ខ្លឹមសារផ្តល់ជូនអ្នកសារព័ត៌មាន ស្ដីពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលជំនួបសម្តែងការគួរសម និងជម្រាបលាពី ឯកឧត្តម ចូ សូយ័រ (Jo Scheuer) អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា

នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញខ្លឹមសារផ្តល់ជូនអ្នកសារព័ត៌មាន ស្ដីពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលជំនួបសម្តែងការគួរសម និងជម្រាបលាពី ឯកឧត្តម ចូ សូយ័រ (Jo Scheuer) អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា។

នៅក្នុងជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះការរួមចំណែកដ៏មានតម្លៃ និងកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្ដម ចូ សូយ័រ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយភ្នាក់ងារ អ.ស.ប. ប្រចាំកម្ពុជា និងក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf