ជប៉ុន​ផ្ដល់​ជំនួយ​គាំពារ​សុខភាព​ផ្លូវចិត្ត​ដល់​ប្រជាពលរដ្ឋ​ភៀស​សឹក

អង្គការ​ចិត្ត​សង្គម​អន្តរ​វប្បធម៌​កម្ពុជា​ ហៅ​កាត់​ថា​ TPO​ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គា​រថា​ កម្ពុជា​នឹង​បើក​ផ្ដល់​សេវា​ថែទាំ​សុខភាព​ផ្លូវចិត្ត​សម្រាប់​ប្រជាពលរដ្ឋ​ភៀស​សឹក​ពាក់ព័ន្ធ​នឹង​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​កាលពី​ឆ្នាំ​មុន​ជាង​២​ម៉ឺន​នាក់​។​ គម្រោង​ផ្ដល់​សេវា​នេះ​ដឹកនាំ​ដោយ​អង្គការ​ TPO​ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ និង​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន​ ហៅ​កាត់​ថា​ UNFPA​ ដែល​មាន​ថវិកា​គាំទ្រ​១,៣​លាន​ដុល្លារ​ពី​រដ្ឋាភិបាល​ជប៉ុន​។​ គម្រោង​នេះ​នឹង​រៀបចំ​ឲ្យ​មាន​មណ្ឌល​ប្រឹក្សា​យោបល់​នៅ​ជំរំ​ជនភៀសសឹក​ និង​តំបន់​ផ្ទះ​បណ្ដោះអាសន្ន​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​។​ …

សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/japan-funds-mental-health-support-for-displaced-border-residents/