សង្គមស៊ីវិល

អង្គការមិនមែនរដ្ឋាភិបាល

ព្រឹទ្ធសភា​អនុម័ត​ច្បាប់​អង្គការ​ បើ​ទោះ​មានការ​ធ្វើ​ពហិការ​

កាលពី​ម្សិលមិញ​ ព្រឹទ្ធសភា​នៃ​ប្រទេស​កម្ពុជា​ បាន​អនុម័ត​សេចក្តីព្រាងច្បាប់​ចម្រូង​ចម្រាស់​ ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ នៅ​ចំ​ពេល​មានការ​តវ៉ា​នៅ​តាម​ផ្លូវ​ និង​ការ​ធ្វើ​ពហិការ​ពី​តំណាង​គណបក្សប្រឆាំង​ ក្នុង​សភា​ជាន់ខ្ពស់​មួយ​នេះ​។​​បន្ទាប់​ពី​កិច្ចប្រជុំ​រយៈពេល​២ ...

ឆាយ ច័ន្ទនីដា
http://www.phnompenhpost.com/national/senate-passes-ngo-law-amid-boycott

សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្សប្រឆាំង​នៃ​ប្រទេស​កម្ពុជា​ បដិសេធ​ចូលរួម​ពិភាក្សា​សេចក្តីព្រាងច្បាប់​អង្គការ​

អ្នក​ធ្វើ​ច្បាប់​មក​ពី​គណបក្សប្រឆាំង​មួយ​រូប​ បានឱ្យ​ដឹង​ថា​ សមាជិក​ព្រឹទ្ធសភា​មក​ពី​គណ​បក្ស​ប្រឆាំង​នៃ​ប្រទេស​កម្ពុជា​ នឹង​មិន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ចម្រូងចម្រាស់​ សំដៅ​គ្រប់គ្រង​អង្គការ​មិនមែន​រដ្ឋាភិបាល​ កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​មួយ​នេះ​ ដែល​អនុម័ត ...

បុគ្គលិកសារព័ត៌មាន RFA Khmer
http://www.rfa.org/english/news/cambodia/opposition-party-senators-refuse-to-participate-in-ngo-draft-law-debate-07222015162125.html

ច្បាប់អង្គការមិនមែនរដ្ឋាភិបាលនឹងឆ្លងកាត់សភានៅសប្តាហ៏នេះ

សមាជិកសភានិងជាតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក គង់ គាំ បានឱ្យដឹងថា ច្បាប់អង្គការមិនមែនរដ្ឋាភិបាលនិងសមាគមពាក់ព័ន្ធដ៏សែនចម្រូងចម្រាសរំពឹងនឹងឆ្លងកាត់សភានៅ​សប្តាហ៍នេះ បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្្យឡើងវិញនៅថ្ងៃអង្គារនិងថ្ងៃពុធ។ ...

Muny Sithyna and Vincent MacIsaac
http://eskh.com/news/13459/ngo-law-set-to-pass-senate-this-week/

សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្សប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា​ ធ្វើ​ពហិការ​បោះ​ឆ្នោត​គាំទ្រ​សេចក្តីព្រាងច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្សប្រឆាំង​ ក្នុង​ប្រទេស​កម្ពុជា​ បានឱ្យ​ដឹង​ថា​ ពួក​គេ​នឹង​ធ្វើ​ពហិការ​​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នៅ​សភា​ជាន់ខ្ពស់​ លើ​សេចក្តី​ព្រាងច្បាប់​សំដៅ​គ្រប់គ្រង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ដែល​កំពុងធ្វើការ​នៅ​ក្នុង​ប្រទេស​មួយ​នេះ ...

យន់​ សាមៀន​
http://www.rfa.org/english/news/cambodia/opposition-party-senators-to-boycott-vote-on-draft-law-on-ngos-07162015165844.html

ប្រទេស​កម្ពុជា​៖​ អ្នកជំនាញ​របស់​អង្គការសហប្រជាជាតិ​ ជម្រុញ​ឱ្យ​អាជ្ញាធរ​បោះបង់​ចោល​សេច​ក្តីព្រាង​ច្បាប់​ដែល​ "​គំរាម​គំ​ហែង​"​ សង្គម​សេរី​

កាលពី​ថ្ងៃ​ពុធ​ អ្នកជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ ម៉ៃ​ណា​ កៃ​ បាន​ជម្រុញ​ប្រទេស​កម្ពុជា​ ឱ្យ​បោះបង់​ចោល​សេចក្តីព្រាងច្បាប់​មួយ​ ដែល​នឹង​អនុញ្ញាត​អាជ្ញាធរ​បញ្ឈប់​ដំណើរការ​ ឬ​ចោទប្រកាន់​ខាង​ព្រហ្មទណ្ឌ​ ទៅ​លើ​ក្រុម​ទាំងឡាយ​ ដែល​ធ្វើការ​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​មនុស្ស​ សេរីភាព​ជា ...

បុគ្គលិកសារព័ត៌មាន India Blooms
http://indiablooms.com/ibns_new/world-details/F/3866/cambodia-un-expert-urges-authorities-to-reject-bill-that-threatens-free-society.html

សភា​កម្ពុជា​ បាន​អនុម័ត​ច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​បើ​ទោះជា​មានការ​តវ៉ា​

នៅ​ថ្ងៃ​ច័ន្ទ​នេះ រដ្ឋសភា​នៃ​ប្រទេស​កម្ពុជា​ បាន​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ បើ​ទោះបីជា​មានការ​ធ្វើ​ពហិការ​ពី​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ និង​មានការ​តវ៉ា​ប្រឆាំង​ក៏​ដោយ​។​​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://thecambodiaherald.com/cambodia/cambodian-parliament-passes-ngo-draft-law-despite-protests-8744

ក្រុម​សង្គម​សុីវិល​កម្ពុជា​ នឹង​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​សេចក្តីព្រាងច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​

មន្ត្រី​មក​ពី​អង្គការសិទ្ធិមនុស្ស​ក្នុងស្រុក​ល្បីឈ្មោះ​មួយ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ច័​ន្ធ​នេះ ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា​ នឹង​ធ្វើការ​តវ៉ា​ដោយ​សន្តិវិធី​​ នៅ​ខាងក្រៅ​សភា​ ក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​ប្រឆាំង​នឹង​ច្បាប់​ដែល​ពួក​គេ​អះអាង​ថា​ នឹង​រឹតត្បិត​សកម្មភាព​របស់ ...

បុគ្គលិកសារព័ត៌មាន RFA Khmer
http://www.rfa.org/english/news/cambodia/civil-society-groups-to-stage-mass-protest-against-ngo-draft-law-07102015131222.html

រដ្ឋាភិបាល​ព្រម​សម្រួល​ខ្លឹមសារ​នៃ​ច្បាប់​អង្គការ

មន្ត្រី​រដ្ឋាភិបាល​បាន​សម្រេច​សម្រួល​ខ្លឹមសារ​ខ្លះ​នៃ​សេចក្តី​ព្រាង​ ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ខណៈ​​ដែល​​​រដ្ឋសភា​គ្រោង​នឹង​​​បើក​ កិច្ចប្រជុំ​ធ្វើការ​ពិភាក្សា និង​អនុម័ត​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ក្រោយ បើ​ទោះបី​ជា​អង្គការ​សង្គម​ស៊ីវិល​រាប់​រយ​នៅ ...

តាំង វីដា
http://bit.ly/1CtwHMw

សមាជិក​សភា​អាស៊ាន​ស្នើ​ឲ្យ​កម្ពុជា​ បោះបង់​ចោល​ច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​រឹតត្បិត​និង​មិន​មាន​ប្រជាធិបតេយ្យ​

នៅ​ថ្ងៃនេះ​ អង្គការ​សមាជិក​សភា​អាស៊ាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ បោះបង់​ចោល​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ដោយ​អះអាង​ថា​ គណបក្ស​កាន់​អំណាច​កំពុង​តែ​ឈ្ពោះ​ទៅ​រក​ដំណើរ​មួយ​ដែល​មិន​មាន​ ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​ ដោយ​កំពុង​តែ​ប៉ុនប៉ង​អនុម័ត​ច្បាប់​ ដែល ...

បុគ្គលិកសារព័ត៌មាន Asian Tribune
http://www.asiantribune.com/node/87314

មន្ត្រី​រដ្ឋាភិបាល​ ការពារ​សេចក្តីព្រាងច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​

កាលពី​ថ្ងៃ​ពុធ​ មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋាភិបាល​មួយ​រូប​ បាន​ការពារ​សេចក្តី​ព្រាងច្បាប់​ចម្រូង​ចម្រាស​មួយ​ សំដៅ​គ្រប់គ្រង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ខណៈ​ពេល​ដែល​សមាជិក​រដ្ឋាភិបាល​ និង​សង្គម​សុីវិល​ ជួបជុំ​គ្នា​នៅ​រាជធានី​ភ្នំពេញ​។​​ ...

ហ៊ុល រស្មី
http://www.voacambodia.com/content/govt-official-defends-draft-law-on-ngos/2855162.html

អ្នកជំនាញ​ច្បាប់​បាន​ឲ្យ​ដឹង​ថា​ សេចក្តីព្រាងច្បាប់​អាច​នឹង​ទប់ស្កាត់​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​អនាគត​

កាលពី​ថ្ងៃ​អង្គារ​ អ្នកប្រឆាំង​រាប់រយ​នាក់​ទៅ​នឹង​ច្បាប់​ចម្រូងចម្រាស​មួយ​ ដែល​សំដៅ​គ្រប់គ្រង​អង្គការ​មិនមែន​រដ្ឋាភិបាល​ បាន​មក​ជួប​គ្នា​នៅ​ក្នុង​សណ្ឋាគារ​មួយ​ នៅ​រាជធានី​ភ្នំពេញ​ ខណៈ​ពេល​ដែល​យុទ្ធនាការ​មួយ​ប្រឆាំង​នឹង​ការ​អនុម័ត​ច្បាប់​កំពុង​បន្ត​។​ ​ហ្សា​ច​ ឡែ ...

ហ៊ុល រស្មី
http://www.voacambodia.com/content/legal-expert-says-draft-law-could-inhibit-future-ngos/2853608.html

អង្គការមិនមែនរដ្ឋាភិបាលប្រកាន់គោលជំហរប្រឆាំងនឹងពង្រាងច្បាប់មុនពេលជំនួបជាមួយតំណាងរាស្ត្រ

នៅថ្ងៃអង្គារ អង្គការមិនមែនរដ្ឋាភិបាលបានរួបរួមគ្នាជុំវិញគោលជំហរដ៏រឹងមាំរបស់ពួកគេទៅកាន់ពង្រាងច្បាប់ ដែលនឹងដាក់កំហិតឱ្យក្រុមអង្គការមិនមែនរដ្ឋាភិបាល​ទាំងអស់ចុះបញ្ជីជាមួយរដ្ឋាភិបាល។យ៉ាងណាមិញ ពួកគេមានគោលជំហរផ្សេងគ្នា​ទៅកាន់កិច្ចអញ្ជើញរបស់គណបក្សកាន់អំណាច ឱ្យចូលប្រឹក្សាយោបល់ ដែលផ្តល់ដំណឹងជូន​មុនរយៈពេល១១ម៉ោង​នៃការបោះឆ្នោតទៅកាន់ពង្រាងច្បាប់នេះ។ ...

ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/ngos-firm-against-draft-law-before-meeting-with-lawmakers-87533/

ឧស្សាហកម្ម​មជ្ឈមណ្ឌល​កុមារ​កំព្រា​របស់​អា​សុីមាន​តម្លៃ​រាប់​លាន​

អំណោយ​ជា​ឯកជន​ទៅ​ឲ្យ​មជ្ឈមណ្ឌល​កុមារ​កំព្រា​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ មាន​ន័យ​ថា​ រដ្ឋាភិបាល​នៃ​ប្រទេស​នេះ​ កំពុង​តែ​ជួប​ការ​លំបាក​ ក្នុង​ការ​ដោះស្រាយ​កំណែទម្រង់​របស់​ពួក​គេ​ ជាមួយនឹង​កង្វះខាត​តម្លាភាព​ និង​កង្វះខាត​ការ​ពិនិត្យ​សុវត្ថិភាព​។​ ​ភាគច្រើន​នៃ​មជ្ឈមណ្ឌល​កុមារ ...

បុគ្គលិកសារព័ត៌មាន Asian Pacific Post
http://www.asianpacificpost.com/article/7013-asia%E2%80%99s-orphanage-industry-worth-millions.html

គណបក្សប្រឆាំង​ធ្វើ​ពហិការ​មិន​ចូលរួម​សន្និសីទ​អំពី​សេចក្តីព្រាងច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​

តំណាងរាស្ត្រ ​គណបក្សប្រឆាំង​មួយ​រូប​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ គណបក្សប្រឆាំង​នៃ​ប្រទេស​កម្ពុជា​ នឹង​ធ្វើ​ពហិការ​មិន​មិន​ចូលរួម​សន្និសីទ​ជាតិ​ រៀបចំ​ដោយ​សភា​ ដើម្បី​ពិភាក្សា​សេចក្តីព្រាងច្បាប់​ចម្រូងចម្រាស​មួយ​ ដែលសំដៅគ្រប់គ្រងអង្គការ​មិនមែន​រដ្ឋាភិបាល​​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ ប្រទេស​អភិវឌ្ឍន៍​មួយ​នេះ​ ដោយសារ ...

ឆេង ម៉េងជូ និង យន់​ សាមៀន​
http://www.rfa.org/english/news/cambodia/opposition-party-to-boycott-conference-on-ngo-draft-law-07072015154522.html

សកម្មជន​ និង​ព្រះសង្ឃ​កម្ពុជា​ ជម្រុញ​ឲ្យ​អ្នក​ធ្វើ​ច្បាប់​សង្គ្រោះ​ព្រៃ​ជិត​ផុត​ពូជ​

កាលពី​ថ្ងៃ​ច័ន្ទ​ សកម្មជន​ប្រមាណ​ជិត​១០០​នាក់​និង​អង្គ​ រាប់​បញ្ចូល​ទាំង​ព្រះសង្ឃ​ដែរ​នោះ​ បាន​ប្រមូលផ្តុំ​នៅ​មុខ​សភា​នៃ​ប្រទេស​កម្ពុជា​ ដើម្បី​ស្នើ​សុំ​ឲ្យ​អ្នក​ធ្វើ​ច្បាប់​ និង​រដ្ឋ​បាល​ព្រៃឈើ​នៃ​ប្រទេស​នេះ​ ចាត់វិធានការ​ណ៍​ប្រឆាំង​នឹង​ការ​កាប់​ព្រៃឈើ ...

ប្រាជ្ញ ឈីវ
http://www.rfa.org/english/news/cambodia/forest-07062015163702.html

អង្គការសិទ្ធិមនុស្ស​ហៅ​ការ​ចោទប្រកាន់​បុគ្គលិក​សិទ្ធិ​មនុស្ស​ថា​ជា ​ការ​បំភិតបំភ័យ​

អង្គការឃ្លាំមើល​អន្តរជាតិ​ Frontline​ Defenders​ បាន​ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ ទម្លាក់​បណ្តឹង​បរិហា​កេរ្តិ៍​ ប្រឆាំង​នឹង​បុគ្គលិក​សិទ្ធិ​មនុស្ស​លេចធ្លោរ​មួយ​រូប​។​​ នី ​ ចរិយា​ ប្រធាន​ជំនួយ​ផ្នែក​ច្បាប់​សម្រាប់​អង្គការសិទ្ធិមនុស្ស​អា​ដ​ហុ​ក​ កំពុង​តែ​ប្រឈម​នឹង​បណ្តឹង​មួយ​ចោទប្រកាន់​ដោយ​មន្ត្រី​តុលាការ ...

ហ៊ុល រស្មី
http://www.voacambodia.com/content/group-claims-suit-against-rights-worker-is-intimidation/2850618.html

អ្នក​តវ៉ា​នៅ​ក្រៅ​វិមាន​រដ្ឋសភា​ ទាមទារ​ឲ្យ​បញ្ចប់​ការ​អនុម័ត​ច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​

អង្គការសិទ្ធិមនុស្ស ​ និង​ប្រជាធិបតេយ្យ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ចាប់ផ្តើម​ធ្វើ​បា​តុ​កម្ម​រយៈពេល​៣​ថ្ងៃ​ ក្នុង​គោលបំណង​បញ្ឈប់​ការ​អនុម័ត​ច្បាប់​មួយ​សំដៅ​គ្រប់គ្រង​អង្គការ​មិនមែន ​រដ្ឋាភិបាល​។​ ​ការ​តវ៉ា​នេះ​ ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​អង្គារ​។ ...

ហ៊ុល រស្មី
http://www.voacambodia.com/content/protesters-outside-national-assembly-demand-end-to-ngo-law/2841530.html

ហ៊ុន​ សែន​ នៅ​តែ​រក្សា​ការ​គាំទ្រ​លើ​សេចក្តីព្រាងច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​រឹតត្បិត​

នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ រំលឹក​ថា​ លោក​នឹង​គាំទ្រ​សេចក្តីព្រាងច្បាប់​ស្តី​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ ដែល​បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​ពិនិត្យ​របស់​សភា​ បើ​ទោះជា​មានការ​ជំទាស់​ដែល​អះអាង​ថា​ ច្បាប់​នេះ​នឹង​បង្អាក់​កិច្ចការ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ...

បុគ្គលិកសារព័ត៌មាន RFA Khmer
http://bit.ly/1g4kaFy

ហ៊ុន​ សែន​ និង​ សម​ រ​ង្សុី​ នឹង​ជួប​ពិភាក្សា​អំពី​ច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​

នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​ មេដឹកនាំ​ភាគតិច​នៃ​រដ្ឋសភា​ សម​ រ​ង្សុី នឹង​ជួប​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ចម្រូងចម្រាស​ស្តី​ពី​អង្គការ​ មិនមែន​រដ្ឋាភិបាល​ និង​សមាគម​ និង​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​សហជីព​។​​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://thecambodiaherald.com/cambodia/hun-sen-and-sam-rainsy-held-talk-on-ngos-law-8725

ប្រទេស​កម្ពុជា​ ប្រាប់​ទៅ​បណ្តា​ប្រទេស​បរទេស​ កំុ​ឲ្យ​លូកដៃ​លើ​កិច្ចការ​ពាក់ព័ន្ធ​នឹង​សេចក្តីព្រាងច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​សហជីព​

​កាលពី​ថ្ងៃអាទិត្យ​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ប្រកាសប្រាប់​ទៅ​បណ្តា​ប្រទេស​បរទេស​ កុំ​ឲ្យ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​លោក​ ពាក់ព័ន្ធ​នឹង​ការ​បង្កើត​សេចក្តីព្រាងច្បាប់​ស្តី​ពី​អង្គការ​មិនមែន​ រដ្ឋាភិបាល​និង​សមាគម​ និង​ស្តី​ពី​សហជីព​ការងារ​។ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://thecambodiaherald.com/cambodia/cambodia-tells-foreign-countries-not-to-interfere-in-affairs-over-ngo-trade-union-draft-bills-8724

កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ជំទាស់​កាន់តែ​ច្រើន​ឡើង​ជាមួយនឹង​សេចក្តីព្រាងច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​

​កាលពី​ថ្ងៃ​ច័ន្ទ​នេះ​ អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​ចំនួន​១៦​ បាន​ជម្រុញ​ឲ្យ​ប្រទេស​កម្ពុជា​ ដក​សេចក្តីព្រាងច្បាប់​មួយ​ ដែល​ពួក​គេ​បារម្ភ​ថា​ នឹង​បំបិទ​ការ​រិះគន់​រដ្ឋាភិបាល​ និង​ រឹតត្បិត​សកម្មភាព​អង្គការ​មិនមែន​រដ្ឋាភិបាល​ធ្ងន់ធ្ងរ​។​ ​យោង​ទៅ​តាម​សេចក្តី​ព្រាង​ដែល​លេច​ធ្លាយ​ ច្បាប់ ...

បុគ្គលិកសារព័ត៌មាន Bangkok Post
http://www.bangkokpost.com/news/asia/600100/cambodia-facing-growing-opposition-to-draft-ngo-law

គណបក្សប្រឆាំង​សង្ឃឹមថា​ នឹង​បញ្ឈប់​សេចក្តីព្រាងច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​រដ្ឋសភា​

សម ​ រ​ង្សុី មេដឹកនាំ​គណបក្សប្រឆាំង​ បាន​ឲ្យ​ដឹង​ថា​ គណបក្ស​របស់​លោក​ នឹង​ធ្វើ​ឲ្យ​អស់​លទ្ធភាព​ ក្នុង​ការ​រាំង​ខ្ទប់​ការ​អនុម័ត​សេចក្តីព្រាងច្បាប់​ចម្រូងចម្រាស​ សំដៅ​គ្រប់​គ្រង​អង្គការ​មិនមែន​រដ្ឋាភិបាល​។​ ​ឈាង​ វ៉ុ​ន​ តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា​ បាន ...

នៅ វណ្ណារិន
http://bit.ly/1Gk4ST7

អង្គការ​មិនមែន​រដ្ឋាភិបាល​ជួប​ជាមួយនឹង​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ពាក់ព័ន្ធ​នឹង​ច្បាប់​ចម្រូងចម្រាស​

កាលពីថ្ងៃ​ពុធ​ តំណាង​អង្គការសិទ្ធិមនុស្ស​និង​គាំទ្រ​ប្រជាធិបតេយ្យ​ បាន​ជួប​ជាមួយនឹង​អនុប្រធាន​រដ្ឋសភា​ និង​ជា​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ កឹ​ម​ សុខា​ ដោយ​បន្ត​ទាមទារ​ឲ្យ​យក​ច្បាប់​ចម្រូងចម្រាស​សំដៅ​គ្រប់គ្រង​អង្គការ​មិនមែន ​រដ្ឋាភិបាល​ មក​ដាក់​លើ​តុ​ពិភាក្សា​។​​ ...

នៅ វណ្ណារិន
http://www.voacambodia.com/content/ngos-meet-with-opposition-lawmaker-over-controversial-law/2826073.html

ច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​ចម្រូងចម្រាស​ ទៅ​ដល់​រដ្ឋសភា​សម្រាប់​ពិភាក្សា​ហើយ​

បើ​ទោះជា​មានការ​ព្រួយបារម្ភ​ជា​ច្រើន​ថា​ ច្បាប់​នេះ​ អាច​រឹតត្បិត​ការងារ​សិទ្ធិ​មនុស្ស​ និង​ប្រជា​ធិបតេយ្យ​ នៅ​ក្នុង​ប្រទេស​នេះ​ សេចក្តីព្រាងច្បាប់​សំដៅ​គ្រប់គ្រង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​នៅ​ក្នុង​ ប្រទេស​កម្ពុជា​ បាន​មក​ដល់​រដ្ឋសភា​ហើយ​កាលពី​ថ្ងៃ​អង្គារ​នេះ​សម្រាប់​ពិភាក្សា​ មុន ...

នៅ វណ្ណារិន
http://www.voacambodia.com/content/controversial-ngo-law-goes-to-national-assembly-for-debate/2824628.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

zmB3J
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!