ODC English Site
បុរសម្នាក់ត្រូវបានចាប់ខ្លួនពីបទរំលោភសេពសន្ថវៈ ការផលិត និងការចែកចាយសម្ភារៈពាក់ព័ន្ធនឹងការរំលោភបំពានផ្លូវភេទកុមារនៅកម្ពុជា
ក្រុមការងារចម្រុះ ដែលមានសមាសភាពមកពីក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ការរិយាល័យសន្តិសុខមាតុភូមិនៃស្ថានទូតសហរដ្ឋអាមេរិក អង្គភាពការពារកុមារ (CPU) ការិយាល័យឧក្រិដ្ឋកម្មអ៊ីនធឺណិត (ICAC) និងបញ្ជាការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចាប់ខ្លួនបុរសម្នាក់ដែលរស់នៅខេត្តកំពង់ឆ្នាំង។ ...
បុគ្គលិកខ្មែរថាមស៍
https://www.khmertimeskh.com/501799657/man-arrested-for-rape-production-and-distribution-of-child-sexual-abuse-material-in-cambodia/
សេចក្ដីប្រកាសព័ត៌មាន៖ ជំនួបពិភាក្សាការងារ រវាងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងនាយកគ្រប់គ្រងនៃធនាគារពិភពលោក ប្រចាំប្រទេសកម្ពុជា វៀតណាម និងឡាវ
នៅថ្ងៃទី២ ខែ ធ្នូ ឆ្នាំ ២០២៥ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាស ស្តីពី ជំនួបពិភាក្សាការងារ រវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី ម៉ារីយ៉ាម សឺរមែន (Mariam J. Sherman) នាយកគ្រប់គ្រងនៃធនាគារពិភពលោក ប្រចាំប្រទេសកម្ពុជា វៀតណាម និងឡាវ។ជាមួយគ្នានេះ ក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ដូចជាគោលនយោបាយពន្ធគយបដិការ និងកម្មវិបាកនៃជម្លោះព្រំដែនកម្ពុជា-ថៃ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ និងលោកស្រី ម៉ារីយ៉ាម សឺរមន បានឯកភាពជំរុញនិងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធលើវិស័យគន្លឹះបន្ថែមទៀត។ ...
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
សេចក្ដីប្រកាសព័ត៌មាន៖ លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ លើកទី ៥
នៅថ្ងៃទី១ ខែ ធ្នូ ឆ្នាំ ២០២៥ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាស ស្តីពី លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិលើកទី៥។ ជាលទ្ធផល អង្គប្រជុំ បានពិនិត្យ និងអនុម័តលើ “សេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការវាយតម្ល សមិទ្ធកម្មប្រចាំឆ្នាំសម្រាប់រដ្ឋបាល ក្រុង ស្រុក(ថ្មី) ដែលនឹងត្រូវដាក់ឱ្យអនុវត្តចាប់ពីឆ្នាំ២០២៦តទៅ ដែលគោលការណ៍ណែនាំថ្មីនេះនឹងត្រូវបានប្រើប្រាស់ជាឧបករណ៍វាយតម្លៃ (សមិទ្ធកម្មការងារ) ការអនុវត្តការងារនៅរដ្ឋបាលក្រុង ស្រុក ដើម្បីចូលរួមពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន ដែលជាគោលដៅយុទ្ធសាស្ត្រមួយដែលមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា ។ ...
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
Stop Online Harm ប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រដែលសម្របសម្រួលដោយបច្ចេកវិទ្យានៅកម្ពុជា តាមមធ្យោបាយផ្តោតលើជនរងគ្រោះ
Stop Online Harm (SOH) ដែលជាវេទិកាថ្មីដឹកនាំដោយស្ត្រី ដើម្បីផ្តល់សិទ្ធិអំណាច និងគាំទ្រជនរងគ្រោះពីអំពើហិង្សាទាក់ទងនឹងយេនឌ័រដែលសម្របសម្រួលដោយបច្ចេកវិទ្យា (TFGBV) ត្រូវបានដំណើរការក្នុងគោលបំណងផ្តល់សំឡេងដល់ជនរងគ្រោះដោយសារប្រព័ន្ធអ៊ីនធឺណិតជាច្រើន ដែលមិនអាចបញ្ចេញសំឡេងក្នុងទិដ្ឋភាពឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនេះ។ ...
ចុង សុីវភីង
https://kiripost.com/stories/stop-online-harm-to-combat-tfgbv-in-cambodia-through-a-survivor-centred-approach/kh
សេចក្តីប្រកាសព័ត៌មាន៖ សៀវភៅម្ហូប "កេរដំណែលស្នាដៃម្ហូបខ្មែរ" ទទួលបានជ័យលាភី "Best of the Best - Cambodia"
សៀវភៅម្ហូប “កេរដំណែលស្នាដៃម្ហូបខ្មែរ“ និង “កេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២“ ដែលរៀបរៀង និងចងក្រងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជ័យលាភី “Best of the Best - Cambodia” ពី Gourmand Awards Best of the Best ១៩៩៥-២០២៥ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីថ្លែងការណ៍ព័ត៌មាន៖ អ្នករាយការណ៍ពិសេសត្រូវបានជំរុញឱ្យចូលរួមប្រកបដោយអត្ថន័យ និងស៊ីជម្រៅចំពោះបញ្ហាសិទ្ធិមនុស្សនៅតាមបណ្តោយព្រំដែន
នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ បានចេញសេចក្តីថ្លែងការណ៍ព័ត៌មាន ស្តីពី ការជំរុញឱ្យអ្នករាយការណ៍ពិសេសចូលរួមប្រកបដោយអត្ថន័យ និងស៊ីជម្រៅចំពោះបញ្ហាសិទ្ធិមនុស្សនៅតាមបណ្តោយព្រំដែន។ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ សូមកោតសរសើរចំពោះសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក វីទីត មុនតាបិន។ ទោះជាយ៉ាងណា ស្ថាន បេសកកម្មកត់សម្គាល់ឃើញថា សេចក្ដីប្រកាសព័ត៌មាននេះពុំបានផ្ដោតសំខាន់ទៅលើបញ្ហាសិទ្ធិមនុស្សដែលពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធកម្ពុជា-ថៃនៅតាមបណ្ដោយព្រំដែនឡើយ។ ...
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ
សេចក្ដីប្រកាសព័ត៌មាន៖ លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់នៅព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់នៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនៃជំនួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងឯកឧត្ដម វីនស្តុន ភីធឺរ បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អប្រសើរ រឹងមាំ និងយូរអង្វែងនៃប្រទេសទាំងពីរ ព្រមទាំងបានបញ្ជាក់ជាថ្មីពីការបន្តពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រទេសទាំងពីរ។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មាន៖ លទ្ធផលនៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី៣ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃសាធារណរដ្ឋប៉ូឡូញ
នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី៣ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃសាធារណរដ្ឋប៉ូឡូញ។សហប្រធានទាំងពីរបានស្វាគមន៍ចំពោះចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏មានផ្លែផ្កាលើវិស័យដែលជាប្រយោជន៍ទៅវិញទៅមកជិតប្រាំពីរទសវត្សរ៍ ជាពិសេសការរីកចម្រើនគួរជាពេញចិត្តលើវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងប្រជាជននិងប្រជាជន។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្ដីប្រកាសព័ត៌មាន៖ លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី
នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី។រដ្ឋមន្ត្រីទាំងពីរបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពល តាមរយៈការអនុវត្តកិច្ច ព្រមព្រៀង និងអនុស្សរណៈ នៃការយោគយល់ ពាក់ពន្ធ័នឹងវិស័យនេះអោយកាន់តែសកម្ម។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មាន៖ កិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ានលើកទី២៨ កិច្ចប្រជុំក្រុមប្រឹក្សាធានារ៉ាប់រងអាស៊ានលើកទី៥១ និងកិច្ចប្រជុំពាក់ព័ន្ធ
នៅថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៥ និយ័តករធានារ៉ាប់រងកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី កិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ានលើកទី២៨ កិច្ចប្រជុំក្រុមប្រឹក្សាធានារ៉ាប់រងអាស៊ានលើកទី៥១ និងកិច្ចប្រជុំពាក់ព័ន្ធ។ កិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ានលើកទី២៨ (28th AIRM) កិច្ចប្រជុំក្រុមប្រឹក្សាធានារ៉ាប់រងអាស៊ានលើកទី៥១ (51st AIC) និងកិច្ចប្រជុំពាក់ព័ន្ធបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៥-២៨ ខែវិច្ឆិកា គ.ស.២០២៥ នៅខេត្តសៀមរាប ប្រទេសកម្ពុជា ក្រោមមូលបទ «ការជំរុញកំណើន និងភាពធន់រួមដើម្បីជំនះបញ្ហាប្រឈមដែលកំពុងកើតមាន»។ ...
និយ័តករធានារ៉ាប់រងកម្ពុជា
សារៈសំខាន់នៃការរួមបញ្ចូលយេនឌ័រក្នុង AI៖ ការភ្ជាប់គម្លាតឌីជីថល
បទបង្ហាញដំបូងរបស់នៃកម្មវិធីរបស់យើងដែលធ្វើឡើងដោយលោក Dixon Siu បានផ្តោតលើគោលគំនិតជាមូលដ្ឋាននៃ AI និងសារៈសំខាន់បំផុតនៃការរួមបញ្ចូលយេនឌ័រក្នុងការអភិវឌ្ឍ និងការដាក់ពង្រាយរបស់វា។ ...
ក្រមសីលធម៌បញ្ញាសិប្បនិម្មិត (AI)៖ តម្រូវការចាំបាច់សម្រាប់ការរួមបញ្ចូលនៃទិន្នន័យ និងការរចនាដែលផ្តោតលើមនុស្ស
បទបង្ហាញស្តីពីសារៈសំខាន់នៃការគ្រប់គ្រងបញ្ញាសិប្បនិម្មិត (AI) ដែលថ្លែងដោយលោក Dixon Siu បានចាប់ផ្តើមដោយបញ្ជាក់ពីសក្តានុពលដ៏ធំធេងនៃបញ្ញាសិប្បនិម្មិត (AI) ដោយបង្ហាញពីកម្មវិធីច្នៃប្រឌិតរបស់វានៅទូទាំងវិស័យសំខាន់ៗជាច្រើន រួមមានការ ...
សេចក្ដីប្រកាសព័ត៌មាន៖ លទ្ធផលនៃការអញ្ជើញចូលរួមរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៦ និងជំនួបទ្វេភាគី នៅទីក្រុងគីហ្គាលី នៃសាធារណរដ្ឋរវ៉ាន់ដា
នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការអញ្ជើញចូលរួមរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៦ និងជំនួបទ្វេភាគី នៅទីក្រុងគីហ្គាលី នៃសាធារណរដ្ឋរវ៉ាន់ដា។ស្របពេលនៃការអញ្ជើញចូលរួមសន្និសីទ CMF ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមានជំនួបទ្វេភាគីជាមួយភាគីមិត្តនៃបណ្ដាប្រទេសសមាជិកអង្គការ OIF ផងដែរ។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីជូនដំណឹង៖ ជំនួបពាណិជ្ជកម្ម "កាលានុវត្តភាពនៃទីផ្សារផលិតផលកម្ពុជាក្នុងយុគសម័យថ្មី"
នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពី ជំនួបពាណិជ្ជកម្ម “កាលានុវត្តភាពនៃទីផ្សារផលិតផលកម្ពុជាក្នុងយុគសម័យថ្មី” នាអំឡុងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨។ ជំនួបពាណិជ្ជកម្មនេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងជំរុញការលក់និងប្រើប្រាស់ផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយ តាមរយៈការស្វែងយល់អំពីការអភិវឌ្ឍផលិតផលរបស់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យមកម្ពុជា និងផ្ដល់ឱកាសសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងធុរកិច្ចរវាងអ្នកផលិត អ្នកផ្គត់ផ្គង់ និង អ្នកបញ្ជាទិញ ស្របតាមនិន្នាការទីផ្សារបច្ចុប្បន្ន។ ...
ក្រសួងពាណិជ្ជកម្ម
សេចក្តីជូនដំណឹង៖ ពិធីសម្ពោធជាផ្លូវការ “មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្ត្រី” (ម.ស.ស.ស.)
នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងកិច្ចការនារី បានចេញសេចក្តីជូនដំណឹង ស្តីពី ពិធីសម្ពោធជាផ្លូវការ “មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្ត្រី” (ម.ស.ស.ស.)។ ម.ស.ស.ស. មានកម្មវិធីយុទ្ធសាស្រ្តចំនួន៤ ដូចជា ការអភិវឌ្ឍន៍សមត្ថភាពសេដ្ឋកិច្ចដល់ស្ត្រី កម្មវិធីគាំទ្រការចាប់ផ្តើមនិងអភិវឌ្ឍអាជីវកម្ម កម្មវិធីសិក្សាស្រាវជ្រាវ និងនវានុវត្តន៍ ក៏ដូចជាការពង្រីកបណ្តាញនិងទីផ្សារ។ ...
ក្រសួងកិច្ចការនារី
កម្ពុជាប្រឈមមុខនឹងអំពើហិង្សាកើនឡើងប្រឆាំងនឹងស្ត្រីនៅតាមផ្ទះ កន្លែងធ្វើការ និងតាមអ៊ីនធឺណិត
បើទោះបីជាមានយុទ្ធនាការសកលអំពាវនាវឱ្យចាត់វិធានការក៏ដោយ ស្ត្រីកម្ពុជានៅតែបន្តប្រឈមមុខនឹងអំពើហិង្សាឥតឈប់ឈរ តាំងពីការសម្លាប់ក្នុងគ្រួសារ និងការយាយីនៅរោងចក្រ រហូតដល់ការរំលោភបំពានលើប្រព័ន្ធឌីជីថល ដូចដែល ...
កិច្ចប្រជុំអំពីការផ្តល់សិទ្ធិអំណាចដើម្បីអនាគត៖ ការជំរុញការចូលរួមរបស់ស្ត្រីក្នុងការអភិវឌ្ឍ និងគោលនយោបាយ AI នៅកម្ពុជាតាមរយៈការអប់រំ
“យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត (២០២៥-២០៣០)” និង “របាយការណ៍ស្តីពីការវាយតម្លៃភាពរួចរាល់ផ្នែកបញ្ញាសិប្បនិម្មិតនៅកម្ពុជា” កំណត់អាទិភាពដល់កំណែទម្រង់អប់រំ ដើម្បីលុបបំបាត់គម្លាតយេនឌ័រដោយតម្រូវឱ្យបង្កើតវគ្គសិក្សាគោលដៅអំពី AI ...
កិច្ចពិភាក្សាអំពីបញ្ញាសិប្បនិម្មិត និងអំពើហិង្សាផ្អែកលើយេនឌ័រ៖ ការការពារសេចក្តីថ្លៃថ្នូរក្នុងលំហឌីជីថល
យុទ្ធសាស្ត្រជាតិបញ្ញាសិប្បនិម្មិត (AI) របស់កម្ពុជា (២០២៥-២០៣០) ដោះស្រាយបញ្ហាអំពើហិង្សាផ្អែកលើយេនឌ័រដែលសម្របសម្រួលដោយបច្ចេកវិទ្យា (TFGBV) ដោយប្រយោលប៉ុន្តែជាមូលដ្ឋាន ដោយកំណត់ AI ប្រកបដោយសីលធម៌និងការទទួលខុសត្រូវជាអាទិភាពស្នូល។ ដោយផ្អែកលើការវាយតម្លៃការ ...
កិច្ចពិភាក្សាអំពីផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិត (AI) ទៅលើអនាគតការងាររបស់ស្ត្រី៖ ការបំបែករបាំងវប្បធម៌
ការវាយតម្លៃការត្រៀមខ្លួនសម្រាប់បញ្ញាសិប្បនិម្មិត (AI) របស់អង្គការយូណេស្កូកម្ពុជាបានបង្ហាញថា ជំនឿសង្គមដែលជាប់យ៉ាងជ្រៅគឺជាកត្តាជំរុញចម្បងនៃគម្លាតយេនឌ័រដ៏គួរឱ្យកត់សម្គាល់នៅក្នុងឧស្សាហកម្មស្ទែមនៅក្នុងប្រទេស ...
កិច្ចពិភាក្សាអំពីអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយក្រមសីលធម៌៖ វាមិនមែនគ្រាន់តែជាការកូដនោះទេ
របាយការណ៍វាយតម្លៃការត្រៀមខ្លួនសម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) របស់ប្រទេសកម្ពុជា ដែលបានរៀបចំរួចរាល់នៅក្នុងខែកក្កដា ឆ្នាំ២០២៥ បានលើកឡើងដោយផ្ទាល់អំពីការរួមបញ្ចូលយេនឌ័រ ដោយកំណត់អំពីគម្លាតយេនឌ័រដ៏គួរឱ្យ ...
សេចក្តីថ្លែងការណ៍៖ កម្ពុជាបញ្ជាក់សាជាថ្មីអំពីការប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ
នៅថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ ស្តីពី ប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ។ កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនតែមួយ និងទទួលស្គាល់ថារដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងឱ្យប្រទេសចិនទាំងមូល។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្ដីប្រកាសព័ត៌មាន៖ ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ នៅកម្ពុជា
នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ នៅកម្ពុជា។ ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ ឯកឧត្តម វ័នស្តុន ភីធឺរ នឹងបញ្ចាក់ឡើងវិញនូវ ការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងដើម្បី ផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនទាំងពីរ។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
WHO ព្រមានថា អំពើហិង្សាផ្អែកលើយេនឌ័រនៅតែជាភាពអាសន្នចំពោះសុខភាពសាធារណៈ
អង្គការសុខភាពពិភពលោកបានព្រមានថា ទោះបីជាមានការខិតខំប្រឹងប្រែងជាសកលក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះក៏ដោយ ក៏អត្រានៃអំពើហិង្សាផ្អែកលើយេនឌ័រនៅតែមិនផ្លាស់ប្តូរ ដោយមានស្ត្រីច្រើនជាង ១នាក់ក្នុងចំណោម ៤នាក់នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច រួមទាំងប្រទេសកម្ពុជាផងដែរ កំពុងជួបប្រទះអំពើហិង្សាពីដៃគូស្នេហា ឬអំពើហិង្សាផ្លូវភេទ ដែលជំរុញឱ្យមានការអំពាវនាវជាបន្ទាន់ឱ្យមានការទប់ស្កាត់ ការទទួលខុសត្រូវ និងការឆ្លើយតបតាមប្រព័ន្ធសុខាភិបាលដែលយកចិត្តទុកដាក់លើអ្នករងគ្រោះ។ ...
អ្នកនិពន្ធបុគ្គលិកគិរីផូស
https://kiripostkhmer.com/stories/who-warns-gender-based-violence-still-a-public-health-emergency
អូឌីស៊ីពង្រឹងជំនាញវិភាគរបស់ CMAA នៅខេត្តបាត់ដំបង
នៅថ្ងៃទី២០-២១ ខែវិច្ឆិកា ឆ្នាំ២០២៥ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានធ្វើកម្មវិធីបណ្ដុះបណ្ដាលវិភាគទិន្នន័យកម្រិតខ្ពស់រយៈពេលពីរថ្ងៃសម្រាប់អង្គភាពទិន្នន័យអាជ្ញាធរមីន(CMAA)។ វគ្គបណ្ដុះបណ្ដាលដែលបានធ្វើឡើងនៅសណ្ឋាគារក្លាសស៊ីក្នុង ...












