ODC English Site

ឃាត់​ខ្លួន​ជនបរទេស​ជាង​៨០០​នាក់​ពាក់ព័ន្ធ​ការ​ឆបោក​តាម​អនឡាញ​នៅខេត្ត​ព្រះសីហនុ

សមត្ថកិច្ច​បង្ក្រាប​ករណី​ឆបោក​តាមអនឡាញ ឃាត់​ខ្លួន​ជនសង្ស័យជាង ៨០០នាក់ នៅទីតាំងកាស៊ីណូ ស៊ិនលិ ក្នុង​ខេត្ត​ព្រះសីហនុ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​បោស​សម្អាត​ការ​ឆបោក​តាម​អនឡាញ។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-2-11-846-264675

សេចក្តីថ្លែងការណ៍៖ អាជ្ញាធរមីនបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកាតព្វកិច្ចនៃអនុសញ្ញាអូតាវ៉ា និងស្រាយបំភ្លឺលើករណីរកឃើញមីនប្រឆាំងមនុស្សនៅតំបន់ព្រំដែនកម្ពុជា-ថៃ

នៅ​ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ (​អាជ្ញាធរ​មីន​)​ បាន​ចេញសេចក្តីថ្លែងការណ៍ ស្ដីពី ការបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកាតព្វកិច្ចនៃអនុសញ្ញាអូតាវ៉ា និងស្រាយបំភ្លឺលើករណីរកឃើញមីនប្រឆាំងមនុស្សនៅតំបន់ព្រំដែនកម្ពុជា-ថៃ។អាជ្ញាធរមីនសូមគូសបញ្ជាក់ថាកម្ពុជាមិនផលិត មិនស្តុកទុក និងមិនប្រើប្រាស់មីនប្រឆាំងមនុស្សឡើយ និងមានការគ្រប់គ្រងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងស្របតាមបទដ្ឋានអន្តរជាតិ។ ...

អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពពលរដ្ឋភៀសសឹក​​ ផលប៉ះពាល់តំបន់សុីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី១០ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦

នៅ​ថ្ងៃទី១១ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពពលរដ្ឋភៀសសឹក​​ ផលប៉ះពាល់តំបន់សុីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី១០ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។មានពលរដ្ឋភៀសសឹក​១.២៤០នាក់បន្ថែមទៀតបានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៥សែន៦ម៉ឺននាក់ ឬជាង៨៧% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋចំនួន៨២.៣០៦នាក់ទៀត (ស្រី្ត៤៣.២៨៣នាក់ និងកុមារ២៧.៦៦៧នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន៖ លទ្ធផលនៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី២ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃសាធារណរដ្ឋអាមេនី

នៅ​ថ្ងៃទី១០ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី​ លទ្ធផលនៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី២ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃសាធារណរដ្ឋអាមេនី។ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅលើការពង្រឹងនិងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់ខ្លួន។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ការប្រារព្ធសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២៤-២០២៥ និងទិសដៅឆ្នាំសិក្សា ២០២៥-២០២៦

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការប្រារព្ធសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២៤-២០២៥ និងទិសដៅឆ្នាំសិក្សា ២០២៥-២០២៦។អង្គសន្និបាតនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យមើលឡើងវិញរួមគ្នាស្ដីពីវឌ្ឍនភាពរបស់វិស័យអប់រំ យុវជន និងកីឡា ដែលសម្រេចបានក្នុងឆ្នាំកន្លងទៅ និងលើកទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់។ ...

ក្រសួងអប់រំ យុវជន និងកីឡា

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ គម្រោងវិនិយោគចំនួន៤៣ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៧៥២លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែមករា ឆ្នាំ២០២៦

នៅ​ថ្ងៃទី១០ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី គម្រោងវិនិយោគចំនួន៤៣ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៧៥២លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែមករា ឆ្នាំ២០២៦។ក្នុងខែមករា ឆ្នាំ២០២៦ នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការថយចុះចំនួន២៥គម្រោង ស្មើនឹងប្រមាណ ៣៧% ខណៈទំហំទុនវិនិយោគមានការកើនឡើងប្រមាណ៣,៤លានដុល្លារអាមេរិក ស្មើនឹងប្រមាណ០,៤៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ...

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពពលរដ្ឋភៀសសឹក​​ ផលប៉ះពាល់តំបន់សុីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី៩ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦

នៅ​ថ្ងៃទី១០ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពពលរដ្ឋភៀសសឹក​​ ផលប៉ះពាល់តំបន់សុីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី៩ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។មានពលរដ្ឋភៀសសឹក២.៧៣៣នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៥សែន៦ម៉ឺននាក់ ឬជាង៨៧% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋចំនួន៨៣.៥៤៦នាក់ទៀត (ស្រី្ត៤៣.៩៦៩នាក់ និងកុមារ២៧.៦៦៧នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន៖ ជំនួបពិភាក្សាការងាររវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយលោកស្រី វ្ល៉ាដាន់កាអាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា

នៅ​ថ្ងៃទី៩ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ជំនួបពិភាក្សាការងាររវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយលោកស្រី វ្ល៉ាដាន់កាអាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ (United Nations Resident Coordinator) ប្រចាំនៅកម្ពុជា។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ និងលោកស្រី វ្ល៉ាដាន់កា អាន់ឌូវ៉ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងអង្គការសហប្រជាជាតិ ពីដំណាក់កាលមួយទៅដំណាក់កាលមួយរហូតមកទល់បច្ចុប្បន្ន និងបានពិភាក្សាគ្នាលើប្រធានបទសំខាន់ៗមួយចំនួន ដើម្បីពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ សំដៅឆ្លើយតបឱ្យចំអាទិភាព និងទាន់ពេលទៅនឹងតម្រូវការចាំបាច់បន្ទាន់ចំពោះមុខ។ ...

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពពលរដ្ឋភៀសសឹក​​ ផលប៉ះពាល់តំបន់សុីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី៨ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦

នៅ​ថ្ងៃទី៩ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពពលរដ្ឋភៀសសឹក​​ ផលប៉ះពាល់តំបន់សុីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី៨ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៥សែន៦ម៉ឺននាក់ ឬជិត៨៧% បានវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ នៅមានពលរដ្ឋចំនួន៨៦.២៧១នាក់ទៀត (ស្រី្ត៤៥.៣០៥នាក់ និងកុមារ២៨.០១២នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

អង្គការឃ្លាំមើលសិទ្ធិមនុស្សបង្ហាញពីកង្វល់ជាខ្លាំងនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា

អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានចេញផ្សាយរបាយការណ៍ជាសកលប្រចាំឆ្នាំរបស់ខ្លួនកាលពីសប្ដាហ៍មុន ដោយបានចោទប្រកាន់រដ្ឋាភិបាលកម្ពុជាពីការបន្តរំលោភសិទ្ធិមនុស្ស។ ...

តេង យ៉ាលីរ៉ូហ្ស៊ី
https://cambodianess.com/article/human-rights-watch-flags-deepening-rights-concerns-in-cambodia

សេចក្តីប្រកាសព័ត៌មាន៖ កម្ពុជាតវ៉ាជំទាស់នឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃក្នុងការកាន់កាប់ទឹកដីកម្ពុជា

នៅ​ថ្ងៃទី៨ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី​ កម្ពុជាតវ៉ាជំទាស់នឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃក្នុងការកាន់កាប់ទឹកដីកម្ពុជា។ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមសម្តែងនូវការតវ៉ាយ៉ាងខ្លាំងជាផ្លូវការរបស់កម្ពុជា ប្រឆាំងនឹងសកម្មភាពខុសច្បាប់ ដែលធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធថៃនៅក្នុងទឹកដីកម្ពុជាដែលថៃបានកាន់កាប់។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី៧ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ និងគោលជំហរក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា

នៅ​ថ្ងៃទី៨ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី៧ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ និងគោលជំហរក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។គិតមកដល់ថ្ងៃទី៨ ខែកុម្ភៈនេះ ក្នុងចំណោមពលរដ្ឋភៀសសឹកជាង៦សែន៤ម៉ឺននាក់ នៅមាន៨៦.៤៤៧នាក់ទៀតមិនទាន់អាចវិលទៅលំនៅឋានបាននៅឡើយទេ។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន៖ លទ្ធផលនៃទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រះរាជាណាចក្រកម្ពុជា

នៅ​ថ្ងៃទី៧ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី​ លទ្ធផលនៃទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រះរាជាណាចក្រកម្ពុជា។ថ្នាក់ដឹកនាំទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើនជាវិជ្ជមាននៃទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជានិងឡាវក្នុងរយៈពេលកន្លងមកនេះដែលបាននាំមកនូវផលប្រយោជន៍រួមជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី៦ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ និងគោលជំហរក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា

នៅ​ថ្ងៃទី៧ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី៦ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ និងគោលជំហរក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។មានពលរដ្ឋភៀសសឹក២.៧៧៦នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៥សែន៦ម៉ឺននាក់ ឬជាង៨៦% បានវិលត្រឡប់ទៅលំនៅឋានវិញ។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍រួម រវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា

នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍រួម រវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា។ភាគីទាំងពីរបានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើនជាវិជ្ជមាននៃទំនាក់ទំនងដ៏ជិតស្និទ្ធនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលបាននាំមកនូវផលប្រយោជន៍ជាក់ស្ដែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន៖ ការការពារខ្លួនពីការឆ្លងជំងឺស៊ីតាកូស៊ីស (Psittacosis)

នៅ​ថ្ងៃទី៦ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការការពារខ្លួនពីការឆ្លងជំងឺស៊ីតាកូស៊ីស (Psittacosis)។សេចក្តីប្រកាសព័ត៌មានបានលើកឡើងពីរបៀបចម្លង រោគសញ្ញា និងរបៀបបង្ការ ដែលមានព័ត៌មានលម្អិតនៅក្នុងឯកសារភ្ជាប់។ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

ការ​ជំរុញ​ទិន្នន័យ​បើក​ទូលាយ​ក្នុង​តំបន់​មេគង្គ​៖​ ការ​ឆ្លុះ​បញ្ចាំង​ពី​កិច្ច​សន្ទនា​ថ្នាក់​តំបន់​ឆ្នាំ​២០២៥

​នៅ​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០២៥​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​សហការ​ អង្គការ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​ (​គ​.​ស​.​ក​)​ ដែល​បានការ​គាំទ្រ​ថវិកា​ពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អភិវឌ្ឍន៍​អន្តរជាតិ​ (IDRC)​ របស់​ប្រទេស​កា ...

សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី៥ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ និងគោលជំហរក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា

នៅ​ថ្ងៃទី៦ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី៥ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ និងគោលជំហរក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជា។មានពលរដ្ឋភៀសសឹក៥.៤៥៣នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជិត៥សែន៦ម៉ឺននាក់ ឬជាង៨៦% បានវិលត្រឡប់ទៅលំនៅឋានវិញ។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី៤ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ និងគោលជំហរក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា

នៅ​ថ្ងៃទី៥ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី៤ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ និងគោលជំហរក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។គិតត្រឹមព្រឹកថ្ងៃទី៥ ខែកុម្ភៈនេះ មានពលរដ្ឋភៀសសឹក៩៥.៤៧៤នាក់ទៀតបន្តស្នាក់នៅជំរំ ក្នុងនោះមានស្រី្ត៤៩.៩៩១នាក់ និងកុមារ៣០.៥៣២នាក់។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

កម្ពុជាតាំងចិត្តសម្អាតការឆបោកតាមអ៊ីនធឺណិតឱ្យអស់ត្រឹមខែមេសាឆ្នាំ២០២៦

កម្ពុជាសន្យាថានឹងលុបបំបាត់ការឆបោកតាមអ៊ីនធឺណិតនៅខែមេសាឆ្នាំនេះ ដោយព្រមានថាខេត្តនានាដែលបរាជ័យក្នុងការលុបបំបាត់ នឹងប្រឈមមុខទោសទណ្ឌផ្លូវច្បាប់។ អ្នកវិភាគម្នាក់បានសង្កត់ធ្ងន់ថា ឆន្ទៈនយោបាយដ៏រឹងមាំក្នុងការរុះរើមេខ្លោងនៅពីក្រោយប្រតិបត្តិការនេះគឺមានសារៈសំខាន់ណាស់ក្នុងការបញ្ចប់បញ្ហានេះ។ ...

ម៉ៅ ស្រីពេជ្រ​ និង ឈឹម ពេជ្របរមី
https://kiripost.com/stories/cambodia-vows-to-eliminate-online-scams-by-april-2026/kh

សហរដ្ឋអាមេរិក​ដក​ការ​ហាម​លក់​អាវុធ​ឲ្យ​កម្ពុជា​ជាផ្លូវការ​ចាប់ពីថ្ងៃទី៣ កុម្ភៈ

សហរដ្ឋអាមេរិកបានដកចេញជាផ្លូវការនូវការហាមឃាត់ការលក់អាវុធ​សម្រាប់​កម្ពុជា ដែលជាការផ្លាស់ប្តូរគោលនយោបាយមួយមានចូលជាធរមាន​ចាប់ពីថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៦។ វិធានការនេះត្រូវបានគេមើលឃើញ​ថា ជាសញ្ញានៃភាពប្រសើរឡើងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងអំឡុងអាណត្តិប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-2-4-1747-264621

លួសបន្លា ទូកុងតឺន័រ សកម្មភាព​ឈ្លានពាន​​យោធាថៃ​ក្នុង​ទឹកដីខ្មែរ​រារ៉ាំងអ្នកភូមិ​កម្ពុជា​ចូល​លំនៅឋាន

រយៈ​ពេល​ជិត​ពីរ​ខែ​បន្ទាប់កម្ពុជា​រង​ការឈ្លានពាន​​ពីយោធា​ថៃ បណ្ដាលឱ្យមាន​ការជម្លៀស​ប្រជាពលរដ្ឋ​ជាច្រើនម៉ឺន​​នាក់ ពលរដ្ឋ​ជាច្រើន​នៅតែ​មិនអាច​វិលត្រឡប់​ទៅផ្ទះ​សម្បែង​វិញ​បាន ដោយ​បន្ដ​រស់នៅ​តាម​មណ្ឌល​សុវត្ថិភាព​បណ្ដោះអាសន្ន ខណៈ​ឧបសគ្គ​យោធាឈ្លានពាន​ និង​ហានិភ័យ​សុវត្ថិភាព​នៅតែ​រារាំង​ការចូល​ទៅកាន់​ភូមិ​របស់​ពួកគេ​។ ...

ហុង រស្មី
https://www.postkhmer.com/national/2026-2-4-1743-264620

កម្ពុជា-ថៃ​នៅមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយ​នៃ​កិច្ច​ប្រជុំថ្នាក់យោធភូមិភាគ RBC

កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)​ បន្ត​បរាជ័យ​ជាថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃ​នេះ ដោយ​ភាគី​ទាំងពីរ​មិនអាច​រក​ចំណុចកណ្ដាល​រួម​ឃើញ ហើយ​ត្រូវ​ដក​ឃ្លា​ទៅ​ទីបញ្ជាការរៀងៗខ្លួន​វិញ។ នេះបើ​តាមក្រសួងការពារជាតិ។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-2-4-1622-264618

កម្ពុជា​ប្រឆាំង​នឹង​សកម្មភាព​យោធាថៃ​ដែល​ដឹកនាំ​ FBI ចូល​ក្នុង​ទឹកដីកម្ពុជាជិត​៤០០​ម៉ែត្រ​ដោយ​ខុស​ច្បាប់

កម្ពុជា​ជំទាស់​នឹង​​ប្រទេស​ថៃ​ដែលដឹក​នាំ​យោធា​បរទេស​​ និង​មន្ត្រី FBI ​ចូល​មក​មើល​ទីតាំង​នៅ​ក្នុង​ទឹកដី​ខ្មែរតាម​ទំនើង​ចិត្ត​ក្នុង​ចម្ងាយ​ ៣៩៧​ម៉ែត្រ​ ​ដែល​ជា​ទង្វើ​​ល្មើស​ច្បាប់​អន្តរជាតិ និង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-2-4-1012-264615

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

USgNT
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!