-
កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីជាផ្លូវការជាលើកដំបូងទៅកាន់ប្រទេសអ៊ីតាលី
គ្រាប់ស្វាយចន្ទីកែច្នៃចំនួន ១៤ តោនរបស់កម្ពុជាត្រូវបាននាំចេញជាផ្លូវការទៅកាន់ប្រទេសអ៊ីតាលីកាលពីម្សិលមិញដោយក្រុមហ៊ុន Ample Agro Product Co., Ltd. ដែលជាសមិទ្ធផលថ្មីមួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីជំរុញផលិតភាព កែច្នៃតម្លៃបន្ថែម និងការប្រកួតប្រជែងការនាំចេញ។ ...
-
ភាគីពាក់ព័ន្ធចុះហត្ថលេខាលើគម្រោងទឹកស្អាតបាក់ខែងដំណាក់កាលទីបី ជំរុញសេវាផ្គត់ផ្គង់ទឹកដល់ពលរដ្ឋ
គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង គឺជាគំនិតផ្តួចផ្តើមដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតរបស់កម្ពុជា ដើម្បីផ្តល់សេវាទឹកប្រកបដោយគុណភាព បរិយាបន្ន និរន្តរភាព និងប្រសិទ្ធភាពដល់ប្រជាពលរដ្ឋ។ ...
-
ភាពតានតឹងផ្ទុះជាថ្មីក្រោយថៃបន្តរាយលួសបន្លាលើទឹកដីកម្ពុជា ខណៈមន្ត្រីកម្ពុជាទាមទារឱ្យមានការដោះស្រាយ
ភាពតានតឹងជុំវិញរបាំងលួសបន្លាដែលដំឡើងដោយទាហានថៃនៅតំបន់ជម្លោះនៃខេត្តបន្ទាយមានជ័យបានផ្ទុះឡើងជាថ្មីនៅថ្ងៃព្រហស្បតិ៍ ដោយអ្នកភូមិមកពីភូមិជោគជ័យ ឃុំអូរបីជាន់ បានប្រឈមមុខនឹងទាហានថៃនៅពេលដែលអ្នកភូមិទាំងនោះត្រូវបានរារាំងមិនឱ្យចូលផ្ទះ និងដីស្រែរបស់ពួកគេ។ ...
-
ប្រទេស២០ប្តេជ្ញាជំរុញការស្តារផ្ទៃដី១,៨លានហិកតា ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់
គណៈប្រតិភូ២០ប្រទេសបានប្តេជ្ញារួមគ្នា ក្នុងការជំរុញជាសកល ដើម្បីស្តារផ្ទៃដីប្រមាណ១,៨លានហិកតា ដែលត្រូវបានគេរំពឹងថា នឹងអាចកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ប្រមាណ ១៤៥លានតោន និងផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាង ៣លាននាក់។ ...
-
ប្រព័ន្ធឌីជីថលសម្រាប់កែតម្រូវទិន្នន័យអត្រានុកូលដ្ឋាន គ្រោងដាក់ឱ្យដំណើរការនៅចុងឆ្នាំនេះ
ក្រសួងមហាផ្ទៃគ្រោងនឹងដាក់ឱ្យដំណើរការប្រព័ន្ធកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋានតាមឌីជីថលនៅចុងឆ្នាំនេះ ដើម្បីផ្ដល់ជម្រើស និងផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋក្នុងការកែតម្រូវទិន្នន័យ។ ...
-
កងទ័ពជើងគោកកម្ពុជាបើកដំណើរការជ្រើសរើសយុវជនស្ម័គ្រចិត្តចូលបម្រើទ័ព
កងទ័ពជើងគោកកម្ពុជាបានបើកដំណើរការជ្រើសរើសយុវជនស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខណ្ឌកងទ័ពជើងគោក ដើម្បីពង្រឹងសមត្ថភាពវិស័យការពារជាតិ។ ...
-
កម្មករ និងសហជីពសុំឡើងប្រាក់ឈ្នួលឆ្នាំថ្មី២៤ដុល្លារ ឱ្យដល់សរុប២៣២ដុល្លារ
សហជីព និងអង្គារសង្គមស៊ីវិលចំនួន២៧ ទាមទារដំឡើងប្រាក់ឈ្នួលចំនួន២៤ដុល្លារ ឱ្យឡើងដល់២៣២ដុល្លារសម្រាប់ឆ្នាំ២០២៦ ដោយសារប្រាក់ឈ្នួលបច្ចុប្បន្នមិនអាចបំពេញតម្រូវការថ្លៃ រស់នៅប្រចាំថ្ងៃបាន។ ...
-
Nham24 នឹងបិទដំណើរការទាំងស្រុងនៅចុងខែកញ្ញា ក្រោយប្រតិបត្តិការអស់រយៈពេល១០ឆ្នាំ
ក្រុមហ៊ុន Go24 (Cambodia) Co Ltd ដែលជាក្រុមហ៊ុនប្រតិបត្តិការកម្មវិធីដឹកជញ្ជូនអាហារ Nham24 បានប្រកាសបិទជាផ្លូវការ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ក្រោយដំណើរការតាំងពីឆ្នាំ២០១៦។ ...
-
សេចក្តីថ្លែងសារព័ត៌មានស្តីពីកម្ពុជាធ្វើជាម្ចាស់ផ្ទះដោយជោគជ័យនៃសន្និសីទលើកដំបូង កម្មវិធីសមហរន្តកម្មការស្តារប្រព័ន្ធអេកូឡូស៊ីដែលមានការចូលរួមពីប្រទេសចំនួន២០
នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានចេញសេចក្តីថ្លែងសារព័ត៌មានស្តីពីកម្ពុជាធ្វើជាម្ចាស់ផ្ទះដោយជោគជ័យនៃសន្និសីទលើកដំបូង កម្មវិធីសមហរន្តកម្មការស្តារប្រព័ន្ធអេកូឡូស៊ីដែលមានការចូលរួមពីប្រទេសចំនួន២០។អង្គការអភិរក្សអន្តរជាតិកម្ពុជា រួមជាមួយកម្មវិធីសហប្រជាជាតិនៅកម្ពុជា និងក្រសួងបរិស្ថាន បានរៀបចំសន្និសីទប្រចាំឆ្នាំលើកទី១ កម្មវិធីសមាហរន្តកម្មការស្តារប្រព័ន្ធអេកូឡូស៊ីនៅក្នុងខេត្តសៀមរាប ដោយមានអ្នកចូលរួមប្រមាណ ៨០នាក់មកពី ២០ប្រទេស ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការស្តារប្រព័ន្ធអេកូឡូស៊ីជុំវិញពិភពលោក។ ...
ក្រសួងបរិស្ថាន
-
សេចក្តីប្រកាសព័ត៌មានស្តីពីបញ្ហាព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីបញ្ហាព្រំដែនកម្ពុជា-ថៃ។ចំពោះករណីដែលបានកើតឡើងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលភាគីថៃបានធ្វើសកម្មភាពជាឯកតោភាគី ចាប់តាំងពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ មកបានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅ និងអាស្រ័យផលជាយូរលង់មកហើយ។ ...
ទីស្តីការគណៈរដ្ឋមន្ត្រី
-
សេចក្តីប្រកាសព័ត៌មានស្តីពីគម្រោងវិនិយោគចំនួន៥១ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៦០៨លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងខែសីហា ឆ្នាំ២០២៥
នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីគម្រោងវិនិយោគចំនួន៥១ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៦០៨លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងខែសីហា ឆ្នាំ២០២៥។ក្នុងខែសីហា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៥១គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៦០៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២៧ពាន់កន្លែង។ ...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា