សុខ​ភាព​សា​ធា​រណៈ

គោលនយោបាយ និងការគ្រប់គ្រងវិស័យសុខាភិបាល

ក្រសួង​សុខាភិបាល​ប្រាប់​ពលរដ្ឋ​ពី​ វិធី​បង្ការ​កុំ​ឲ្យ​ពុល​អាហារ​ក្នុង​ពេល​ចូល​ឆ្នាំ

ក្រសួង​សុខាភិបាល​ បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​អនុវត្ត​វិធី​បង្ការ​ចំនួន ​១១ ចំណុច​ ដើម្បី​ការពារ​ខ្លួន​កុំ​ឱ្យ​ពុល​ចំណី​អាហារ​ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ខាង​មុខ​នេះ​ ហើយ​ក៏​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ត្រូវ​ស្វែង​រក​ការ​ព្យាបាល​ឱ្យ​បាន​លឿន ...

ខន សាវិ
https://bit.ly/2VxD4d2

មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព​បាន​បើក​ដំណើរការ​ នៅ​រាជធានី​ភ្នំពេញ​

កាលពី​ស​ប្តា​ហ៍​មុន​ ក្រសួង​កិច្ចការ​នារី​បាន​បើក​ដំណើរការ​មន្ទីរពេទ្យ​នគរ​ទេព​ នៅ​ក្នុង​ខណ្ឌដង្កោ​ ក្នុង​គោលបំណង​ផ្ដល់​សេវា​បន្ត​ពូជ​ដល់​ស្ត្រី​ដែល​មាន​ជីវភាព​មិនសូវ​ធូរធារ​។​ រដ្ឋមន្ត្រី​កិច្ចការ​នារី​ លោកស្រី​ អ៊ឹ​ង​ ក​ន្ថា​ផា​វី​ បាន​មាន​ប្រសាសន៍​ថា ...

សែន ដាវីត
https://www.khmertimeskh.com/50589884/nokor-tep-womens-hospital-launched-in-phnom-penh/

ជំងឺ​គ្រុន​ឈាម ១ ០០០ ករណី​បាន​កើត​ក្នុង​ដើម​ឆ្នាំ ២០១៩

ជំងឺ​គ្រុន​ឈាម​នៅ​ដើម​ឆ្នាំ​ ២០១៩ ​នេះ ​បាន​កើត​ឡើង​ចំនួន​ជាង​ ១ ០០០ ​ករណី​ ពោល​គឺ​មាន​ស្ថាន​ភាព​ប្រហាក់​ប្រហែល​​គ្នា​ទៅ​នឹង​ដើម​ឆ្នាំ ​២០១៨។​ ​នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​​ លាង​ ឫទ្ធា​ ប្រធាន​កម្ម​វិធី​ជាតិ​ប្រយុទ្ធ ...

ឃុត សុភចរិយា
https://bit.ly/2NiIogY

ការ​ចំណាយ​ដល់​ម្តាយ​ដើម្បី​ "​ប្រយុទ្ធ​ប្រឆាំង​នឹង​កង្វះ​អាហារូបត្ថម្ភ​"

​វា​អាច​នឹង​ក្លាយជា​ការ​សន្យា​ដ៏​មាន​ប្រជាប្រិយភាព​មួយទៀត​នោះ​គឺ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា​លោក​កំពុង​ពិចារណា​ផ្តល់​ប្រាក់​ ៥០​ ដុល្លារ​ ដល់​ស្ត្រី​ម្នាក់ៗ​ដែល​បាន​សម្រាលកូន​នៅ​កម្ពុជា​ ដើម្បី​កាត់​បន្ថយ​អត្រា​ស្លាប់​របស់​កុមារ ...

បែន សុខហ៊ាន
http://www.phnompenhpost.com/national/payouts-mothers-combat-malnutrition

នាយក​រដ្ឋមន្ត្រី​ផ្តល់​នូវ​ការ​ថែទាំ​សុខភាព​ដោយ​ឥត​គិតថ្លៃ​ និង​បង្កើត​មូលនិធិ​អភិរក្ស​ថ្មី​សម្រាប់​អ្នក​ធាក់​ស៊ី​ក្លូ​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​អំពី​ផែនការ​ផ្តល់​ជូន​នូវ​ការ​ថែទាំ​សុខភាព​ដោយ​ឥត​គិតថ្លៃ​ដល់​អ្នក​ធាក់​ស៊ី​ក្លូ​ និង​ដើម្បី​បង្កើត​ជា​មូលនិធិ​មួយ​ដើម្បី​ជួយ​ថែរក្សា​ពួក​គេ​ក្នុង​នាម​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​។​ ...

យន់ ស៊ីនាត
http://www.phnompenhpost.com/national/pm-courts-cyclo-drivers-free-health-care-new-preservation-foundation

ការ​ថែទាំ​សុខភាព​ដោយ​ឥត​គិតថ្លៃ​ពី​រដ្ឋ​បាន​ពង្រីក​

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​បញ្ជា​ឱ្យ​មន្ត្រីរាជការ​ផ្តល់​អាទិភាព​ដល់​ការ​អនុវត្តន៍​សេវាកម្ម​សន្តិសុខ​សង្គម​ថ្មី​សម្រាប់​មន្ត្រី​សាធារណៈ​ អតីត​បុគ្គលិក​រដ្ឋាភិបាល​ និង​អតីត​យុទ្ធ​ជន​ដែល​បាន​ចូល​ជា​ធរមាន​នៅ​ដើមឆ្នាំ​នេះ​។​ ...

មុំ គន្ធា
http://www.khmertimeskh.com/5099635/free-state-healthcare-extended/

ក្រសួង​ផ្ដោត​លើ​ការ​បណ្ដុះបណ្ដាល ​ក្រោយ​យុទ្ធនាការ​ចុះ​បញ្ជី​គ្រូពេទ្យ

បន្ទាប់ពី​យុទ្ធនាការ​ចុះ​បញ្ជី​ពេញ​មួយ​ឆ្នាំ​ឥឡូវ​នេះ​ក្រសួង​សុខាភិបាល និង​គណៈគ្រូពេទ្យ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ពួកគេ​ត្រូវ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​បណ្តុះបណ្តាល និង​វាយតម្លៃ​សម្រាប់​គិលានុបដ្ឋាក និង​គ្រូពេទ្យ​នៅ​ក្នុង​វិស័យ​នេះ​។ ...

Danielle Keeton-Olsen
http://bit.ly/2j2kfwM

លោក ហ៊ុន សែន សន្យា​ពិនិត្យ​​​ និង​ព្យាបាល​កម្មករ​​ដោយ​ឥតគិត​ថ្លៃ​

កាលពី​ម្សិលមិញ​ លោក​ ហ៊ុន​ សែន​ បាន​ប្រកាស​ថា​ ​កម្មករ​និង​បុគ្គលិក​នៅ​ក្នុង​ឧស្សាហកម្ម​សំខាន់ៗ​មួយ​ចំនួន​នៅ​កម្ពុជា​នឹង​អាច​ទទួល​បានការ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​រដ្ឋ​ដោយ​ឥត​គិតថ្លៃ​ក្នុង​ពេល​ឆាប់ៗ​ ជា​អត្ថប្រយោជន៍​ថ្មី​ដ៏​ធំ​មួយ​ផ្សេង​ទៀត ...

បែន​ សុខហ៊ាន
https://www.cambodiadaily.com/news/hun-sen-promises-free-hospital-treatment-checkups-for-workers-134079/

ខណៈដែលផែនការជំងឺឆ្កែឆ្កួតមានតិចតួច កម្ពុជាកំពុងទទួលផលប៉ះពាល់

ទោះបីជា​រៀង​រាល់​ឆ្នាំ​មាន​មនុស្ស​ប្រមាណ​ ៨០០​ នាក់​បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយសារ​ជំងឺ​ឆ្កែឆ្កួត​ ប៉ុន្តែ​ជំងឺ​ឆ្កែឆ្កួត​ភាគច្រើន​មិន​ស្ថិត​នៅ​ក្នុង​កម្មវិធី​ជាតិ​សុខភាព​សាធារណៈ​ទេ​។​ ផែនការ​គឺ​ស្ថិត​នៅ​ក្នុង​ការងារ​សម្រាប់​ការ​ឆ្លើយ​តប​ទូ​ទាំង​ប្រទេស ...

Alessandro Marazzi Sassoon and Sonen Soth
http://www.phnompenhpost.com/national/its-rabies-plan-lags-cambodia-feels-bite

រដ្ឋាភិបាលបើកផ្លូវឲ្យជនបរទេសនាំទារកកើតដោយការពពោះជំនួសចេញពីកម្ពុជា

ក្រសួងមហាផ្ទៃកាលពីម្សិលមិញ បានបញ្ចេញនីតិវិធីតម្រូវឲ្យមានការបំពេញបែបបទដើម្បីអាចនាំទារកចេញពីប្រទេសកម្ពុជាតាមរយៈការជួលស្ត្រីខ្មែរឲ្យពពោះជំនួស ប៉ុន្តែនីតិវិធីនេះគឺអនុវត្តបានត្រឹមតែខែមករា ឆ្នាំ២០១៨ តែប៉ុណ្ណោះ ដែលនេះគឺជាការសម្រួលឲ្យឪពុកជាជនបរទេស អាចនាំទារកចេញទៅចិញ្ចឹមបីបាច់នៅប្រទេសរបស់ខ្លួន ចៀសវាងការនាំចេញក្នុងគោលដៅខុសច្បាប់។ ...

គង់ មេត្តា និង ឆាយ ច័ន្ទនីដា
http://bit.ly/2tIxKJQ

លោក ហ៊ុន សែន​ ស្នើឲ្យក្រុមប្រឹក្សាជាតិធ្វើគម្រោងគាំពារសង្គមឲ្យឆាប់

ប្រមុខរដ្ឋាភិបាលបានស្នើឲ្យក្រុមប្រឹក្សាជាតិគាំពារសង្គមចាប់ផ្តើមធ្វើជាអាទិភាពនូវគម្រោងគាំពារសង្គមដល់ស្ត្រីមានផ្ទៃពោះ និងជនពិការ មុនគម្រោងគាំពារសង្គមផ្សេងទៀតនិងណែនាំឲ្យក្រសួងពាក់ព័ន្ធបន្តធានានិរន្តភាពរបស់មន្ទីរគន្ធបុប្ផា ក្នុងករណីគ្មានការគាំទ្រមូលនិធិពីខាងក្រៅ ខណៈកម្ពុជាបានសម្ពោធដាក់ឲ្យប្រើគោលនយោបាយជាតិគាំពារសង្គមរយៈពេល១០ឆ្នាំ។ ...

ទូច សុខា
http://bit.ly/2tFPnde

ក្រសួងសុខាភិបាល​ទទួលស្គាល់​គុណវិបត្តិ​ខ្លួន​នៅ​ក្នុង​របាយការណ៍​

​កាលពី​ម្សិលមិញ​ ក្រសួងសុខាភិបាល​បាន​ទទួលស្គាល់​នៅ​ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​របស់​ខ្លួន​ថា​ សេវា​សុខា​ភាព​សាធារណៈ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​អន់​នៅឡើយ​ ជាមួយ​គ្នា​នេះ​ដែរ​អ្នកជំនាញ​បន្ថែម​លើ​ការ​អភិវឌ្ឍ​យឺតយ៉ាវ​នេះ​បណ្តាល​មក​ពី​កង្វះ​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​។ ...

គង់ មេត្តា និង Yesenia Amaro
http://www.phnompenhpost.com/national/health-ministry-admits-shortcomings-report

ការ​ស៊ីឈ្នួល​ពពោះ​នឹង​ក្លាយជា​ការ​អនុវត្ត​ស្របច្បាប់

​​អាជ្ញាធរ​កំពុង​រៀបចំ​សេចក្តីព្រាងច្បាប់​មួយ​ ដើម្បី​អាច​ផ្តល់​ការ​ស៊ីឈ្នួល​ពពោះ​ស្របច្បាប់​ជាមួយនឹង​ការ​ការពារ​ជា​ច្រើន​សម្រាប់​ស្ត្រី​ និង​ទារក​ដែល​ពាក់ព័ន្ធ​។​ ព័ត៌មាន​នៃ​ការ​នឹង​លេច​ចេញ​សេចក្តី​ព្រាង​កាលពី​ម្សិលមិញ​ គឺ​បន្ទាប់​ពី​ជំនួប​ពិភាក្សា​រវាង​រដ្ឋមន្ត្រី​ការ​បរទេស ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/35333/surrogacy-to-be-legal/

ការពពោះ​ជំនួស​ផ្អាក​បណ្តោះអាសន្ន​ ខណៈរដ្ឋាភិបាល​ព្រាង​ច្បាប់

មន្ត្រីម្នាក់បាននិយាយកាលពីម្សិលមិញថា បម្រាមលើការមានផ្ទៃពោះដោយការពពោះជំនួសដែលត្រូវបានប្រកាសដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលកាលពីថ្ងៃច័ន្ទ នឹងនៅតែអនុវត្តដដែល រហូតដល់រដ្ឋាភិបាលធ្វើសេចក្តីព្រាងច្បាប់ការពារស្ត្រីខ្មែរដែលផ្តល់កំណើតដល់កូនរបស់ឪពុកម្តាយផ្សេងរួច។ ...

សេក ឧត្តម
http://www.cambodiadailykhmer.com/35175

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​​ក្រសួង​​សុខាភិបាល​​ប្រកាស​​បម្រាម​​ពពោះ​​ជំនួស​នៅ​កម្ពុជា

ក្រសួងសុខាភិបាលបានហាមការរៀបចំឲ្យមានការពរពោះជំនួសនៅក្នុងប្រទេសកម្ពុជាដោយបញ្ឈប់សកម្មភាពលើអ្វីដែល ទំនងជាឧស្សាហកម្មដែលរីកដុះដាលយ៉ាងឆាប់រហ័ស។ចំណាត់ការនេះធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រសួងយុត្តិធម៌បានអំពាវនាវឲ្យចាត់់ទុកប្រតិបត្តិការនេះថា ខុសច្បាប់។ ...

Sonia Kohlbacher និង សេក ឧត្តម
http://www.cambodiadailykhmer.com/35151

ប្រទេសកម្ពុជាកំពុងមានហានិភ័យខ្ពស់នៃការរាលដាលជម្ងឺហ្ស៊ីកាក្នុងឆ្នាំ ២០១៧

ចំ​ពេល​ដែល​របាយការណ៍​ជា​ច្រើន​នៃ​ការ​លេច​ចេញ​នូវ​វីរុស​ហ្ស៊ី​កា​ នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ និង​បាន​រក​ឃើញ​កើតឡើង​លើ​ទារក​ដែល​បាន​ឆ្លង​ជម្ងឺ​នេះ​ជា​លើក​ដំបូង​នៅ​ប្រទេស​វៀតណាម​មក​ អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ ...

Yesenia Amaro
http://www.phnompenhpost.com/national/cambodia-high-risk-zika-outbreak-2017

ក្រសួង​ដាក់ការថែទាំដោយយកចិត្តទុកដាក់នៅក្នុងរបៀបវារៈ

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ លោក​ ម៉​ម​ ប៊ុ​ន​ហេង​ បាន​ចេញ​សេចក្តីណែនាំ​ដល់​មន្ទីរពេទ្យ​និង​មន្ទីរ​ពហុ​ព្យាបាល​ឯកជន​ទាំងអស់​បង្កើត​សេវា​ថែទាំ​និង​សង្គ្រោះ​ដល់​ទារក​ដែល​មាន​បញ្ហា​សុខភាព​នៅ​ក្នុង​មន្ទីរពេទ្យ​របស់​ខ្លួន​ ដើម្បី​ចូលរួម​កាត់​បន្ថយ​អត្រា​ស្លាប់​មាតា​ និង​ទារក​។ ...

គង់ មេត្តា
http://www.phnompenhpost.com/national/minister-puts-neo-natal-intensive-care-agenda

រូបភាពអប់រំអំពីការការពារជម្ងឺ Zika នឹងត្រូវបានចែកចាយ

ក្រសួងសុខាភិបាលបានណែនាំឱ្យមន្ទីរពេទ្យបង្អែកទាំងអស់បោះពុម្ភផ្សាយខិតបណ្ណរូបភាពស្តីពីជម្ងឺ Zika ដើម្បីចែកចាយដល់ប្រជាជនទូទាំងប្រទេស។ បើយោងតាមទំព័រហ្វេសបុករបស់នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លងនៃក្រសួងសុខាភិបាលដែលបានសរសេរកាលពីថ្ងៃច័ន្ទថា លោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថា “ប្រជាជនគ្រប់រូបចាំបាច់ត្រូវស្វែងយល់ពីវីរុស Zika”។   ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/29437/zika-leaflets-to-be-distributed/

ក្រសួងសុខាភិបាលចាត់វិធានការដើម្បីប្រឆាំងនឹងវីរុស Zika

ក្រសួងសុខាភិបាលកំពុងចាត់វិធានបង្ការជាមុន ដើម្បីជៀសវាងការឆ្លងនៃវីរុស Zika និងកំពុងស្នើឱ្យសាធារណៈជនអនុវត្តន៍ដូចគ្នា ដោយសារវីរុសនេះបានរាលដាលដល់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ហើយវាអាចនឹងរាលដាលដល់ព្រះរាជាណាចក្រកម្ពុជាផងដែរ។ ...

Yesenia Amaro
http://www.phnompenhpost.com/national/health-ministry-taking-measures-counter-zika

រូបភាព​​​រន្ធត់​​​ៗនៅ​​​លើ​​​កញ្ចប់​​​បារី​​​ភាគ​​​ច្រើន​​​នៅ​​​មិន​​​ទាន់​​​មាន​​​នៅ​​ឡើយ

ប៉ុន្មានថ្ងៃបន្ទាប់ពីច្បាប់បានចូលជាធរមានដោយតម្រូវឲ្យកញ្ចប់បារីទាំងអស់ដែលលក់ក្នុងប្រទេសកម្ពុជាត្រូវបិទរូបភាពស្តីពីផលប៉ះពាល់សុខភាពដោយសារការជក់បារី គឺរូបភាពសួតឡើងខ្មៅ និងក្មេងមានបញ្ហាផ្លូវដង្ហើមនោះ គេឃើញមានកញ្ចប់បារីថ្មីតែបន្តិចបន្តួចប៉ុណ្ណោះនៅក្នុងរាជធានី។ ...

សាមឿត ស៊ាវម៉េង និង ជេនណែល រ៉េតខា​
http://www.cambodiadailykhmer.com/33243

របាយការណ៍​៖​ កុមារ​កម្ពុជា​មានបញ្ហា​ក្រអូមមាត់​ឆែប​ក្នុងអត្រា​ខ្ពស់​បំផុត​

ការសិក្សាក្នុងលំដាប់ពិភពលោកមួយបានរកឃើញថា កម្ពុជាមានអត្រាកុមារក្រអូមមាត់ឆែបខ្ពស់ជាងគេក្នុងចំណោមបណ្តាប្រទេសមានប្រាក់ចំណូលទាបនិងប្រទេសមានប្រាក់ចំណូលមធ្យមចំនួន១០០ប្រទេស ។ ...

Erin Handley
http://www.phnompenhpost.com/national/untreated-cleft-palate-rates-worlds-highest-says-report

ករណី​ជម្ងឺ​ក​ញ្ជ្រិ​ល​នាំ​ឱ្យ​មាន​ក្តី​ព្រួយបារម្ភ​

ករណីជម្ងឺកញ្ជ្រិលចំនួនពីរដែលត្រូវបានស៊ើបអង្កេតដោយរដ្ឋាភិបាលក្នុងប៉ុន្មានសប្តាហ៍កន្លងទៅនេះត្រូវបានរកឃើញថាជាករណីវិជ្ជមាន ដែលនេះធ្វើឱ្យជម្ងឺកញ្ជ្រិលប្រចាំឆ្នាំកើនឡើងដល់៥ករណី និងបានបង្កើតសេចក្តីព្រួយបារម្ភសម្រាប់មន្ត្រីក្រសួងសុខាភិបាលអំពីការផ្ទុះឡើងនៃប្រភេទជម្ងឺនេះ បន្ទាប់ពីអង្គការសុខភាពពិភពលោកបានប្រកាសថាប្រទេសកម្ពុជាបានចៀសផុតពីជម្ងឺកញ្ជ្រិលកាលពីឆ្នាំមុន។ ...

Yesenia Amaro
http://www.phnompenhpost.com/national/measles-confirmation-prompts-fears-action

មាន​សង្ឃឹម​សម្រាប់​ការ​ព្យាបាល​ជម្ងឺ​បាក់ស្បាត​

ការសិក្សាថ្មីមួយបានបង្ហាញថា ការព្យាបាលថ្មីមួយត្រូវបានរៀបចំឡើងដើម្បីធានានូវលំនឹងក្នុងការព្យាបាលជម្ងឺបាក់ស្បាត(PTSD)ដែលត្រូវបានថាមានប្រសិទ្ធិភាពខ្ពស់និងអាចត្រូវបានប្រើប្រាស់ជាជំនួយដល់ប្រជាពលរដ្ឋខ្មែរប្រមាណមួយភាគបួនដែលមានជម្ងឺផ្លូវចិត្ត។ ...

Ben Paviour
https://www.cambodiadaily.com/news/trial-shows-promise-of-new-ptsd-treatment-114876/

របាយ​ការណ៍​៖ មន្រ្តី​​សុខាភិបាល​មាន​ប្រាក់​ខែ​តិច​ ត្រូវ​រំពឹង​ការងារ​ទីពីរ

របាយការណ៍ស្រាវជ្រាវថ្មីមួយបានបង្ហាញថា បុគ្គលិកផ្នែកសុខាភិបាលរបស់រដ្ឋាភិបាលកម្ពុជា មានប្រាក់ខែតិចពេក និងទទួលបានការបណ្តុះបណ្តាលមិនគ្រប់គ្រាន់ ដោយ ៩៨ ភាគរយនៃពួកគេត្រូវពឹងផ្អែកទៅលើការងារទី ២ ដើម្បីរកប្រាក់ចំណូលបន្ថែម។ ...

Erin Handley
http://bit.ly/28ZB60T

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Uh7Ve
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!