ODC English Site

ក្រសួងធនធានទឹកព្រមានពីហានិភ័យនៃការធ្វើស្រូវប្រាំងឆ្ងាយពីប្រភពទឹក និងលើកទី២ ឬលើកទី៣

ក្នុងខណៈពេលដែលកម្ពុជាកំពុងទទួលរងបាតុភូតអាកាសធាតុ អែលនីញ៉ូ (El Niño) រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ថោ ជេដ្ឋា បានណែនាំឱ្យថ្នាក់ដឹកនាំក្រោមឱវាទបន្តកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីកំណត់ផែនការធ្វើស្រូវប្រាំង ជាពិសេសហានិភ័យនៃការដាំដុះស្រូវប្រាំងលើកទី២ ឬលើកទី៣។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://postkhmer.com/national/news/949847

សេចក្តីប្រកាសព័ត៌មានស្ដីពីកម្ពុជាតវ៉ាចំពោះការបន្តរំលោភបំពានរបស់យោធាថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុ

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីកម្ពុជាតវ៉ាចំពោះការបន្តរំលោភបំពានរបស់យោធាថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។រាជរដ្ឋាភិបាលកម្ពុជាសូមធ្វើការតវ៉ាជាផ្លូវការចំពោះការបន្តរំលោភបំពានរបស់ថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានៅតាមបណ្តោយព្រំដែន។  ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

ឥណ្ឌា​គាំទ្រ​កម្ពុជា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​តំបន់​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ មុន​សន្និសីទ​អន្តរជាតិ​នៅ​ភ្នំពេញ​

កម្ពុជា​ និង​ឥណ្ឌា​បាន​ឯកភាព​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​បណ្តាញ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឆ្លង​ដែន​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ និង​ចែករំលែក​ព័ត៌មាន​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ និង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ ខណៈ​រាជធានី​ភ្នំពេញ​កំពុង​ត្រៀម​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ ...

ហុង រស្មី
https://postkhmer.com/national/news/949781

កោះ​ស្រឡៅ​ ដកស្រង់​បទ​ពិសោធន៍​គ្រប់គ្រង​សំរាម​ និង​អភិរក្ស​សមុទ្រ​ដើម្បី​សម្រេច​ទិស​ដៅ​ក្លាយជា​កោះ​អព្យាក្រឹត​កាបូន​គំរូ​

សហគមន៍​កោះ​ស្រឡៅ​ដែល​ត្រូវ​បាន​ប្រកាស​ដាក់​ជា​ កោះ​អព្យាក្រឹត​កាបូន​គំរូ​នៅ​កម្ពុជា​ និង​នៅ​ក្នុង​តំបន់​ បាន​ចូលរួម​ក្នុង​ទស្សនកិច្ច​សិក្សា​នៃ​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ និង​ចំណេះដឹង​ ដើម្បី​ទប់ស្កាត់​សំរាម​ហូរ​ចូល​ក្នុង​សមុទ្រ​ នៅ​សហគមន៍​កោះ​ទ្រង់​ ខេត្តក្រចេះ​ដែល ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://postkhmer.com/national/news/949717

កម្ពុជា​ស្នើ​ឱ្យ​ UNESCO​ បន្ត​តាមដាន​យ៉ាង​ដិត​ដល់​លើ​ប្រាសាទព្រះវិហារ​ដែល​នៅ​បន្ត​រង​ការ​គំរាមកំហែង​

កម្ពុជា​បាន​អំពាវនាវ​ដល់​អង្គការ​យូ​ណេ​ស្កូ​ (UNESCO)​ និង​សហគមន៍​អន្តរជាតិ​ឱ្យ​បន្ត​តាមដាន​យ៉ាង​ដិត​ដល់​លើ​ស្ថានភាព​ប្រាសាទព្រះវិហារ​ ដោយ​ព្រមាន​ថា​ វិធានការ​អន្តរាគមន៍​បន្ទាន់​ក្នុង​ការ​អភិរក្ស​មិន​អាច​សម្រេច​គោលបំណង​បាន​ពេញលេញ​នោះ​ទេ​ដរាបណា​ការ​គំរាមកំហែង​ដល់​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ...

ហុង រស្មី
https://postkhmer.com/national/news/949750

ក្រសួង​ការងារ​និង​សង្គម​ស៊ី​វិល​ពិភាក្សា​លើ​របប​សន្តិសុខ​សង្គម​សម្រាប់​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ក្រោម​ក្រប​ខណ្ឌ​កាតាលីករ​សកល​ស្ដី​ពី​ការងារ​សមរម្យ​

ក្រសួង​ពាក់ព័ន្ធ​នឹង​អង្គការ​មិនមែន​រដ្ឋាភិបាល​បន្ត​ផ្សព្វផ្សាយ​អំពី​ក្រប​ខណ្ឌ​ផែនទី​បង្ហាញផ្លូវ​របស់​កម្ពុជា​សម្រាប់​កាតាលីករ​សកល​ស្ដី​ពី​ការងារ​សមរម្យ​ និង​ការ​គាំពារ​សង្គម​សម្រាប់​អន្តរកាល​យុត្តិធម៌​ និង​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​ក្រប​ខណ្ឌ​នេះ​។​ ...

នៀម ឆេង
https://postkhmer.com/national/news/949731

ក្រសួងការបរទេស​៖ កងទ័ព​ថៃ​បន្ត​រំលោភ​បំពាន​ព្រំដែន​ ទោះ​មានការ​ព្រមព្រៀង​បន្តការងារ​ JBC

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​លិខិតតវ៉ា​ជា​ផ្លូវការ​ថ្មី​មួយ​ទៅ​កាន់​ភាគី​ថៃ​ដោយ​ចោទប្រកាន់​ថា​ កងកម្លាំងប្រដាប់អាវុធ​ថៃ​បាន​បន្តសកម្មភាព​សាងសង់​ផ្លូវ​ និង​ដាក់​លួស​បន្លា​ក្នុង​ទឹកដី​កម្ពុជា​ដែល​ជា​ការ​រំលោភ​លើ​អធិបតេយ្យភាព​ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា​ ព្រមទាំង​ផ្ទុយ​នឹង​កិច្ចព្រមព្រៀងទ្វេភាគី​ដែល ...

ហុង រស្មី
https://postkhmer.com/national/news/949754

ឧត្តរមានជ័យ​រំឭក​ខួប​មួយ​ឆ្នាំ​នៃ​សង្គ្រាម​ឈ្លានពាន​ គោរព​វិញ្ញាណក្ខន្ធ​វីរ​កងទ័ព​ និង​វីរ​នគរបាល

អាជ្ញាធរ​ខេត្តឧត្តរមានជ័យ​ នៅ​ថ្ងៃ​ទី​២៣​ ខែកក្កដា​ បាន​រៀបចំ​ពិធី​បង្សុកូល​ រាប់បាត្រ​ និង​គោរព​វិញ្ញាណក្ខន្ធ​វីរ​កងទ័ព​ និង​វីរ​នគរបាល​ ដែល​បាន​ពលី​ជីវិត​ក្នុង​អំឡុង​ជម្លោះ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​ កាលពី​ឆ្នាំ​២០២៥​ ដោយ​ចាត់​ទុក​ពិធី​នេះ​ជា​ការ​រំឭក​ខួប ...

ហុង រស្មី
https://postkhmer.com/national/news/949787

សេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការសកម្មភាពអាជីវកម្ម និងការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ុន ហាយ-ថេក អឹភែរឹល (ខេមបូឌា) បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការសកម្មភាពអាជីវកម្ម និងការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ។យោងតាមរបាយការណ៍ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ តាមស្មារតីកិច្ចប្រជុំដោះស្រាយ និងដោយមានការចូលរួម សម្របសម្រួលពីលោកប្រធាននាយកដ្ឋានវិវាទការងារ អំពីការផ្អាកដំណើរការផលិតកម្មទាំងស្រុងរបស់ក្រុមហ៊ុននៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។  ...

ក្រុមហ៊ុន ហាយ-ថេក អឹភែរឹល (ខេមបូឌា)

ទាញយក៖ pdf

រដ្ឋមន្ត្រី​ការ​បរទេស​អំពាវនាវ​ឲ្យ​សហការី​អាស៊ាន​ជួយ​គាំទ្រ​ឲ្យ​ពលរដ្ឋ​ភៀស​សឹក​ជាង​ ២​ម៉ឺន​នាក់​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​

​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ ស្នើ​សុំ​ឲ្យ​សហការី​អាស៊ាន​ជួយ​ធ្វើ​គាំទ្រ​យ៉ាងណា​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជាង​ ២០.០០០​ នាក់​ដែល​បាត់បង់​ទីជម្រក​ដោយសារ​តែ​ការ​កាប់​កាប់​ទឹកដី​កម្ពុជា​ដោយ​យោធា​ថៃ​ បាន​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែង​វិញ​។​   ...

នៀម ឆេង
https://postkhmer.com/national/news/949654

មូលហេតុ​ដែល​ជប៉ុន​ផ្ដល់​ឧបករណ៍​បញ្ជូន​សារ​ និង​នាវា​ល្បាត​ដល់​កងទ័ព​កម្ពុជា​

រាជរដ្ឋាភិបាល​ជប៉ុន​ កាលពី​ថ្ងៃ​ទី​១៩​ កក្កដា​ បាន​ចុះហត្ថលេខា​និង​ផ្លាស់​ប្តូរ​លិខិត​ប្តូរ​សារ​ ទាក់ទង​នឹង​ការ​ផ្តល់​ឧបករណ៍​បញ្ជូន​សារ​ និង​នាវា​ល្បាត​ ទៅ​កាន់​កងទ័ពជើងគោក​ និង​កងទ័ពជើងទឹក​នៃ​កង​យោធពលខេមរភូមិន្ទ​។​ ...

នៀម ឆេង
https://postkhmer.com/national/news/949586

ចំណូល​គយ​កើនឡើង​៤,៥​ភាគរយ​ដល់​១,៥៥​ប៊ី​លាន​ដុល្លារ​ក្នុង​ឆមាស​ទី​១​ ជំរុញ​ដោយ​កំណើន​ចំណូល​ពន្ធ​លើ​ទំនិញ​ និង​យានយន្ត​

ប្រទេស​កម្ពុជា​ទទួល​បាន​ចំណូល​ពន្ធ​កើនឡើង​ ៤,៥​ភាគរយ​ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ ដោយ​សរុប​ជា​ទឹកប្រាក់​ចំនួន​ ៦,៣​ទ្រី​លាន​រៀល​ (​ស្មើនឹង​ ១,៥៥​ប៊ី​លាន​ដុល្លារ​អាម៉េរិក​)​ នៅ​ក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦​។​ តួលេខ​នេះ ...

មាស ម៉ូលីកា
https://kiripost.com/stories/customs-revenue-up-45-to-16b-in-first-half-driven-by-product-and-vehicle-taxes/kh

គ្រោះ​រាំង​ស្ងួត​បង្ក​ឡើង​ដោយ​អែ​ល​នី​ញ៉ូ​ធ្វើ​ឱ្យ​ស្រូវ​ជាង​១០​ម៉ឺន​ហិ​កតា​ប្រឈម​ហានិភ័យ​ ខណៈ​អាជ្ញាធរ​លើកទឹកចិត្ត​កសិករ​ឱ្យ​សំចៃ​ទឹក​

ខេត្ត​ចំនួន​ប្រាំពីរ​បាន​រង​ផល​ប៉ះពាល់​ដោយ​គ្រោះ​រាំង​ស្ងួត​ដែល​បង្ក​ឡើង​ដោយ​បាតុភូត​អែ​ល​នី​ញ៉ូ​ ដោយ​មាន​វាលស្រែ​ចំនួន​ ១០៨.៦៦៤​ ហិ​កតា​រង​ផល​ប៉ះពាល់​។​ ទោះបីជា​មន្ត្រី​និយាយ​ថា​ ការ​ខូចខាត​ដំណាំ​នៅ​តែ​មាន​កម្រិត​ក៏​ដោយ​ ក៏ ...

មាស ម៉ូលីកា
https://kiripost.com/stories/el-nino-drought-puts-108664-hectares-of-rice-fields-at-risk-as-farmers-urged-to-save-water/kh

អាជ្ញាធរ​ជួយ​ស្ត្រី​កម្ពុជា​ចំនួន​១៩៨​នាក់​ពី​ហានិភ័យ​នៃ​ការ​ជួញដូរ​មនុស្ស​នៅ​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

អាជ្ញាធរ​កម្ពុជា​បាន​ជួយ​ស្ត្រី​ចំនួន​ ១៩៨​នាក់​ មិន​ឱ្យ​ធ្លាក់ខ្លួន​ជា​ជន​រង​គ្រោះ​នៃ​អំពើ​បោកប្រាស់​ពាក់ព័ន្ធ​នឹង​ការងារ​ និង​អាពាហ៍ពិពាហ៍​ក្លែងក្លាយ​ក្នុង​រយៈពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៦​ ប៉ុន្តែ​ក្រុម​សិទ្ធិ​មនុស្ស​បាន​ព្រមាន​ថា​ ភាព​ក្រីក្រ​ ការ​គ្មាន​ការងារ​ធ្វើ ...

ឈន រស្មី
https://kiripost.com/stories/198-cambodian-women-stopped-from-potential-trafficking-in-first-half-of-2026/kh

សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​លទ្ធផល​នៃ​ជំនួប​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ជាមួយ​តំណាង​គណៈកម្មការ​អន្តរ​ រដ្ឋាភិបាល​អាស៊ាន​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ និង​កិច្ចប្រជុំ​គណៈកម្មការ​តំបន់​អាស៊ី​ អាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែ​

នៅ​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០២៦​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មានស្ដី​ពី​លទ្ធផល​នៃ​ជំនួប​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ជាមួយ​តំណាង​គណៈកម្មការ​អន្តរ​ រដ្ឋាភិបាល​អាស៊ាន​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ និង​កិច្ចប្រជុំ​គណៈកម្មការ​តំបន់​អាស៊ី​ អាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែ​។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ​សម្រាប់​ការ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​២១ ខែកក្កដា​ ឆ្នាំ​២០២៦

នៅ​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០២៦​ ក្រសួងពាណិជ្ជកម្ម​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ​ សម្រាប់​ការ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​២១ ខែកក្កដា​ ឆ្នាំ​២០២៦​។​សេចក្តីជូនដំណឹង​នេះ​បាន​បញ្ជាក់​ថា​ តម្លៃ​លក់រាយ​ប្រេងសាំង​ធម្មតា​ (Gasoline​ 92)​ គឺ​ ៤.៣០០​ រៀល​/​លី ...

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf

លោក វង្សី វិស្សុត ជំរុញ​ឱ្យ​អ្នក​ខេត្តកំពង់ធំ រៀនរស់​ពឹង​លើការខិតខំដោយ​សមត្ថភាព​​ខ្លួនឯង មិនមែន​ពឹង​​តែលើជំនួយ

លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី និងជាប្រធានក្រុ​មការងាររាជរដ្ឋាភិបាល​ចុះ​មូល​ដ្ឋានខេត្ត​កំពង់ធំ បានជំរុញ​ឱ្យ​​អ្នកខេត្តកំពង់​ធំ រៀនរស់​ពឹង​ទៅលើ​ការ​ខិតខំ​ដោយសមត្ថ​ភាពខ្លួនឯង ដោយ​ត្រូវចាប់យក​នៅមុខជំនាញ​ណាមួយ ឱ្យ​ពិតប្រាកដ ដើម្បីពង្រីក​ជីវភាព​រស់នៅ ប៉ុន្តែ​មិនមែន​រស់ពឹង​ទៅលើ​តែជំនួយ ដែល​វានឹង​មិនបានជួយ​ឱ្យការ​រស់នៅមាន​ភាព​ប្រសើរបាន​យូរអង្វែងឡើយ។ ...

ឈន ណន
https://postkhmer.com/national/news/949648

ជប៉ុនជំរុញឱ្យកម្ពុជា-ថៃ បន្តកិច្ចចរចា និងរក្សាជំនួយមនុស្សធម៌

ជប៉ុនបានជំរុញឱ្យកម្ពុជា និងថៃ បន្តកិច្ចសន្ទនាឡើងវិញ ដើម្បីដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈប្តេជ្ញាបន្តផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងភៀសខ្លួនដោយសារជម្លោះ ដោយចាត់ទុកការចរចាជាមធ្យោបាយប្រកបដោយចីរភាពតែមួយគត់ ដែលអាចអនុញ្ញាតឱ្យពលរដ្ឋរាប់ម៉ឺន​នាក់វិលត្រឡប់ទៅលំនៅឋានវិញ។ ...

ហុង រស្មី
https://postkhmer.com/national/news/949638

កម្ពុជាច្រានចោលការអះអាងរបស់ថៃថា UNCLOS រាំងស្ទះការចរចាព្រំដែនគោក

កម្ពុជាបានច្រានចោលការអះអាងរបស់ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកែវកែវ (Sihasak Phuangketkeow) ដែលថា ការសម្រេចរបស់កម្ពុជាក្នុងការប្រើយន្តការផ្សះផ្សាជាកាតព្វកិច្ចក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) បាន «បិទទ្វារ» ការចរចាព្រំដែនគោក ដោយបញ្ជាក់ថា បញ្ហាព្រំដែនសមុទ្រ និងព្រំដែនគោកស្ថិតក្រោមក្របខណ្ឌច្បាប់ និងយន្តការដាច់ដោយឡែកពីគ្នា ហើយអាចដំណើរការស្របគ្នាបាន។ ...

ហុង រស្មី
https://postkhmer.com/national/news/949618

ស្រូវវស្សាជិត ២ម៉ឺនហិកតា កំពុងប៉ះពាល់ដោយសារកូនរដូវប្រាំង បង្កឡើងដោយបាតុភូតអែលនីញ៉ូ (El Niño)

ផ្ទៃដីស្រូវចំនួន ១៩ ៣២១ហិកតា នៅស្រុកបាកាន និងស្រុកកណ្តៀងកំពុងតែជួបប្រទះនឹងការខ្វះខាតទឹកស្រោចស្រព ដោយសារតែកូនរដូវប្រាំង ខណៈដែលឥទ្ធិពលនៃបាតុភូតអែលនីញ៉ូ (El Niño) បង្កឱ្យអាកាសធាតុក្តៅខ្លាំង និងខ្សត់ទឹកភ្លៀងនៅស្ទើរទូទាំងប្រទេស រហូតដល់ថ្ងៃទី ១០ ខែសីហាខាងមុខ។ ...

បុគ្គលិក​ភ្នំពេញប៉ុស្តិ៍
https://postkhmer.com/national/news/949633

សេចក្តីថ្លែងការណ៍ស្តីពីការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អំពី​ការ​តែងតាំង​ប្រធាន​គណៈកម្មការ​ផ្សះផ្សា​វិវាទ​ដែនសមុទ្រ​កម្ពុជា​-​ថៃ​ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី​នីតិ​សមុទ្រ​ ​

នៅ​ថ្ងៃ​ទី​១៩​ ខែកក្កដា​ ឆ្នាំ​២០២៦​ ក្រសួងការបរទេស​ និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អំពី​ការ​តែងតាំង​ប្រធាន​គណៈកម្មការ​ផ្សះផ្សា​វិវាទ​ដែនសមុទ្រ​កម្ពុជា​-​ថៃ​ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីជូនដំណឹងស្តី​ពី​ការ​ផ្តល់​សេវា​លិខិតបញ្ជាក់​កិច្ចសន្យាជួល​អចលនវត្ថុ​ និង​លិខិតបញ្ជាក់​ផ្ទះ​ជួល​បន្ទប់​ស្នាក់​នៅ​ នៅ​យន្តការ​ច្រក​ចេញចូល​តែ​មួយ​នៃ​រដ្ឋបាល​សង្កាត់​ក្នុង​រាជធានី​ភ្នំពេញ​

នៅ​ថ្ងៃ​ទី​១៧​ ខែកក្កដា​ ឆ្នាំ​២០២៦​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ផ្តល់​សេវា​លិខិតបញ្ជាក់​កិច្ចសន្យាជួល​អចលនវត្ថុ​ និង​លិខិតបញ្ជាក់​ផ្ទះ​ជួល​បន្ទប់​ស្នាក់​នៅ​ នៅ​យន្តការ​ច្រក​ចេញចូល​តែ​មួយ​នៃ​រដ្ឋបាល​សង្កាត់​ក្នុង​រាជធានី​ភ្នំពេញ​។​​សូម​ជម្រាប​ជូនដំណឹង ...

រដ្ឋបាលរាជធានីភ្នំពេញ

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ការ​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការ​វិនិច្ឆ័យ​ភូមិ​ស្វាយ​ជ្រុំ​ ភូមិ​ព្រែក​តា​ប្រែង​ និង​ភូមិ​ព្រែក​ក្រូច​ ឃុំ​ព្រែក​នរិន្ទ​ ស្រុក​ឯក​ភ្នំ​ ខេត្តបាត់ដំបង​

នៅ​ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០២៦​ មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ខេត្តបាត់ដំបង​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​បិទ​ផ្សាយ​ជា​សាធារណៈ​ នូវ​ឯកសារ​នៃ​ការ​វិនិច្ឆ័យ​ភូមិ​ស្វាយ​ជ្រុំ​ ភូមិ​ព្រែក​តា​ប្រែង​ និង​ភូមិ​ព្រែក​ក្រូច​ ឃុំ​ព្រែក​នរិន្ទ​ ស្រុក ...

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ និង​មោឃភាព​នៃ​ប័ណ្ណ​សម្គាល់​សិទ្ធិ​ កាន់កាប់​ប្រើប្រាស់​ដីធ្លី​ ឬ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ ភូមិ​អង្គ្រង​ និង​ភូមិ​ជូន​ទ្រី​ ឃុំ​ជ្រៃ​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង់​

នៅ​ថ្ងៃ​ទី​០៩​ ខែកក្កដា​ ឆ្នាំ​២០២៦​ រដ្ឋបាល​ខេត្តបាត់ដំបង​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ និង​មោឃភាព​នៃ​ប័ណ្ណ​សម្គាល់​សិទ្ធិ​ កាន់កាប់​ប្រើប្រាស់​ដីធ្លី​ ឬ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ ភូមិ​អង្គ្រង​ និង​ភូមិ​ជូន​ទ្រី​ ឃុំ​ជ្រៃ​ ស្រុក​មោងឫស្សី ...

រដ្ឋបាលខេត្តបាត់ដំបង

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons។

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

VmmWg
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!