សេចក្ដីប្រកាសព័ត៌មាន៖ គម្រោងវិនិយោគចំនួន៤៣ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៧៥២លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែមករា ឆ្នាំ២០២៦
នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី គម្រោងវិនិយោគចំនួន៤៣ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៧៥២លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែមករា ឆ្នាំ២០២៦។
ក្នុងខែមករា ឆ្នាំ២០២៦ នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការថយចុះចំនួន២៥គម្រោង ស្មើនឹងប្រមាណ ៣៧% ខណៈទំហំទុនវិនិយោគមានការកើនឡើងប្រមាណ៣,៤លានដុល្លារអាមេរិក ស្មើនឹងប្រមាណ០,៤៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
