ព្រឹទ្ធសភា​អនុម័ត​ច្បាប់​អង្គការ​ បើ​ទោះ​មានការ​ធ្វើ​ពហិការ​

កាលពី​ម្សិលមិញ​ ព្រឹទ្ធសភា​នៃ​ប្រទេស​កម្ពុជា​ បាន​អនុម័ត​សេចក្តីព្រាងច្បាប់​ចម្រូង​ចម្រាស់​ ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ នៅ​ចំ​ពេល​មានការ​តវ៉ា​នៅ​តាម​ផ្លូវ​ និង​ការ​ធ្វើ​ពហិការ​ពី​តំណាង​គណបក្សប្រឆាំង​ ក្នុង​សភា​ជាន់ខ្ពស់​មួយ​នេះ​។​

​បន្ទាប់​ពី​កិច្ចប្រជុំ​រយៈពេល​២​ ម៉ោង​ សមាជិក​ព្រឹទ្ធសភា​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ទាំងអស់​សរុប​ចំនួន​ ៤៤​រូប​ បាន​បោះ​ឆ្នោត​គាំទ្រ​ជា​ឯកច្ឆ័ន្ទ​ ទៅ​លើ​សេចក្តីព្រាងច្បាប់​នេះ​ ដែល​នឹង​ត្រូវ​ដាក់​ឆ្លង​ក្រុមប្រឹក្សាធម្មនុញ្ញ​នៅ​ស​ប្តា​ហ៍​ក្រោយ​ មុន​នឹង​ថ្វាយ​ព្រះ​មហាក្សត្រ​ សម្រាប់​ការ​យល់ព្រម​ចុង​ក្រោយ​។​…​

ឆាយ ច័ន្ទនីដា
http://www.phnompenhpost.com/national/senate-passes-ngo-law-amid-boycott