ អាចនឹងឃ្លាំមើលប្រទេសកម្ពុជាចាប់ពីដើមឆ្នាំក្រោយទៅ។ ...

ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/35522

មជ្ឈមណ្ឌលបច្ចេកវិទ្យាថ្មីសម្រាប់ក្រុមអ្នកច្នៃប្រឌិត

មជ្ឈមណ្ឌល​បច្ចេកវិទ្យា​មួយ​ដែល​កំពុង​ជម្រុញ​អ្នកដឹកនាំ​វ័យក្មេង​នៅ​កម្ពុជា​អាច​ស្វែងរក​ការ​អនុវត្ត​នានា​នៃ​បច្ចេកវិទ្យា​ ដែល​អាច​នឹង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បង្កើត​ជា​ផល​វិជ្ជមាន​មួយ​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ទាំងអស់​គ្នា​។​ ​ ...

Safiya Charles
http://www.khmertimeskh.com/news/31675/new-tech-hub-for-innovators/

ក្រុមហ៊ុន​ផលិតផល​ក្នុង​ស្រុក បើក​លក់​សិទ្ធិ​ធ្វើ​ធុរកិច្ច​ជា​ផ្លូវការដល់​សាធារណជន

ក្រុមហ៊ុន​ផ្គត់ផ្គង់​ផលិតផល​ក្នុង​ស្រុក​ដែល​មាន​ឈ្មោះថាធីសបកាល​ពី​ថ្ងៃ​សុក្រ​សបា្តហ៍​មុន​បាន​ប្រកាស​បើក​លក់​សិទ្ធិ​ធ្វើ​ធុរកិច្ច​ជា​ផ្លូវការ​ដល់​សាធារណជនសហគ្រិនអ្នក​ដែល​ចង់​ចាប់​ផ្តើម​អាជីវកម្ម​ដំបូង​នៅ​កម្ពុជា ក្នុង​គោល​បំណង​បង្កើត​ឱកាស​ដល់​សហគ្រិន​វ័យក្មេង និង​បង្កើត​ការងារ​ច្រើន​បន្ថែម​ទៀត និង​ជួយ ...

សុខ ចាន់
http://bit.ly/2dU1POI

ក្រុមហ៊ុន Rosatom និងក្រុមប្រឹក្សាកម្ពុជាជួបពិភាក្សាលើកិច្ចការរួមគ្នាជាលើកទីមួយ

ក្រុមហ៊ុនថាមពលនុយក្លេអែរ Rosatom ដែលជាក្រុមហ៊ុនរបស់រដ្ឋាភិបាលរុស្ស៊ី និងក្រុមប្រឹក្សាសម្រាប់ការអភិវឌ្ឍប្រកបដោយចិរភាពរបស់កម្ពុជានៅថ្ងៃនេះ បាននិយាយថា ពួកគេបានប្រារព្ធការជួបពិភាក្សាការងារគ្នាជាលើកដំបូងដើម្បីការអនុវត្តកិច្ចសហប្រតិបត្តិការថាមពលនុយក្លេអែរ។ ...

Rosatom Asia Pte Ltd
http://www.eco-business.com/press-releases/rosatom-cambodias-national-council-in-first-working-meeting/

កម្ពុជានិង​រុស្ស៊ី​ ចាប់​ផ្តើម​ការ​ពិភាក្សា ថាមពល​នុយក្លេអ៊ែ

ក្រុមមន្រ្តីកម្ពុជា និងរុស្ស៊ី បានជួបពិភាក្សាគ្នាពីវិធីដែលប្រទេសទាំងពីរអាចពង្រឹងសមត្ថភាពរបស់ប្រទេស កម្ពុជា ក្នុងការអភិវឌ្ឍបច្ចេកវិទ្យានុយក្លេអ៊ែ កាលពីម្សិលមិញ។ ...

Cristina Maza
http://bit.ly/2bNvedi

កម្ពុជា-រុស្ស៊ី​ នឹង​ជួប​គ្នា​លើក​ទី ២ ស្ដី​ពី​វិស័យ​នុយក្លេអ៊ែរ​នៅ​សប្ដាហ៍​ក្រោយ

នៅសប្តាហ៍ក្រោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនឹងរៀបចំទទួលកិច្ចប្រជុំលើកទីពីរនៃក្រុមការងារជាតិសម្រាប់ការសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាង កម្ពុជា‑រុស្ស៊ី នៅក្នុងវិស័យនុយក្លេអ៊ែរ។ នេះបើតាមមន្រ្តីក្រសួងបរិស្ថានដែលបានបញ្ជាក់កាលពីម្សិលមិញ។ ...

Cristina Maza
http://bit.ly/2blYPsL

រោងចក្រដែលប្រើ Robot អាចនឹងគំរាមកំហែងដល់ការងារកម្មករកាត់ដេររាប់លាននាក់

ការងារក្នុងវិស័យកាត់ដេរ និងស្បែកជើងស្ទើរតែ ៩០% នៅប្រទេសកម្ពុជា និងវៀតណាម គឺកំពុងប្រឈមដោយសារតែការប្រើម៉ាស៊ីនដេរស្វ័យប្រវត្តិ ហៅថា “sewbot” នេះបើយោងតាមរបាយការណ៍ថ្មីរបស់អង្គការពលកម្មអន្តរជាតិ(ILO)។ ...

Tansy Hoskins
https://www.theguardian.com/sustainable-business/2016/jul/16/robot-factories-threaten-jobs-millions-garment-workers-south-east-asia-women

កម្ពុជា និងឥណ្ឌាចូលរួមកិច្ចសហប្រតិបត្តិការជាមួយគ្នា

កិច្ចប្រជុំកំពូលគណៈកម្មាធិការចម្រុះកម្ពុជា និងឥណ្ឌាស្តីពីការធ្វើពាណិជ្ជកម្មទ្វេរភាគី និងការផ្លាស់ប្តូរបច្ចេកវិទ្យានឹងត្រូវបានប្រារព្ធនៅក្នុងទីក្រុង New Delhi នៅថ្ងៃសុក្រ នេះបើយោងតាមអ្នកនាំពាក្យនៃក្រសួងការបរទេសបានប្រាប់អ្នកយកពត៌មានកាលពីម្សិលមិញ។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/26883/cambodia-india-joint-cooperation/

ឧបករណ៍បណ្តាញអំពីបរិស្ថាន

ប្រទេសកម្ពុជាកំពុងរងគ្រោះដោយសារការកាប់ព្រៃឈើក្នុងប្រទេសនេះមានអត្រាខ្ពស់ជាងគេបំផុតនៅក្នុងពិភពលោក ដែលជាមធ្យម ១% នៃព្រៃឈើទាំងអស់របស់ប្រទេសនេះត្រូវបានបាត់បង់ជារៀងរាល់ឆ្នាំ។ យ៉ាងណាមិញ នៅក្នុងកិច្ចផ្តួចផ្តើមដែលផ្តល់មូលនិធិគាំទ្រដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈគម្រោងគាំទ្រព្រៃឈើ និងជីវៈចម្រុះ(SFB) និងអង្គការវីនរ៉ុកអន្តរជាតិសង្ឃឹមថានឹងអាចជួយដោះស្រាយបញ្ហានេះតាមរយៈការសម្ភោធឱ្យប្រើជាផ្លូវការនូវឧបករណ៍លើបណ្តាញមួយដែលបានបង្កើតឡើងក្នុងគោលបំណងផ្តល់ព័ត៌មានដល់អ្នកបង្កើតគោលនយោបាយបរិស្ថាន និងប្រជាពលរដ្ឋទូទៅ បានដឹងអំពីផលប៉ះពាល់ប៉ាន់ស្មាននានានៃគោលនយោបាយប្រើប្រាស់ដីទៅលើបរិស្ថាន។ ...

Safiya Charles
http://www.khmertimeskh.com/news/26177/the-environmental-web-tool/

កម្ពុជា និងថៃកំពុងតែឆ្ពោះទៅជិតដល់ដំណើរការថាមពលនុយក្លេអ៊ែរ

ប្រទេសកម្ពុជា និងប្រទេសថៃ គឺកំពុងតែធ្វើដំណើរឆ្ពោះទៅរកការផលិតថាមពលពីនុយក្លេអ៊ែរ ដោយសារតែមានការប្រកួតប្រជែងខ្លាំងក្នុងតំបន់ រួមទាំងតម្រូវការប្រភពថាមពលដែលមានស្ថេរភាព ដើម្បីជម្រុញល្បឿននៃការអភិវឌ្ឍ និងជួយលើកកម្ពស់ដល់ជីវភាពរស់នៅរបស់ប្រជាជនដែលកំពុងតែកើនឡើង។ ...

Tan Hui Yee
http://www.straitstimes.com/asia/cambodia-and-thailand-edging-closer-to-nuclear-power

រុស្ស៊ី កម្ពុជា ចុះហត្ថលេខាលើអនុស្សរណៈយោគយល់២ ដើម្បីសហការគ្នាលើដំណើរការថាមពលនុយក្លេអ៊ែរ

ក្រុមហ៊ុនប្រតិបត្តិការថាមពលអាតូមិចរបស់រដ្ឋឈ្មោះថា Rosatom និងក្រុមប្រឹក្សាជាតិដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៃព្រះរាជាណាចក្រកម្ពុជាថ្ងៃនេះបានប្រកាសថាពួកគេបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់សំខាន់ៗពីរ។ ...

Rosatom Asia Pte Ltd
http://www.eco-business.com/press-releases/russia-cambodia-sign-two-mous-to-cooperate-in-nuclear-energy/

សហរដ្ឋអាមេរិករៀបចំសិក្ខាសាលាស្តីពីថាមពលនុយក្លេអ៊ែរ

នាយកដ្ឋាន​ថាមពល​អា​មេ​រិ​ក​ (DOE)​ បាន​រៀបចំ​សិក្ខាសាលា​ស្តី​ពី​ “​ការ​ការពារ​សុវត្ថិភាព​នុយក្លេអ៊ែរ​ និង​ពិធីសារ​បន្ថែម​”​ នៅ​សណ្ឋាគារ​សាន់​វ៉េ​,​ រាជធានី​ភ្នំពេញ​ កាលពី​ម្សិលមិញ​ ដែល​មានការ​លើក​ឡើង​ខ្លីៗ​ស្តី​ពី​តម្រូវការ​សម្រាប់​ចំនេះដឹង​បច្ចេកទេស​បន្ថែម​ និង​ការ​ចែករំលែក ...

Jonathan Greig
http://www.khmertimeskh.com/news/24387/us-preps-kingdom-for-nuclear-energy/

សហព័ន្ធមើលឃើញការបើកផ្លូវនៃប្រព័ន្ធឌីជីថល

ក្រុម​អ្នក​ចូល​ចិត្ត​ប្រើប្រាស់​ប្រ​ព​៧​ន្ធ​ឌី​ជី​ថ​ល​វ័យក្មេង​នៅ​កម្ពុជា​ គឺជា​ច្រក​ផ្លូវ​មួយ​ដើម្បី​ទៅ​កាន់​ទីផ្សារ​ប្រព័ន្ធ​ឌី​ជី​ថលស​កល​ នេះ​បើ​យោង​តាម​ប្រធាន​សហព័ន្ធ​ICT​កម្ពុជា​ លោក​ Steven​ Path​ ដែល​លោក​បាន​ធ្វើការ​ប៉ាន់ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/24307/federation-sees-opening-on-digital-path/

ជួយកសិករក្នុងការរក្សាផលិតផលដំណាំឱ្យត្រជាក់

សត្រូវ​ធំ​បំផុត​មួយ​របស់​កសិករ​ គឺជា​កំ​ដៅ​។​ ផល​បន្លែ​ និង​ផ្លែ​ឈើ​ដែល​បាន​ប្រមូល​ផល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​ច្រើន​ប្រមាណ​ ៥០%​ត្រូវ​បាន​ខូចខាត​មិន​អាច​លក់​លើ​ទីផ្សារ​បាន​ដោយសារ​តែ​កំ​ដៅ​ ជាក់ស្តែង​ សាឡា​ត់​ប្រែជា​ស្រពោន ...

Jonathan Cox
http://www.khmertimeskh.com/news/23636/helping-farmers-keep-their-cool/

កម្ពុជា, ជប៉ុនផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហានៅឧបទ្វីបកូរ៉េ

កាលពី​ថ្ងៃ​ច័ន្ទ​ នៅ​ទីក្រុង​ភ្នំពេញ​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​ លោក​ ហោ​ ណាំ​ហុង​ ជាមួយនឹង​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន​ លោក​ Masakazu​ Hamachi​ បាន​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​បញ្ហា​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​។​ ​ ...

Agency Report
http://leadership.ng/news/510972/cambodia-japan-exchange-views-korean-peninsula-issue

ក្រុមហ៊ុន LG មាន​សុទិដ្ឋិនិយម​ចំពោះ​ទីផ្សារ​នៅ​ប្រទេសកម្ពុជា

មន្ត្រី​ជាន់​ខ្ពស់​នៃ​ពហុ​ក្រុមហ៊ុន​របស់​ប្រទេស​កូរ៉េខាងត្បូងLGElectronicsបាន​ប្រាប់​កាសែត​ខ្មែរ​ថាមស៍នៅ​ទីក្រុង​សេអ៊ូលកាល​ពី​សប្ដាហ៍​មុន​ថាប្រទេស​កម្ពុជាគឺ​ជា​ទីផ្សារ​កំពុង​មាន​សក្ដានុពលនិង​រីកចម្រើន​យ៉ាង​ខ្លាំង​មួយ​នៅ​ក្នុង​ចំណោម​បណ្ដា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ (អាស៊ាន) សម្រាប់​ពង្រីក​អាជីវកម្ម​ក្រុមហ៊ុន LG នៅ​ក្នុង​ឆ្នាំ​ខាង​មុខ​នេះ។ ...

ម៉ៃ គុណមករា
http://bit.ly/1Qx85mD

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

2gWDy
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!