ODC English Site
សេចក្តីជូនដំណឹង៖ ការលើកលែងការពិន័យចំពោះក្រុមហ៊ុនខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ តាមរយៈការពិន័យត្រឹម១ឆ្នាំចុងក្រោយ
នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពី ការលើកលែងការពិន័យចំពោះក្រុមហ៊ុនខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ តាមរយៈការពិន័យត្រឹម១ឆ្នាំចុងក្រោយ។ក្រសួងពាណិជ្ជកម្មសម្រេចអនុវត្តគោលការណ៍លើកលែងការពិន័យចំពោះក្រុមហ៊ុនដែលមិនបានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំនីមួយៗ ដោយមានលក្ខខណ្ឌតម្រូវដូចចែងក្នុងឯកសារភ្ជាប់។ ...
ក្រសួងពាណិជ្ជកម្ម
ធនាគារជាតិផ្អាកសេវាធនាគាររបស់ធនាគារព្រីនស៍ ក្រោយពេលស្ថាបនិកត្រូវបានចាប់ខ្លួនបញ្ជូនទៅប្រទេសចិន
ក្រោយចាប់ខ្លួនស្ថាបនិក ធនាគារព្រីនស៍ត្រូវបានផ្អាកមិនឱ្យផ្តល់សេវាធនាគារថ្មីទៀតនោះទេ រួមទាំងការទទួលប្រាក់បញ្ញើ និងផ្តល់ឥណទាន។ Morisonkak MKA audit-accounting Co., Ltd នឹងទទួលបានសិទ្ធិគ្រប់គ្រងនិងចាត់ចែងលើរាល់ប្រតិបត្តិការនិងទ្រព្យសម្បត្តិរបស់ធនាគារព្រីនស៍ ម.ក ចាប់ពីថ្ងៃទី៨ ខែមករានេះ។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-1-8-1111-264345
ចិនផ្ដល់ជំនួយសម្រាប់វិស័យដោះមីនជាង៤០ម៉ឺនដុល្លារ កម្ពុជាអរគុណចិនដែលរួមចំណែកដល់បទឈប់បាញ់
ប្រទេសចិនផ្ដល់ជំនួយសម្រាប់វិស័យដោះមីននៅកម្ពុជា គិតជាទឹកប្រាក់ជាង ៤០ម៉ឺនដុល្លារ ដែលត្រូវបានប្រគល់ជូនទៅអាជ្ញាធរមីននៅព្រឹកនេះ។ កម្ពុជាថ្លែងអំណរគុណប្រទេសចិន ដែលរួមចំណែកដល់ការឈប់បាញ់កាលពីចុងខែធ្នូ។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-1-8-1235-264346
សេចក្តីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី៧ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦
នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី៧ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦។មានពលរដ្ឋភៀសសឹក៧.៨៦៦នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណ៤សែន៧ម៉ឺននាក់បានវិលត្រឡប់ទៅលំនៅឋានវិញ ខណៈ១៧៨.៨៩៤នាក់បន្តស្នាក់នៅជំរំ។ ...
ក្រសួងមហាផ្ទៃ
សេចក្តីប្រកាសព័ត៌មាន៖ ស្ថានឯកអគ្គរាជទូតកម្ពុជា និងរដ្ឋបាលក្រុងតូក្យូ ស្វែងរកនូវកិច្ចសហប្រតិបត្តិការកម្រិតទីក្រុង
នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី ស្ថានឯកអគ្គរាជទូតកម្ពុជា និងរដ្ឋបាលក្រុងតូក្យូ ស្វែងរកនូវកិច្ចសហប្រតិបត្តិការកម្រិតទីក្រុង។ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងការកោតសរសើរចំពោះការដឹកនាំរបស់រដ្ឋបាលក្រុងតូក្យូក្នុងការលើកកម្ពស់ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព និងស្វាគមន៍ការចូលរួមជាបន្តបន្ទាប់ ដើម្បីបង្កើនមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងជប៉ុន។ ...
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន
កម្ពុជានាំចេញអង្ករទៅទីផ្សារអន្តរជាតិបានជាង ៩០ ម៉ឺនតោន
បរិមាណអង្ករដែលកម្ពុជាបាននាំចេញទៅទីផ្សារអន្តរជាតិក្នុងឆ្នាំ២០២៥ ត្រូវបានកត់ត្រាជាប្រវត្តិសាស្រ្ត ដោយមានចំនួនសរុបជាង ៩៤ ម៉ឺនតោន កើនឡើងជិតពាក់កណ្តាលបើធៀបនឹងឆ្នាំ២០២៤ ខណៈចំណូលពីការនាំចេញអង្ករមានជាង ៦០០ លានដុល្លារ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2026-1-6-1446-264332
គម្រោងវិនិយោគរោងចក្រផលិតសម្បកកង់រថយន្តចំនួន ៤ ត្រូវបាន CDC អនុម័តក្នុងឆ្នាំ២០២៥
ឧស្សាហកម្មផលិត និងនាំចេញសម្បកកង់រថយន្តកម្ពុជាទៅទីផ្សារអន្តរជាតិ បានបង្ហាញសញ្ញាវិជ្ជមានជាបន្តបន្ទាប់ ដោយនៅក្នុងឆ្នាំ២០២៥ មានគម្រោងវិនិយោគលើរោងចក្រផលិតសម្បកកង់រថយន្តចំនួន ៤ ក្រោមទុនវិនិយោគសរុបជិត ៧៨០ លានដុល្លារត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) អនុម័តឱ្យបើកដំណើរការ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2026-1-6-151-264333
Gen Zhi និងអ្នកពាក់ព័ន្ធ ២នាក់ទៀតត្រូវបានចាប់បញ្ជូនទៅប្រទេសចិន
ក្រសួងមហាផ្ទៃ បញ្ជាក់ពីការចាប់ខ្លួន Chen Zhi ឈ្មោះ Xu Ji Liang និងឈ្មោះ Shao Ji Hui បញ្ជូនទៅ សាធារណរដ្ឋប្រជាមានិតចិន។ បុគ្គលទាំង៣ ជាប់ពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ ទ្រង់ទ្រាយធំ ដែលតុលាការអាមេរិកបានចោទប្រកាន់។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-1-7-2140-264340
លោក ប្រាក់ សុខុន៖ «សកម្មភាពជាក់ស្តែងត្រូវដើរស្របទៅនឹងការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់»
ខណៈដែលទាហានថៃនៅតែមានវត្តមានក្នុងទឹកដីកម្ពុជា និងរារាំងពលរដ្ឋកម្ពុជាមិនឱ្យត្រឡប់ទៅផ្ទះសម្បែងវិញ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពស៊ីសង្វាក់គ្នារវាងការប្តេជ្ញាចិត្តនៅលើក្រដាស និងសកម្មភាពនៅលើទីតាំងជាក់ស្តែង។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-1-7-1732-264339
អនុក្រឹត្យថ្មី៖ ម្ចាស់ទីតាំងត្រូវពិន័យ៤លានរៀល ខណៈមន្រ្តីមានសមត្ថកិច្ចត្រូវបណ្តេញចេញពីការងារ បើឱ្យជនបរទេសខុសច្បាប់ស្នាក់នៅ
ម្ចាស់ទីតាំងឬ អ្នកគ្រប់គ្រង«ទីតាំងរស់នៅប្រមូលផ្តុំ» ដែលមានចេតនាលាក់បាំង និងអនុញ្ញាតឱ្យជនបរទេសដែលចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់ចំនួន៤លានរៀល សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌ ដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ។ នេះបើយោងតាមអនុក្រឹត្យថ្មីមួយរបស់រាជរដ្ឋាភិបាល ដែលផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃពុធ ទី៧ ខែមករានេះ។ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-1-7-1534-264338
ឈើនៅតំបន់ការពារ មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងសិប្បកម្មកែច្នៃ និងឡដុតធ្យូងនោះទេ
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែតបានជំរុញឱ្យមន្ទីរបរិស្ថាន រាជធានី-ខេត្តទាំងអស់ ធ្វើការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងព្រៃឈើ ជាពិសេសមិនអនុញ្ញាតឱ្យមានការប្រើប្រាស់ផលអនុផលព្រៃឈើ កាប់ចេញពីតំបន់ការពារធម្មជាតិ ចូលរោងសិប្បកម្មកែច្នៃឈើ រោងស្តុក និងឡដុតធ្យូងខុសច្បាប់នោះឡើយ។ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-1-7-820-264336
សេចក្តីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី៦ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦
នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី៦ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦។មានជនភៀសសឹក១៦.៧៥៦នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ មកដល់ពេលនេះ មានជនភៀសសឹកសរុបប្រមាណ៤សែន៦ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ ក្នុងចំណោមជនភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ ខណៈជនភៀសសឹកចំនួន១៨៦.៧៦០នាក់ បន្តស្នាក់នៅជំរំ។ ...
ក្រសួងមហាផ្ទៃ
សេចក្ដីប្រកាសព័ត៌មាន៖ ខ្លឹមសារបទបង្ហាញជូនអង្គទូត ស្ដីពី ការវិវត្តចុងក្រោយនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ខ្លឹមសារបទបង្ហាញជូនអង្គទូត ស្ដីពី ការវិវត្តចុងក្រោយនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់អំពីលទ្ធផលវិជ្ជមាននៃសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា-ថៃ ដែលឆ្លើយតបនឹងអាទិភាពសំខាន់ៗសំដៅកាត់បន្ថយភាពតានតឹង ការកសាងទំនុកចិត្ត ក៏ដូចជាការស្ដារសន្តិភាព និងភាពប្រក្រតីឡើងវិញ។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្ដីប្រកាសព័ត៌មាន៖ លទ្ធផលនៃការធ្វើកំណែទម្រង់លើទូរគមនាគមន៍កម្ពុជា
នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃការធ្វើកំណែទម្រង់លើទូរគមនាគមន៍កម្ពុជា។ចាប់ពីឆ្នាំ២០២១ មក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ចេញនូវវិធានការកែទម្រង់ស៊ីជម្រៅទៅលើ ទូរគមនាគមន៍កម្ពុជា។ វិធានការកែទម្រង់ក្នុងរយៈពេលប្រមាណ ៤ ឆ្នាំនេះ បានធ្វើឱ្យ ទូរគមនាគមន៍កម្ពុជា ទទួលបានប្រាក់ចំណេញឡើងវិញចាប់ពីឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន។ ...
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
GDCE អនុញ្ញាតឱ្យអ្នកនាំចូលទំនិញអាចបំពេញបែបបទគយតាមប្រព័ន្ធអនឡាញ មុនទំនិញមកដល់
អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន បានអះអាងថា ការកែសម្រួលនីតិវិធីរបស់អាជ្ញាធរដែលអនុញ្ញាតឱ្យម្ចាស់ទំនិញធ្វើការរាយការណ៍ជាមុនតាមប្រព័ន្ធអេឡិចត្រូនិកនូវមុខទំនិញដឹកជញ្ជូនមកប្រទេសកម្ពុជានឹងជួយបង្កើតបរិយាកាសកាន់តែ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2026-1-5-1223-264316
រដ្ឋសម្រេចពន្យារពេលអនុវត្តយកពន្ធលើចំណេញមូលធនផ្នែកអចលនទ្រព្យ
អ្នកជំនាញវិស័យអចលនទ្រព្យអះអាងថា ការសម្រេចរបស់រដ្ឋាភិបាលក្នុងការពន្យារពេលយកពន្ធលើចំណេញមូលធនផ្នែកអចលនទ្រព្យ គឺមិនអាចជួយជំរុញសម្ទុះទីផ្សារអចលនទ្រព្យកម្ពុជាឱ្យហក់ឡើងលឿនទេ ប៉ុន្តែគឺជាការមិនដាក់សម្ពាធបន្ថែមទៅលើសកម្មភាពទិញលក់។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2026-1-5-1620-264320
អាជ្ញាធរមីននិងមន្ត្រីទូតចិនចុះពន្យល់ពីគ្រោះថ្នាក់បណ្ដាលមកពីគ្រាប់មិនទាន់ផ្ទុះដែលទាហានថៃបាញ់មកលើកម្ពុជា
អាជ្ញាធរមីន និងមន្ត្រីស្ថានទូតចិនប្រចាំកម្ពុជា ចុះផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ និងប្រាប់ទៅជនភៀសសឹកថា កម្ពុជាមិនចង់មានសង្គ្រាមដែលបណ្ដាលឲ្យបាត់បង់ជីវិតមនុស្សឡើយ។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-1-5-1559-264319
បទល្មើសធនធានធម្មជាតិក្នុងឆ្នាំ២០២៥ ថយចុះ១៥ភាគរយ ធៀបឆ្នាំ២០២៤
នៅក្នុងឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្សបានចុះល្បាតជាប្រចាំក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបានចំនួន ១៦ ២៦១លើក ដោយបានបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ២ ១៥២ករណី ដែលថយចុះ១៥ភាគរយ បើធៀបទៅនឹងឆ្នំា២០២៤។ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-1-5-855-264313
អ្នកភូមិព្រៃចាន់ ជោគជ័យ តស៊ូនឹងគ្រាប់កាំភ្លើង រងការគំរាមប្លន់យកដីដូនតា
នៅក្នុងភូមិព្រៃចាន់ និងជោគជ័យ តាមបណ្តោយព្រំដែនភាគពាយ័ព្យនៃប្រទេសកម្ពុជា ស្លាកស្នាមនៃការប្រយុទ្ធគ្នាចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ២៧ ខែធ្នូ អាចមើលឃើញនៅក្នុងផ្ទះសម្បែងពលរដ្ឋស៊ីវិលដែលខូចខាត វាលស្រែ និងសត្វចិញ្ចឹមត្រូវបានបោះបង់ចោល។ ...
ហុង រស្មី
https://www.postkhmer.com/national/2026-1-5-833-264310
កម្ពុជាស្នើរៀបចំកិច្ចប្រជុំពិសេស JBC កម្ពុជា–ថៃ នៅសៀមរាបជាថ្មី
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានជូនដំណឹងថា ភាគីកម្ពុជាបានស្នើជាថ្មីទៅភាគីថៃ ដើម្បីរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា–ថៃ នៅសប្តាហ៍ទី២ ឬទី៣ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប បន្ទាប់ពីកិច្ចប្រជុំដែលគ្រោងធ្វើនៅសប្តាហ៍ទី១ ខែមករា ត្រូវបានភាគីថៃស្នើលើកពេល កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ដោយលើកហេតុផលរង់ចាំនីតិវិធីផ្ទៃក្នុង។ ...
ហុង រស្មី
https://www.postkhmer.com/national/2026-1-5-2016-264322
សេចក្ដីប្រកាសព័ត៌មាន៖ កិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ក្នុងខែមករា ឆ្នាំ២០២៦
នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី កិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ក្នុងខែមករា ឆ្នាំ២០២៦។ភាគីកម្ពុជាបានស្នើជាថ្មីទៅភាគីថៃ តាមរយៈកំណត់ទូតចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ដើម្បីរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ថៃ-កម្ពុជា នៅសប្ដាហ៍ទី២ ឬសប្ដាហ៍ទី៣ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ក្នុងគោលបំណងពិភាក្សាដោះស្រាយបញ្ហាមួយចំនួនដូចដែលមានក្នុងឯកសារភ្ជាប់។ ...
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន
សេចក្តីប្រកាសព័ត៌មាន៖ ការផ្តល់ជំនួយមនុស្សធម៌ផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលនៃសាធារណរដ្ឋស៊ែបី
នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី ការផ្តល់ជំនួយមនុស្សធម៌ផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលនៃសាធារណរដ្ឋស៊ែបី។ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋស៊ែប៊ីសម្រាប់ជំនួយមនុស្សធម៌សរុបជាទឹកប្រាក់ចំនួនប្រាំរយពាន់ដុល្លារអាម៉េរិក (៥០០,០០០ ដុល្លារអាម៉េរិក) ដល់ព្រះរាជាណាចក្រកម្ពុជា។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មាន៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដាក់ពាក្យបណ្តឹង និងស្នើទៅយន្តការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ
នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការដាក់ពាក្យបណ្តឹង និងស្នើទៅយន្តការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ។ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ដែលត្រូវបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យ៉ាងណាក៏ដោយ ក៏ប្រទេសថៃបានបន្តប្រើប្រាស់កម្លាំងយោធាដោយខុសច្បាប់ បង្កើនសកម្មភាពបំផ្លិចបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងវប្បធម៌។ ...
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
ខ្លឹមសារផ្តល់ជូនអ្នកសារព័ត៌មាន ស្ដីពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលជំនួបសម្តែងការគួរសម និងជម្រាបលាពី ឯកឧត្តម ចូ សូយ័រ (Jo Scheuer) អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា
នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញខ្លឹមសារផ្តល់ជូនអ្នកសារព័ត៌មាន ស្ដីពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលជំនួបសម្តែងការគួរសម និងជម្រាបលាពី ឯកឧត្តម ចូ សូយ័រ (Jo Scheuer) អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា។នៅក្នុងជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះការរួមចំណែកដ៏មានតម្លៃ និងកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្ដម ចូ សូយ័រ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយភ្នាក់ងារ អ.ស.ប. ប្រចាំកម្ពុជា និងក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ









