ពាណិជ្ជកម្ម

គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីពាណិជ្ជកម្ម

ឥណ្ឌូណេស៊ីចង់នាំចូលទំនិញពីកម្ពុជាបន្ថែមដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី

ឥណ្ឌូណេស៊ីកំពុងស្វែងរកឱកាសជំរុញពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជា ជាពិសេសតាមរយៈការបង្កើនការនាំចូលទំនិញ។ ជាមួយគ្នានេះ ឥណ្ឌូនេស៊ីក៏សង្កត់ធ្ងន់លើតម្រូវការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ ភស្តុភារ និងកិច្ចសហប្រតិបត្តិការលើវិស័យថាមពល និងការពារជាតិ ដើម្បីប្រើប្រាស់ឱ្យអស់សក្តានុពលសេដ្ឋកិច្ច។ ...

ម៉ៅ ស្រីពេជ្រ
https://kiripostkhmer.com/stories/indonesia-eyes-more-cambodian-imports-to-boost-trade-ties

ក្រៅពីពហិការទំនិញថៃ ប្រជា​ពលរដ្ឋពហិការរាលដាលដល់ទំនិញមិនមែនក្រុមហ៊ុនថៃ ថ្នាក់ដឹកនាំព្រមានពីហានិភ័យសេដ្ឋកិច្ច​

សន្ទុះ​របស់ប្រជា​ពល​រដ្ឋ​កម្ពុជា​ពិហិការ​មិន​ប្រើ​ប្រាស់​ផលិត​ផល​ថៃ​មាន​ការ​កើន​ឡើង ជាមួយ​គ្នានេះដែរ ក្រុម​ហ៊ុន​មិន​មែន​ជា​របស់ថៃ​មួយ​ចំនួន​ទៀត​ក៏កំពុង​រង​ផល​ប៉ះពាល់​ដែរ ដោយរង​ការចោទ​ថា​ បាន​លុប​ចោល​កិច្ច​សន្យាការងារជាមួយ​តារារ៉េប​ល្បី​ឈ្មោះ​មួយ​រូប​របស់​កម្ពុជា​ ក្រោយ ...

ស៊ើង និមល់
https://khmer.cambojanews.com/thai-goods-boycott-spreads-to-non-thai-companies-leaders-warn-of-economic-risk/

អត្រា​ពន្ធគយ ០% អនុវត្ត​ចំពោះ​ទំនិញ​ផលិត​នៅ​អាមេរិក និង​​មិន​ទាន់​ប្រើប្រាស់​តែ​ប៉ុណ្ណោះ​

រាល់គ្រប់​​ប្រភេទ​មុខ​ទំនិញ​ដែល​មាន​ប្រភព​ដើម​ផលិត​នៅ​សហរដ្ឋអាមេរិក​ ហើយ​ត្រូវ​បាន​ប្រើ​ប្រាស់​​នៅ​សហរដ្ឋអាមេរិក​រួចហើយ​ នឹង​ត្រូវ​បង់​ពន្ធ​គយ​តាម​ច្បាប់​របស់​កម្ពុជាជា​ធម្មតា ដោយ​លើក​លែង​តែ​​ប្រភេទ​ទំនិញ​ថ្មី​ ដែល​ត្រូវ​បាន​កំណត់​ក្នុង​អត្រា​ពន្ធគយ ០%។ នេះ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-8-8-1214-262906

កម្ពុជា​ទទួល​បាន​ការ​បញ្ចុះ​អត្រា​ពន្ធ​ពី​អាមេរិក​ក្នុង​កម្រិតមួយ​ដ៏​ល្អ​ប្រសើរ

រដ្ឋាភិបាល និង​ផ្នែកឯកជន​នៅ​កម្ពុជាបាន​បង្ហាញ​ការ​សាទរ និង​មាន​មោទនភាព​​យ៉ាង​ខ្លាំង​ចំពោះ​សមិទ្ធផលដ៏​ល្អ​ដែល​កើត​ចេញ​ពី​កិច្ច​ខិតខំ​របស់ក្រុមការងារ​កម្ពុជា​ក្នុង​ការចរចា​ជា​មួយ​​រដ្ឋាភិបាល​អាមេរិក​ជាបន្ត​បន្ទាប់ រហូត​ទទួល​បាន​លទ្ធផល​ល្អ​លើស​ពី​ការ​រំពឹង​ទុក​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-8-1-1254-262836

កម្ពុជា​ប្រឈមការ​ប្រជែងផ្នែក​វិនិយោគ​ផ្នែក​ផលិតកម្ម​ជាមួយ​​​វៀតណាម និង​ឥណ្ឌូនេស៊ី​​

មេដឹកនាំ​ធុរកិច្ច​អាមេរិក​ បាន​ព្រមាន​ថា កម្ពុជា​ត្រូវតែ​ធ្វើ​សកម្មភាព​យ៉ាង​ឆាប់រហ័ស បើមិនចង់រត់​តាម​ក្រោយ​គូប្រជែង​ក្នុង​តំបន់ ដូចជា ​ប្រទេស​វៀតណាម និង​ឥណ្ឌូណេស៊ី​ក្នុងការ​ប្រជែង​គ្នា​ក្នុងការ​វិនិយោគ​ផលិតកម្ម​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2025-7-31-1544-262830

ការ​បញ្ចប់​ជម្លោះ​ប្រដាប់​​អាវុធ ​អាច​ជួយ​ឱ្យ​កម្ពុជា​​ទទួល​បាន​អត្រា​​ពន្ធបដិការទាប​ជាង​មុន​ពី​អាមេរិក​

អ្នកជំនាញ​សេដ្ឋកិច្ច​ និង​មន្រ្តីរដ្ឋាភិបាល​កម្ពុជា ​មានសុទិដ្ឋិនិយម​ថា អត្រា​ពន្ធបដិការ​ដែល​រដ្ឋបាល​អាមេរិក បាន​កំណត់​យក​ពីទំនិញ​​កម្ពុជា​ចំនួន ៣៦% នា​ពេល​កន្លង​មក អាច​នឹង​ត្រូវ​បញ្ចុះ​បន្ថែម​ទៀត​បន្ទាប់​ពី​​រដ្ឋាភិបាល​​​កម្ពុជា-ថៃ​​​​យល់​ព្រម​ឈប់​បាញ់​គ្នា​​តាម​ការ​អំពាវនាវ​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-7-29-1620-262814

កម្ពុជាថាអាមេរិកសរសើរ​រឿង​ការចរចារពន្ធ ប៉ុន្តែតួលេខ​៣៦​ភាគរយ​នៅ​មិនទាន់ប្រែប្រួល

មន្ត្រី​ឱ្យ​ដឹង​ថា ​កម្ពុជា​បាន​ទទួល​ការ​កោត​សរសើរ​ពី​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​សម្រាប់​ដំណើរ​ការ​ចរចារ​​លើ​ពន្ធបដិការ ខណៈ​សហរដ្ឋ​អាមេរិក​កំពុង​រៀបចំ​អនុវត្តការ​ដំឡើង​ពន្ធ​នាំចូល​ចាប់ពី​ថ្ងៃទី​១ ខែសីហា នេះ។ ប្រទេស​ដៃគូពាណិជ្ជកម្មនានា​ដែល​មិនមាន​កិច្ច​ព្រម​ព្រៀង​​ដាច់ដោយ​ឡែក​នឹង​ប្រឈម​នឹង​ការ ...

ស៊ើង និមល់ និង ឡុង សំនៀង
https://khmer.cambojanews.com/cambodia-says-us-praised-trade-talks-but-36-tariff-still/

កម្ពុជា​បន្ដ​ឱ្យ​នាំចូលទំនិញមិនមែន​បន្លែ ផ្លែឈើ និង​ប្រេងឥន្ធនៈ ​​ឧស្ម័ន​ឥន្ធនៈតាម​ច្រក​ដែលថៃមិន​បិទ​ឯកតោភាគី​

អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា បានបញ្ជាក់​ជាថ្មី​ថា អាជីវករ និង​​ពាណិជ្ជករ នៅ​បន្ត​អាច​​នាំចូលទំនិញដែល​​មិន​ជាប់​បម្រាម​មកកម្ពុជា​​បានជា​ធម្មតា តាម​រយៈ​ការ​​បំពេញបែបបទ និង​នីតិវិធី​កំណត់ ដោយ​លិខិតបទដ្ឋាន​ជា​ធរមាន​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-7-16-1316-262672

CCC នឹង​ចុះ​ MOU ជាមួយ​សមាគមធុរកិច្ចវៀតណាម

កិច្ច​សហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ទ្វេភាគី​កម្ពុជា-វៀតណាម​​​នឹងបង្ហាញ​ភាព​វិជ្ជមាន​កាន់​តែ​ខ្លាំងបន្ថែម​ទៀត ​ខណៈ​សភាពាណិជ្ជកម្មកម្ពុជា (CCC) និងសមាគមធុរកិច្ចវៀតណាម-កម្ពុជា គ្រោង​​​​ចុះហត្ថលេខារួមគ្នា​លើអនុស្សរណៈនៃការយោគយល់គ្នា​(MOU)ក្នុង​សប្តាហ៍​នេះ​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-7-14-1630-262655

កម្ពុជារងពន្ធគយ ៣៦% ដែលធ្លាក់ចុះច្រើនពីអត្រាកាលពីខែមេសា បន្ទាប់ពីប្រទេសវៀតណាម

រដ្ឋាភិបាល​អាមេរិក​បាន​បញ្ចុះ​​អត្រា​ពន្ធ​បដិការ (Reciprocal Tariffs) សម្រាប់​ទំនិញ​កម្ពុជា​ពី ៤៩​% មក​នៅ​ត្រឹម ៣៦% ដែល​នេះ​ជាការបញ្ចុះ​អត្រា​ពន្ធ​ច្រើន​ជាង​គេ​ទី ២ នៅ​ក្នុង​តំបន់អាស៊ាន​បន្ទាប់​ពី​ប្រទេស​វៀតណាម ខណៈ​ការ​គិត​អត្រា​ពន្ធថ្មី​​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១ ខែ​សីហា ខាង​មុខ​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-7-8-1350-262589

កម្រិត​ពន្ធបដិការ​​នឹង​ប្រកាស​ឆាប់ៗ​នេះ ខណៈដែល​លោក​ត្រាំ​នឹង​បញ្ជូន​លិខិត​បន្ទាត់​ពន្ធថ្មី​ពី២០-៣០% នៅ​ថ្ងៃ​សុក្រ​

ក្រោយ​កិច្ច​ប្រជុំ​ជា​ច្រើន​លើក​ ទាំង​ជួប​ផ្ទាល់ និង​តាម​ Zoom កម្ពុជា​និង​អាមេរិក​បាន​ឈាន​ដល់​ការ​ឯកភាព​គ្នា​​លើ​សេចក្តីព្រាង​នៃសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងក្របខណ្ឌរវាងសហរដ្ឋអាមេរិក និងកម្ពុជា លើពន្ធគយបដិការ។ សេចក្ដី​ថ្លែង​ការណ៍​នេះ​នឹងផ្សព្វផ្សាយជាសាធារណៈ នាពេលដ៏ខ្លីខាងមុខ។ ...

នៀម ឆេង
https://www.postkhmer.com/business/2025-7-4-1130-262553

ការស្ទង់មតិបង្ហាញថារោងចក្រកាត់ដេរជាច្រើនអាចនឹងបិទទ្វាររយៈពេលខ្លីចំពេលពន្ធគយរបស់អាម៉េរិកមិនប្រាកដប្រជា

ជិតពាក់កណ្តាលនៃរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ (GFT) ចំនួន ២០៣ នៅកម្ពុជាដែលត្រូវបានធ្វើការស្ទង់មតិ កំពុងមានភាពមិនប្រាកដប្រជាថាតើបន្ទាប់ពី៣ខែខាងមុខនេះ ពួកគេអាចរក្សាប្រតិបត្តិការរបស់ខ្លួនបន្តឬទេ។ នេះក៏ដោយសារតែ ភាពមិនច្បាស់លាស់នៃគោលនយោបាយរបស់សហរដ្ឋអាម៉េរិក និងទំនុកចិត្តរបស់អ្នកទិញធ្លាក់ចុះ។ ...

ម៉ៅ ស្រីពេជ្រ
https://kiripostkhmer.com/stories/cambodian-garment-factories-face-short-term-closure-amid-us-tariff-uncertainty-survey

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាពង្រឹងវិធានការអនុវត្តស្របពេលមានវិបត្តិព្រំដែន

កម្ពុជាបានរឹតបន្តឹងការអនុវត្តនៅច្រកព្រំដែនសំខាន់ៗ និងធានាដល់ប្រជាពលរដ្ឋនូវការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងទំនិញប្រកបដោយស្ថិរភាព បន្ទាប់ពីរដ្ឋាភិបាលសម្រេចផ្អាកនាំចូលផ្លែឈើ បន្លែ ប្រេង និងឧស្ម័នពីប្រទេសថៃ ស្របពេលមានភាពតានតឹងនកើនឡើងនៅតំបន់ព្រំដែន។ ...

ស៊ុំ ម៉ាណេត
https://shorturl.at/avEua

កម្ពុជាអាច​ធានា​ការ​ផ្គត់ផ្គង់​ប្រេង​ឥន្ធនៈ​​ និង​ឧស្ម័ន​គ្រប់​ប្រភេទតាម​តម្រូវ​​ក្នុង​ប្រទេស

ការ​គំរាម​​ដាក់​សម្ពាធ​ជា​បន្ត​បន្ទាប់​ពី​សំណាក់​ក្រុមជ្រុល​និយម​ថៃ​​មួយ​ចំនួន បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​សម្រេចផ្អាក​មិន​ឱ្យ​​នាំ​ចូល​ប្រេង​ឥន្ធនៈ​​ និង​ឧស្ម័ន​គ្រប់​ប្រភេទពី​ប្រទេស​ថៃ​ ខណៈ​រដ្ឋាភិបាល​ អ្នក​សេដ្ឋកិច្ច និង​ប្រជាជន​​​សុទ្ធតែ​យល់ឃើញ​ថា កម្ពុជា ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-23-1442-262429

ឯកសារចំនួន៣បានដាក់បញ្ចូលសម្រាប់ការចរចាពន្ធគយជុំទី៣ជាមួយអាម៉េរិក

កម្ពុជាបានដាក់ឯកសារចំនួន៣ទៅភាគីអាម៉េរិក ក្នុងការត្រៀមខ្លួនចរចាបញ្ហាពន្ធគយជុំទី៣។ ក្រោយការផ្ញើឯកសារនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល សង្ឃឹមថាកិច្ចចរចានឹងទទួលបានលទ្ធផលវិជ្ជមាន។ ...

ម៉ៅ ស្រីពេជ្រ
https://kiripostkhmer.com/stories/three-documents-submitted-for-third-round-of-us-tariff-negotiations

កម្ពុជា​បិទការ​នាំ​ចូល​បន្លែ និងផ្លែឈើតាម​ច្រកទ្ធារ​ព្រំដែនទាំងអស់​ពីប្រទេស​ថៃ

កម្ពុជា​បាន​បិទ​ការ​នាំ​ចូល​បន្លែ និង​ផ្លែឈើ​របស់​ថៃ​នៅ​គ្រប់​ច្រកទ្ធារ​ព្រំដែន ដែល​ជា​វិធានការ​មួយ​ដែល​អ្នក​វិភាគ​លើកឡើង​ថា ​អាច​បង្កើន​តម្លៃ​កសិផល​កម្ពុជា។ យ៉ាង​ណា​ក៏​ដោយ កសិករ​អះអាង​ថា ​អត្ថប្រយោជន៍​អាច​នឹង​មិន​បាន​ភ្លាមៗ​ទេ ដោយសារ​ដំណាំ​ដូចជា​ផ្លែឈើ​ត្រូវ​ចំណាយ​ពេល ...

ឃួន ណារីម​ និង ស៊ើង និមល់
https://khmer.cambojanews.com/cambodia-closes-all-borders-crossing-to-thai-agricultural-imports/

កម្ពុជា​ទុក​ពេល​២៤​ម៉ោង​ឱ្យ​ថៃ​បើក​ព្រំដែន​ឡើងវិញ ឬអាចប្រឈមមុខ​នឹង​ការ​ហាមឃាត់ការ​នាំ​ចូល​បន្លែ និង​ផ្លែឈើ

ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានជំរុញឱ្យពលករកម្ពុជានៅប្រទេសថៃត្រឡប់មកប្រទេសកម្ពុជាវិញ ដោយ​កត់​សម្គាល់ថា វិវាទព្រំដែននឹង«មិនអាចដោះស្រាយបានដោយងាយទេ» ខណៈដែលផ្តល់ឱ្យភាគីថៃនូវឱសានវាទរយៈពេល២៤ម៉ោង ដើម្បីដាក់ឱ្យដំណើរការច្រកព្រំដែនធម្មតាឡើងវិញ ឬប្រឈមនឹងផលវិបាកនៃការហាមឃាត់ការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃចាប់ពីថ្ងៃទី១៧ ខែមិថុនា។ ...

ស៊ើង និមល់ និង ឃួន ណារីម​
https://khmer.cambojanews.com/cambodia-gives-thailand-24-hours-to-reopen-border-or-face-fruit-and-vegetable-import-ban-on-june-17/

កម្ពុជាព្រមានបិទការនាំចូលបន្លែផ្លែឈើពីប្រទេសថៃបើថៃមិនបើកព្រំដែនធម្មតាឡើងវិញ

ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានថ្លែងព្រមានទៅកាន់ប្រទេសថៃថា បើថ្ងៃនេះថៃមិនបើកច្រកព្រំដែនឱ្យដំណើរការធម្មតាវិញទេ កម្ពុជានឹងឆ្លើយតបដោយបិទការនាំចូលបន្លែផ្លែឈើពីប្រទេសថៃនៅគ្រប់ច្រកព្រំដែន។​ ...

មាស​ មល្លិកា
https://kiripost.com/stories/cambodia-threatens-to-ban-import-of-thai-fruits-and-vegetables

ប្រតិភូគយបណ្តា​ប្រទេសអាស៊ាន សម្តែងការព្រួយបារម្ភចំពោះការដាក់បន្ទុកពន្ធជាឯកតោភាគីដោយសហរដ្ឋអាមេរិក

ថ្នាក់​ដឹក​នាំ​គណៈប្រតិភូគយនៃប្រទេសសមាជិកអាស៊ាន បានសម្តែងការព្រួយបារម្ភរួមគ្នា​ចំពោះការដាក់បន្ទុកពន្ធគយ​ជាឯកតោភាគីដោយសហរដ្ឋអាមេរិក ដែលអាច​​បង្កឱ្យមានភាពមិនច្បាស់លាស់ និងនាំមកនូវបញ្ហាប្រឈមជាច្រើន​​ទៅ​ដល់អ្នក​វិនិយោគ ការ​ប៉ះពាល់ដល់វិធាននៃពាណិជ្ជកម្មសកល ជា​ពិសេស​គឺ​ការ​បង្កើត​ជា​​ឧបសគ្គដល់វឌ្ឍនភាពសេដ្ឋកិច្ចនៅ​ក្នុងតំបន់អាស៊ាន។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-6-1614-262290

ទំហំពាណិជ្ជកម្ម​ទ្វេភាគី ពិសេស​ការ​នាំ​​ទំនិញ​ពី​កម្ពុជាទៅ​វៀតណាម ​នឹងមាន​សម្ទុះ​កាន់តែ​ខ្លាំង

អ្នក​សេដ្ឋកិច្ច​មាន​​សុទិដ្ឋិនិយម​ថា ​ការ​នាំ​ទំនិញ​ដែល​មាន​ដើម​កំណើត​នៅ​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​វៀតណាម នឹង​ហក់​ឡើងកាន់​តែ​​​​ច្រើន​​បន្ទាប់​ពី​រដ្ឋាភិបាល​វៀតណាម សម្រេចផ្តល់​ភាពអនុគ្រោះពន្ធសូន្យភាគរយ(០%) លើ​មុខទំនិញកម្ពុជាចំនួន ២៨ បន្ទាត់ពន្ធគយ សម្រាប់​រយៈ​ពេល​ ២​ឆ្នាំ​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-5-1458-262273

អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម៖ ទោះ​បី​នាំ​ចូល​វត្ថុធាតុ​ដើម​ពី​ក្រៅ ទំនិញ​ផលិត​នៅ​កម្ពុជា​ជា​ផលិតផល​កម្ពុជា

នៅ​ដើម​ខែ​ក្រោយ​នេះ ការ​ចរចា​ពន្ធ​បដិការ​ ៤៩ភាគរយ​ដែល​អាមេរិក​ដាក់​លើ​ទំនិញ​ពី​កម្ពុជា​នឹង​ធ្វើ​នៅ​ជុំ​ទី​២។ ទោះ​បី​ជា​រដ្ឋបាល​លោក ដូណាល់ ត្រាំ កំណត់​អត្រា​ពន្ធ​នេះ​ដោយ​ផ្អែក​លើ​ឱនភាព​ពាណិជ្ជកម្ម​របស់​អាមេរិក​ក៏​ដោយ បញ្ហា​ដើម​កំណើត​ទំនិញ​ទំនង​​ជា​កត្តា ...

នៀម ឆេង
https://www.postkhmer.com/business/2025-5-26-176-262173

អគ្គនាយកដ្ឋាន​គយ​ពង្រឹង​ការ​នាំ​ចូល​ទុរេន​ខុស​ច្បាប់

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ប្រាប់​ឲ្យ​ស្ថាប័ន​គយ​ទាំង​អស់​ចាត់វិធានការតាមដាន​ទប់ស្កាត់ការ​លួច​នាំចូល​ដោយ​ខុស​ច្បាប់​ផ្លែទុរេនស្រស់​តាមច្រក​របៀងក្នុងភូមិសាស្ត្រដែល​ស្ថាប័ន​គ្រប់គ្រង។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-5-14-111-262071

កម្ពុជា​បង្ហាញ​ការ​ប្តេជ្ញា​ចិត្តពង្រឹងនីតិវិធីបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ

រាជរដ្ឋាភិបាលកម្ពុជាមាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ក្នុង​ការ​ពង្រឹងនីតិវិធីបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ និងជំរុញការអនុវត្តច្បាប់ស្តីពីវិធានដើមកំណើតទំនិញ​ប្រកបដោយតម្លាភាពសម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/national/2025-5-8-1618-262034

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

yA4MH
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!