​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​លើក​ឡើង​ពី​ការ​រំលោភសិទ្ធិ​មនុស្ស​ដោយ​ភាគី​ថៃ​ ខណៈ​ពលរដ្ឋ​កម្ពុជា​២​ម៉ឺន​នាក់​នៅ​តែ​មិន​អាច​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​

​ជនភៀសសឹក​កម្ពុជា​ប្រមាណ​ ២០,០០០​នាក់​ នៅ​តែ​មិន​អាច​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​បាន​ បើ​ទោះបី​កម្ពុជា​ និង​ថៃ​បាន​ព្រមព្រៀង​គ្នា​លើ​បទ​ឈប់​បាញ់​កាលពី​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០២៥​ ក៏​ដោយ​ ដែល​មក​ទល់​ពេល​នេះ​មាន​រយៈពេល​ជិត​ ១០​ខែ​ហើយ​។​ បញ្ហា​នេះ​ត្រូវ​បាន​លើក​ឡើង​ក្នុង​ជំនួប​រវាង​លោក​ កែវ​ រ៉េ​មី​ ទេស​រដ្ឋមន្ត្រី​ និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ និង​លោក​ Phil​ Robertson​ នាយក​អង្គការ​តស៊ូ​មតិ​សិទ្ធិ​មនុស្ស​និង​ការងារ​អាស៊ី​ (AHRLA)​ នៅ​ថ្ងៃ​ទី​២២​ ខែតុលា​ ដោយ​ភាគី​កម្ពុជា​បាន​ចាត់​ទុក​ថា​ ជា​ការ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​។​ …​

នៀម ឆេង
https://postkhmer.com/national/news/955089